Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

ពលរដ្ឋ​ក្រីក្រ​ពឹង​ព័ត៌មាន​បោះឆ្នោត​ពី​អាជ្ញាធរ​ភូមិ

$
0
0
បុរស​ម្នាក់​កំពុង​ត្រូវ​ឲ្យ​ផ្តឹត​មេដៃ​ពេល​ចុះ​ឈ្មោះ​បោះឆ្នោត។ ហុង មិនា

Ananth Baliga and គង់ មេត្ដា ភ្នំពេញ​ ប៉ុស្តិ៍​
Fri, 28 October 2016

ភ្នំពេញៈ ការ​សិក្សា​វាស់​ស្ទង់​មួយ​ដែល​ធ្វើ​ឡើង​ដោយ​អង្គការ​សិទ្ធិ​ដីធ្លី​បាន​បង្ហាញ​អំពី​ការ​ពឹង​ផ្អែក​ខ្លាំង​ទៅ​លើ​មន្រ្តី​ថ្នាក់​ភូមិ​ដោយ​សហគមន៍​ក្រីក្រ​នៅ​ទីក្រុង​សម្រាប់​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​បើ​ទោះបី​ជា​មាន​លទ្ធភាព​ទទួល​បាន​ព័ត៌មាន​ពី​ប្រភព​ដទៃៗ​ទៀត​ដូចជា​ទូរទស្សន៍ និង​ទូរស័ព្ទ​ក៏ដោយ។

លទ្ធផល​រកឃើញ​នៃ​ការ​សិក្សា​វាស់ស្ទង់​ដែល​ធ្វើ​ឡើង​ដោយ​សមាគម​ធាង​ត្នោត​នៅក្នុង​សហគមន៍​ចំនួន​បី​ក្នុង​រាជធានី​ភ្នំពេញ​នេះ​បាន​បង្ហាញ​ថា ៤៥ ភាគរយ​នៃ​អ្នក​ឆ្លើយតប ២៣៧ នាក់​បាន​ថ្លែង​ថា ​ពួកគេ​ដឹង​អំពី​ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត​ពី​មេភូមិ​របស់​ខ្លួន​ហើយ ៤៣ ភាគរយ​ទៅ​សួរ​មេភូមិ​អំពី​របៀប​ចុះ​ឈ្មោះ។ ប៉ុន្តែ​ចំពោះ​ព័ត៌មាន​ទូទៅ​ជាង​នេះ​អ្នក​ឆ្លើយតប​បាន​និយាយ​ថា ពួកគេ​បាន​ដឹង​ពី​ទូរទស្សន៍​បន្ទាប់​មក​ការ​ជជែក​ជាមួយ​អ្នក​ជិត​ខាង និង​វិទ្យុ។

បើ​ទោះបី​ជា​មាន​កម្រិត​ខ្ពស់​នៃ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ក៏ដោយ​ទីប្រឹក្សា​កម្មវិធី​របស់​សមាគម​ធាង​ត្នោត​លោកស្រី Jessica Sercombe បាន​ថ្លែង​ថា​អ្នក​ឆ្លើយ​សំណួរ​គឺ​នៅ​ពឹង​ផ្អែក​លើ «ទម្រង់​ប្រពៃណី» នៃ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន។


លោកស្រី​ថ្លែង​ថា៖ «វា​តែងតែ​មាន​ហានិភ័យ​សក្តានុពល​នៃ​ភាព​លម្អៀង [​ពីអាជ្ញាធរ]»។

លោកស្រី​បញ្ជាក់​ថា៖ «មាន​សក្តានុពល​ជាច្រើន​នៃ​គម្លាត​ព័ត៌មាន​ដែល​កើតឡើង»។

ការ​សិក្សា​វាស់ស្ទង់​នេះ​ក៏​បាន​បង្ហាញ​ពួកគេ​អំពី​លក្ខណវិនិច្ឆ័យ​ចំនួន ៥ ផង​ដែរ​អំពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ដូចជា​អត្តសញ្ញាណប័ណ្ណ អាយុ និង​ឯកសារ​លំនៅឋាន។ ខណៈ​ចម្លើយ​ត្រឹមត្រូវ​តម្រូវ​ឲ្យ​ជ្រើសរើស​លក្ខណ​វិនិច្ឆ័យ​ទាំង ៥ ជាង ៨០ ភាគរយ​អាច​កំណត់​អត្តសញ្ញាណ​បាន​តែ​ពីរ​ជម្រើស។

លោក រស់ នីន មេភូមិ ២៣ ក្នុង​ខណ្ឌ​ទួលគោក​ដែល​ជា​ទីតាំង​មួយ​ក្នុង​ចំណោម​ទីតាំង​ដែល​ត្រូវ​បាន​សិក្សា​វាស់ស្ទង់​បាន​ថ្លែង​ថា​លោក​កំពុង​ផ្តោត​ទៅ​លើ​អ្នក​បោះឆ្នោត​ដែល​ចុះ​ឈ្មោះ​លើក​ទី​មួយ។

ទោះ​យ៉ាង​ណា​ក្តី​ លោក​បាន​ទទួល​ស្គាល់​ថា​លោក​កំពុង​ជំរុញ​ឲ្យ​មាន​ការ​គាំទ្រ​ទៅ​គណបក្ស​នយោបាយ​មួយ​ដែល​លោក​ពេញចិត្ត។

លោក រស់ នីន បាន​ថ្លែង​ថា៖ «ខ្ញុំ​បាន​ប្រាប់​ពួកគេ​សូម​បោះឆ្នោត​ឲ្យ​គណបក្ស​របស់​យើង​ពីព្រោះ​ប្រជាជន​វ័យក្មេង​ទាំង​នោះ​មិន​ទាន់​នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​យើង​នៅ​ឡើយ​ទេ»។

ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ទំនើប​ដែល​កំពុង​ដំណើរការ​នឹង​ត្រូវ​បញ្ចប់​នៅ​ចុង​ខែ​វិច្ឆិកា៕ PS


Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>