Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

កម្ពុជា​នឹង​បញ្ជូន​មន្ត្រី​ទៅ​ជំរំ​ជន​ភៀស​ខ្លួន​ប៉ាពូ​ញូវហ្គីណេ​និង​ណាវរូ​នៅ​ដើម​ខែ​មិថុនា

$
0
0
រថយន្ត​ដឹក​ជន​ភៀស​ខ្លួន ៤​នាក់​រួម​មាន​ជនជាតិ​អ៊ីរ៉ង់ (Iran) ៣​នាក់ និង​ម្នាក់​ទៀត​ជា​ជនជាតិ​ដើម​ភាគ​តិច រ៉ូហ៊ីងយ៉ា (Rohingya) ដែល​រត់​គេច​ពី​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា ស្វែងរក​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​អូស្ត្រាលី មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៥។ RFA/Rann Samnang

ដោយ ម៉ៅ សុធានី RFA 2016-05-26

កម្ពុជា នឹង​បញ្ជូន​មន្ត្រី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ទៅ​ជំរំ​ជន​ភៀស​ខ្លួន​ប៉ាពូ ញូវហ្គីណេ (Papua New Guinea) និង​កោះ​ណាវរូ (Nauru) នៅ​ដើម​សប្ដាហ៍​ខែ​មិថុនា ដើម្បី​ពិនិត្យ​ឡើង​វិញ​ករណី​ជន​ភៀស​ខ្លួន​ស្វែងរក​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​អូស្ត្រាលី និង​ជួប​សម្ភាសន៍​ជន​ភៀស​ខ្លួន ២​នាក់​ទៀត​ដែល​ស្ម័គ្រ​ចិត្ត​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា។

ប្រធាន​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ លោក តាន់ សុខវិជ្ជា មាន​ប្រសាសន៍​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ (Reuters) កាល​ពី​ថ្ងៃ​ពុធ ទី​២៥ ឧសភា ថា ក្រុម​របស់​លោក​នឹង​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​ក្រសួង​អន្តោប្រវេសន៍​អូស្ត្រាលី ដើម្បី​ពិនិត្យ​កិច្ចព្រមព្រៀង​ទទួល​ជន​ភៀស​ខ្លួន​ឡើង​វិញ។ កាល​ពី​ឆ្នាំ​២០១៤ រដ្ឋាភិបាល​កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​អូស្ត្រាលី យល់ព្រម​ទទួល​ជន​ភៀស​ខ្លួន​ពី​ជំរំ​ណាវរូ ជា​ថ្នូរ​នឹង​ប្រាក់​ចំនួន ៤០​លាន​ដុល្លារ​អូស្ត្រាលី ឬ​ស្មើ​ប្រមាណ ៣៥​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​ក្រោយ​មក កម្ពុជា គំរាម​ដក​ខ្លួន​ពី​កិច្ចព្រមព្រៀង​នោះ។

រហូត​មក​ដល់​បច្ចុប្បន្ន មាន​ជន​ភៀស​ខ្លួន ៥​នាក់ បាន​ស្ម័គ្រ​ចិត្ត​មក​រស់នៅ​ប្រទេស​កម្ពុជា ប៉ុន្តែ ៣​នាក់ ក្នុង​នោះ​មាន​បុរស​ម្នាក់​ជា​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា (Rohingya) ពី​ប្រទេស​មីយ៉ាន់ម៉ា និង​ពីរ​នាក់​ប្ដី​ប្រពន្ធ​ជនជាតិ​អ៊ីរ៉ង់ (Iran) បាន​សម្រេច​ចិត្ត​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ខ្លួន​វិញ។ជន​ភៀស​ខ្លួន ២​នាក់​ដែល​កំពុង​រស់នៅ​ក្នុង​ក្រុង​ភ្នំពេញ គឺ​ជនជាតិ​រ៉ូហ៊ីងយ៉ា និង​អ៊ីរ៉ង់។
ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ បាន​ថ្កោលទោស​ទង្វើ​រដ្ឋាភិបាល​អូស្ត្រាលី ដែល​យល់ព្រម​បញ្ជូន​ជន​ភៀស​ខ្លួន​មក​កម្ពុជា ដែល​ជា​ប្រទេស​ក្រីក្រ និង​រង​ការ​រិះគន់​ញឹកញាប់​ជុំវិញ​ការ​រំលោភ​សិទ្ធិ​មនុស្ស៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>