Quantcast
Viewing all articles
Browse latest Browse all 40045

ក្រសួង​ការ​បរទេស​កម្ពុជា​ច្រានចោល​ដំណឹង​ថា លោក ហ៊ុន សែន ត្រៀម​ជួប​ចរចា​ជាមួយ​បក្ស​ប្រឆាំង

Image may be NSFW.
Clik here to view.
រូបភាពចាស់៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី ចាប់ដៃគ្នា ក្រោយជួបប្រជុំកិច្ចព្រមព្រៀងនយោបាយកាលពីខែកក្កដា ឆ្នាំ២០១៤@RFI


ដោយ វ៉ា សំណព្វ28/10/2016 rfi

ក្រសួង​ការ​បរទេស​កម្ពុជា​នៅ​ល្ងាច​ថ្ងៃ​ទី​ ២៨ តុលា​នេះ បាន​ច្រាន​ចោល​ដំណឹង​ថា លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ត្រៀម​ជួប​ចរចា​ជាមួយ​មេដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។ អ្នក​នាំ​ពាក្យ​ក្រសួង​នេះ បាន​ចាត់​ទុក​ថា ជា​ដំណឹង​មិន​ពិត នឹង​ផ្សាយ​ដោយ​ប្រាស​ចាក​ការ​ពិត។

តាម​រយៈ​សេចក្តី​ជូន​ព័ត៌មាន​នៅ​ថ្ងៃ​នេះ អ្នក​នំា​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​គូស​បញ្ជាក់​ថា គ្មាន​ជំនួប​នេះ​ទេ។ ការ​ប្រកាស​ច្រាន​ចោល​នេះ គឺ​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ដំណឹង​បាន​បែក​ធ្លាយ​តាម​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មា​នក្នុង​ស្រុក​នៅ​ថ្ងៃ​នេះ​ថា លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ត្រៀម​ជួប​ចរចា​ជាមួយ​គណបក្ស​ប្រឆាំង​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ហើយ​នឹង​ជា​ជំនួប​ ដែល​នឹង​លើក​ឡើង​ពី​បញ្ហា​នយោបាយ​ ដែល​កំពុង​តែ​តាន​តឹង​រវាង​គណបក្ស​ទាំង​ពីរ។ ដំណឹង​ដែល​បាន​បែក​ធ្លាយ នៅ​ក្នុង​ជំនួប​រវាង លោក​ទេស​រដ្ឋ​មន្រ្តី ប្រាក់ សុខុន រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា ជាមួយ​លោក ដានីញ៉ែល រ៉ាស្សែល (Daniel R. Russel) ឧបការី​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​អាមេរិក ទទួល​បន្ទុក​កិច្ច​អាស៊ី​អាគ្នេយ៍ និង​ប៉ាស៊ីហ្វិក កាល​ពី​ថ្ងៃ​ទី​ ២៧​តុលា។ ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក ជុំ សុន្ទរី បាន​បញ្ជាក់​បន្ថែម​លើ​លិខិត​របស់​ក្រសួង​ការ​បរទេស​នេះ​ថា គ្មាន​ដំណឹង​នេះ​ទេ។ ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក៏​បញ្ជាក់​ដែរ​ថា គ្មាន​ដំណឹង​បែប​នេះ​ដូ​ចគ្នា។

នៅ​ក្នុង​លិខិត​របស់​ក្រសួង​ការ​បរទេស បាន​ចាត់​ទុក​ការ​ផ្សាយ​នោះ​ថា ពុំ​បាន​បញ្ជាក់​ពី​ប្រភព​ព័ត៌​មាន​សោះ​ឡើយ ហើយ​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​នេះ គឺ​ប្រាស់​ចាក​ពី​ការ​ពិត ដែល​ក្នុង​កិច្ច​សន្ទនា​នោះ លោក​ទេស​រដ្ឋ​មន្រ្តី ប្រាក់ សុខុន ពុំបាន​លើក​ឡើង​ទាល់​តែ​សោះ​ថា “លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​នឹង​ជួប​ចរចា​គ្នា​ក្នុង​ពេល​ឆាប់​ៗ​នេះ”។ ប៉ុន្តែ​នៅ​ក្នុង​ជំនួប​នោះ លោក​ទេស​រដ្ឋ​មន្រ្តី​បាន​បញ្ជាក់​ទៅ​កាន់​សម​ភាគី​របស់​លោក​ថា ការ​ចូលរួម​របស់​សមាជិក​សភា​គណបក្ស​ប្រឆាំង​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្រ្តៃយ៍​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី ២៦ តុលា គឺ​ជា​សញ្ញា​នៃ​ភាព​ធូរ​ស្រាល ដែល​អាច​នាំ​ដល់​ការ​ចូលរួម​របស់​សមាជិក​សភា​គណបក្ស​ប្រឆាំង ក្នុង​សម័យ​ប្រជុំ​របស់​រដ្ឋ​សភា នា​ពេល​ខាង​មុខ ហើយ​ថា​ការ​បំពេញ​តួនាទី​ដ៏​ត្រឹមត្រូវ​របស់​តំណាង​រាស្រ្ត គឺ​តាម​រយៈ​ការ​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​រដ្ឋសភា។ សមាជិក​សភា​គណបក្ស​ប្រឆាំង នឹង​មិន​បំពេញ​តួនាទី​របស់​ខ្លួន​ជា​តំណាង​រាស្រ្ត​ទេ បើ​គេ​ធ្វើ​ពហិកា​កិច្ច​ប្រជុំ​រដ្ឋសភា។

គួរ​កត់​សម្គាល់​ថា ខណៈ​ដែល​ស្ថានការ​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្រ្គោះ​ជាតិ​បន្ត​ភាព​តាន​តឹង គេ​បាន​ឃើញ​ពី​ការ​លេច​ចេញ​នូវ​លិខិត​ក្លែង​ក្លាយ​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ថ្កោល​ទោស កញ្ញា កឹម មនោវិទ្យា ដែល​រិះគន់​ប្រធាន​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី ហើយ​ឥឡូវ​បាន​លេច​ចេញ​នូវ​ដំណឹង​មិន​ពិត​នេះ​ថែម​ទៀត៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>