Image may be NSFW.
Clik here to view.
ដោយ ម៉ែន សុធីរ RFA 2016-05-22
អធិការនគរបាលស្រុកសំបូរ ខេត្តក្រចេះ ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទប្រើហិង្សាដោយចេតនាលើអ្នកកាសែតពីរនាក់ កាលពីយប់ថ្ងៃទី២១ ឧសភា។ ការឃាត់ខ្លួននេះ បន្ទាប់ពីទទួលពាក្យបណ្ដឹងពីបុរសពីរនាក់រស់នៅខេត្តក្រចេះ ជាអ្នកកាសែតមកពីស្ថាប័នកាសែតបញ្ញវន្តខ្មែរ និងកាសែតអរិយធម៌ខ្មែរ។
អធិការនគរបាលស្រុកសំបូរ ខេត្តក្រចេះ លោក ប៊ុន ឈឿន បញ្ជាក់ថា នគរបាលបានរៀបចំឯកសារបញ្ជូនជនសង្ស័យឈ្មោះ អ៊ុំ មន្នីនិត ទៅសាលាដំបូងខេត្តក្រចេះ នៅល្ងាចថ្ងៃទី២២ ឧសភា បន្ទាប់ពីបានឃាត់ខ្លួនមួយយប់មួយថ្ងៃ។
លោកសន្និដ្ឋានជាបឋមថា មូលហេតុនាំឲ្យកើតមានអំពើហិង្សានេះ ផ្ដើមចេញពីរឿងគំនុំទាស់ទែងពាក្យសម្ដីកន្លងមក។ លោកថា ជនសង្ស័យនោះក៏បានសារភាពថា ពិតជាបានវាយអ្នកកាសែតនោះបណ្ដាលឲ្យមានស្លាកស្នាមមែន៖ «សាក្សីគេបានបំភ្លឺដោយសាររំឭករឿងដើមខ្លះ ពាក់ព័ន្ធជនសង្ស័យជាមួយជនរងគ្រោះហ្នឹង។ ចឹងវាអាចកើតមានតមាត់គ្នាឈានដល់អំពើហិង្សាហ្នឹង»។
អ្នកកាសែតអរិយធម៌ខ្មែរ លោក គិន ប៊ុនសួន និយាយថា លោកក៏ត្រូវបុរសឈ្មោះ អ៊ុំ មន្នីនិត ត្រូវជាកូនប្រុសបង្កើតរបស់មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកសំបូរ ទះកំផ្លៀងលោកពីរដៃ និងវាយដំលើអ្នកកាសែតបញ្ញវន្តខ្មែរ លោក នួន រាន់ ពេញទំហឹងរហូតលុតជង្គង់សំពះអង្វរ ក៏បុរសនោះនៅតែបន្តវាយបណ្ដាលឲ្យរងរបួសធ្ងន់។ លោកថា ករណីនេះកើតឡើងនៅយប់ថ្ងៃទី២១ ឧសភា ជាប់ផ្លូវជាតិលេខ៧ ក្នុងភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ៖ «វ៉ៃគាត់ដួល ហើយអូសទៅវ៉ៃបណ្ដើរតាមផ្លូវទៀត។ បណ្ដើរតាមផ្លូវហើយ ឲ្យគាត់ទៅសំពះដបសាំងដបអីអូសចូល ជួនកាលវ៉ៃឡើងជង្គង់។ ពលរដ្ឋរស់នៅហ្នឹងភូមិហ្នឹងឃើញដែរ»។
អ្នកកាសែតបញ្ញវន្តខ្មែរ លោក នួន រាន់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឲ្យដឹងថា ស្ថានភាពជំងឺរបស់លោកមិនទាន់ធូរស្រាលនៅឡើយ បន្ទាប់ពីត្រូវគេវាយយ៉ាងពេញទំហឹងអូសតាមផ្លូវ។ លោកទាមទារឲ្យសាលាដំបូងខេត្តក្រចេះ រកយុត្តិធម៌ជូនលោក និងផ្ដន្ទាទោសជនល្មើសតាមច្បាប់៖ «វ៉ៃមានកាំបិតប៉័ងតោមួយ វ៉ៃហើយអូសខ្ញុំពីកន្លែងមួយទៅកន្លែងមួយ។ អត់ទេបង អត់មានតដៃទេ។ ខ្ញុំថា ខ្ញុំអត់មានកំហុសអីផង។ គ្រាន់តែវាទាញពិលវាយខ្ញុំសៀតផ្កាមួយបាត់បង់ស្មារតីបាត់ហើយបង»។
ករណីនេះដែរ មេបញ្ជាការរងអាវុធហត្ថស្រុកសំបូរ ដែលត្រូវជាឪពុកជនសង្ស័យ លោក អ៊ុំ មន្នីរិទ្ធិ ឲ្យដឹងថា លោកពុំជាប់ពាក់ព័ន្ធករណីនេះឡើយ។ លោកសម្ដែងការសោកស្ដាយយ៉ាងខ្លាំងនូវបាតុភាពដែលកើតឡើងនេះ។ លោកថា បញ្ហានេះកើតឡើងដោយទាស់ទែងពាក្យសម្ដីពេលស្រវឹងស្រារវាងកូនប្រុសលោក និងបុរសជាអ្នកកាសែត៖ «ក្នុងនាមខ្ញុំជាអាណាព្យាបាល កើតហេតុចឹងខ្ញុំក៏ដឹកគាត់មកពេទ្យតាំងពីយប់មិញនោះ។ ខ្ញុំនៅដេកពេទ្យ ខ្ញុំមើលចឹងទៅ ក៏មិនមែនគំនុំថាអ្នកកាសែតរឿងនេះ រឿងនេះគឺអត់មានទេ»។
ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន បូណា មានប្រសាសន៍ថា លោកនឹងចាត់ឲ្យមន្ត្រីក្លឹបអ្នកកាសែតកម្ពុជា ស៊ើបអង្កេតពីមូលហេតុបណ្ដាលឲ្យកើតមានករណីនេះ។ តែយ៉ាងណា លោកថា ក្លឹបអ្នកកាសែតកម្ពុជា ថ្កោលទោសអំពើហិង្សាទាំងឡាយណាដែលបំពានច្បាប់ ឬដោយគ្មានហេតុផលទៅលើអ្នកសារព័ត៌មានដែលកំពុងបំពេញវិជ្ជាជីវៈ។ លោកទទូចឲ្យតុលាការខេត្តក្រចេះ អនុវត្តច្បាប់ដើម្បីរកយុត្តិធម៌ជូនអ្នកកាសែត៖ «ឃើញថាមានចាប់បានជនដៃដល់។ សុំឲ្យផ្ដន្ទាទោសជនដៃដល់ហ្នឹង ថាតើបានជាមានការវាយដំអ្នកកាសែតចឹង»។
កាលពីខែតុលា ឆ្នាំ២០១៤ អ្នកសារព័ត៌មានប្រជាធិបតេយ្យម្នាក់ឈ្មោះ តាំង ទ្រី ត្រូវបានខ្មាន់កាំភ្លើងបាញ់ស្លាប់នៅពេលជាប់ផុងរថយន្តតាមផ្លូវក្នុងស្រុកស្នួល ខេត្តក្រចេះ នៅពេលលោកចុះយកព័ត៌មានឈ្មួញរកស៊ីឈើខុសច្បាប់។
លោក គិន ប៊ុនសួន បញ្ជាក់ទៀតថា កូនប្រុសមេបញ្ជាការរងកងរាជអាវុធហត្ថស្រុកសំបូរ ដែលវាយអ្នកកាសែតពីរនាក់នេះ ដោយសារតែខឹងអ្នកកាសែតដែលបានចុះផ្សាយសកម្មភាពពួកគេដែលដេញរថយន្តទារប្រាក់ពីពលរដ្ឋដឹកឈើ។ មកទល់ពេលនេះ ជនសង្ស័យត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តក្រចេះ៕