Image may be NSFW.
Clik here to view.
Kali Kotoski ភ្នំពេញ ប៉ុស្តិ៍ Wed, 25 May 2016
ភ្នំពេញៈ ធនាគារពិភពលោកបានអនុម័តផ្តល់ថវិកាចំនួន ១៣០ លានដុល្លារអាមេរិកក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រនៅកម្ពុជាដែលជាសញ្ញាបង្ហាញពីការចូលរួមដោយផ្ទាល់ឡើងវិញជាលើកដំបូងរបស់ធនាគារនេះក្នុងប្រទេសកម្ពុជាបន្ទាប់ពីបានដកខ្លួនកាលពីឆ្នាំ ២០១១ ខណៈដែលមានការបណ្តេញចេញដោយបង្ខំដ៏ធំបំផុតមួយពីសំណាក់រដ្ឋាភិបាលកម្ពុជាធ្វើឲ្យពលរដ្ឋជាង ៣០០០ គ្រួសារបាត់បង់លំនៅឋានប៉ុន្តែការបត់បែននេះត្រូវបានអ្នកនិពន្ធសៀវភៅម្នាក់ថាអាចចំពេលអាក្រក់មួយ។
សេចក្តីសម្រេចនេះបានធ្វើឡើងកាលពីសប្តាហ៍មុននៅពេលដែលនាយកប្រតិបត្តិច្រើននាក់របស់ធនាគារពិភពលោកបានបោះឆ្នោតលើកំណត់សម្គាល់ស្តីពីការចូលរួមជាថ្មីដែលបានអនុម័តផ្តល់ហិរញ្ញប្បទានដល់គម្រោងចំនួន ៤ រួមមានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ គម្រោងទឹកស្អាត គម្រោងផលិតកម្មកសិកម្ម និងគម្រោងស្តីពីលទ្ធភាពប្រើប្រាស់សេវាថែទាំសុខភាព។
គម្រោងបួនថ្មីនេះនឹងទទួលបានប្រាក់ ១៣០ លានដុល្លារជាឥណទានសម្បទានពីសមាគមអភិវឌ្ឍន៍អន្តរជាតិហើយតារាងបង់សងប្រាក់កម្ចីមានរយៈពេលវែងពី ២៥ ទៅ ៤៥ ឆ្នាំ។
លោក Ulrich Zachau នាយកប្រចាំប្រទេសរបស់ WB ប្រចាំតំបន់អាស៊ីអាគ្នេយ៍បានឲ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «ការចូលរួមថ្មីក្នុងប្រទេសកម្ពុជាបានចាប់ផ្តើមជាមួយនឹងគម្រោងដែលមានផលប្រយោជន៍ជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា»។
ការបោះឆ្នោតចាប់ផ្តើមផ្តល់កម្ចីឡើងវិញនេះបានធ្វើឡើងបន្ទាប់បានបង្កកកម្ចីកាលពីឆ្នាំ ២០១១ នៅពេលដែលពលរដ្ឋជាង ៣០០០ គ្រួសារត្រូវបានបណ្តេញចេញពីតំបន់បឹងកក់បន្ទាប់ពីសមាជិកព្រឹទ្ធសភាលោក ឡាវ ម៉េងឃីន មកពីគណបក្សប្រជាជនកម្ពុជាបានចាប់ផ្តើមចាក់ខ្សាច់លុបបឹងក្រោយពីក្រុមហ៊ុនរបស់លោកឈ្មោះ ស៊ូកាគូអ៊ីន បានទទួលសម្បទាន ៩៩ ឆ្នាំលើផ្ទៃដីជាង ១០០ ហិកតាក្នុងឆ្នាំ ២០០៧។
នៅពេលនោះធនាគារពិភពលោកបានចូលរួមក្នុងគម្រោងផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីដែលមានទឹកប្រាក់ ២៤,៣ លានដុល្លារអាមេរិកដែលគម្រោងនេះរងការចោទថាបានបដិសេធសិទិ្ធកម្មសិទិ្ធពលរដ្ឋរាប់ពាន់នាក់។
លោក អៀង វុទ្ធី នាយកប្រតិបត្តិនៃអង្គការ Equitable Cambodia បានឱ្យដឹងថាពលរដ្ឋចន្លោះពី ៥០ ទៅ ១០០ គ្រួសារនៅតែរង់ចាំទទួលសំណងពេញលេញ។
លោកបានថ្លែងថា៖ «ខ្ញុំខកចិត្តដែលធនាគារពិភពលោកបានសម្រេចផ្តល់ប្រាក់កម្ចីដល់រដ្ឋាភិបាលជាថ្មីម្តងទៀតខណៈនៅមានក្រុមគ្រួសារជាច្រើនគ្មានដីធ្លី។ ពលរដ្ឋនឹងបន្តធ្វើការតវ៉ាលើកលែងតែមួយចំណែកនៃប្រាក់ ១៣០ លានដុល្លារអាមេរិកនេះជាប់ពាក់ព័ន្ធនឹងផែនការសកម្មភាពដើម្បីជួយដល់អ្នកទាំងឡាយដែលត្រូវបានបណ្តេញចេញនោះ»។
លោកថាខណៈកម្មវិធីខ្វះព័ត៌មានលម្អិតពីរបៀបអនុវត្តនៅតែមានសំណួរថាតើមានប្រការការពារគ្រប់គ្រាន់ឬទេ?
លោក អៀ សុផល អ្នកនិពន្ធសៀវភៅ «ការពឹងផ្អែកលើជំនួយនៅកម្ពុជា:របៀបដែលជំនួយបរទេសប៉ះពាល់ដល់ប្រជាធិបតេយ្យ» បានពន្យល់ថាសេចក្តីសម្រេចក្នុងការផ្តល់ប្រាក់កម្ចីនេះអាចចំពេលអាក្រក់មួយ។
លោកបានឲ្យដឹងតាមអ៊ីមែលថា៖ «ធនាគារពិភពលោកបាន [ជ្រើសយក] ចំពេលអាក្រក់បំផុតនៅពេលសកម្មជនសិទ្ធិមនុស្សត្រូវបានចាប់ខ្លួនហើយបានក្លាយជាមុខសញ្ញាសំខាន់»។
លោកបន្តថា៖ «សារៈសំខាន់ជារួមគឺអាជ្ញាធរអាចយកចំណុចនេះដាក់លើធនាគារ និងនិយាយអំពីរបៀបដែលស្ថានភាពប្រក្រតីបានវិលមករកដើមវិញនៅកម្ពុជាជាមួយនឹងការបោះឆ្នោតផ្តល់សេចក្ដីទុកចិត្តពីធនាគារពិភពលោកនេះ»។ លោកបានបន្ថែមថាស្ថាប័នមួយនេះមិនគិតពីស្ថានភាពនយោបាយទេ៕ TK