Image may be NSFW.
Clik here to view.
04 វិច្ឆិកា 2016 អ៊ិត សូធឿត VOA Khmer
ទីតាំងបូជាសពលោក ប៉ែន សុវណ្ណ បានក្លាយជាបញ្ហាចម្រូងចម្រាសមួយរវាងគណបក្សសង្គ្រោះជាតិ និងសាលារាជធានីភ្នំពេញ ដោយគណបក្សប្រឆាំងនេះបានស្នើរៀបចំបូជាសពលោកប៉ែន សុវណ្ណ នៅមុខវត្តបទុមវតី តែសាលារាជធានីភ្នំពេញ បានបដិសេធ។
ភ្នំពេញ — គណៈកម្មការរៀបចំបុណ្យសពអតីតនាយករដ្ឋមន្ត្រីកម្ពុជាលោក ប៉ែន សុវណ្ណ សម្រេចរៀបចំពិធីបូជាសពនៅជាយរាជធានីភ្នំពេញវិញ តាមការស្នើរបស់សាលារាជធានីភ្នំពេញ បន្ទាប់ពីភាគីទាំងពីរបានជួបពិភាក្សាគ្នាកាលពីថ្ងៃព្រហស្បតិ៍។

សេចក្ដីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ ដែលបានចេញផ្សាយនៅល្ងាចថ្ងៃព្រហស្បតិ៍ បានឱ្យដឹងថា នៅថ្ងៃអាទិត្យ ទី៦ ខែវិច្ឆិកា សពលោកប៉ែន សុវណ្ណ នឹងត្រូវដង្ហែទៅបូជានៅវត្តឫស្សីសាញ់ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ។
លោក ប៉ុល ហំម តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាប្រធានគណៈកម្មការបុណ្យសពលោក ប៉ែន សុវណ្ណ ប្រាប់ VOAកាលពីថ្ងៃព្រហស្បតិ៍ថា គណៈកម្មការបានជួបប្រជុំជាមួយសាលារាជធានី និងបានឯកភាពរៀបចំពិធីបូជាសពលោក ប៉ែន សុវណ្ណ ក្នុងបរិវេណវត្តនិរោធស្ថិតក្នុងខណ្ឌច្បារអំពៅ។
លោកហូ វ៉ាន់ (ខាងស្ដាំ) អ្នកតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិនិងព្រះសង្ឃគោរពសពលោកប៉ែន សុវណ្ណ ក្នុងថ្ងៃគោរពវិញ្ញានក្ខណ្ឌលោកនៅវត្តថាន់ នៅថ្ងៃពុធ ទី០២ ខែ វិច្ឆិកា ឆ្នាំ២០១៦។
Image may be NSFW.
Clik here to view.
ប៉ុន្តែ លោកអះអាងថា គណៈកម្មការបានប្ដូរទៅរៀបចំនៅវត្តឫស្សីសាញ់វិញ ដោយសារព្រះចៅអធិការ និងគណៈកម្មការវត្តនិរោធបានប្រាប់ថា វត្តមានរៀបចំពិធីបុណ្យកឋិននៅថ្ងៃនោះ។
លោក ប៉ុល ហំម ឱ្យដឹងដែរថា គណៈកម្មការរៀបចំបុណ្យសពលោក ប៉ែន សុវណ្ណ បានទាក់ទងគណៈកម្មការវត្តឫស្សីសាញ់ និងទទួលបានការអនុញ្ញាតរួចហើយ។
«បាទដូចខ្ញុំជម្រាបអម្បាញ់មិញអញ្ចឹង ព្រមព្រៀងហើយបានតែឯកឧត្ដមយ៉ែម បុញ្ញាឫទ្ធិ គាត់ទៅជម្រាបផ្ដល់ដំណឹងដល់សាធារណជនថា អាចធ្វើបាននៅវត្តឫស្សីសាញ់ហ្នឹងណា៎។ យើងចាប់ដង្ហែពីម៉ោង៧ព្រឹកទៅចេញពីវត្តថាន់ទៅ»។
កំណត់ហេតុអង្គប្រជុំរវាងគណៈកម្មការបុណ្យសពលោក ប៉ែន សុវណ្ណ ជាមួយរដ្ឋបាលសាលារាជធានីភ្នំពេញបានឱ្យដឹងថា គណៈកម្មការរៀបចំបុណ្យសព បានស្នើរៀបចំពិធីបូជាសពនៅមុខវត្តបទុមវតី ឬក្នុងវត្តពោធិយ៉ារ៉ាម (ហៅវត្តចាស់) តែសាលារាជធានីភ្នំពេញបានបដិសេធ។ សាលារាជធានីបានអះអាងថា ទីធ្លាមុខវត្តបទុមវតីគឺសម្រាប់តែឥស្សរជនជាន់ខ្ពស់ប៉ុណ្ណោះ ឯវត្តពោធិយ៉ារ៉ាម (ហៅវត្តចាស់) គ្រាន់តែជាវត្តធម្មតាពុំមានឈាបនដ្ឋានសម្រាប់បូជាសពនោះទេ។
លោក ប៉ុល ហំម បដិសេធមិនអត្ថាធិប្បាយលើការច្រានចោលរបស់សាលារាជធានីភ្នំពេញចំពោះសំណើរៀបចំពិធីបូជាសពនៅមុខវត្តបទុមវតី និងវត្តចាស់។
Image may be NSFW.
Clik here to view.
VOA មិនអាចទាក់ទងលោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីភ្នំពេញដើម្បីសុំការអត្ថាធិប្បាយណាមួយបានទេនៅយប់ថ្ងៃព្រហស្បតិ៍។
លោក ប៉ែន សុវណ្ណ ជាអតីតនាយករដ្ឋមន្ត្រីលើកដំបូងរបស់កម្ពុជា ក្រោយការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម ក្នុងអំឡុងឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៨២។
លោកធ្លាប់ត្រូវបានចាប់ខ្លួនបញ្ជូនទៅឃុំក្នុងពន្ធនាគារនៅប្រទេសវៀតណាមអស់រយៈពេលជាង១០ឆ្នាំ។
លោក ប៉ែន សុវណ្ណ បានទទួលមរណភាពកាលពីយប់ថ្ងៃសៅរ៍ ទី២៩ ខែតុលា ដោយរោគាពាធ នៅឯគេហដ្ឋានរបស់លោកក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។
កាលពីថ្ងៃពុធ សពលោក ប៉ែន សុវណ្ណ ត្រូវបានដង្ហែចេញពីខេត្តតាកែវមកតម្កល់នៅវត្តនួនមណីរាម ហៅវត្តថាន់ក្នុងរាជធានីភ្នំពេញ ដើម្បីរង់ចាំការបូជាដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៦ ខែវិច្ឆិកា៕