Image may be NSFW.
Clik here to view.
ដោយ អាស៊ីសេរី RFA 2016-10-28
សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៨ តុលា នេះ បើកសវនាការជំនុំជម្រះសំណុំរឿងចោទប្រកាន់លើជនជាប់ចោទ ដែលជាសមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី គឺអ្នកស្រី ថាក់ ឡានី ពីបទបរិហារកេរ្តិ៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្នុងសវនាការនេះ ពុំមានវត្តមានអ្នកស្រី ថាក់ ឡានី ឡើយ ដោយមានតែវត្តមានមេធាវីការពារក្ដី គឺលោកមេធាវី សំ សុគង់។
អ្នកស្រី ថាក់ ឡានី ត្រូវបានមេធាវីការពារក្ដីឲ្យលោក ហ៊ុន សែន គឺលោក គី តិច ប្ដឹងពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានភាពវឹកវរ ចលាចលដល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គម កាលពីខែកក្កដា ឆ្នាំ២០១៦ ដែលចោទថា លោក ហ៊ុន សែន ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី។
ក្នុងបណ្ដឹងនោះ លោក គី តិច សុំឲ្យតុលាការផ្ដន្ទាទោសអ្នកស្រី ថាក់ ឡានី តាមផ្លូវច្បាប់ និងទាមទារសំណងជំងឺចិត្តចំនួន ១០០រៀល។
យ៉ាងណាក៏ដោយ អ្នកស្រី ថាក់ ឡានី ធ្លាប់បានថ្លែងប្រាប់អាស៊ីសេរី ថា អ្នកស្រីមិនបាននិយាយថា លោក ហ៊ុន សែន ជាអ្នកសម្លាប់បណ្ឌិត កែម ឡី នោះទេ ហើយថាឃ្លីបវីដេអូជិត ២នាទីដែលគេផ្សព្វផ្សាយតាមបណ្ដាញសង្គមនោះ ជាការកាត់តសំឡេងដើម្បីទម្លាក់កំហុសលើអ្នកស្រីតែប៉ុណ្ណោះ។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ...