(ដោយជូលាងហាក់)
សតិបញ្ញាខ្មែរគឺពិតជានៅមានកម្រិត ហើយក៏ជាមហាអាម៉ាស់ ចំពោះអត្តសញ្ញាណជាតិខ្មែរទាំងមូលផងដែរ។ ក៏នៅមាន
ចំណុចសំខាន់មួយទៀត ដែលធំជាងអាម៉ាសនេះ ហើយដែលខ្មែររាល់គ្នាគួរចាប់ភ្លឹក ហើយចងចាំជានិច្ច។ ចំណុចនេះ គឺ
គ្រោះកាចគ្រប់សណ្ឋានក្នុងដំណើរជីវិតប្រចាំថ្ងៃ ដែលកំពុងហ៊ុំព័ទ្ធជុំវិញជីវិតខ្មែរ និងអត្តសញ្ញាណខ្មែរ។ ជាគ្រោះកាចនៅ
កៀកនឹងជីវិតខ្លួន មិនទៅណាឆ្ងាយឡើយ។ ព្រោះមេដឹកនាំខ្មែរខ្សោយគំនិតដែលសម្បូណ៍តែអាត្មានិយមជាអលជ្ជី ដែល
មានន័យថា ជាចរិតគំនិតដែលគិតគូរតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ដោយពុំមានការអៀនប្រៀនក្នុងចិត្ត។ ខ្វះចក្ខុវិស័យ។
ខ្មែរមានភូមិសាស្ត្រនិងប្រវត្តិសាស្ត្រ ពោរពេញទៅដោយគ្រោះកាចនិងសោកនាថកម្ម ព្រោះនយោបាយខ្មែរអន់ហើយមេ
ដឹកនាំរដ្ឋកម្ពុជា ហាក់ដូចជាមិនភ្ញាក់រឭកទាល់តែសោះ ចំពោះមេរៀនដ៏អាស្រូវទាំងឡាយ ដែលជនជាតិខ្លួនបានឆ្លងកាត់
ជាច្រើនលើកច្រើនសារក្នុងខ្សែប្រវត្តិសាស្ត្រ។ ជាពួកមនុស្សពោរពេញទៅដោយគំនិតអាត្មានិយម មិនព្រមយល់អ្វី ដែល
ជានិស្ស័យមនុស្សដឹងខុសដឹងត្រូវ យល់សុខទុក្ខផងគ្នា ជាពិសេសសុខទុក្ខរបស់ជនជាតិខ្លួន ដែលទើបនឹងងើបពីនរកធំ។
ពួកអស់លោកអត់យល់ត្រង់ចំណុចហ្នឹង ដែលជាយថាហេតុ សង្គមខ្មែរនៅតែកប់ជាប់ក្នុងឱនភាពមកទល់សព្វថ្ងៃ។ អស់
លោកមិនព្រមទទួលស្គាល់ថាអ្វីជាសអ្វីជាខ្មៅ។ អស់លោកបាននិងកំពុងធ្វើតាមទំនើងចិត្ត យ៉ាងក្រអឺតក្រទមប្រឆាំងនឹង
សិលធម៌ - សច្ចៈធម៌ ហើយក៏ប្រឆាំងនិងសតិសម្បជញ្ញៈខ្លួនឯងផងដែរ ព្រោះថាមនុស្សដែលបានទទួលតំណែងខ្ពស់ដូច
អស់លោក មិនមែនភ្លើល្ងីល្ងើ មិនដឹងខុស មិនដឹងត្រូវសោះនោះទេ។ លោកដឹងជាក់អ្វីដែលជាទង្វើខុសឬត្រូវនោះ។ ប៉ុន្តែ
ដោយសារអាត្មានិយម, រួមនិងការរអៀសចិត្តភ័យខ្លាច, ដែលដុះក្នុងសតិអារម្មណ៍ អស់លោកជ្រើសរើសយកផ្លូវអាក្រក់
ដើម្បីផលប្រយោជន៍តែម្យ៉ាងគត់ គឺការការពារសុវត្ថិភាព និងសេចក្តីសុខសាន្តផ្ទាល់ខ្លួន កុំឱ្យបាបកម្មតាមលងបាន។
ប៉ុន្តែសូមគិតមើលឱ្យច្បាស់ ហើយជឿជាក់ចំពោះការពិតមួយនេះដែលថា ថ្ងៃថ្មីនៅតែរះ ហើយថ្ងៃជំនុំជម្រះនឹងមកដល់។
ចំពោះការពិតនេះ អស់លោកអាចនៅតែសើចចំអកបាន ក្នុងពេលនេះ រហូតដល់ម៉ោងនៃថ្ងៃដ៏ធំនោះចូលមកដល់។ នេះ
មិនមែនជាពាក្យទំនាយរបស់ខ្ញុំផ្ទាល់ខ្លួននោះទេ តែជាពាក្យពិតដែលមនុស្សនៅពិភពលោកបានដឹងរួចរាល់អស់ហើយ។
អាត្មានិយមដែលអស់លោកប្រកាន់ខ្ជាប់ក្នុងចិត្ត មិនបានឬកំពុងជួយសង្គមជាតិខ្មែរទាល់តែសោះ។ ព្រោះគេឮសូរតែការ
តវ៉ាត្អូញត្អែរពីរាស្ត្រខ្មែរ និងសហគមន៍អន្តរជាតិ ក្នុងករណីមិនសមស្របទាំងឡាយ។ អស់លោកទាល់ប្រាជ្ញា ហើយក៏ខ្វះ
លទ្ធភាពនឹងដោះស្រាយ ក៏តាំងរុញចោលករណីដែលរាស្ត្រកំពុងតវ៉ា ហើយស្រែកប្រាប់សហគមន៍អន្តរជាតិថា ហេ៎! ខ្មែរ
ជាប្រទេសមានប្រជាធិបតេយ្យ! អ៊ីចឹងកុំបាច់អន្តរជាតិលូកដៃ ចូលរឿងខ្មែរឱ្យសោះ។ ពាក្យប្រជាធិបតេយ្យ ត្រូវបានអស់
លោកប្រើជាខែល សម្រាប់ទបទល់និងបន្តទង្វើមិនល្អ ហើយជួយឱ្យអស់លោកបានសុខមួយគ្រាសិន ទំរាំថ្ងៃធំមកដល់។
ទោះយ៉ាងណា រឿងវាសនាពួកអស់លោកដែលប្រព្រឹត្តិបាបកម្ម គឺមិនសំខាន់ចំពោះវាសនាជនជាតិខ្មែរទាំងប្រទេសនោះ
ទេ។ វាសនាអស់លោកនឹងទៅជាយ៉ាងណា ឱ្យវាទៅតាមយថាកម្ម នៃបាបកម្មអស់លោកនោះទៅ។ តែចំណុចសំខាន់គួរ
និយាយ គឺថា បាបកម្មអស់លោក បាននិងកំពុងពន្លិចពន្លង់ សេចក្តីសុខសាន្តទាំងចិត្តទាំងសព៌ាង្គកាយនៃពលរដ្ឋខ្មែរ។ វា
ជាផល(អវិជ្ជមានធំ) ដែលទាក់ទាញឱ្យជីវិតខ្មែរមួយនគររស់ក្នុងទិដ្ឋភាពយ៉ាប់យ៉ឺន រាយប៉ាយ គ្មានសណ្តាប់ធ្នាប់ គ្មានកិត្តិ
យសនឹងគេសោះ។ ខ្មែរមួយចំនួនធំ កំពុងរស់ក្នុងវិបត្តិទ្រុឌទ្រោមក្នុងចិត្តក្នុងអារម្មណ៍។ ខ្លះស្រែកទ្រហ៊ោរយំគ្មានទីពឹង។
បរិយាកាសអ័ព្វអួរទាំងនេះ គឺដោយសារចរិតអាត្មានិយមរបស់អស់លោក - លោកស្រី បាននិងកំពុងបាំងសតិសម្បជញ្ញៈ
ខ្លួន មិនឱ្យមើលឃើញបាន ថាអ្វីដែលចាំបាច់ត្រូវតែធ្វើ។ មានជាឧទាហរណ៍ បើឃើញស និយាយថា ស ឃើញខ្មៅថាខ្មៅ
ហើយប្រព្រឹត្តិអំពើសច្ចៈធម៌និងយុត្តិធម៌តាមហ្នឹងទៅ។ ប៉ុន្តអត់ទេ! ចរិតអាត្មានិយម ក្នុងដួងចិត្តភ័យខ្លាចរបស់អស់លោក
កំពុងបន្លាចខ្លួនមិនឱ្យធ្វើអ្វីដែលត្រឹមត្រូវសមហេតុសមផល។ សុំឱ្យជឿថា បាបកម្មគឺមានលទ្ធផលផ្លែផ្ការបស់វាដែលនឹង
កើតមានក្នុងកាលកំណត់ ដូចផ្លែផល្លាទាំងឡាយ មានតាមរដូវកាល។ ថ្ងៃនៃសេចក្តីជំនុំជំរះនឹងមកដល់តាមកំណត់។
ខ្ញុំមិនយល់ស្របទេថា នឹងមានខ្មែរណាមកអង្វរករ សុំឱ្យអស់លោក-លោកស្រីឃ្មាតខ្មីធ្វើអំពើល្អសាងកុសល។ គឺពិតជាពុំ
មានអ្នកដែលខ្វល់នឹងព្រេងវាសនាអាក្រក់ របស់អស់លោក-លោកស្រីសោះទេ។ គេនឹងលបជេរ ហើយដាក់បណ្តារសារ។
ប៉ុន្តែខ្ញុំថា ចិន្តាដែលពោរពេញដោយអាត្មានិយម ដោយកត្តាណាក៏ដោយ គួរតែអស់លោក-លោកស្រីលះបង់ចោល ហើយ
ឈោងចាប់ភាពជាមនុស្ស ដោយចិន្តាដែលក្លាហាន ហ៊ានជំនះចរិតអាត្មានិយម និងបែរមកឧបត្ថម្ភសម្បជញ្ញៈរបស់ខ្លួន។
បើនិយាយពីលទ្ធផលទៅនរក ឬទៅឋានសួគ៌ គឺ(គ្មាន)នរណាម្នាក់អាចជ្រើសរើសឱ្យនរណាម្នាក់ទៀតបានទេ។ ខាងគ្រឹស្ទ
សាសនា គេខំអធិស្ឋានបួងសួង ឱ្យគ្នាទៅវិញទៅមក។ ខ្ញុំក៏អាចធ្វើដូច្នេះ ជូនលោក-លោកស្រី, អ្នកតូចអ្នកធំ, ធ្វើការរដ្ឋនៅ
កម្ពុជាបានផងដែរ តែចរិតរឹងរូស គ្មានជំនឿ អាចជាឧបស័គ្គរារាំងមិនឱ្យសេចក្តីអធិស្ឋានរបស់ខ្ញុំបានចូលមកកម្លាចិត្តអស់
លោក-លោកស្រី បានតាមបំណង។ ដូច្នេះខ្ញុំគ្មានជំនឿនឹងធ្វើដូច្នេះនៅឡើយទេ។ សុំអស់លោក-លោកស្រី ខំជួយខ្លួនឯង
ជាមុនសិន ទើបកិច្ចការល្អ អាចសម្រេចបាន ចំពោះព្រេងវាសនាល្អសម្រាប់ពួកអស់លោក-លោកស្រីក្នុងថ្ងៃខាងមុខ។
ខណៈនេះ ខ្ញុំមានតែការគិតគូរ ហើយសរសេរពាក្យអ្វីៗ ដែលអាចនឹងជួយជ្រោមជ្រែងវាសនាជនជាតិខ្មែរ ឱ្យបានធូរស្រាល
ឡើងបន្តិចម្តងៗ។ ក៏ប៉ុន្តែ ខ្ញុំគ្មានកម្លាំងចិត្តដែលច្របល់ខ្វល់ខ្វាយ ចំពោះព្រេងវាសនាមនុស្សអាក្រក់ៗ ធ្វើបាបមនុស្សផង
គ្នានោះទេ។ សូមព្រះជាអម្ចាស់ ទ្រង់ករុណានិងជួយដល់ខ្មែរដែលរងទុក្ខវេទនា។ អាម៉ែន៕៚