Quantcast
Viewing all articles
Browse latest Browse all 40045

តំណាង​មូលនិធិ​ខូហ្វី​អាណាន់​ចែក​រំលែក​បទពិសោធន៍​ការ​បោះឆ្នោត​ដល់​គ.ជ.ប

Image may be NSFW.
Clik here to view.
នាយក​ប្រតិបត្តិ​មូលនិធិ ខូហ្វី អាណាន់ (Kofi Annan Foundation) លោក អាឡាន់ ដូហ្វ (Alan Dos)(ស្ដាំ) ក្នុង​ជំនួប​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Tha Kitya


ដោយ ថា កិត្យា RFA 2016-05-24

តំណាង​មូលនិធិ ខូហ្វី​អាណាន់ (Kofi Annan Foundation) បាន​ជួប​ពិភាក្សា​ដោះដូរ​យោបល់​លើ​ដំណើរ​ការ​រៀបចំ​ការ​បោះឆ្នោត​ជាមួយ​អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​ឧសភា ដើម្បី​ឲ្យ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ប្រកប​ដោយ​ភាព​ត្រឹមត្រូវ និង​ការ​ជឿ​ទុក​ចិត្ត​ពី​ប្រជាពលរដ្ឋ។

ក្រោយ​ជំនួប​បិទ​ទ្វារ​ជាង​មួយ​ម៉ោង​នៅ​ទីស្នាក់ការ គ.ជ.ប នោះ នាយក​ប្រតិបត្តិ​កិច្ចការ​បោះឆ្នោត​នៃ​អង្គការ​មូលនិធិ ខូហ្វី​អាណាន់ លោក អាឡាន់ ដូហ្វ (Alan Doss) ថ្លែង​ថា លោក​ពុំ​បាន​ជជែក​អំពី​ករណី​អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា ដែល​កំពុង​ជាប់​ឃុំ​ឡើយ ពោល​គឺ​ផ្ដោត​តែ​លើ​ដំណើរ​ការ​រៀបចំ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ខាង​មុខ។

លោក អាឡាន់ ដូហ្វ បន្ថែម​ថា លោក​បាន​និយាយ​គ្នា​ច្រើន​ជាមួយ​អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា អំពី​អ្វី​ដែល​គួរ​ធ្វើ ដើម្បី​កសាង​ទំនុក​ចិត្ត​នៅ​ក្នុង​ដំណើរ​ការ​បោះឆ្នោត ព្រម​ទាំង​ចែក​រំលែក​បទពិសោធន៍​នៃ​ការ​រៀបចំ​ការ​បោះឆ្នោត​នៅ​ជុំវិញ​ពិភពលោក​ផង​ដែរ។
រីឯ​អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា មាន​ប្រសាសន៍​ថា ជំនួប​ជាមួយ​តំណាង​មូលនិធិ ខូហ្វី​អាណាន់ នេះ មាន​ប្រយោជន៍ និង​មាន​លទ្ធផល​ល្អ ដោយ​បាន​ផ្តល់​គំនិត​ឲ្យ​ខិតខំ​ធ្វើ​ការងារ​ត្រឹមត្រូវ​តាម​ច្បាប់ និង​ជំរុញ​ឲ្យ គ.ជ.ប ថ្មី ត្រូវ​ត្រៀម​រៀបចំ​ដំណើរ​ការ​បោះឆ្នោត​ពី​ឥឡូវ​ទៅ ព្រោះ​ថា​ការ​រៀបចំ​ការ​បោះឆ្នោត​បាន​ល្អ មិន​មែន​រៀបចំ​តែ​ថ្ងៃ​បោះឆ្នោត​នោះ​ទេ៖ «»។

លោក ទេព នីថា បន្ថែម​ថា គ.ជ.ប ថ្មី អាច​នឹង​រៀបចំ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ខែ​កញ្ញា ខាង​មុខ​នេះ ដោយ​បច្ចុប្បន្ន​កំពុង​រង់ចាំ​សម្ភារៈ​បច្ចេកទេស​ពី​សហភាព​អឺរ៉ុប ខណៈ​ដែល​មូលដ្ឋាន​ច្បាប់ និង​លក្ខណៈ​បច្ចេកទេស​ដែល​ត្រូវ​ការ គឺ​រៀបចំ​រួច​រាល់​ជាស្រេច។

កន្លង​មក នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា លើក​ឡើង​ថា គ.ជ.ប គួរ​តែ​ជំរុញ​ឲ្យ​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​លឿន ដើម្បី​កុំ​ឲ្យ​រំកិល​ទៅ​ដល់​ខែ​ភ្លៀង នាំ​ឲ្យ​លំបាក​ដល់​ប្រជាពលរដ្ឋ។ លោក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ត្រូវ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ស្ដារ​បរិយាកាស​នយោបាយ​ឲ្យ​ល្អ​ឡើង​វិញ ដើម្បី​ធានា​ឲ្យ​ការ​ត្រៀម​ប្រកួត​ប្រជែង​នយោបាយ​នៅ​ពេល​ខាង​មុខ​នេះ ប្រកប​ដោយ​សេរី និង​យុត្តិធម៌។

ក្នុង​រយៈពេល ៤​អាណត្តិ​កន្លង​ទៅ​នេះ ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត រង​ការ​ចោទ​ប្រកាន់​ថា មិន​មាន​ភាព​ឯករាជ្យ លម្អៀង និង​មិន​អាច​ជឿ​ទុក​ចិត្ត​បាន​ពី​អ្នក​បោះឆ្នោត ជាដើម។ ពលរដ្ឋ​រអ៊ូរទាំ​ថា ការ​ចុះ​ឈ្មោះ​បោះឆ្នោត​មាន​ភាព​មិន​ប្រក្រតី ដូចជា​ពលរដ្ឋ​មិន​អាច​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ដោយសារ​ការ​រើសអើង​នយោបាយ ការ​បាត់​ឈ្មោះ​បោះឆ្នោត ការ​មាន​ឈ្មោះ​ខ្មោច និង​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ ជាដើម។

បើ​ទោះ​បី​ជា គ.ជ.ប ថ្មី តែង​ថ្លែង​ប្ដេជ្ញា​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​ក្នុង​ពេល​ខាង​មុខ​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌​ក្តី ប៉ុន្តែ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន ដែល​បក្ស​ប្រឆាំង​ហាក់​ត្រូវ​បាន​បក្ស​កាន់​អំណាច​កំពុង​គាប​សង្កត់​គ្រប់​ច្រកល្ហក​បែប​នេះ គេ​ពិបាក​នឹង​ជឿ​ថា ការ​បោះឆ្នោត​អាច​ប្រកប​ដោយ​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ តាម​ការ​ប្ដេជ្ញា​របស់ គ.ជ.ប ថ្មី នេះ​ណាស់៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>