Image may be NSFW.
Clik here to view.
ដោយ ទីន ហ្សាការីយ៉ា RFA 2016-05-18
គណបក្សសង្រ្គោះជាតិ បានផ្ញើលិខិតទៅអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (អ.ស.ប) លោក បាន គីមូន (Ban Ki-moon) ដើម្បីអោយលោកធ្វើអន្តរាគមន៍ និងកោះប្រជុំជាបន្ទាន់រវាងប្រទេសជាហត្ថលេខីនៃសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីស ដើម្បីបញ្ចៀសការរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជា។
សមាជិកសភាមកពីគណបក្សសង្រ្គោះជាតិ ទាំង ៥៥រូប តំណាងឲ្យអ្នកបោះឆ្នោត ៤៥% ដែលបានចុះហត្ថលេខារួមគ្នាលើលិខិតផ្ញើជូនលោក បាន គីមូន បានជម្រាបជូនលោក បាន គីមូន ថា ជិត ២៥ឆ្នាំតាំងពីមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស នោះមក ប្រជាធិបតេយ្យនៅកម្ពុជា បានគាំងដំណើរស្តូក ដោយហេតុថា ស្ថាប័នសំខាន់ទាំងបីរួមមាន អង្គការនីតិប្បញ្ញត្តិ និតិប្រតិបត្តិ និងតុលាការ ត្រូវបានគណបក្សកាន់អំណាចយកទៅប្រើប្រាស់ដើម្បីរំលាយគណបក្សប្រឆាំង។
លិខិតរបស់តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ដែលផ្ញើទៅលោក បាន គីមូន កាលពីថ្ងៃទី១៧ ខែឧសភា បានសរសេររៀបរាប់ជាច្រើនអំពីសកម្មភាពធ្វើទុក្ខបុកម្នេញ ដល់គណបក្សប្រឆាំងពីសំណាក់គណបក្សកាន់អំណាចក្នុងនោះមានការកាត់ទោស និងចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ការចាប់ខ្លួនមន្រ្តីការពារសិទ្ធិមនុស្ស មន្រ្តី គ.ជ.ប មន្ត្រីសិទ្ធិមនុស្ស នៃឧត្ដមស្នងការនៃអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា ការចាប់ខ្លួនតំណាងរាស្ត្រ លោក អ៊ុំ សំអាន និងការធ្វើទុក្ខបុកម្នេញ លោក កឹម សុខា ជាដើម។
លិខិតបន្តទៀតថា គណបក្សកាន់អំណាចបានប្រើប្រាស់តុលាការជាអាវុធដ៏ចម្បងមួយក្នុងការបំបិទមាត់ក្រុមដែលមានសំឡេងផ្ទុយពីគណបក្សកាន់អំណាច។ លិខិតនោះក៏បានលើកឡើងអំពីគណបក្សកាន់អំណាច ប្រើប្រាស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ជាឧបករណ៍ដើម្បីធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង។
ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំង អំពាវនាវឲ្យប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ទាំងអស់ដែលគោរពគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សជាមូលដ្ឋានគ្រឹះនោះ ត្រូវកោះប្រជុំជាបន្ទាន់ដើម្បីពិនិត្យមើលឡើងវិញនូវចន្លោះប្រហោងអំពីការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស របស់រដ្ឋាភិបាលកម្ពុជា ដើម្បីធានាសុវត្ថិភាពសមាជិកគណបក្សប្រឆាំងទាំងអស់ និងជួយឲ្យស្ថានភាពនយោបាយវិលមករកស្ថិរភាពឡើងវិញសម្រាប់ការបោះឆ្នោតឆ្នាំ២០១៧ និងឆ្នាំ២០១៨។
សូមរង់ចាំស្ដាប់កិច្ចសម្ភាសន៍អំពីបញ្ហានេះពិស្ដារ រវាង លោក ជុន ច័ន្ទបុត្រ និងប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ លោក សុន ឆ័យ ក្នុងកម្មវិធីទូរទស្សន៍ និងវិទ្យុអាស៊ីសេរី ចាប់ពីម៉ោង៧ ដល់ម៉ោង៨កន្លះ នៅយប់ថ្ងៃទី១៨ ឧសភា នេះ។