Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ថា​ ក្រុមហ៊ុន​ណាហ្គាវើលដ៍ ​រំលោភ​សិទ្ធិ​ការងារ និង​សេរីភាព​ជា​មូលដ្ឋាន​របស់​សហជីព​ធ្ងន់ធ្ងរ

$
0
0
រូបភាព​បង្ហាញ​ពី​អគារ​ធំស្កឹមស្កៃ​របស់​សណ្ឋាគារ​និង​កាស៊ីណូ ណាហ្គាវើលដ៍​ នៅ​ក្បែ​រដ្ឋសភា​ជាតិ​កម្ពុជា។ រូប៖ គេ​ផ្ដល់​ឱ្យ


ដោយ ជី វិតា RFA 2021-12-01

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល ធ្វើ​ការ​ផ្នែក​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​ការងារ​ចំនួន​២៥​ស្ថាប័ន ​រួម​គ្នា​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ ដោយ​បង្ហាញ​ការ​សោក​ស្ដាយ​ចំពោះ​ក្រុមហ៊ុន​បនល្បែង​ ណា​ហ្គា​វើលដ៍ (Naga World) ដែល​រំលាយ​ថ្នាក់​ដឹក​នាំ​សហជីព​ និង​បញ្ឈប់​បុគ្គលិក​ជាង​១ពាន់​៣​រយ​នាក់ ​តាម​គម្រោង​ការ​របស់​ខ្លួន ក្នុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ​-១៩។ សង្គម​ស៊ីវិល​ចាត់​ទុក​​ទង្វើ​របស់​ក្រុមហ៊ុន​នេះថា ​ជា​ការ​រំលោភ​សិទ្ធិ​ការងារ និង​សេរីភាព​ជា​មូលដ្ឋាន​របស់​សហជីព​យ៉ាង​ធ្ងន់ធ្ងរ ដែល​មាន​ការ​គាំពារ​ពី​ច្បាប់​ជាតិ​ និង​ច្បាប់​អន្តរជាតិ។

ជុំ​វិញ​វិវាទ​ការងារ​រវាង​សហជីព​ជាមួយ​ក្រុម​ហ៊ុន​បន​ល្បែង​ដ៏​ធំ​មួយ​នៅ​ចំ​កណ្ដាល​ទី​ក្រុង​ភ្នំពេញ ដែល​អូស​បន្លាយ​ជាង ​៧ ​ខែ​មក​នេះ ខាង​ក្រុមហ៊ុន​ណា​ហ្គា​វើលដ៍​​(Naga​ World)​​ឈាន​​ដល់​​ការ​​រំលាយ​ចោល​ក្រុម​តំណាង​សហជីព​ពេញ​សិទ្ធិ​ ២៦ ​នាក់ ក្រោយ​ពី​ក្រុមហ៊ុន​បាន​បញ្ឈប់​បុគ្គលិក​ជាង​ ១ពាន់​ ៣រយ​នាក់​​(១៣២៩)​ដែល​ភាគ​​ច្រើន​​ជា​​សមាជិក​របស់​សហជីព ដោយ​ទូរ​ទាត់​ប្រាក់​សំណង​ឲ្យ​ពួកគេ​មិន​ត្រឹម​ត្រូវ​ តាម​ច្បាប់​ស្ដី​ពី​ការងារ​របស់​ប្រទេស​កម្ពុជា។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​រក​ឃើញ​ថា​ ការ​សម្រេច​បញ្ឈប់​ថ្នាក់​ដឹក​នាំ​សហជីព​នេះ ភាគី​ក្រុមហ៊ុន គឺ​ធ្វើ​ដោយ​ឯក​តោ​ភាគី​ ដោយ​មិន​មាន​លិខិត​បញ្ជាក់​ផ្លូវ​ការ​ណា​មួយ ចេញពី​​មន្ទីរ​អធិការ​កិច្ច​ការងារ​នៃ​ក្រសួង​ការងារ ​ឯកភាព​ឲ្យ​ក្រុមហ៊ុន​ធ្វើ​រឿង​នេះ​ឡើយ។

អ្នក​គ្រប់គ្រង​កម្មវិធី​សិទ្ធិ​ការងារ នៃ​អង្គការ​សង់ត្រាល់ (Central) លោក ឃុន ថារ៉ូ​ មាន​ប្រសាសន៍​ថា ទង្វើ​របស់​ក្រុមហ៊ុន​ណា​ហ្គាវើលដ៍​នេះ គឺ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​បំណង​​ពិត​ប្រាកដ​របស់​ក្រុមហ៊ុន គឺ​ចង់​លុប​បំបាត់​សំឡេង​សហជីព​ចេញ​ពី​កន្លែង​ធ្វើការ​ ដោយ​មិន​ខ្វាយ​ខ្វល់​នឹង​ច្បាប់​ជាតិ ឬ​ច្បាប់​អន្តរជាតិ​ ដែល​ចែង​គាំពារ​ថ្នាក់​ដឹកនាំ​សហជីព​ ក្នុង​ការ​អនុវត្ត​ការងារ​ដោយ​គ្មាន​កំហុស​នោះ​ទេ។

លោ​បន្ត​ថា ប្រសិនបើ​ក្រសួង​ការងារ​មិន​គិត​គូរ​ដោះស្រាយ​វិវាទ​នេះ​ស្រប​ទៅ​តាម​ច្បាប់​ទេ បញ្ហា​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​(Naga World)​​នឹង​ក្លាយ​ជា​គំរូ​អាក្រក់​​ដល់​​ថៅកែ​ក្រុមហ៊ុន​ផ្សេង​ទៀត​ក្នុង​ប្រទេស​កម្ពុជា ​យក​គំរូ​តាម ដែល​ធ្វើ​ឲ្យ​កម្មករ​និយោជក​ រង​នូវ​អំពើ​អយុត្តិធម៌​កាន់​តែ​ច្រើន​ឡើង ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខ​មាត់​រដ្ឋាភិបាល​នៅ​លើ​ឆាក​អន្តរជាតិ​ថែម​ទៀត។

មន្ត្រី​ផ្នែក​ច្បាប់​រូប​នេះ ស្នើ​សុំ​ក្រសួង​ការងារ ពន្លឿន​ការ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នេះ ឲ្យ​បាន​ឆាប់​តាម​តែ​អាច​ធ្វើ​ទៅ​បាន ដោយ​ឈរលើ​គោលការណ៍​ច្បាប់ និង​​យុត្តិធម៌​៖ «រដ្ឋមន្ត្រី​ត្រូវ​តែ​មាន​ចំណាត់​ការ​តាមដាន​រឿង​នេះ​ឡើ​ងវិញ ហើយ​សើរើ​នីតិវិធី​ និង​ការ​អនុវត្ត​របស់​អធិការ​កិច្ច​នៃ​ក្រសួង​ការងារ​ហ្នឹង​ឡើង​វិញ។ ហើយ​រឿង​ទី​២ នៅ​ក្នុង​ករណី ដែល​ភាគី​​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ អាហ្នឹង​ក្រសួង​ហ្នឹង​ ត្រូវ​ដើរ​តួនាទី​ក្នុង​ការ​សម្រប​សម្រួល​ ដើម្បី​ឲ្យ​ភាគី​ទាំង​សង​ខាង​ហ្នឹង ឲ្យ​គាត់​ចូល​តុ​ចរចា​ទៅ​។ គាត់​ធ្វើ​សម្បទាន​គ្នា​ទៅ គាត់​អាច​រក​ដំណោះស្រាយ​គ្នា ដើម្បី​ឲ្យ​វា​មាន​នូវ​ការ​ចរចា​មួយ​ប្រកប​ដោយ​ភាព​ស្មោះ​ត្រង់។ អា​ហ្នឹង​ដែល​ជា​គោលការណ៍​នៃ​ការ​លើក​កម្ពស់​នូវ​ទំនាក់​ទំនង​វិជ្ជាជីវៈ​នៅ​កន្លែង​ការងារ»។

ប្រ​ធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការ​ងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​ដ៍​​​(Naga World) ​កញ្ញា​ ឈឹម​ ស៊ី​ថរ​ ឲ្យ​ដឹង​ថា អស់​រយៈពេល​ជាង​ ៧ ​ខែ​មក​នេះ ខាង​សហជីព​ប្រឹង​ប្រែង​ព្យាយាម​រក​ដំណោះស្រាយ​ជាមួយ​ក្រុមហ៊ុន​ ទាំង​នៅ​ក្រសួង​ការងារ​ និង​ក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាល ស្រប​ទៅ​តាម​នីតិវិធី​អស់​ហើយ​ ប៉ុន្តែ​សហជីព​នៅ​តែ​មិន​ទទួល​ដំណោះស្រាយ​ណាមួយ​នោះ​ទេ។

កញ្ញា​បន្ត​ថា​ ខាង​សហជីព​បាន​ជូន​ដំណឹង​ទៅ​ភាគី​ក្រុមហ៊ុន និង​ក្រសួង​ពាក់ព័ន្ធ​ទាំង​អស់ អំពី​ការ​ធ្វើ​បាតុកម្ម​របស់​ក្រុម​បុគ្គលិក​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​​ (Naga World)​​នៅ​ពាក់​កណ្ដាល​ខែ​ធ្នូ​នេះ​ហើយ។

ប្រធាន​សហជីព​រូប​នេះបញ្ជាក់​ថា ការ​សម្រេច​យក​ការ​ធ្វើ​កូដកម្ម​នៅ​ថ្ងៃ​ទី​១៨​ ខែ​ធ្នូ​ នៅ​ពេល​ខាង​មុខ​នេះ ពី​ក្រុម​កម្មករ​និយោជិក គឺ​ដើម្បី​ដាក់​សម្ពាធ​ឲ្យ​ភាគី​ក្រុមហ៊ុន​ឱ្យ​ព្រម​ទទួលយក​ថ្នាក់ដឹកនាំ​សហជីព​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​វិញ ដូច​ដែល​ច្បាប់​បាន​ចែង និង​ទទួល​យក​បុគ្គលិក​ដែល​នៅ​សេស​សល់​ជិត​បួន​រយ​នាក់ (៣​៧៣) ឲ្យ​ចូល​ធ្វើការ​វិញ​​៖ «ដោយ​សារ​មិន​មាន​ដំណោះស្រាយ​ទើប​ឥឡូវ​កម្មករ​និយោជិក​ គាត់​ចាប់​ផ្ដើម​យល់​ឃើញ​ថា​ គាត់​ត្រូវ​ចេញ​រក​ដំណោះស្រាយ​បញ្ហា​ដោយ​ខ្លួន​គាត់​ហើយ។ គាត់​មិន​អាច​រង់​ចាំ​អ្នក​ណា​មក​ដោះស្រាយ​បញ្ហា​ឲ្យ​គាត់​ទៀត​ទេ។ ទី​២ យន្ត​ការ​អន្តរជាតិ​ ក៏​យើង​ប្រើ​ដែរ គឺ​យើង​បាន​រៀប​ចំ​ពាក្យ​បណ្ដឹង​ដាក់​ទៅ​អង្គការ​អន្តរជាតិ​ការងារ​ ហៅ​កាត់​ថា អាយឡូ អំពី​ការ​រំលោភ​ធ្ងន់ធ្ងរ​ទៅ​លើ​សេរីភាព​សហជីព​ ជាពិសេស​អនុសញ្ញា​ស្នូល​លេខ​ ៨៧ និង ​៩៨ ដែល​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន។ យើង​រង់​ចាំ​មើល​បន្ត​ទៀត ថា​តើ​កម្ពុជា​យើង​នឹង​ដោះស្រាយ​បញ្ហា​ហ្នឹង​យ៉ាង​ដូច​ម្ដេច​ជាមួយ​អន្តរជាតិ ហើយ​ណាហ្គាវើលដ៍​នឹង​ដោះស្រាយ​បញ្ហា​ហ្នឹង​យ៉ាង​ម៉េច​ទៀត នៅ​ពេល​បុគ្គលិក​ចេញ​ធ្វើ​កូដកម្ម»។

វិទ្យុ​អាស៊ី​សេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ ពី​ប្រធាន​ប្រតិបត្តិ​បុគ្គលិក​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (Naga World) លោក ម៉ៃ ង៉ៃ (Mike Ngai) និង​អ្នកនាំពាក្យ​​ក្រសួង​​ការងារលោក ហេង សួរ បាន​ទេ​ នៅ​ថ្ងៃទី​១ ខែ​ធ្នូ ដោយ​ហៅ​ទូរស័ព្ទ​ចូល​ តែ​ពុំ​មាន​អ្នក​ទទួល​។

ក្រុមហ៊ុន​កាស៊ីណូ ណាហ្គាវើលដ៏ (Naga World) ​ដែល​ធ្លាប់​ជាប់​ឈ្មោះ​មិន​ល្អ​ ក្នុង​បញ្ជី​ក្រុមហ៊ុន​រំលោភ​សិទ្ធិ​ការងារ អះអាង​ថា ខ្លួន​មាន​បញ្ហា​លំបាក​ផ្នែក​ហិរញ្ញវត្ថុ ទើប​ឈាន​ដល់​ការ​បញ្ឈប់​បុគ្គលិក​ជាង​ ១​ពាន់​ ៣​រយ​នាក់ ឬ​ជិត​២០% ​នៃ​បុគ្គលិក​ក្រុមហ៊ុនបែបនេះ។

ផ្ទុយ​ពី​ការ​អះអាង​នេះ ខាង​សហជីព​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​ណាហ្គាវើលដ៍(NAGA WORLD) នៅ​តែ​អាច​រក​បាន​ប្រាក់​ចំណូល​ជាង​ ៩០០​ លាន​ដុល្លារ ហើយ​ចំណេញ​បាន​ជាង ​១០០ ​លាន (១០២) ដុល្លារ ក្នុង​ឆ្នាំ​២០២០ កន្លងទៅ ​និង​កំពុង​ចំណាយ​លុយ​សាង​សង​ណាហ្គាវើលដ៍​៣​ថែម​ទៀត នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​ជួប​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩។

សហជីព​ថា ការ​អះអាងបែប​នោះ គឺ​ជា​រឿង​មិន​សម​ហេតុ​ផល និង​មិន​អាច​ទទួល​យក​បាន​ឡើយ។ សហជីព​យល់​ថា​ ការបញ្ឈប់​បុគ្គលិក​ជា​សមាជិក​សហជីព និ​ង​មេដឹកនាំ​សហជីព​​ដែរ​នោះ គឹ​ជា​ការ​រើស​អើង​ និង​មិន​ចង់​ឲ្យ​មាន​វត្ត​មាន​សហជីព​នៅ​ក្នុង​ក្រុមហ៊ុន​តទៅ​ទៀត​ ព្រោះ​ធ្វើ​ឲ្យ​បុគ្គលិក​ទទួល​បាន​ប្រយោជន៍​ការងារ​ច្រើន​ពី​ក្រុមហ៊ុន។

គិត​មក​ដល់​ពេល​នេះ សហជីព​ ឲ្យ​ដឹង​ថា នៅ​សល់​បុគ្គលិក​ជិត​ ៤​រយ​នាក់ (៣៧៣) ក្នុង​ចំណោម​ ១​ពាន់​ ៣​នាក់​(១.៣២៩) មិន​ព្រម​ទទួល​យក​សំណង​ពី​ក្រុមហ៊ុន​ឡើយ​ ដោយ​សារ​តែ​ការ​ទូទាត់​សំណង​នោះ មិន​ត្រឹមត្រូវ​តាម​ច្បាប់​ស្ដី​ពី​ការងារ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ដល់​ប្រធាន​ក្រុមហ៊ុន​ណាហ្គាវើលដ៍ គួរ​ធ្វើ​ការ​ចរចា​ជាមួយ​តំណាង​សហជីព ដើម្បី​ស្វែង​រក​ដំណោះស្រាយ​សម​ស្រប​មួយ​ ដែល​អាច​ទទួល​យក​បាន​ទាំង​ពី​ភាគី​ ប្រកប​ដោយ​ភាព​ស្មោះ​ត្រង់ និង​បញ្ឈប់​រាល់​ការ​រើសអើង​ និង​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​សហជីព៕

Viewing all articles
Browse latest Browse all 40045

Trending Articles


ក្មេង​ប្រុស​អាយុ​២ឆ្នាំ​ម្នាក់​លង់​ទឹក​ស្លាប់ ព្រោះ​ដេញ​ចាប់​ខ្លែង


Ven. Sok Uoong: បុណ្យផ្កាប្រាក់សាមគ្គីទ្រទ្រង់សមាគម ២៣/តុលា ឆ្នាំ ១៩៩១...


តាត ម៉ារីណា ថាពេលខ្លះ ដូចជាខ្មាសពិភពលោកណាស់!


រឿងនិទានចិន (ដោយ អ៊ុម ហាក់)


ការពិតលើអ្វីដែលគេហៅថា‹‹រដ្ឋប្រហារថ្ងៃ១៨មីនា១៩៧០នៅភ្នំពេញ›› ដោយ ចៅ-សេងអួរ...


អាយ៉ងយួន


ប័ណ្ណបើកបរខ្មែរ


ជំរុំជនភៀសខ្លួនខ្មែរសែធ៨


សន្លប់ស្អាតកុំចេះតែហ៊ាន ពួកហ្នឹងវៃគ្មានដឹងប៉ូលិសទេ


បិសាច​តណ្ហា​រំលោភ​ក្មួយ​ស្រី​តាំងពី​អាយុ​១៣​ដល់​១៦​ឆ្នាំ ទើប​បែក​រឿង



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>