Image may be NSFW.
Clik here to view.
ដោយ អេង គីមហុង01/05/2016
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃអាទិត្យទី១ ឧសភានេះលើកឡើងជាថ្មីមិនឲ្យបរទេសលូកដៃចូលកិច្ចការផ្ទៃក្នុង របស់កម្ពុជា ដោយសុំជំនួសមកវិញនូវការ គោរពឯករាជ្យ អធិបតេយ្យភាព និង បូរណភាពទឹកដីកម្ពុជា។ ព្រោះថា កម្ពុជាមិនដែលលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយឡើយ ។ បន្ថែមពីលើនេះ លោក ហ៊ុន សែន ក៏បានអះអាងពីភាពត្រឹមត្រូវរបស់រដ្ឋាភិបាលក្នុងការប្រើវិធានការ ច្បាប់នានាប្រឆាំងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងមន្ត្រីអង្គការ សហប្រជាជាតិ បើទោះបីជាមានបុគ្គលខ្លះជាប់អភ័យឯកសិទ្ធិក៏ដោយ។
ការព្រមានរបស់ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន មិនឲ្យបរទេសលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា ធ្វើឡើងបន្ទាប់ពីលោក ធន សារ៉ាយ ប្រធានអង្គការអាដហុក គ្រោងសុំអន្តរាគមន៍ពីអង្គការសហប្រជាជាតិក្នុងករណីដែលមន្ត្រីរបស់លោកចំនួនបួនរូបជាប់បណ្ដឹងនៅតុលាការក្រោយការសាកសួររបស់អង្គភាពប្រឆាំងអំពើពុករលួយពាក់ព័ន្ធរឿងរ៉ាវរបស់កញ្ញា ខុម ចាន់ ដារ៉ាទី ហៅស្រីមុំ ។ កញ្ញាស្រីមុំ ត្រូវបានគេចោទប្រកាន់ថា ជានារីកំណាន់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។
ពីខេត្តព្រះសីហនុក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ នៅកំពង់ផែស្វយ័ត ចំថ្ងៃទិវាពលកម្មអន្តរជាតិ១ឧសភានេះ លោក ហ៊ុន សែន ថាការអំពាវនាវរបស់លោកធ្វើឡើងដើម្បីការពារសេចក្ដីថ្លៃថ្នូររបស់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ ដោយ លោក ហ៊ុន សែន បានហៅទង្វើដែលរដ្ឋាភិបាលរបស់លោកកំពុងធ្វើនាពេលបច្ចុប្បន្ននេះគឺប្រឆាំងនឹងពួកអាណាធិបតេយ្យ។
បន្ថែមពីលើនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងការពារថាប្រទេសកម្ពុជាមិនបានជួបវិបត្តិដូចការលើកឡើងនោះទេ។ ក្នុងន័យនេះលោកបានជំរុញឲ្យបរទេសណាដែលថាកម្ពុជាកំពុងជួបវិបត្តិត្រូវសម្លឹងមើលខ្លួនឯងសិន ។ ពិសេសប្រទេសនៅតំបន់អឺរ៉ុបដែលកំពុងជួបប្រទះវិបត្តិជនភៀសខ្លួននិងការវាយប្រហារភេរវកម្ម ។
លោក ហ៊ុន សែន បានអះអាងថា លោកធ្លាប់ផ្ដល់ភាពអាម៉ាសទៅឲ្យលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ម្ដងរួចមកហើយកាលពីឆ្នាំ២០១២។ ដែលកាលណោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ទៅលោក អូបាម៉ា ថា កម្ពុជាគ្មានអ្នកទោសនយោបាយទេ គឺមានតែអ្នកទោសនយោបាយជាប់ទោសព្រហ្មទណ្ឌ។ ក្នុងន័យនេះលោក ហ៊ុន សែន ប្រកាសទុកជាមុនថា បើមានអ្នកណាហ៊ានលូកដៃនិងថា កម្ពុជាមានវិបត្តិនោះ ពួកគេនឹងជួបភាពអាម៉ាស់ដូចគ្នាអញ្ចឹងដែរ។
ទន្ទឹមនិងនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសពីភាពត្រឹមត្រូវរបស់រដ្ឋាភិបាលក្នុងការប្រើវិធានការច្បាប់នានាប្រឆាំងទៅលើមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងមន្ត្រីអង្គការសហប្រជាជាតិមួយចំនួន ទោះបីជាពួកគេមានអភ័យឯកសិទ្ធិក៏ដោយ។ គឺជាប់ពន្ធនាគារដូចគ្នានឹងអ្នកជួញដូរគ្រឿងញៀននិងអ្នកល្មើសច្បាប់ទាំងឡាយ។
គួរកត់សម្គាល់ថា ការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន ធ្វើឡើងស្របពេលដែល សាលាដំបូងរាជធានីភ្នំពេញកំពុងបន្តនីតិវិធីលើមន្ត្រីអង្គការអាដហុកចំនួនបួនរូបនិងអគ្គលេខាធិការរង គ ជ ប មួយរូបគឺលោក នី ចរិយា៕