Image may be NSFW.
Clik here to view.
ដោយ ហ៊ុំ ចំរើន RFA 2016-05-31
អ្នករត់ឡានឈ្នួលដឹកទំនិញម្នាក់នៅក្រុងប៉ោយប៉ែត ដែលអះអាងថា មន្ត្រីគយចល័តប្រចាំផ្លូវជាតិលេខ៥ នៅខេត្តបន្ទាយមានជ័យ បានធ្វើទារុណកម្មលើរូបគេ ដោយសារមិនបានបង់ប្រាក់ប្រចាំខែនោះ នៅព្រឹកថ្ងៃទី៣០ ខែឧសភា បានដាក់ពាក្យប្ដឹងទៅសាលាដំបូងខេត្តដើម្បីឲ្យតុលាការរកយុត្តិធម៌ និងទាមទារសំណងជំងឺចិត្តពីមន្ត្រីគយ។
ការដាក់ពាក្យប្ដឹងនេះ បន្ទាប់ពីអ្នករត់ឡានឈ្នួលរង់ចាំឲ្យអាជ្ញាធរដោះស្រាយជិតមួយខែហើយ ប៉ុន្តែពុំទទួលបានលទ្ធផល។
អ្នករត់ឡានឈ្នួលនៅក្រុងប៉ោយប៉ែត ស្នើឲ្យមន្ត្រីតុលាការខេត្តបន្ទាយមានជ័យ កោះហៅមន្ត្រីគយ និងរដ្ឋាកររូបនោះមកសាកសួរ និងចាត់វិធានការតាមនីតិវិធីឲ្យបានឆាប់រហ័ស។
អ្នករត់ឡានឈ្នួលដឹកទំនិញពីក្រុងប៉ោយប៉ែត ទៅទីរួមខេត្តបន្ទាយមានជ័យ លោក ពែក ចាន់រ៉ា ឲ្យដឹងនៅថ្ងៃទី៣០ ខែឧសភា ថា លោកបានសុំអន្តរាគមន៍ពីមន្ត្រីអង្គការលីកាដូ (LICADHO) ខេត្តបន្ទាយមានជ័យ ដើម្បីឲ្យជួយដាក់ពាក្យប្ដឹងមន្ត្រីគយខេត្តបន្ទាយមានជ័យ ចំនួន ៣នាក់ ទៅសាលាដំបូងខេត្ត រួមមានលោក ឆែ សុធា លោក ហ៊ុយ សុជាតិ និងលោក រដ្ឋ វីរៈ ពីបទហិង្សាបង្ករបួសស្នាមដោយចេតនានៅចំណុចកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត កាលពីថ្ងៃទី១៣ ខែឧសភា កន្លងទៅ។
លោកអះអាងថា ការប្ដឹងនេះ ដើម្បីឲ្យតុលាការផ្ដល់យុត្តិធម៌ និងទាមទារសំណងជំងឺចិត្តចំនួន ២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក៖ «ខ្ញុំសំណូមពរឲ្យរដ្ឋាភិបាលជួយខ្ញុំផង ព្រោះខ្ញុំអត់មានខុសអីទេ ហើយខ្ញុំសុំឲ្យអង្គភាពប្រឆាំងអំពើពុករលួយធ្វើការស៊ើបអង្កេតមន្ត្រីគយដែលបង្ខំឲ្យខ្ញុំបង់ប្រាក់រៀងរាល់ខែដោយគ្មានវិក្កយបត្រនោះផង!»។
ឆ្លើយតបនឹងបញ្ហានេះ ប្រធានការិយាល័យគយ និងរដ្ឋាករ ក្រុងប៉ោយប៉ែត លោក ហ៊ុយ សុជាតិ និងលោក ប៉េង គិត ប្រធានគយចល័តប្រចាំផ្លូវជាតិលេខ៥ នៅភូមិកូនដំរី សង្កាត់និមិត្ត ពុំមានប្រតិកម្មអ្វីជុំវិញបញ្ហានេះទេ នៅថ្ងៃទី៣០ ខែឧសភា។ អ្នកទាំង២ ឆ្លើយយ៉ាងខ្លីថា ជាប់រវល់ប្រជុំ។
ទោះបីយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលអង្គការលីកាដូ ខេត្តបន្ទាយមានជ័យ លោក ភួន ឈិន មានប្រសាសន៍ថា លោកបានបញ្ជូនពាក្យប្ដឹងរបស់អ្នករត់តាក់ស៊ីទៅសាលាដំបូងខេត្តរួចរាល់ហើយ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា។ ប៉ុន្តែលោកពុំដឹងថា ខាងតុលាការសម្រេចនឹងចាត់វិធានការទៅលើមន្ត្រីគយទាំងនោះនៅពេលណានៅឡើយ៖ «ខ្ញុំគិតថា នេះគឺជាការប្រើប្រាស់សិទ្ធិរបស់ប្រជាពលរដ្ឋដែលគាត់យល់ថា រូបគាត់ត្រូវបានទទួលរងការរំលោភបំពាន គាត់មានសិទ្ធិប្ដឹងទៅតុលាការដើម្បីរកយុត្តិធម៌ជូនគាត់។ អ៊ីចឹងយើងនឹងតាមដានឃ្លាំមើលចំណាត់ការរបស់សមត្ថកិច្ចបន្តទៀត»។
កាលពីថ្ងៃ១៣ ខែឧសភា ឆ្នាំ២០១៦ អ្នករត់ឡានឈ្នួលដឹកទំនិញពីក្រុងប៉ោយប៉ែត ទៅខេត្តបន្ទាយមានជ័យ ត្រូវបានមន្ត្រីគយចល័តស្ទាក់ចាប់រថយន្តដើម្បីឲ្យបង់ប្រាក់ប្រចាំខែ នៅចំណុចភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។ អ្នករត់តាក់ស៊ីអះអាងថា គ្រានោះមន្ត្រីគយបានបើកឡានបុករថយន្តរបស់គេបណ្ដាលឲ្យខូចខាតផ្នែកខាងមុនមួយចំហៀង ហើយលោកថា មន្ត្រីគយម្នាក់ឈ្មោះ លោក រដ្ឋ វីរៈ បានចាប់ច្របាច់កររូបគេផ្អឹបនឹងរថយន្ត ធ្វើឲ្យដកដង្ហើមស្ទើរមិនចេញ។ ក្រោយមកសមត្ថកិច្ចបានដឹករថយន្តរបស់អ្នករត់តាក់ស៊ីយកទៅទុកនៅទីស្នាក់គយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ។ រហូតមកទល់ពេលនេះសមត្ថកិច្ចមិនទាន់ប្រគល់រថយន្តឲ្យម្ចាស់វិញនៅឡើយ។
សកម្មភាពមន្ត្រីគយវាយដំ និងចាប់គ្រៀកដាក់ខ្នោះដៃដូចសកម្មភាពប្រមាញ់ចាប់ឧក្រិដ្ឋជននេះ ត្រូវបានគេបង្ហោះវីដេអូឃ្លិប ពីសកម្មភាពប្រើអំពើហិង្សាលើអ្នកបើកបរនោះ នៅក្នុងហ្វេសប៊ុក និងត្រូវបានគេចែករំលែក (Share) ពីមួយទៅមួយ៖ «សំឡេងសមត្ថកិច្ចចាប់អ្នករត់តាក់ស៊ី»។
អ្នកខ្លះរិះគន់សកម្មភាពនេះថា ជាទង្វើរំលោភសិទ្ធិមនុស្ស និងសុំឲ្យមន្ត្រីអនុវត្តច្បាប់ចាប់យកមន្ត្រីគយរូបនោះយកមកផ្ដន្ទាទោសផ្លូវតាមច្បាប់៕