Quantcast
Viewing all articles
Browse latest Browse all 40045

Sam Rainsy hopes that a smooth power transfer to take place in 2018

លោក សម រង្ស៊ី សង្ឃឹមថា ​នៅ​ឆ្នាំ​២០១៨​ នឹងមាន​ការផ្ទេរអំណាច​ដោយ​រលូន
ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦​
Image may be NSFW.
Clik here to view.

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បានបញ្ជាក់​ថា​ថ្មីៗ​នេះ​មាន​អ្នកវិភាគ​នយោបាយ​ជនជាតិ​បរទេស​ដ៏​ល្បីល្បាញ​មួយរូប​ឈ្មោះ ដេវីត ឆែ​ន​ល័​រ បាន​ទស្សន៍ទាយ​ថា លោក ហ៊ុន សែន នឹងមិន​អនុញ្ញាត​ឲ្យ​មានការ​បោះឆ្នោត​ត្រឹមត្រូវ នៅ​ឆ្នាំ ២០១៧ និង ២០១៨ ខាងមុខនេះ​ទេ ហើយ​ទោះជា​យ៉ាងណាក៏ដោយ លោក ហ៊ុន សែន ច្បាស់​ជា​មិន​សុខចិត្ត​ចុះ​ចេញពី​តំណែង​ឡើយ​។ តែ​លោក សម រង្ស៊ី មាន​ក្តី​សង្ឃឹមថា​នៅ​ឆ្នាំ​២០១៨​នឹងមាន​ការផ្ទេរអំណាច​ដោយ​រលូន ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​ក៏​មិន​អនុញ្ញាត​ឲ្យ​មានការ​ក្រាញ​អំណាច​នៅ​កម្ពុជា​ដែរ​។​

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ពន្យល់ថា​យើង​មិនអាច​ទស្សន៍ទាយ​ពី​អនាគត ដោយ​គ្រាន់តែ​ផ្អែកលើ​អតីតកាល​ប៉ុណ្ណោះ​ឡើយ​។ ថ្មីៗ​នេះ បរិបទ​នយោបាយ​នៅ​ប្រទេស​កម្ពុជា មានការ​ប្រែប្រួល​យ៉ាងខ្លាំង ហើយ​លោក ហ៊ុន សែន ដែល​ក្រាញ​អំណាច​បានយូរ​ក្នុង​អតីតកាល កំពុងតែ​ប្រឈមមុខ​នូវ​បរិបទ​នយោបាយ​ថ្មី​មួយ ខុសប្លែក​ពីមុន​ឆ្ងាយ​ណាស់ ដែល​នឹង​នាំមក​នូវ​ការផ្លាស់ប្តូរ​អ្នកដឹកនាំ​ប្រទេស​ជាពុំខាន​។​

លោក សម រង្ស៊ី បាន​បន្តថា​កិច្ចការ​នយោបាយ​មិនមែនជា​រឿង​គ្រូទាយ​ទេ​។ គ្រូទាយ គឺ​ទាយ​ពី​ស្ថានការណ៍​មួយ​ក្នុង​អនាគត ដូចជា​ព្រហ្ម​លិខិត ដែល​គ្មាន​នរណា​អាច​កែប្រែបាន​។ ទោះជា​ខិតខំ​កែប្រែ​យ៉ាងណាក៏ដោយ ក៏​មិនអាច​គេច​ផុតពី​ស្ថានការណ៍​បែប​នោះឡើយ​។ តែ​តាម​ការពិត កិច្ចការ​នយោបាយ ជា​ដំណើរការ​មួយ ដែល​អាច​ប្រែប្រួល​គ្រប់ពេលវេលា អាស្រ័យ​លើ​ទង្វើ​ទៅវិញទៅមក នៃ​អ្នកចូលរួម​ក្នុង​ដំណើរការ​នោះ​។ ការមើលឃើញ​បែបនេះ មានន័យថា អនាគត​របស់​យើង​ម្នាក់ៗ គឺ​អាស្រ័យ​តែ​លើ​ខ្លួន​យើង​តែប៉ុណ្ណោះ​។ ដោយ​ប្រើ​ប្រាជ្ញា​របស់​យើង ហើយដោយ​ប្រមែប្រមូល​មធ្យោបាយ​សមស្រប យើង​អាច​កែច្នៃ​កត្តា​ទាំងឡាយ ដែល​នាំមក​នូវ​ព្រឹត្តិការណ៍ ដែល​កើត​ឡើងជា​បន្តបន្ទាប់​។ លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា ក្នុងចំណោម​កត្តា​ទាំងនោះ មាន ចំណេះដឹង ការគិត​ពិចារណា ការប្រុងប្រយ័ត្ន និង​ការត្រៀមខ្លួន​។​

លោក សម រង្ស៊ី បាន​បន្តថា ការមើលឃើញ​បែបនេះ ក៏​អនុវត្ត​ចំពោះ​ដំណើរការ​បោះឆ្នោត នៅ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​ដែរ​។ សេណា​រី​យ៉ូ (scenario) ដ៏​អាក្រក់​បំផុត នៅ​ឆ្នាំ ២០១៧ និង ២០១៨ គឺ​ពេលណា​សហគមន៍​អន្តរជាតិ នៅតែ​យល់ច្រឡំ​អំពី​លទ្ធិប្រជាធិបតេយ្យ​ក្លែងក្លាយ​នៅ​ប្រទេស​កម្ពុជា ហើយ​នៅតែ​ផ្តល់​ភាពស្របច្បាប់​ឲ្យ​ទៅ​របប​លោក ហ៊ុន សែន ដោយ​ចាញ់​ការឃោសនា​របស់​គណបក្ស​កាន់អំណាច​សព្វថ្ងៃ​។ ទន្ទឹមនេះ ក្នុង​សេណា​រី​យ៉ូ ដ៏​អាក្រក់​បំផុត​នេះ ប្រជាពលរដ្ឋ​ម្នាក់ៗ​នឹង​ភ្ញាក់ផ្អើល​ហើយ​ខកចិត្ត ដោយសារតែ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី នៅតែ​ស្ថិតក្រោម​ឥទ្ធិពល​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​នៅតែ​បំភ្លៃ​ឆន្ទៈ​ប្រជារាស្ត្រ​ខ្មែរ ដែល​ចង់​ឲ្យ​មានការ​ផ្លាស់ប្តូរ​។ ការវិវត្តន៍​បែបនេះ ធ្វើ​ឲ្យ​ការ​ទស្សន៍ទាយ​របស់លោក ដេវីត ឆែ​ន​ល័​រ ក្លាយទៅជា​ការពិត មានន័យថា​ការបោះឆ្នោត​ត្រឹមត្រូវ មិនអាច​ធ្វើទៅ​រួច​ទេ នៅ​ប្រទេស​កម្ពុជា ហើយ​ការផ្ទេរអំណាច​តាម​បែបបទ​ប្រជាធិបតេយ្យ ក៏​មិនអាច​ធ្វើទៅ​រួច​ដែរ ដរាបណា​លោក ហ៊ុន សែន នៅមាន​ជីវិត​។​

លោក សម រង្ស៊ី បាន​បញ្ជាក់ថា ហានិភ័យ​ទាំងឡាយ ដូច​មាន​រៀបរាប់​ខាងលើនេះ ដែល​អាច​នាំមក​នូវ​សេណា​រី​យ៉ូ​ដ៏​អាក្រក់​បំផុត​នេះ ត្រូវបាន​លាតត្រដាង​ហើយ​។ ទន្ទឹមនឹង​ការវិភាគ​អំពី​ហានិភ័យ​ទាំងនេះ ក៏មាន​ការរៀបចំ​ផែនការ និង​គម្រោង ដើម្បី​ទប់ស្កាត់ ឬ​បញ្ចៀស​ហានិភ័យ​ទាំងនោះ​។ ផែនការ និង​គម្រោង​ទាំងនោះ នឹង​ជួយ​ឲ្យ​យើង​គេច​ផុតពី​សេណា​រី​យ៉ូ ដ៏​អាក្រក់​បំផុត​នេះ គឺ​ធ្វើ​យ៉ាងដូចម្តេច មិន​ឲ្យ​ការ​ទស្សន៍ទាយ​របស់លោក ដេវីត ឆែ​ន​ល័​រ ក្លាយទៅជា​ការពិត​ឡើយ​៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>