Image may be NSFW.
Clik here to view.
ពីក្រុងព្រះសីហនុ ទីដែលលោកកំពុងប្រារព្ធពិធីពលកម្មអន្តរជាតិ១ឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជា បានបញ្ចេញសារព្រមាន មិនឲ្យរដ្ឋាភិបាលបរទេសទាំងឡាយ លូកលាន់អ្វីដែលលោកហៅថា កិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
អូន ឆេងប៉រ 02 ឧសភា 2016
ភ្នំពេញ—ការថ្លែងរបស់លោក ហ៊ុន សែន នៅចំពេលដែលមានប្រតិកម្មទាំងត្រង់ៗ និងទាំងប្រយោលនានា ពីសំណាក់បណ្ដាស្ថានទូតប្រទេសមហាអំណាចនៅក្រុងភ្នំពេញ ទាក់ទងនឹងចំណាត់ការរបស់រដ្ឋាភិបាល និងស្ថាប័នយុត្តិធម៌ខ្មែរ ប្រឆាំងនឹងមន្ត្រីអង្គការសង្គមស៊ីវិល នាប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។
លោកនាយករដ្ឋមន្ត្រី ដែលត្រូវបានគេស្គាល់ថា ជាបុរសខ្លាំងនៃកម្ពុជា បានបដិសេធរាល់ការលើកឡើងពីសំណាក់សង្គមស៊ីវិលជាតិ អន្តរជាតិ ព្រមទាំងរដ្ឋាភិបាលបរទេសមួយចំនួនដែលថា នយោបាយកម្ពុជា កំពុងមានវិបត្តិ។
«បើបរទេសណានិយាយថា ប្រទេស[កម្ពុជា]នេះមានវិបត្តិសូមមើលប្រទេសខ្លួនឯងមើល៍ វាយ៉ាងម៉េច? ដូចជាអឺរ៉ុប [មាន]ការវាយប្រហារភេរវកម្ម វិបត្តិជនភៀសខ្លួន សិទ្ធិស៊ីវិលរបស់ជនភៀសខ្លួនទៅណា?»
លោកនាយករដ្ឋមន្ត្រី បានបន្តថា អាជ្ញាធរមានសមត្ថកិច្ចគ្រាន់តែចាត់វិធានការដោយស្របច្បាប់ប្រឆាំងនឹងអ្វីដែលលោកហៅថា «ពួកអានាធិបតេយ្យ» តែប៉ុណ្ណោះ។ លោកនាយករដ្ឋមន្ត្រីទំនងជាចង់សំដៅទៅលើចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងចំណាត់ការរបស់តុលាការទៅលើអ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្ស និងមន្ត្រីបក្សប្រឆាំង។
«អ្នករំលោភ អ្នកត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ យើងចាត់វិធានការ កុំឱ្យខកខាន ដើម្បីការពារនូវកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់គណបក្សប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា»។
មកទល់នឹងពេលនេះ សកម្មជននិងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិជាង១០នាក់រាប់តាំងពីថ្នាក់តំណាងរាស្ត្រចុះមក កំពុងត្រូវបានតុលាការកម្ពុជាកោះហៅសាកសួរនិងសម្រេចឃុំខ្លួន និងឃាត់ខ្លួនជាបន្តបន្ទាប់ក្រោមបទចោទផ្សេងៗ។
កាលពីចុងសប្ដាហ៍នេះ អង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួនមន្ត្រីជាន់ខ្ពស់ផ្នែកអង្កេតចំនួនបួនរូបរបស់សមាគមសិទ្ធិមនុស្ស អាដហុក និងលោក នី ចរិយា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដោយសង្ស័យថា ពួកគេមានការជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ទាក់ទងនឹងការបញ្ចុះបញ្ចូលឲ្យសាក្សីក្លែងសក្ខីកម្ម ដើម្បីបំបិទរឿងអាស្រូវស្នេហាលួចលាក់របស់អនុប្រធានបក្សសង្គ្រោះជាតិ លោក កឹម សុខា។
ភ្លាមៗនោះ សកម្មជនសិទ្ធិមនុស្សទាំង៤រូបនិងមន្ត្រីគ.ជ.ប ម្នាក់បានត្រូវបានសម្រេចឃាត់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយ និងបញ្ជូនសំណុំរឿងទៅតុលាការ។
អ្នកវិភាគនយោបាយដ៏ល្បីល្បាញ គឺលោក អ៊ូ វីរៈ ត្រូវបានប្ដឹងពីបទបរិហារកេរ្តិ៍ ដោយសារលោកបញ្ចេញទស្សនៈថា រឿងរ៉ាវរបស់នាង ខុម ចាន់តារ៉ាទី នេះគឺជាយុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា។
ស្ថានទូតអាល្លឺម៉ង់ ស្ថានទូតសហរដ្ឋអាមេរិក និងស្ថានទូតបារាំង ជាបន្តបន្ទាប់ បានបង្ហោះសារតាមរយៈទំព័របណ្ដាញសង្គម Twitter របស់ពួកគេ នូវរូបអ្នកការទូតរបស់ពួកគេថតជាមួយលោក អ៊ូ វីរៈ ហាក់ដូចជាដើម្បីបង្ហាញការគាំទ្ររបស់ពួកគេចំពោះអ្នកវិភាគមិនសំចៃមាត់រូបនេះ។ ស្ថានទូតមហាអំណាចទាំងបី ក៏បានរៀបចំជំនួបដាច់ដោយឡែក ជាមួយមេដឹកនាំអង្គការអាដហុក អង្គការលីកាដូ វេទិកាអនាគត អង្គការខុមហ្វ្រែល និងអង្គការសីលការជាដើម។
ក្រោយពីមានប្រតិកម្មរបស់មន្ត្រីទូត លោក ហ៊ុន សែន បានព្រមានថា៖
«សូមបរទេស កុំលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ កម្ពុជាមិនបានលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសអ្នកដទៃទេ តែសូមអ្នកដទៃគោរពនូវឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ កុំជ្រៀតជ្រែកឲ្យសោះ»។
លោក ហ៊ុន សែន បានបន្តថា រដ្ឋាភិបាលបរទេស បាននិងកំពុងដាក់សម្ពាធឱ្យកម្ពុជាលូកដៃចូលកិច្ចការតុលាការ ដើម្បីអន្តរាគមន៍លើសំណុំរឿងក្ដីក្ដាំប្រឆាំងសកម្មជនសិទ្ធិមនុស្ស និងមន្ត្រីបក្សប្រឆាំងទាំងនោះ។
«ពេលប្រធានាធិបតី អូបាម៉ា និយាយជាមួយខ្ញុំឆ្នាំ២០១២ ខ្ញុំថា ស្រុកខ្មែរអត់មានអ្នកទោសនយោបាយទេ មានតែអ្នកនយោបាយជាប់គុក [ដោយទោស] ព្រហ្មទណ្ឌតែប៉ុណ្ណោះ។ ខ្ញុំប្រាប់ អូបាម៉ា ត្រង់ៗ ខ្ញុំទៅខ្លាចអី! អូបាម៉ា ជាប្រធានាធិបតីអាមេរិកាំង មានប្រធានាធិបតីខ្មែរពីអង្កាល់ ... ចាំតែហ៊ុន សែន ខ្លាចតើ!»។
ក៏ប៉ុន្តែបណ្ដាអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិនានា បានបរិហារជាបន្តបន្ទាប់ថា រដ្ឋាភិបាលកម្ពុជា បាននិងកំពុងយាយី ជាបន្តបន្ទាប់ទៅលើសេរីភាពជាមូលដ្ឋានរបស់ពួកគេ។
អ្នកវិភាគនយោបាយ លោក អ៊ូ វីរៈ ដែលកំពុងប្រឈមនឹងបណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជា បានបង្ហាញការសោកស្ដាយរបស់លោក ចំពោះការថ្លែងខាងដើមរបស់លោក ហ៊ុន សែន ប្រឆាំងនឹងការលូកលាន់។
លោកនិយាយថា តាមលោកយល់ឃើញ រដ្ឋាភិបាលបរទេសទាំងនេះបង្ហាញពីកង្វល់ទាក់ទងនឹងការអនុវត្តសិទ្ធិនេះគឺដោយសារតែ រដ្ឋាភិបាលបរទេសទាំងនោះ ចង់ឱ្យមានការគោរពសិទ្ធិមនុស្ស និងអនុវត្តនីតិរដ្ឋដោយស្មើភាពតែប៉ុណ្ណោះ។
លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល បាននិយាយថា រដ្ឋាភិបាលប្រទេសសេរីទាំងនោះ មានសិទ្ធិក្នុងការនិយាយក្នុងនាមជាម្ចាស់ជំនួយ និងបង្ហាញយោបល់លើបញ្ហាសិទ្ធិមនុស្សដែលកម្ពុជាមានកាតព្វកិច្ចត្រូវធានា។