(ដោយជូលាងហាក់)
ជម្លោះនយោបាយហ្នឹង រឿងអីនឹងដោះស្រាយរួច? ទៅវាមិនរួចទេ។ ពេលនេះបើគេអាចដោះស្រាយបាន(ខ្លះៗ)
ដូចដែលលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បាននិយាយប្រាប់លោក Daniel R. Russel
ឧបការី រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក កាលពីថ្ងៃ២៦តុលាកន្លងទៅនេះ ក៏វាជាសញ្ញាល្អតែម៉ាភ្លែត ដែលនឹង
មានអាយុខ្លី ឆាប់ស្លាប់ទៅវិញតែប៉ុណ្ណោះ ហើយកម្តៅនយោបាយនឹងឡើងស្រឺតៗ មកវិញជាដដែល។ អ្នកដែល
អត់មានអីការពារខ្លួន នឹងត្រូវគេគាបសង្កត់បៀតបៀនជាអលជ្ជី ដូចគ្រាមុនៗ គ្មានអីគួរឱ្យជឿទុកចិត្តសោះទេ។
ព្រោះថាមានកត្តាធំតែមួយគត់ ដែលខ្ញុំមើលឃើញពេលនេះ គឺមានឆន្ទៈពីរដែលផ្ទុយគ្នារវាងគណបក្សជាប់ឆ្នោត
ធំៗទាំងពីរ។ ជាឆន្ទៈដែលតស៊ូពុះពារ ការពារទឹកដីនៃប្រទេសជាតិខ្លួន ប្រឆាំងនឹងយួន ដែលមាននយោបាយរឹង
ប៉ឹងក្នុងការពង្រីកទឹកដីរបស់ខ្លួនចូលក្នុងដីខ្មែរ ហើយដែលមានគណបក្សប្រជាជន ជាអ្នកទប់ទល់គម្រាមកំហែង
ខ្មែរណាដែលតែងតែអុចអាល និយាយបើកកកាយរឿងព្រំដែនខ្មែរ-យួន។ ជារដ្ឋាភិបាលមិនស្មោះចំពោះជាតិ។
បើមានឆន្ទៈទាំងពីរផ្ទុយគ្នាក្នុងរឿងការពារទឹកដីអ៊ីចឹង រឿងអីខ្មែរនឹងដោះស្រាយវិបត្តិនយោបាយនេះបាន? ពិតជា
ទៅមិនរួចទេ លើកលែងតែគណបក្សទាំងពីរសុខចិត្តសុខគំនិត ស៊ុំគ្រលំគ្នា ឱ្យវាទៅទាំងប៉ីទាំងទ្រ អាហ្នឹងទើប
ខ្មែរ ទាំងពីរគណបក្សនយោបាយហ្នឹងបានសុខល្អូកល្អឺននឹងគ្នា។ បាត់ដីប៉ុន្មានក៏បាត់ទៅ ឱ្យតែបានត្រូវរ៉ូវនឹងគ្នា
ធ្វើការរដ្ឋ ចែកលុយគ្នាចាយ មានបានធូរធារទាំងអស់គ្នាអ៊ីចឹងទៅ។ ហើយវិបត្តិនយោបាយក៏ងាប់បាត់ទៅដែរ។
ក៏ប៉ុន្តែដរាបណា គណបក្សសង្គ្រោះជាតិ នៅតែមានឆន្ទៈរឹងមាំនឹងសង្គ្រោះប្រទេសជាតិរបស់ខ្លួន ហើយប្តេជ្ញាចិត្ត
ការពាបូរណភាពទឹកដី កេរ្តិ៍ដំណែលពីបុព្វបុរសខ្មែរជំនាន់ដើមទុកឱ្យកូនចៅខ្មែរគ្រប់ជំនាន់នោះ គឺគណបក្សទាំង
ពីរ ប្រាកដជារកចំណុចត្រជាក់ត្រជុំល្អូកល្អឺនជាមួយគ្នា មិនបានយូរឡើយ។ បើគេរកដំណោះស្រាយបានពេល
នេះ ក៏វាជារឿងឆិនឆៃ បន្ធូរបន្ថយកំដៅម៉ាភ្លែតតែប៉ុណ្ណឹង។ ប៉ុន្តែឫសគល់នៃកំដៅវានៅតែដដែល ហើយបន្តិចទៅ
វានឹងចាប់ក្តៅភាយៗឡើងវិញ កាលបើសមាជិកនៃគណបក្សសង្គ្រោះជាតិណាម្នាក់ ចាប់ផ្តើមនិយាយកោសរូស
រឿងព្រំដែនខ្មែរ-យួន ជាថ្មី។ ជារឿងដែលយួនបានដឹងច្បាស់ដូចថ្ងៃ ថាតើខ្មែរណាជាជនក្បត់ជាតិ ហើយខ្មែរណា
ដែលស្នេហាជាតិខ្លួន គួរឱ្យសរសើរនោះ។ មានខ្មែរប៉ុន្មាននាក់ ដែលនឹកខ្មាស់យួនក្នុងវិបត្តិនយោបាយខ្មែរ?
ករណីលោកអ៊ុំសំអាន, លោកហុងសុខហួរ, លោកសមរង្ស៊ី, លោកព្រំជា និងអ្នកស្រីមាសស្រី កសិករនៅក្នុងខេត្ត
ស្វាយរៀង សុទ្ធតែជាប់រឿងទឹកដីខ្មែរ-យួន ដែលពួកគាត់ត្រូវរដ្ឋាភិបាលខ្មែរផ្តន្ទាទោស ឱ្យយួនមើល។ ដូច្នេះ សួរ
ថា តើមានពលរដ្ឋខ្មែរណាម្នាក់ អាចមើលឃើញថាវិបត្តិនយោបាយខ្មែរ នឹងបានធូរស្បើយ ហើយខ្មែរនឹងត្រូវរ៉ូវគ្នា
ជាយូរអង្វែងតរៀងទៅ? កុំសង្ឃឹមឱ្យសោះ ព្រោះវាជារឿងអត់ផ្លូវ ទៅអត់រួច ដោយសារមានឆន្ទៈពីរដើរបញ្ច្រាស
ទិសគ្នា។ មួយទាញមកខាងណេះ មួយទៀតទាញឱ្យទៅខាងណោះ ខុសគោលបំណងគ្នា ខុសចិត្តគ្នា។
យួនបានចំណេញដីប៉ុន្មាន ឬខាតដីប៉ុន្មានយួនដឹងទាំងអស់ ព្រោះយួនជាជនជាតិវាតទីនិយម ហើយឆ្លាតវាងវៃ
ជាងមេដឹកនាំខ្មែរ ដែលរត់ទៅពឹងយួនឱ្យសម្លាប់ខ្មែរ ដើម្បីទ្រទ្រង់អាយុជីវិតខ្លួន។ ឯរដ្ឋាភិបាលសម្តេចតេជោហ៊ុន
សែន ក៏ប្រហែលជាមានអស់លោកប៉ុន្មាននាក់បានដឹងប្រាកដផងដែរ ថាខ្មែរបានចំណេញឬខាតដីប៉ុន្មាននោះ។
ដីក្នុងភូមិកំណើតលោកហេងសំរិន យួនយកដល់ចំណុចណាហើយ? ដល់កាំជណ្តើរផ្ទះឪហើយនៅ?
គឺពលរដ្ឋខ្មែរទាំងប្រទេសទេ ដែលគេទុកឱ្យនៅក្នុងទីងងឹត បិទបាំងដំណឹងស្តីពីបញ្ហាព្រំដែន មិនអនុញ្ញាត្តិឱ្យខ្មែរ
ណាកោសរូស សួរដេញដោលរឿងហ្នឹងសោះឡើយ។ លោកអ៊ុំសំអានដែលជាតំណាងរាស្ត្រ មានកិត្តិយសគ្រប់
គ្រាន់នឹងធ្វើការបម្រើជាតិមាតុភូមិ ខំទៅស្រាវជ្រាវរកការពិតពីរឿងព្រំដែនខ្មែរ-យួន ស្រាប់តែត្រូវរដ្ឋាភិបាលខ្មែរ
ជាគ្រួសារឯង វាយបន្ថោក ចាប់ទោសចាប់ពៃរ៍ទៅវិញ។ វាដូចជាអាក្រក់ហួសហេតុខ្លាំងណាស់។ អ៊ីចឹង រឿងអី
ដែលខ្មែរអាចនឹងនិយាយត្រូវគ្នាបាន? វាទៅមិនរួចទេ។ លើកលែងតែខ្មែរនាំគ្នាឈប់គិតរឿងព្រំដែន ពេលហ្នឹង
ខ្មែរត្រូវគ្នាប៉ាច់ មិនបាច់ប្រឹង។ ប៉ុន្តែបើខ្មែរត្រូវគ្នារបៀបហ្នឹង តើយួនយល់យ៉ាងណាដែរចំពោះខួរក្បាលមេខ្មែរ?
ខ្ញុំសរសេរប៉ុណ្ណឹង ខ្មែរាល់គ្នាអាចយល់បានហើយ។ ខ្ញុំចង់ឃើញខ្មែរត្រូវគ្នា ជានាគ្នា។ ប៉ុន្តែខ្ញុំសញ្ជឹងគិតមើលទៅ
គឺវាពិតជាទៅមិនរួច ហើយវិបត្តិនយោបាយខ្មែរ វានៅតែគាំងរឹងស្តូកគ្មានអ្វីបំបែកបាន។ បើខ្មែរនឹងជានាគ្នាក្នុង
គ្រានេះ ក៏វាជាសកម្មភាពក្លែងក្លាយ បន្លំភ្នែកអន្តរជាតិមួយគ្រាតែប៉ុណ្ណោះ។ មានតែឆន្ទៈប្តូរផ្តាច់ម្យ៉ាងគត់ ដែល
អាចជួយឱ្យក្តីសង្ឃឹមរបស់យើងជាសង្ឃឹមល្អពិតប្រាកដ។ គឺឆន្ទៈនៃការតស៊ូការពារបូរណភាពទឹកដីទាំងអស់គ្នា
ក្នុងចំណោមមេដឹកនាំខ្មែរ ទាំងពីរគណបក្សនយោបាយធំៗ ដែលដំណើរការនេះអាចនឹងចាប់ផ្តើមឡើង ពីការ
ដោះលែងលោកអ៊ុំសំអាន និងលោកហុងសុខហួរ។ ព្រោះលោកទាំងពីរជាប់ទោសដោយមូលហេតុទឹកដីខ្មែរ។
ត្រង់ចំណុចចាប់ផ្តើមដំបូង នៃសេចក្តីសង្ឃឹមដ៏ល្អនេះ តើវាអាចទៅរួចទេ? គឺប្រហែលជាអត់។ ចម្លើយមួយម៉ាត់
ហ្នឹងហើយដែលជួយឱ្យខ្ញុំជឿថា វិបត្តិនយោបាយខ្មែរ នឹងគ្មានដំណោះស្រាយជាយូរខែឆ្នាំទៅមុខទៀត។ ខ្ញុំសុំ
និយាយលើកឡើងម្តងទៀតថា ដីខ្មែរប៉ុន្មានគីឡូម៉ែត្រក្រឡាដែលយួនជម្រិតបានពីខ្មែរ គឺយួនដឹង។ ហើយខ្មែរ
ណាដែលជួយជ្រោមជ្រែង ឱ្យផលប្រយោជន៍យួនបានសម្រេចដល់គោលដៅ ក៏យួនដឹងដែរ។ ឥឡូវមើលចុះ!
ខ្មែរបំផ្លាញជីវិតខ្មែរអស់ជាងពីរលាននាក់។ បន្ទាប់មក ក្រោមការត្រួតត្រារបស់គណបក្សប្រជាជនក្នុងរដ្ឋកម្ពុជា
ខ្មែរត្រូវអស់ដីខ្លះថែមទៀតទៅយួន។
តើខ្មែររាល់គ្នានឹងបានស្ងប់ ហើយត្រជាក់ត្រជុំក្នុងសតិអារម្មណ៍ដល់កម្រិតណាដែរ? គណបក្សប្រជាជន ពុំមាន
ចិត្តក្លាហាន នឹងប្រឈមការពិតទាំងនេះទេ ហើយពួកគេក៏មិនហ៊ានសួររកជំនួយពីជាតិសាសន៍ដទៃ ដែលមាន
សម្ភារៈ និងបច្ចេកទេសខ្ពស់ក្នុងរឿងវាស់វែងខ្សែព្រំដែន ឱ្យចូលមកជួយបញ្ចប់វិវាទខ្សែព្រំដែនខ្មែរ-យួន តែម្តង
ឱ្យបានចប់សព្វគ្រប់ទៅ។ តែទៅមិនរួចព្រោះបក្សប្រជាជនជាប់ចំណងនៃគុណបំណាច់យួន។ បើខ្មែរមកពីខាង
គណបក្សសង្គ្រោះជាតិ នៅតែចង់សង្គ្រោះជាតិ រឿងការពារទឹកដីខ្មែរ នោះវិបត្តិនយោបាយខ្មែរនឹងដោះស្រាយ
មិនចេញ។ សួរថា តើការជាប់គាំងនយោបាយនេះ ជាកំហុសអ្នកណា? ជាកំហុសអ្នកដែលមិនទទួលកំហុស៕៚