Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

តុលាការ​កំពូល​លើកពេល​​ប្រកាស​សាលដីកា​ករណី​លោក កឹម សុខា ទៅ​ថ្ងៃ​ទី​៤ វិច្ឆិកា

$
0
0
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​យុវជន​គណបក្ស​ប្រមាណ ៧០០​នាក់ នៅ​ទីស្នាក់ការ​កណ្ដាល​នា​សង្កាត់​ចាក់អង្រែលើ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Cheu Sideth

ដោយ ម៉ម មុនីរតន៍ RFA 2016-10-27

តុលាការ​កំពូល លើក​ពេល​ប្រកាស​សាលដីកា​សំណុំរឿង​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បិទ​ការ​ស៊ើបសួរ​លើ​ករណី​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ទៅ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា។

ការ​ប្រកាស​​នេះ​ធ្វើ​ឡើង​ដោយ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល លោក ឃឹម ប៉ុណ្ណ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​តុលា។

កាល​ពី​ថ្ងៃ​ទី​១២ ខែ​សីហា មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា បាន​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ដើម្បី​ឲ្យ​សភាព​ស៊ើបសួរ​នេះ​ពិនិត្យ​ឡើង​វិញ​ពី​ការ​ស៊ើបអង្កេត​របស់​តុលាការ​ក្រុង​ភ្នំពេញ ជុំវិញ​បទ​ចោទ​ប្រឆាំង​លោក កឹម សុខា ទាំង​នៅ​មាន​អភ័យឯកសិទ្ធិ​សភា​នៅ​ឡើយ។ ការ​រៀបចំ​បណ្ដឹង​ទាស់​ជា​ថ្មី​ទៀត​ក្នុង​សំណុំរឿង​ដដែល​នេះ គឺ​បន្ទាប់​ពី​សាលាឧទ្ធរណ៍​បដិសេធ​លើ​បណ្ដឹង​នេះ​ម្ដង​រួច​មក​ហើយ កាល​ពី​ថ្ងៃ​ទី​៤ ខែ​សីហា។

មេធាវី​ការពារ​ក្ដី​របស់​លោក កឹម សុខា រំពឹង​ថា ការ​ប្រកាស​សាលដីកា​ខាង​មុខ​របស់​តុលាការ​កំពូល​នេះ នឹង​ផ្ដល់​យុត្តិធម៌​ដល់​កូន​ក្ដី​របស់​លោក។
កាល​ពី​ថ្ងៃ​ទី​​៩ ខែ​កញ្ញា ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​លោក កឹម សុខា ដាក់​ពន្ធនាគារ​រយៈពេល ៥​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៨​សែន​រៀល ក្រោម​បទ​ចោទ​បដិសេធ​មិន​ចូល​ខ្លួន​ក្នុង​នាម​ជា​សាក្សី​ក្នុង​សំណុំ​រឿង​សញ្ចារកម្ម​ទាក់ទង​នឹង​អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។

សូម​រង់ចាំ​អាន​និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>