Image may be NSFW.
Clik here to view.
ដោយ ម៉ៅ សុធានី RFA 2016-05-21
ធនាគារពិភពលោក (The World Bank) ប្រកាសថា នឹងបន្តប្រាក់កម្ចីដល់គម្រោងកម្មវិធីអភិវឌ្ឍន៍នៅកម្ពុជា បន្ទាប់ពីបានផ្អាកអស់រយៈពេល ៥ឆ្នាំ។
សេចក្ដីថ្លែងការណ៍របស់ធនាគារពិភពលោក នៅថ្ងៃសុក្រ ទី២០ ខែឧសភា ឲ្យដឹងថា ធនាគារបានសម្រេចផ្ដល់ប្រាក់កម្ចីចំនួន ១៣០លានដុល្លារ លើគម្រោងកម្មវិធីចំនួន៤ រួមមាន ផ្លូវថ្នល់ ទឹក កសិកម្ម និងសុខាភិបាល។
សេចក្ដីថ្លែងការណ៍បន្តថា កម្មវិធីថ្មីនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ធនាគារដើម្បីបង្កើតការងារឲ្យបានច្រើន និងកាត់បន្ថយអត្រាក្រីក្រ យ៉ាងហោចណាស់ឲ្យបាន ១% ក្នុងមួយឆ្នាំៗ។
ម្យ៉ាងវិញទៀត គោលដៅសំខាន់របស់ធនាគារ គឺជួយពង្រឹងបរិយាកាសពាណិជ្ជកម្ម ដើម្បីអាចឲ្យកម្ពុជា អាចប្រកួតប្រជែងផលិតផលរបស់ខ្លួនលើទីផ្សារអន្តរជាតិ និងធ្វើឲ្យប្រសើរឡើងនូវសេវាដឹកជញ្ជូនជាដើម។
ធនាគារពិភពលោកមិនបានបញ្ជាក់ប្រាប់ពីមូលហេតុដែលសម្រេចបន្តផ្ដល់ប្រាក់កម្ចីដល់កម្ពុជា នោះទេ បើទោះបីជាទំនាស់ដីធ្លីនៅតំបន់បឹងកក់ មិនទាន់ដោះស្រាយបញ្ចប់នៅឡើយក៏ដោយ។ ប៉ុន្តែកាលពីឆ្នាំ២០១១ ធនាគារពិភពលោកបានប្ដេជ្ញាថា ខ្លួននឹងអាចបន្តប្រាក់ជំនួយ លុះត្រាតែរដ្ឋាភិបាលដោះស្រាយបញ្ចប់សំណងផលប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៣ពាន់គ្រួសារ ដែលត្រូវបានគំរាមកំហែង និងបង្ខំឲ្យចាកចេញពីលំនៅឋានរបស់ខ្លួន។
តំណាងសហគមន៍បឹងកក់ អ្នកស្រី ទេព វន្នី ដែលតែងតែតវ៉ា និងធ្លាប់ជាប់ពន្ធនាគារកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ព្រមានលើកគ្នាតវ៉ា ប្រសិនបើធនាគារពិភពលោកបន្តការផ្ដល់ប្រាក់កម្ចីឡើងវិញឲ្យរដ្ឋាភិបាលកម្ពុជា ខណៈដែលបញ្ហាទំនាស់ដីធ្លីរបស់ពួកគាត់នៅមិនទាន់ដោះស្រាយចប់។
កាលពីឆ្នាំ២០០៧ រដ្ឋាភិបាលបានចុះកិច្ចសន្យាជួលដីតំបន់បឹងកក់ ក្នុងរយៈពេល ៩៩ឆ្នាំ ដល់ក្រុមហ៊ុន ស៊ូកាគូ (Shukaku) ក្នុងតម្លៃប្រមាណ ៧៩លានដុល្លារ។ ប្រជាជនប្រមាណ ៤.២៥២គ្រួសារ ត្រូវរងផលប៉ះពាល់ដោយសារគម្រោងនេះ៕