Image may be NSFW.
Clik here to view.
ដោយ សាន សែល 2016-05-20RFA
គណបក្សប្រឆាំងអង្គការសិទ្ធិមនុស្ស និងមេធាវី នៅថ្ងៃទី២០ ខែឧសភា គូសបញ្ជាក់ថា រដ្ឋាភិបាលគួរធានាសិទ្ធិសេរីភាពបញ្ចេញមតិ ពិសេសសិទ្ធិធ្វើបាតុកម្មដោយសន្តិវិធីដែលបានធានាដោយរដ្ឋធម្មនុញ្ញ។ ការលើកឡើងនេះ កើតមានបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ប្រាប់ឲ្យអ្នកដែលចង់ធ្វើបាតុកម្មសុំច្បាប់អនុញ្ញាតជាមុន បើមិនដូច្នេះទេ នឹងត្រូវចាប់ខ្លួនហើយប្រឈមនឹងជាប់ពន្ធនាគារ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា សកម្មភាពនៃការប្រមូលផ្ដុំរបស់គណបក្សលោក គឺរៀបចំដោយសន្តិវិធី ត្រឹមត្រូវរដ្ឋធម្មនុញ្ញរបស់ប្រទេសកាន់ប្រជាធិបតេយ្យ ដែលធានាការពារសិទ្ធិសម្ដែងមតិ ពិសេសមតិរិះគន់ដើម្បីស្ថាបនា។ មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងរូបនេះ ក៏បានច្រានចោលការអះអាងរបស់មន្ត្រីកំពូលនៃក្រសួងការពារជាតិ ដែលថា គណបក្សសង្គ្រោះជាតិ ព្យាយាមផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់៖ «ក្នុងរបបប្រជាធិបតេយ្យ ការសម្ដែងមតិក្នុងន័យស្ថាបនា កោតសរសើរចំណុចខ្លាំងដែលបានធ្វើ រិះគន់អ្វីដែលមិនទាន់បានធ្វើ ហើយធ្វើដែរ តែមិនស្របតាមឆន្ទៈរាស្ត្រ ដើម្បីយកមកជជែកពិភាក្សាវែកញែករកដំណោះស្រាយ។ នេះជាអ្វីដែលសង្គមប្រជាធិបតេយ្យគេធ្វើ»។
លោក ទៀ បាញ់ នៅថ្ងៃទី១៩ ខែឧសភា បានថ្លែងទៅកាន់មន្ត្រីយោធាប្រមាណ ១ពាន់នាក់ ថាប្រសិនបើបាតុកម្មធ្វើឡើងដោយខុសច្បាប់ បាតុករនឹងត្រូវចាប់ខ្លួន។ លោក ទៀ បាញ់ ក៏បានលើកឡើងពីយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ។ លោកថា ប្រជាពលរដ្ឋដែលចង់ធ្វើបាតុកម្ម គឺអាចធ្វើបាន ប៉ុន្តែត្រូវសុំការអនុញ្ញាត។
ទោះបីយ៉ាងណា មេធាវី សុក សំអឿន ពន្យល់ថា ច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធីអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើបាតុកម្មដោយអហិង្សា ដោយគ្រាន់តែជូនដំណឹងដល់អាជ្ញាធរមិនដល់ថ្នាក់ត្រូវសុំច្បាប់នោះទេ។ លោកកត់សម្គាល់ថា ការអនុវត្តនៅពេលបច្ចុប្បន្ន ប្លែកពីខ្លឹមសារច្បាប់ដើម។
លោកអះអាងថា ការបង្ក្រាបបាតុកម្មជាច្រើនជាចេតនានយោបាយ ដើម្បីបំបិទមាត់អ្នករិះគន់រដ្ឋាភិបាល៖ «មើលមែនទែនទៅ មិនមែនរឿងច្បាប់ទេ ជារឿងនយោបាយ។ គ្រាន់តែពេលធ្វើទៅ ធ្វើឲ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល អ៊ីចឹងទៅគេរកមធ្យោបាយបង្ក្រាប។ តែបើពិនិត្យមើលតាមផ្លូវច្បាប់ដូចជាមិនទេ»។
មាត្រា៥ នៃច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធី ចែងថា ក្រុមបុគ្គលណាដែលមានបំណងរៀបចំធ្វើបាតុកម្មដោយសន្តិវិធី នៅទីកន្លែងសាធារណៈណាមួយត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅអាជ្ញាធរមានសមត្ថកិច្ចគ្រប់គ្រងទីកន្លែងនោះ ហើយមាត្រា ៩ ចែងថា អាជ្ញាធរត្រូវឆ្លើយតបជាវិជ្ជមាន ចំពោះលិខិតជូនដំណឹងលើកលែងតែការធ្វើបាតុកម្មអហិង្សា ធ្វើឡើងចំថ្ងៃបុណ្យជាតិសំខាន់ៗ និងលើកលែងតែមានព័ត៌មានច្បាស់ថា ការធ្វើបាតុកម្មអាចបង្កគ្រោះថ្នាក់ ឬប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ។
មាត្រា៤១ នៃរដ្ឋធម្មនុញ្ញ បានធានានូវសិទ្ធិធ្វើបាតុកម្មដោយសន្តិវិធី ហើយសិទ្ធិនេះ ក៏ជាសេរីភាពជាមូលដ្ឋានដែលត្រូវបានធានាដោយច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដូចជាមាត្រា២០ នៃសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស មាត្រា២១ នៃកិច្ចព្រមព្រៀងស្ដីពីសិទ្ធីសង្គមនិងនយោបាយ។
ទោះបីយ៉ាងណា អាជ្ញាធរបានចាប់ខ្លួនអ្នកចូលរួមយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ដែលជាយុទ្ធនាការទាមទារឲ្យដោះលែងសកម្មជនសិទ្ធិមនុស្ស ៤រូប និងមន្ត្រីរបស់ គ.ជ.ប ម្នាក់ ទាក់ទងរឿង កឹម សុខា និងអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។ អាជ្ញាធរចោទប្រកាន់ថា ការតវ៉ានេះជាចលនាបដិវត្តន៍ពណ៌។ តែអាជ្ញាធរបានដោះលែងអ្នកធ្វើយុទ្ធនាការនោះវិញ។
ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ បានប្រកាសថា នឹងចូលរួមយុទ្ធនាការទាមទារឲ្យដោះលែងសកម្មជនសិទ្ធិមនុស្សមនុស្ស និងមន្ត្រី គ.ជ.ប នេះដែរ។ លោកមើលឃើញថា រដ្ឋាភិបាលប្រើការគំរាមកំហែងដល់អ្នករិះគន់ ហើយថា រដ្ឋាភិបាលតែងរកលេសចោទប្រកាន់អ្នកធ្វើបាតុកម្ម៖ «ខាងរដ្ឋាភិបាល អ្នកដែលមានអំណាច គេរកស៊ីតែរឿងព្រមានហ្នឹងតើ! យើងដឹងហើយ»។
ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា កាលពីថ្ងៃទី៩ ខែឧសភា ថ្លែងថា យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ មិនមែនជាការញុះញង់ឲ្យមានការធ្វើបដិវត្តន៍ដូចការលើកឡើងរបស់រដ្ឋាភិបាលកម្ពុជា នោះទេ៕