Image may be NSFW.
Clik here to view.
ដោយ ជុំ រ៉ាស៊ី RFA 2016-10-29
អតីតនាយករដ្ឋមន្ត្រីខ្មែរ និងជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលកំពង់ស្ពឺ លោក ប៉ែន សុវណ្ណ បានទទួលមរណភាពក្នុងជន្មាយុ ៨០ឆ្នាំដោយរោគាពាធ នៅគេហដ្ឋានរបស់លោកនាខេត្តតាកែវ។
សេចក្ដីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ ចេញផ្សាយនៅយប់ថ្ងៃទី២៩ តុលា ឲ្យដឹងថា អតីតនាយករដ្ឋមន្ត្រីខ្មែរសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨១ និងជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលកំពង់ស្ពឺ លោក ប៉ែន សុវណ្ណ បានទទួលមរណភាពនៅម៉ោង ៧ និង ១៧នាទី យប់ថ្ងៃទី២៩ តុលា ដោយរោគាពាធ ក្នុងជន្មាយុ ៨០ឆ្នាំ នៅគេហដ្ឋានរបស់លោកនាខេត្តតាកែវ។
លោក ប៉ែន សុវណ្ណ មានជំងឺសម្ពាធសរសៃឈាមបេះដូង និងសម្ពាធសរសៃឈាមខួរក្បាល ហើយត្រូវបានគេបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅប្រទេសសិង្ហបុរី កាលពីរាត្រីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៥។ លោក ប៉ែន សុវណ្ណ បានសន្លប់មិនដឹងខ្លួននៅក្រោយពេលលោកបានដួលសន្លប់កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៥ នៅឯផ្ទះរបស់លោកក្នុងខេត្តតាកែវ។
លោក ប៉ែន សុវណ្ណ ត្រូវបានក្រុមគ្រួសារនាំយកទៅមើលថែនៅស្រុកកំណើតរបស់លោកក្នុងខេត្តតាកែវ បន្ទាប់ពីសម្រាកព្យាបាលមួយរយៈនៅមន្ទីរពេទ្យមួយក្នុងទីក្រុងភ្នំពេញ ក្រោយពីត្រឡប់មកពីព្យាបាលនៅប្រទេសសិង្ហបុរី៕