Quantcast
Viewing all articles
Browse latest Browse all 40045

CNRP is suffering as Funcinpec yet stronger than


CNRP កំពុងរងគ្រោះដូចហ៊្វុនស៊ិនប៉ិច តែរឹងមាំជាង

Image may be NSFW.
Clik here to view.
Photo source Thmey Thmey


តំណាងរាស្ត្រ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​រង​ការចាប់ខ្លួន​ជា​បន្តបន្ទាប់​។ ចំណែក​មេដឹកនាំ​គណបក្ស​វិញ ក៏​កំពុង​រង​ទុក​ម្នេញ​ដោយ​ម្នាក់​កំពុង​គេច​ពី​ការចាប់ខ្លួន​ដែល​កំពុង​រស់នៅ​ក្រៅប្រទេស និង​ម្នាក់ទៀត​ប្រឈម​រង​ការស៊ើបអង្កេត​រឿងអាស្រូវ​ស្នេហា និង​បទ​ចោទ​បរិហាកេរ្តិ៍​។ អ្នកវិភាគ​មើលឃើញថា គណបក្ស​សង្គ្រោះ​ជាតិ កំពុង​រងគ្រោះ​ដូច​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច តែ​គណបក្សប្រឆាំង​មួយ​នេះ មិនទាន់​អាច​វាសនា​ដូច​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ឡើយ​។​ ​លោក មាស នី អ្នកវិភាគ​នយោបាយ មើលឃើញថា គំនាប​នយោបាយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ទទួលរង​រយៈពេល​ជាង​២​ឆ្នាំ​មកនេះ គឺជា​រូបភាព​រងគ្រោះ​ដែល​ធ្លាប់​បានកើត​ឡើងលើ​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច ។ លោក​ថា ការ​វាយបំបាក់​ក្បាលម៉ាស៊ីន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ស្ដែងចេញ​មកជា​ស្ទីល​តែមួយ តែ​រូបភាព​ផ្សេង​ខុសគ្នា​ខុសគ្នា​ប៉ុណ្ណោះ ។ សម្រាប់​លោក មាស នី គណបក្ស​សង្គ្រោះ​ជាតិ​មិនទាន់មាន​វាសនា​ដូច​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ឡើយ​។​

 ​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកវិភាគ​រូបនេះ​បានបញ្ជាក់​ដូច្នេះ​ថា​៖«​ចាប់តាំងពី​ពេល​ចូល​សភា​មក គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​រងគ្រោះ​មិន​ខុសពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដូច​អាណត្តិ​មុន​ឡើយ ដោយ​គេ​គ្រាន់តែ​ប្ដូរ​សាច់រឿង​ប្លែកៗ​គ្នា ផ្សេងៗ​គ្នា​ដែល​ធ្វើ​ឲ្យ​ខូច​ខាត់ បែកបាក់​ក្បាលម៉ាស៊ីន​ដឹកនាំ​បក្ស​។ តែ​គណបក្ស​សង្គ្រោះ​ជាតិ​មិនដឹងថា អាច​ទ្រាំ​បាន​ប៉ុណ្ណា មានលទ្ធភាព​បាន​ប៉ុណ្ណា​ទេ​។ ដូចនេះ​គណបក្ស​នេះ​គួរតែ​ត្រៀម​ក្បាលម៉ាស៊ីន​ដឹកនាំ ជា​ក្រុម​ឲ្យ​បានល្អ​ដើម្បី​ឲ្យ​ពួកគេ​ចេះ​ធ្វើការ​រួមគ្នា កុំ​រៀបចំ​បង្គោល​តែមួយ​ដូច​លោក កឹម សុខា និង​លោក សម រង្ស៊ី​»​។​ ទាំង​លោក មាស នី ទាំង​លោក រស់ រ៉ាវុធ មើលឃើញថា ទោះជា​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​រងគ្រោះ​ដូច​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ ក្តី តែ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ភាពរឹងមាំ​និង​មិន​ទន់ជ្រាយ​ដូច​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នេះ​ទេ​។ លោក រស់ រ៉ាវុធ មើលឃើញថា មូល​ហេតុដែល​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ភាពរឹងមាំ មិន​ងាយ​ចាញ់​ច្រាប​ដៃគូរ​ប្រជែង​ខ្លួន​នេះ ព្រោះ​គណបក្ស​នេះ​មាន​គោលនយោបាយ​ច្បាស់លាស់ និង​ចេះ​គ្រប់គ្រង​កសាង​អំណាច​មូលដ្ឋាន​បាន​ត្រឹមត្រូវ ដែល​មិន​ងាយ​បែកបាក់​គ្នា​ឡើយ។ បើតាម​អ្នកវិភាគ​រូបនេះ អ្វីដែល​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទន់ជ្រាយ និងមិនអាច​ត្រូវគេ​វាយបំបាក់​បាន​ដូច​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នោះ គឺ​គណបក្សប្រឆាំង​មួយនេះ​ជ្រើសរើស​ផ្លូវ​ត្រូវ ដោយ​ចូលក្នុង​រដ្ឋសភា មិន​ចូល​រដ្ឋាភិបាល ។​ ​

លោក រស់ រ៉ាវុធ បានបញ្ជាក់​ដូច្នេះ​ថា​៖«​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​រឹងមាំ​ជាង​ហ្វ៊ុនស៊ិនប៉ិច ដោយ​រឹងមាំ​ខុសគ្នា​ទាំង​ពេលវេលា ទាំង​អ្នកគាំទ្រ ទាំង​គោលនយោបាយ និង​ការចូលរួម​។ ចំណុចខ្លាំង​គណបក្ស​ស​ង្គ្រោះ​ជាតិ គឺ​ការកសាង​គោលនយោបាយ​រួមគ្នា​របស់លោក សម រង្ស៊ី លោក កឹម សុខា សមាជិក​គណបក្ស​មាន​ការប្ដេជ្ញា លើកលែង​មនុស្ស​តិចតួច​ចាកចេញ​កន្លងមក ហើយ​គណបក្ស​នេះ​ចេះ​កសាង​អំណាច​មូលដ្ឋាន​រឹងមាំ​។ ហើយ​គណ​ប្រឆាំង​នេះ ចូល​តែ​ក្នុង​រដ្ឋសភា មិន​ដូច​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ចូលក្នុង​រដ្ឋាភិបាល​តែមួយ​»​។​ តែយ៉ាងណា​លោក អ៊ូ វីរៈ មើលឃើញថា គណបក្ស​សង្គ្រោះ​ជាតិ​មិនទាន់មាន​ភាពរឹងមាំ​ឡើយ​។ អ្នកវិភាគ​រូបនេះ ធ្លាប់​ប្រាប់​សារព័ត៌មាន​តាម​ការមើល​ឃើញ​របស់លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ​អាច​នឹង​បាក់បែក​ផ្ទៃក្នុង​ដូច​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដែរ បើសិនជា​គណបក្ស​នេះ​ចាញ់ឆ្នោត​នៅ​អាណត្តិ​ក្រោយ​ទៀត​។ ​ក្នុង​រយៈពេល​ជាង​២​ឆ្នាំ​មកនេះ បញ្ហានយោបាយ​នៅតែ​បន្ត​មាន​ភាព​តានតឹង​ដដែល ហើយ​តំណាងរាស្ត្រ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​ជាប់ឃុំ និង​ចាប់ខ្លួន ។​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឯកឧត្តម សម រង្ស៊ី កំពុង​គេចខ្លួន​នៅក្រៅ​ប្រទេស​អស់​រយៈពេល​ជិត​៦​ខែ​មកហើយ ក្រោយពី​មានរឿង​ក្តីក្តាំ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា លោក ហោ ណាំហុង ហើយ​ត្រូវ​តុលាការ សម្រេច​ឲ្យ​ជាប់ពន្ធនាគារ ២ ឆ្នាំ ។ ចំណែក​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ក៏​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ចម្រូង​សម្រាស់​ដែល​គេ​ចោទថា មានរឿង​អាស្រូវ​ស្នេហា និង​រង​បណ្ដឹង​ចោទ​ពីបទ បរិហាកេរ្តិ៍ ផងដែរ​៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>