Quantcast
Viewing all articles
Browse latest Browse all 40045

គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ថា​អ្នក​គាំទ្រ​ទាំង​២៥​រាជធានី-ខេត្ត​នឹង​ដង្ហែ​ញត្តិ​ទៅ​រដ្ឋសភា



Image may be NSFW.
Clik here to view.
អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ជួប​ជុំ​គ្នា​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៦។


ដោយ ឡេង ម៉ាលី RFA 2016-05-29

គណបក្ស​សង្គ្រោះ​ជាតិ ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា នៅ​ថ្ងៃ​ទី​៣០ ឧសភា ប្រជាពលរដ្ឋ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ២៥​រាជធានី-ខេត្ត នឹង​ដង្ហែ​ញត្តិ​ប្រគល់​ជូន​តំណាងរាស្ត្រ​នៅ​វិមាន​រដ្ឋសភា និង​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​គោល​បំណង​ឲ្យ​អ្នក​តំណាងរាស្ត្រ​យក​ញត្តិ​នេះ​ថ្វាយ​ជូន​ព្រះមហាក្សត្រ។

សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ឧសភា នេះ បញ្ជាក់​ថា ញត្តិ​របស់​ប្រជាពលរដ្ឋ​ទាមទារ​ចំនួន ៤​ចំណុច គឺ​ទី​១ ឲ្យ​មាន​ការ​ដោះលែង​អ្នក​នយោបាយ និង​មន្ត្រី​សង្គម​ស៊ីវិល។ ទី​២ ឲ្យ​បញ្ឈប់​ការ​ប្រើប្រាស់​ស្ថាប័ន​រដ្ឋ ដើម្បី​គំរាម​កំហែង និង​ដាក់​សម្ពាធ​លើ​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង។ ទី​៣ ឲ្យ​ឈប់​ប្រើប្រាស់​ស្ថាប័ន​រដ្ឋ​ដោយ​មាន​ស្តង់ដារ​ពីរ និង​ទី​៤ ឲ្យ​បញ្ឈប់​ការ​ប្រើប្រាស់​អំណាច​តុលាការ​រំលោភ​បំពាន​លើ​អំណាច​នីតិប្បញ្ញត្តិ ជាពិសេស​រំលោភ​លើ​អភ័យ​ឯកសិទ្ធិ​សភា។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ប្រកាស​ថា នៅ​ថ្ងៃ​ច័ន្ទ ទី​៣០ ឧសភា តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​ទៅ​ចូលរួម​ប្រជុំ​សភា​ឡើយ ដែល​លោក​ហៅ​ថា ជា​ការ​ទៅ​ឲ្យ​គេ​វាយ​ក្បាល​ខ្លួន​ឯង។

សូម​​ស្ដាប់​លោក ឡេង ម៉ាលី រាយការណ៍ព័ត៌មាន​ពិស្ដារ៖


Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>