ដោយ ហង្ស សាវយុត RFA 2016-05-26
សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រឆាំងម្នាក់ បានប្រកាសធ្វើពហិការថា នឹងមិនប្រើប្រាស់ស្លាកលេខរថយន្តចេញដោយព្រឹទ្ធសភាបន្តទៀតឡើយ។ ការប្រកាសធ្វើពហិការនេះ បន្ទាប់ពីថ្ងៃទី១០ ខែឧសភា កន្លងទៅ ក្រុមប៉ូលិសរបស់ខេត្តឧត្តរមានជ័យ ដែលរាយបណ្ដាក់តាមដងផ្លូវចាំត្រួតពិនិត្យចរាចរណ៍ បានរារាំងដំណើរសមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី រូបនោះ ដោយបង្ខំឲ្យដោះស្លាកលេខព្រឹទ្ធសភាចេញពីរថយន្តដែលគាត់កំពុងជិះ។
សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី លោក សោ ចាន់ដេត ថ្លែងថា សមត្ថកិច្ចខ្លះអនុវត្តច្បាប់ចរាចរណ៍នៅតាមដងផ្លូវនៃខេត្តឧត្តរមានជ័យ ដែលលម្អៀងទៅរកគណបក្សកាន់អំណាច មិនគោរពលើអភ័យឯកសិទ្ធិសមាជិកនីតិប្បញ្ញតិមកពីគណបក្សប្រឆាំងទេ។
លោក សោ ចាន់ដេត ជាសមាជិកព្រឹទ្ធសភាភូមិភាគទី៤ មកពីគណបក្ស សម រង្ស៊ី។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃពុធ ទី២៥ ខែឧសភា ថា កាលពីថ្ងៃទី១០ ខែឧសភា កន្លងទៅ លោកបានធ្វើដំណើរតាមរថយន្តមួយគ្រឿងពីខេត្តបាត់ដំបង ឆ្ពោះទៅសង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដើម្បីជួបសួរសុខទុក្ខគ្រួសារកុមារម្នាក់ ដែលស្លាប់ដោយសារយុទ្ធភណ្ឌមិនទាន់ផ្ទុះ ស្រាប់តែមានកម្លាំងប្រដាប់អាវុធមួយក្រុម គ្នាប្រមាណ ៣០នាក់ ដឹកនាំដោយឈ្មោះ ធូ សុធា បានឃាត់រថយន្តរបស់លោកនៅលើទ្រូងផ្លូវ ដើម្បីត្រួតពិនិត្យចរាចរណ៍ ហើយបង្ខំឲ្យរូបលោកដោះស្លាកលេខព្រឹទ្ធសភាចេញពីរថយន្ត។ ក្នុងពេលដែលលោកតវ៉ា គឺកម្លាំងទាំងនោះបានរារាំងរូបលោកប្រហែលកន្លះម៉ោង រហូតដល់រូបលោកព្រមដោះស្លាកលេខព្រឹទ្ធសភាចេញ។ នៅពេលដែលធ្វើដំណើរទៅដល់ផ្ទះកុមារដែលស្លាប់ដោយសារគ្រាប់សេសសល់ពីសង្គ្រាមទៀតសោត ក៏មានសមត្ថកិច្ចមួយក្រុមទៀត រារាំងមិនឲ្យរូបលោកចូលទៅកន្លែងដែលគេកំពុងតែធ្វើបុណ្យនោះទេ។
លោក សោ ចាន់ដេត ចាត់ទុកសមត្ថកិច្ចដែលតាមរារាំងរូបលោកម្ដងហើយម្ដងទៀតនោះ គឺជាការរំលោភសិទ្ធិ ព្រមទាំងគាបសង្កត់ខាងនយោបាយ៖ «ខ្ញុំចង់ឲ្យព្រឹទ្ធសភាចេញលិខិតណែនាំគ្រប់គោលដៅទាំងអស់ ដើម្បីឲ្យគោរពអភ័យឯកសិទ្ធិ និងគោរពរដ្ឋធម្មនុញ្ញ»។
កាលពីថ្ងៃទី១៩ ខែឧសភា សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រឆាំងរូបនេះ បានធ្វើលិខិតមួយច្បាប់ជូនទៅប្រធានព្រឹទ្ធសភា លោក សាយ ឈុំ ដោយស្នើសុំឲ្យជួយចាត់វិធានការប្រឆាំងនឹងកម្លាំងប្រដាប់អាវុធមួយក្រុម ដែលបញ្ជាឲ្យដកស្លាករថយន្តព្រឹទ្ធសភា ព្រមទាំងរំលោភលើអភ័យឯកសិទ្ធិស្ថាប័ននីតិប្បញ្ញត្តិនោះ។ ប៉ុន្តែរហូតមកដល់ពេលនេះ ស្ថាប័នព្រឹទ្ធសភានៅមិនទាន់មានប្រតិកម្មយ៉ាងណានៅឡើយ។
ចំណែកអភិបាលខេត្តឧត្តរមានជ័យ លោក ស ថាវី បានឆ្លើយការពារសមត្ថកិច្ចទាំងនោះថា ប្រមុខរដ្ឋាភិបាលធ្លាប់មានប្រសាសន៍ជាញឹកញាប់ថា ដើម្បីអនុវត្តច្បាប់ចរាចរណ៍ឲ្យមានប្រសិទ្ធភាព បើទោះជាអ្នកនោះថ្នាក់ប៉ុណ្ណាក៏ដោយ គឺសមត្ថកិច្ចត្រូវតែត្រួតពិនិត្យលក្ខណៈយានយន្តឲ្យបានត្រឹមត្រូវ។ លោក ស ថាវី បញ្ជាក់ថា តាមសមត្ថកិច្ចត្រួតពិនិត្យកាលពីថ្ងៃទី១០ ខែឧសភា កន្លងទៅឃើញថា លោក សោ ចាន់ដេត បានយកស្លាកលេខព្រឹទ្ធសភាទៅចាប់នឹងរថយន្តដែលមានកាតគ្រី និងស្លាកលេខស៊ីវិលរួចទៅហើយ ទើបសមត្ថកិច្ចបញ្ជាឲ្យដោះស្លាកលេខព្រឹទ្ធសភាចេញ ហើយដាក់ស្លាកលេខឲ្យត្រូវឡើងវិញ៖ «គ្រាន់តែថាណែនាំ មិនបានទៅដកស្លាកលេខអីគាត់ទេ គ្រាន់តែថាបើមានស្លាកលេខពីរ គឺសុំឲ្យយកស្លាកលេខណាដែលស្របច្បាប់»។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន បានចោទសួរថា បើសមត្ថកិច្ចបង្ខំឲ្យសមាជិកព្រឹទ្ធសភាម្នាក់ដែលមានអភ័យឯកសិទ្ធិធ្វើតាមការបង្គាប់របស់សមត្ថកិច្ចបែបនេះ តើគេយកច្បាប់ណាទៅអនុវត្ត? លោក ស្រី ណារ៉េន យល់ឃើញថា ធម្មតាសមាជិកព្រឹទ្ធសភា និងរដ្ឋសភា ២-៣អាណត្តិមកនេះ គឺមិនមានរបបរថយន្តទេ មានតែស្ថាប័នចេញស្លាកលេខចែកឲ្យម្នាក់មួយៗ ដើម្បីយកទៅដាក់រថយន្តផ្ទាល់ខ្លួន។ នៅពេលដែលសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រឆាំងខ្លះ យកទៅដាក់រថយន្តផ្ទាល់ខ្លួន ត្រូវសមត្ថកិច្ចដេញដោលខុសនេះខុសនោះ ប៉ុន្តែលោកឃើញនៅខេត្តឧត្តរមានជ័យ បច្ចុប្បន្ន មានឡានចង្កូតស្ដាំជាច្រើនដាក់ស្លាកលេខ ន.ប និង ខ.ម ហើយស្លាកលេខទាំងនោះ ក៏ម្ដងដាក់ឡាននេះ ម្ដងយកទៅដាក់ឡានផ្សេងដូចគ្នាដែរ។ ចុះហេតុអ្វីបានជាសមត្ថកិច្ចខេត្តឧត្តរមានជ័យ មិនដែលត្រួតពិនិត្យឲ្យត្រឹមត្រូវផង?
លោក ស្រី ណារ៉េន យល់ថា ការដែលសមត្ថកិច្ចខេត្តឧត្តរមានជ័យ ធ្វើទៅលើសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រឆាំង កាលពីថ្ងៃទី១០ ខែឧសភា កន្លងទៅ គឺជាការរំលោភសិទ្ធិផ្នែកនយោបាយ ច្រើនជាងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានត្រឹមត្រូវ៕