Image may be NSFW.
Clik here to view.
ដោយ ជិន ជេដ្ឋា RFA 2016-05-28
អ្នកភូមិនៃឃុំពេជ្រចង្វា ស្រុកបរិបូរណ៍ នឹងធ្វើញត្តិភ្ជាប់ស្នាមមេដៃដាក់ជូនអាជ្ញាធរខេត្តកំពង់ឆ្នាំង និងក្រសួងធនធានទឹក ដើម្បីឲ្យក្រុមហ៊ុន ស៊ីណូ ហាយដ្រូ (Sino Hydro) សង់ស្ពានឆ្លងកាត់ប្រឡាយមេដែលក្រុមហ៊ុននេះបានកាយផ្ដាច់ផ្លូវក្នុងឃុំចំនួន ៤កន្លែង។ គម្រោងធ្វើញត្តិនេះ បន្ទាប់ពីអ្នកភូមិតាំងធ្នឹម ជាង ៤០នាក់ តវ៉ាប្រឆាំងនឹងក្រុមហ៊ុននៅព្រឹកថ្ងៃទី២៨ ខែឧសភា។
ក្រុមអ្នកតវ៉ាបានបំបែកគ្នាទៅផ្ទះរៀងៗខ្លួននៅថ្ងៃដដែល ក្រោយពីអាជ្ញាធរឃុំ និងតំណាងក្រុមហ៊ុនសន្យាថា នឹងរកដំណោះស្រាយឲ្យពួកគាត់ក្នុងរយៈពេល ១៥ថ្ងៃក្រោយ។ អាជ្ញាធរអាចនឹងធ្វើសំណើទៅក្រសួងដើម្បីធ្វើស្ពាន ឬដាក់លូបន្ថែមលើសពីគម្រោងតាមស្ថានភាពជាក់ស្ដែង ខណៈក្រុមហ៊ុនក៏ថា នឹងពិភាក្សាជាមួយប្រធាន និងក្រសួង ដើម្បីពិនិត្យមើលលទ្ធភាពធ្វើតបទៅនឹងសំណូមពររបស់ពលរដ្ឋ។
មេឃុំពេជ្រចង្វា ស្រុកបរិបូរណ៍ លោក ជា វ៉ិច មានប្រសាសន៍ថា រូបលោក និងពលរដ្ឋក្នុងឃុំចង់ឲ្យក្រុមហ៊ុន ឬក្រសួងធនធានទឹកផ្ដល់ស្ពានយ៉ាងហោចពីរកន្លែង ក្នុងចំណោមផ្លូវរទេះចំនួន ៤កន្លែងដែលក្រុមហ៊ុនបានកាយផ្ដាច់។ លោកថា តំណាងក្រុមហ៊ុនដែលបានមកជួបពលរដ្ឋនៅពេលនេះ ថាភាគីក្រុមហ៊ុនគ្រាន់តែធ្វើទៅតាមគំនូសប្លង់ នៃគម្រោងដែលចេញមកពីក្រសួងប៉ុណ្ណោះ៖ «ការពិតទៅសំណងដែលរាជរដ្ឋាភិបាលបានទូទាត់ហើយ ១០០% ហើយ គ្រាន់ថា ក្រុមហ៊ុនទុកផ្លូវគម្លាតឆ្ងាយពីគ្នា អ៊ីចឹងទៅប្រជាពលរដ្ឋថាមិនចង់វាង គឺឆ្លងទៅជិតដល់ភូមិគាត់ ឬស្រែគាត់អ៊ីចឹងណា»។
អ្នកភូមិតាំងធ្នឹមម្នាក់ ក្នុងចំណោមអ្នកតវ៉ាចំនួន ៤២នាក់ គឺលោកស្រី ចេង ចន្ថា ឲ្យដឹងថា អ្នកភូមិស្ទើរគ្រប់គ្នាមានការលំបាកធ្វើដំណើរ បើកគោយន្ត យកគោក្របីទៅមើល និងដងទឹកស្ទឹងប្រើដោយសារផ្លូវដែលធ្លាប់ឆ្លងកាត់ជាច្រើនជំនាន់មកហើយនោះត្រូវគេកាត់ផ្ដាច់។
លោកស្រីថា កន្លងទៅក្រុមហ៊ុនបានទុកផ្លូវមួយសម្រាប់ឲ្យពលរដ្ឋឆ្លងកាត់ ប៉ុន្តែកាលពីពីរថ្ងៃមុនគ្រឿងចក្របានផ្ដាច់តែម្ដង៖ «តវ៉ាហ្នឹងតវ៉ាចង់បានស្ពាន សូមឲ្យធ្វើស្ពានឆាប់រហ័សបំផុត ព្រោះខ្ញុំអត់មានផ្លូវឆ្លងចេញចូលតាឡេថង (គោយន្ដ) ឬគោឡើយ។ បើឲ្យខ្ញុំឆ្លងស្ពានទាល់តែ ១គីឡូម៉ែត្រ ទៅមួយគីឡូកន្លះបានដល់កន្លែងឆ្លង។ ក្រុមហ៊ុនចុះវាស់វែងកាលពីមិនទាន់ធ្វើប្រឡាយថា ធ្វើស្ពានឲ្យខ្ញុំឥឡូវអត់ធ្វើទេ គេចាក់បេតុង ហើយកាយផ្លូវបណ្ដោះអាសន្នដាច់អស់ហើយខ្ញុំអត់អីឆ្លង ក្របីគោ នៅត្រើយខាងនេះទាំងអស់»។
ឆ្លើយតបបញ្ហានេះប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង លោក ដោក ប៊ុនថុន ថាពលរដ្ឋមិនគួរបារម្ភពេកទេ ព្រោះគម្រោងនេះមានសំណង់សរុបរហូតដល់ ២២៤សំណង់ ក្នុងនោះសំណង់ឆ្លងកាត់ប្រឡាយមានចំនួន ៨៥សំណង់។ លើសពីនេះ មន្ទីរក៏បានជជែកជាមួយក្រសួង និងភាគីក្រុមហ៊ុន ដើម្បីពិនិត្យមើលឡើងវិញលើស្ថានភាព និងតម្រូវការជាក់ស្ដែងរបស់ពលរដ្ឋ៖ «ហើយពីសំណង់ធំទៅសំណង់ស្ទាក់ទឹកមានចម្ងាយ ១.៩០០ម៉ែត្រ ប៉ុន្តែកន្លែងដែលពួកគាត់ស្នើហ្នឹងឋិតនៅប្រវែង ៤០០ម៉ែត្រពីសំណង់ធំទេ ដូច្នេះយើងអាចរំកិលទៅដាក់ (ស្ពាន) ៧០០ម៉ែត្រ ឬ៨០០ម៉ែត្រ វាខុសគ្នាតិចតួចទៅអ្នកណាក៏អាចឆ្លងបានស្មើគ្នា។ យើងនឹងមានការពិនិត្យមើលឡើងវិញទៀត ហើយអាចថែមសំណង់មួយចំនួនទៀត»។
ក្រុមហ៊ុនចិន ស៊ីណូ ហាយដ្រូ គ្រោងប្រើរយៈពេល ៣ឆ្នាំ គឺចាប់ឆ្នាំ២០១៥ ដើម្បីស្ថាបនាប្រឡាយមេមួយខ្សែប្រវែងជិត ១៩,៥៩គីឡូម៉ែត្រ ចេញពីចំណុចស្ទឹងអាចាង នៃឃុំពេជ្រចង្វា រហូតដល់ប៉ែកខាងក្រោមផ្លូវជាតិលេខ៥ នៃឃុំមេលំ ស្រុកបរិបូរណ៍។ ប្រឡាយមេនេះមានទំហំទទឹង ២៦ម៉ែត្រ និងជម្រៅប្រហែល ៥ម៉ែត្រ។ គម្រោងនឹងស្ថាបនាប្រឡាយរងចំនួន ១០ខ្សែទៀត ដើម្បីបែងចែកទឹកស្រោចស្រពផ្ទៃដីកសិកម្ម ១០.៣០០ហិកតារនៅស្រុកទឹកផុស និងស្រុកបរិបូរណ៍៕