Image may be NSFW.
Clik here to view.
អ៊ិត សូធឿត VOA Khmer 10 វិច្ឆិកា 2016
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា និងលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានផ្ញើសារលិខិតអបអរលោក ដូណាល់ ត្រាំ ដែលទើបជាប់ឆ្នោតជាប្រធានាធិបតីទី៤៥របស់អាមេរិក កាលពីថ្ងៃពុធ។
ភ្នំពេញ — ក្រោយពីមហាសេដ្ឋីអចលនទ្រព្យគឺលោក ដូណាល់ ត្រាំ បានជាប់ឆ្នោតជាប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិក មេដឹកនាំគណបក្សកាន់អំណាច និងគណបក្សប្រឆាំងនៅកម្ពុជាបានផ្ញើសារជាផ្លូវការ ដើម្បីអបអរសាទរលោកដូណាល់ ត្រាំសម្រាប់ជ័យជម្នះនេះ។ នៅក្នុងលិខិតទាំងនោះ មេដឹកនាំគណបក្សធំៗទាំងពីរនៅកម្ពុជាបានបង្ហាញពីការប្ដេជ្ញា និងក្ដីរំពឹងរបស់ខ្លួនផ្សេងគ្នា ពីការដឹកនាំរបស់លោកត្រាំ នាពេលខាងមុខ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា និងលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានផ្ញើសារលិខិតអបអរលោក ដូណាល់ ត្រាំ ដែលទើបជាប់ឆ្នោតជាប្រធានាធិបតីទី៤៥របស់អាមេរិក កាលពីថ្ងៃពុធ ដោយលោក ហ៊ុន សែន បានបង្ហាញពីការប្ដេជ្ញាលើកកម្ពស់ចំណងមិត្តភាពរវាងប្រទេសទាំងពីរ រីឯលោក កឹម សុខា បានបង្ហាញក្ដីរំពឹងថា រដ្ឋាភិបាលលោកត្រាំនឹងបន្តលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិងសេរីភាពនៅក្នុងពិភពលោក។
កាលពីថ្ងៃពុធ លោកដូណាល់ ត្រាំ បេក្ខជនរបស់គណបក្សសាធារណរដ្ឋបានយកឈ្នះលោកស្រីហ៊ីឡារី គ្លីនតុន បេក្ខជនរបស់គណបក្សប្រជាធិបតេយ្យហើយលោកនឹងក្លាយជាប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិក។ ជ័យជម្នះរបស់លោកត្រាំ ដែលពុំដែលមានបទពិសោធន៍ក្នុងឆាកនយោបាយនេះ បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើល។
ក្នុងសារលិខិតអបអរសាទរផ្ញើជូនលោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ការដែលប្រជាពលរដ្ឋអាមេរិកផ្ដល់ទំនុកចិត្ត និងបោះឆ្នោតឱ្យលោកធ្វើជាប្រធានាធិបតីនោះគឺជាការលើកទឹកចិត្តដល់លោកត្រាំក្នុងការខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់បន្ថែមទៀតនូវសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ សន្តិសុខ និងវិបុលភាពនៅក្នុងសកលលោកទាំងមូល។
លោក ហ៊ុន សែន បន្តថា រដ្ឋាភិបាលនិងប្រជាជនកម្ពុជានៅតែប្ដេជ្ញាចិត្តចូលរួមនៅក្នុងកិច្ចប្រឹងប្រែងជាមួយរដ្ឋាភិបាលនិងប្រជាជនអាមេរិក ក្នុងការលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរលើគ្រប់វិស័យដែលជាប្រយោជន៍ទៅវិញទៅមក ទាំងនៅកម្រិតទ្វេភាគី និងពហុភាគី។
លោក ហ៊ុន សែន បានសរសេរនៅក្នុងសារលិខិតរបស់លោកនៅក្នុងន័យដើមថា៖
«ខ្ញុំរីករាយនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្ដម មិនត្រឹមតែអភិវឌ្ឍទំនាក់ទំនងប្រទេសយើងទាំងពីរឱ្យកាន់តែជិតស្និទ្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រឹងប្រែងរួមគ្នាដើម្បីលើកកម្ពស់បុព្វហេតុដ៏ធំធេងដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់ប្រជាជាតិទាំងអស់»។
នាអំឡុងពេលនៃការធ្វើយុទ្ធនាការបោះឆ្នោត លោកដូណាល់ ត្រាំបានធ្វើការចោទប្រកាន់ថា ការបោះឆ្នោតនៅអាមេរិកមានការរៀបចំទុកជាមុនហើយលោកនឹងទទួលស្គាល់លទ្ធផល ប្រសិនបើលោកឈ្នះឆ្នោត។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិគឺលោក កឹម សុខា ដែលកំពុងស្នាក់នៅទីស្នាក់ការកណ្ដាលគណបក្ស ក៏បានផ្ញើសារជូនពរលោកដូណាល់ ត្រាំសម្រាប់ជ័យជម្នះរបស់លោកផងដែរ។ ក្នុងសារលិខិតនោះ លោក កឹម សុខា បានលើកឡើងថា ប្រជាពលរដ្ឋអាមេរិកបានអនុវត្តសិទ្ធិរបស់ពួកគេក្នុងការជ្រើសរើសមេដឹកនាំរបស់ខ្លួន តាមរយៈការបោះឆ្នោតមួយដែលមានលក្ខណៈសេរី និងត្រឹមត្រូវ។ លោកបន្តថា បរិយាកាសនយោបាយដែលបេក្ខជនគ្រប់រូបត្រូវបានអនុញ្ញាតឱ្យប្រកួតប្រជែងដោយសេរី ហើយអ្នកបោះឆ្នោតអាចប្រើប្រាស់សិទ្ធិស្របតាមឆន្ទៈរបស់ពួកគេនោះគឺជាសុបិនដែលមនុស្សជាច្រើននៅជុំវិញពិភពលោក រួមទាំងពលរដ្ឋកម្ពុជាផង តែងប្រាថ្នាចង់បាន។
លោក កឹម សុខា បានសរសេរបន្តក្នុងន័យដើមថា៖
«ជាអកុសលណាស់ នៅមានមនុស្សជាច្រើនជុំវិញពិភពលោកកំពុងបន្តរងគ្រោះពីប្រព័ន្ធខូចរលួយដែលបានដកហូតសិទ្ធិពីកំណើតរបស់ពួកគេ។ ជាមួយនឹងការយល់ដឹងរបស់លោកអំពីសារៈសំខាន់នៃការបោះឆ្នោតគឺជាការផ្ដល់សំឡេងដល់ប្រជាពលរដ្ឋ នោះហើយដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរ និងខ្លួនខ្ញុំផ្ទាល់ទន្ទឹងរង់ចាំភាពជាអ្នកដឹកនាំរបស់លោកក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសេរីភាព ជាពិសេសសិទ្ធិទទួលបាននូវការបោះឆ្នោតមួយដោយសេរី និងត្រឹមត្រូវនៅជុំវិញពិភពលោក»។
លោក ឈាង វណ្ណារិទ្ធ អ្នកជំនាញខាងទំនាក់ទំនងអន្តរជាតិអំពីតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាយុទ្ធសាស្រ្ត បានប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា ក្រោមការដឹកនាំរបស់លោក ត្រាំ តួនាទីរបស់អាមេរិកនៅក្នុងពិភពលោកនឹងមានការធ្លាក់ចុះ ដោយសារតែនយោបាយការបរទេសរបស់លោកគឺមានលក្ខណៈជាតិនិយម និងចង្អៀតចង្អល់។ លោកបន្តថា ទំនាក់ទំនងរវាងកម្ពុជានិងអាមេរិកនឹងនៅតែដដែល ដោយពុំមានការប្រែប្រួលអ្វីធំដុំនោះទេ ហើយអាមេរិកក៏នឹងមិនជំរុញបញ្ហាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅក្នុងពិភពលោកនោះទេ ដោយរួមបញ្ចូលទាំងកម្ពុជាផងដែរ។
លោកមានប្រសាសន៍ថា៖
«ដូណាល់ ត្រាំ ផលប្រយោជន៍របស់គាត់គឺទាក់ទងនឹងគេហៅថា គោលនយោបាយសេដ្ឋកិច្ចមានលក្ខណៈជាតិនិយម ដូច្នោះគាត់អត់សូវខ្វល់ខ្វាយទៅលើបញ្ហាសិទ្ធិមនុស្សក៏ដូចជាលទ្ធិប្រជាធិបតេយ្យនៅតាមបណ្ដាប្រទេសផ្សេងៗទេ។ ក៏ប៉ុន្តែតួអង្គដែលសំខាន់នៅសហរដ្ឋអាមេរិកនោះគឺ Congress បានន័យថា សភារបស់អាមេរិកនឹងដើរតួនាទីសំខាន់នៅក្នុងនយោបាយការបរទេសនៅក្នុងរដ្ឋាភិបាលលោកត្រាំនៅពេលខាងមុខ»។
ក្នុងការបោះឆ្នោតនៅអាមេរិកកាលពីថ្ងៃពុធ ក្រៅពីលោកត្រាំបានឈ្នះជាប្រធានាធិបតី គណបក្សសាធារណរដ្ឋរបស់លោកក៏បានឈ្នះសំឡេងភាគច្រើនទាំងក្នុងរដ្ឋសភា និងព្រឹទ្ធសភាផងដែរ។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការខុមហ្រែ្វល (Comfrel) ដែលឃ្លាំមើលការបោះឆ្នោត បានប្រាប់ VOA ថា គណបក្សសាធារណរដ្ឋជាគណបក្សដ៏ចំណាស់ជាងគេមួយនៅសហរដ្ឋអាមេរិក និងមានគោលនយោបាយក្នុងការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ហើយលោកយល់ថា អាមេរិកនឹងនៅតែបន្តលើកស្ទួយវិស័យទាំងនេះ។
លោកមានប្រសាសន៍ថា៖
«គណបក្សសាធារណរដ្ឋ ឥឡូវកំពុងតែត្រួតត្រាទៅលើរដ្ឋសភានិងព្រឹទ្ធសភា អីចឹង បើគាត់ចង់ឱ្យមានការផ្លាស់ប្ដូរធំដុំ វាទាល់តែអនុវត្តទៅតាមតម្លៃមនោគមវិជ្ជា កម្មវិធីនយោបាយរបស់គណបក្សសាធារណរដ្ឋហើយ ហើយគណបក្សសាធារណរដ្ឋហ្នឹងជាគណបក្សដែលលើកស្ទួយសេរីភាពហើយនឹងប្រជាធិបតេយ្យ»។
លោក ដូណាល់ ត្រាំ នឹងចូលកាន់តំណែងជាប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិកបន្តពីលោក បារ៉ាក់ អូបាម៉ា ដែលនឹងចាកចេញពីតំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ខាងមុខ៕