Image may be NSFW.
Clik here to view.
ដោយ ជិន ជេដ្ឋា RFA 2016-10-29
អាចារ្យ និងគណៈកម្មការវត្តប្រាសាទជាងទង នៅខេត្តកំពង់ឆ្នាំង នឹងប្រមូលស្នាមមេដៃប្រជាពុទ្ធបរិស័ទចំណុះជើងវត្តឲ្យបាន ២០០នាក់ ស្នើទៅមន្ត្រីសង្ឃ ឬមន្ទីរធម្មការ និងកិច្ចការសាសនាខេត្តដើម្បីបណ្ដេញព្រះគ្រូចៅអធិការស្ដីទីចេញពីវត្តដោយចោទថា ប្រព្រឹត្តខុសវិន័យសង្ឃ។ ព្រះមេគុណខេត្តថា មិនទាន់ដឹងរឿងនេះ ប៉ុន្តែមន្ត្រីធម្មការថា បានដោះស្រាយរួចហើយ។
អាចារ្យ និងសមាជិកគណៈកម្មការវត្តប្រាសាទជាងទង ឋិតនៅឃុំស្វាយជ្រំ ស្រុករលាប្អៀរ ប្រមូលស្នាមមេដៃបាន ៥៦នាក់ហើយ គិតមកដល់ថ្ងៃទី២៩ ខែតុលា។ ស្នាមមេដៃនឹងប្រមូលបន្ថែមទៀតពីពុទ្ធបរិស័ទនៅភូមិទ័ពត្បែង នៃឃុំពង្រ និងភូមិក្រាំងប្រស្វាយ ស្វាយចេក និងភូមិក្នុង នៃឃុំស្វាយជ្រំ ប៉ុន្តែការប្រមូលមេដៃនឹងផ្អាកទៅវិញ បើចៅអធិការស្ដីទីព្រះនាម កង ចិន្ដា ចេញពីវត្តតាមសម្រួល។
សមាជិកគណៈកម្មការវត្តប្រាសាទជាងទងម្នាក់ ដែលកំពុងអង្គុយជជែកគ្នាពីរឿងនេះជាមួយអាចារ្យម្នាក់នៅរានលក់នំមុខផ្ទះនៅភូមិក្នុង លោក អ៊ុក ឆាន មានប្រសាសន៍ថា បីលើកហើយដែលគេតាមទាន់ព្រះចៅអធិការអង្គនេះឆាន់ស្រាបៀ ហើយស្រែកឡូឡារករឿងព្រះសង្ឃគង់នៅក្នុងវត្ត។ ការប្រព្រឹត្តខុសវិន័យសង្ឃនេះ ត្រូវបានគណៈកម្មការ និងមន្ត្រីសង្ឃហៅធ្វើកិច្ចសន្យាពីរដង ប៉ុន្តែព្រះអង្គនៅតែមិនកែប្រែ៖ «គណៈកម្មការ និងអាចារ្យវត្ដទាំងអស់មិនពេញចិត្តនឹងលោក ដូចថា លោកធ្វើទង្វើអ៊ីចឹងខុសច្បាប់ និងវិន័យរបស់សង្ឃ។ អ៊ីចឹងបានគណៈកម្មការ និងតាអាចារ្យសំណូមពរឲ្យលោកហ្នឹងចេញពីវត្ត ដើម្បីឲ្យប្រជាពលរដ្ឋស្ងប់ចិត្ត និងមានការធ្វើបុណ្យបន្តទៅទៀត»។
អាស៊ីសេរីមិនអាចទាក់ទងព្រះចៅអធិការស្ដីទីវត្តប្រាសាទជាងទង ព្រះនាម កង ចិន្ដា ដើម្បីបំភ្លឺតបចំពោះការចោទប្រកាន់ និងការដែលចង់បណ្ដេញព្រះអង្គចេញពីវត្តនោះទេ នៅថ្ងៃទី២៩ ខែតុលា ដោយទូរស័ព្ទទាំងពីរខ្សែរបស់ព្រះអង្គមិនអាចទាក់ទងបាន។ ចំណែកព្រះមេគុណខេត្ត ព្រះនាម សុខ ឋាន មានថេរដីកាថា ព្រះសង្ឃឆាន់ស្រាត្រូវអាបត្តិស្រាល មិនដល់ថ្នាក់បណ្ដេញចេញពីវត្តនោះទេ។
ចំណែកប្រធានស្ដីទីនៃមន្ទីរធម្មការ និងកិច្ចការសាសនាខេត្តកំពង់ឆ្នាំង លោក សរ លាង បញ្ជាក់ថា មន្ត្រីសង្ឃបានរកឃើញព្រះចៅអធិការអង្គនេះពិតជាបានឆាន់ស្រាបៀអស់ពីរកំប៉ុងមែន ប៉ុន្តែបានធ្វើបញ្ជីជម្រះអាបត្តិរួចរាល់អស់ហើយ មុននឹងសម្រេចឲ្យចៅអធិការស្ដីទីអង្គនេះគង់នៅក្នុងវត្តដដែល។
ចំពោះការតវ៉ារបស់ពុទ្ធបរិស័ទយ៉ាងណាទៀតនោះ គឺលោកមិនទាន់ដឹងនៅឡើយទេ៖ «ខ្ញុំឲ្យអនុគណទៅដោះស្រាយ ហើយលោកបានធ្វើបញ្ជីជម្រះអាបត្តិរួចរាល់អស់ហើយ។ អត់បានឃើញ (ស្នាមមេដៃតវ៉ារបស់ពុទ្ធបរិស័ទ) អាហ្នឹងទាល់តែជាក់ស្ដែងសិន ដល់ហើយត្រូវចុះទៅមើលម្ដងទៀត ហើយជួបប្រជាពលរដ្ឋទាំងអស់គ្នាមួយសាទៀត»។
ពុទ្ធបរិស័ទ និងគណៈកម្មការវត្តប្រាសាទជាងទង ព្រមានមិនដង្ហែអង្គកឋិនទានចូលវត្តនេះឡើយ នៅថ្ងៃទី៨ ខែវិច្ឆិកា ខាងមុខ បើព្រះចៅអធិការស្ដីទីព្រះនាម កង ចិន្ដា មិនព្រមចេញពីវត្តឲ្យបានមុនពេលបុណ្យនេះ។ ប៉ុន្តែមន្ត្រីនៃមន្ទីរធម្មការ និងព្រះមេគុណខេត្ត ចង់ឃើញពុទ្ធបរិស័ទចំណុះជើងវត្តត្រេះរិះរកការពិតក្រៅពីរឿងឆាន់ស្រាដែលអាចជាមូលហេតុខ្វែងគំនិតគ្នារវាងគណៈកម្មការ និងព្រះសង្ឃ៕