Image may be NSFW.
Clik here to view.
ដោយ ប្រាជ្ញ ចេវ-សាន សែល RFA 2016-10-29
ខួបទី១២ នៃការគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រស្ថិតក្នុងភាពស្ងាត់ជ្រងំ គ្មានការជួបជុំជាផ្លូវការនៅទីសាធារណៈពីមន្ត្រីអ្នកមុខអ្នកការណាឡើយ ក្រៅតែពីដាក់តាំងលម្អព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ សម្ដេចម៉ែ និងព្រះមហាវីរក្សត្រ នរោត្ដម សីហនុ នៅមុខព្រះបរមរាជវាំង។ អ្នកវិភាគសង្គមយល់ថា សភាពបែបនេះបង្ហាញថា ជាការមិនចិត្តទុករបស់រដ្ឋាភិបាលមកលើស្ថាប័នព្រះមហាក្សត្រ។
ថ្ងៃទី២៩ ខែតុលា ជាខួប១២ នៃការគ្រងរាជសម្បត្តិ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ប៉ុន្តែមហាជនទូទៅហាក់មិនបានដឹងពីថ្ងៃនេះទេ ខណៈគ្មានការជួបជុំជាផ្លូវការនៅទីសាធារណៈពីមន្ត្រីអ្នកមុខអ្នកការដើម្បីរំលឹក ឬក៏ចូលរួមអបអរ។
ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានគេដឹងថា ជាក្សត្រដែលចូលចិត្តសិល្បៈ។ មុនពេលព្រះអង្គឡើងគ្រងរាជ្យ លោកធ្លាប់ធ្វើជាគ្រូរបាំព្រះរាជទ្រព្យនៅប្រទេសបារាំង។ ព្រះអង្គមិនធ្លាប់ស្រមៃឡើងគ្រងរាជសម្បត្តិនោះទេ។
អ្នកសិក្សាការអភិវឌ្ឍសង្គម បណ្ឌិត មាស នី យល់ថា សភាពស្ងប់ស្ងាត់នៃថ្ងៃរំលឹកខួបនៃការគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រ បង្ហាញពីអត្តចរិតរបស់រដ្ឋាភិបាលមិនគិតគូរដល់អង្គព្រះមហាក្សត្រ។ លោកបន្តថា ប្រសិនបើរដ្ឋាភិបាលយល់ថា ព្រះមហាក្សត្រជានិមិត្តរូបនៃបូរណភាពទឹកដី យុត្តិធម៌សង្គម ឬក៏ជាស្ថាប័នឯករាជ្យដែលផ្ដល់ម្លប់ដល់ពលរដ្ឋទូទៅ រដ្ឋាភិបាលបង្កើនការយកចិត្តទុកដាក់រៀបចំធ្វើពិធីនេះឲ្យទូលំទូលាយ និងអធិកអធម៖ «»។
Image may be NSFW.
Clik here to view.
ប្រមុខរដ្ឋាភិបាល និងគណបក្សប្រឆាំងបានបង្ហោះសារថ្វាយព្រះពរដល់ព្រះមហាក្សត្រ។ រីឯលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តំណាងឲ្យរដ្ឋាភិបាល ក្រៅពីថ្វាយព្រះពរដល់ព្រះមហាក្សត្រ លោកឲ្យដឹងថា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានចូលរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចសង្គមឆ្ពោះទៅកាន់ភាពចម្រុងចម្រើនជាមួយរដ្ឋាភិបាល។
ចំណែកលោក កឹម សុខា ក្នុងនាមជាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ក៏បានថ្វាយលិខិតថ្វាយព្រះពរដល់ព្រះមហាក្សត្រដែរ។ ក្រៅពីអ្នកនយោបាយទាំងពីររូប បង្ហាញការថ្វាយព្រះពរ គេមិនឃើញមានមន្ត្រីអ្នកមុខអ្នកការ ឬអ្នកនយោបាយផ្សេងទៀតលើកឡើងពីថ្ងៃគ្រងរាជ្យគម្រប់ ១២ឆ្នាំរបស់អង្គព្រះមហាក្សត្រនេះទេ។
ផ្ទុយទៅវិញ អ្នកប្រើប្រាស់ហ្វេសប៊ុក (Facebook) មួយចំនួនបានសរសេរយ៉ាងព្រោងព្រាតនៅលើហ្វេសប៊ុករបស់ខ្លួន ដោយអបអរសាទរខួបទី១២ នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិនៃព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ។
អាស៊ីសេរី មិនអាចសុំការបំភ្លឺពីគណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិ ឬស្ថាប័នព្រះរាជវាំង អំពីការរៀបចំនៃការរំលឹកព្រះរាជពិធីគ្រងរាជសម្បត្តិ នៅថ្ងៃទី២៩ ខែតុលា នេះទេ។ ចំណែករដ្ឋលេខាធិការនៃក្រសួងធម្មការ និងសាសនា លោក ធ្លាប់ ផន ឲ្យដឹងថា ក្រសួងធម្មការ និងសាសនា គ្រាន់តែរៀបចំបដា និងពាក្យស្លោកនៃពិធីគ្រងរាជ្យគម្រប់ ១២ឆ្នាំ។
ទាក់ទងនៃការគ្រងរាជ្យរបស់ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី នេះដែរ អ្នកវិភាគនយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ យល់ថា រយៈពេល ១២ឆ្នាំមកនេះ ព្រះមហាក្សត្រមិនបានបំពេញព្រះរាជតួនាទីរបស់ព្រះអង្គដូចមានចែងក្នុងរដ្ឋធម្មនុញ្ញអោយបានពេញលេញទេ។ លោកបណ្ឌិតលើកឧទាហរណ៍ត្រួសៗថា ព្រះអង្គមានព្រះរាជសិទ្ធិលើកលែងទោស ប៉ុន្តែទ្រង់បែរជាប្រគល់ការសម្រេចលើសលប់ទៅនាយករដ្ឋមន្ត្រីទៅវិញ។ ចំណុចមួយទៀត ព្រះអង្គជាអ្នកធានាឯករាជភាពតុលាការ ប៉ុន្តែទ្រង់មិនបានបំពេញបានទេ។ លោកលើកឡើងទៀតថា ចំណុចសំខាន់មួយគឺសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី មិនបានឆ្លើយតបចំពោះការសុំព្រះរាជអន្តរាគមន៍ពីក្រុមពលរដ្ឋទេ៖ «»។
ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី សព្វព្រះរាជហឫទ័យអានសៀវភៅ និងធ្វើសមាធិ។ ព្រះអង្គអាចមានព្រះរាជឱង្ការជាភាសាបារាំង ឆេក (Czech) អង់គ្លេស និងខ្មែរយ៉ាងស្ទាត់ជំនាញ ហើយក៏ចេះភាសាចិន ខ្លះៗផង។ ទម្លាប់ប្រចាំថ្ងៃរបស់ទ្រង់ គឺអនុវត្តលំហាត់ប្រាណដោយរត់ ឬជិះកង់ក្នុងបរិវេណព្រះបរមរាជវាំង៕