Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

ហ៊ុន សែន​៖ កម្ពុជា​ត្រូវ​តែ​ពង្រឹង​នយោបាយ​ការ​បរទេស

$
0
0
លោកហ៊ុន សែន ចូលរួម​វេទិកា​​សេដ្ឋកិច្ច​ពិភព​លោក​ ស្តីពី​អាស៊ាន​លើក​ទី​ ២៥ ​នៅ​ប្រទេសម៉ា​ឡេស៊ី។​@Samdech Hun Sen, Cambodia Prime Minister

ដោយ ស៊ុន មេសា 02/06/2016  rfi

កម្ពុជា បាន​ចូល​រួម​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ស្តីពី​អាស៊ាន​លើក​ទី​ ២៥ ​នៅ​ប្រទេស​ម៉ាឡេស៊ី។ នៅ​ក្នុង​នោះ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន លើក​ឡើង​ថា​នយោបាយ​ការ​បរទេស និង​កិច្ច​សហប្រតិបត្តិការ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ ដើម្បី​ជួយ​ជ្រោម​ជ្រែង​សេដ្ឋកិច្ច​ប្រទេស។ ជា​ពិសេស​ទំនាក់​ទំនង​ជាមួយ​នឹង​ប្រទេស​រីក​ចម្រើន។ អ្នក​ជំនាញ​បាន​មើល​ឃើញ​ថា​កម្ពុជា​កំពុង​ដើរ​នយោបាយ​ចម្រុះ​ពណ៌។

ច្បាស់​ណាស់​កម្ពុជា​ត្រូវ​តែ​ពង្រឹង​នយោបាយ​ការ​ទូត និង​ទំនាក់​ទំនង​សហ​ប្រតិបត្តិ​ការ​ជាមួយ​ប្រទេស​ក្នុង​ពិភព​លោក ជា​ពិសេស​ប្រទេស​ ដែល​កំពុង​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច។ នេះ​គឺ​ជា​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​សែន ដែល​បាន​ថ្លែង​នៅ​ក្នុង​ពិធី​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ស្តី​ពី​អាស៊ាន។ លោក​នាយក​រដ្ឋ​មន្ត្រី​បន្ថែម​ថា ទំនាក់​ទំនង​ល្អ​ជាមួយ​ពិភព​លោក​នឹង​នាំ​ឱ្យ​កម្ពុជា​កាន់​តែ​មាន​ឱកាស​ច្រើន​ឡើង​ក្នុង​ការ​កសាង​ប្រទេស​ជាតិ ព្រោះ​ថា​សហគមន៌​អន្តរ​ជាតិ​ស្គាល់​កម្ពុជា​កាន់​តែ​ច្បាស់ និង​ការ​ស្វែង​យល់​អំពី​សក្តានុពល​របស់​កម្ពុជា​ក្នុង​វិស័យ​វិនិយោគ​ទន់​ ដែល​ផ្តល់​ការងារ និង​ប្រាក់​ចំណូល​ដល់​ប្រជាពលរដ្ឋ។


លោក​សុខ ទូច បណ្ឌិត​វិទ្យា​សាស្ត្រ​នយោបាយ និង​ជា​អ្នក​ជំនាញ​កិច្ចការ​បរទេស​ បាន​ឱ្យ​ដឹង​ថា កម្ពុជា​កំពុង​ប្រើប្រាស់​នយោបាយ​ការ​បរទេស​បែប​ចម្រុះ​ពណ៌​ព្រោះ​ថា​បច្ចុប្បន្ន​ពិភព​លោក​ជា​ពិភព​លោក​ពហុប៉ូល។ កម្ពុជា​មាន​បាន​ចាប់​ដៃ​ជាមួយ​ចិន​ផង ជប៉ុន​ផង​បើ​ទោះបី​ជា​ប្រទេស​ទាំង​ពីរ​នេះ​មាន​ជម្លោះ​ទឹក​ដីដ៏​ស្រួច​ស្រាវ​ក៏​ដោយ។ អ្វី​ដែល​កម្ពុជា​មើល​ឃើញ​គឺ​ប្រយោជន៍​សេដ្ឋកិច្ច និង​វិនិយោគ​ពី​ប្រទេស​មហាសេដ្ឋកិច្ច​ទាំង​ពីរ​នេះ។ ក្រៅ​ពី​បន្ត​ទំនាក់​ទំនង​ជាមួយ​អាមេរិក កម្ពុជា​ក៏​បាន​បើក​ទំព័រ​ការ​បរទេស​ជា​ថ្មី​ជាមួយ​នឹង​រុស្ស៊ី​ថែម​ទៀត​ផង។ លោក​បណ្ឌិត​រូប​នេះ បាន​វាយ​តម្លៃ​ថា​ បច្ចុប្បន្ន​កម្ពុជា​បាន​ដើរ​លើ​ផ្លូវ​ការ​ទូត​បាន​យ៉ាង​ល្អ​ ដើម្បី​ទាញ​ប្រយោជន៍​ជា​សេដ្ឋកិច្ច និង​នយោបាយ។

បើ​ទោះ​បី​ជា​កម្ពុជា​កន្លង​ទៅ​មាន​បរិយាកាស​នយោបាយ​ល្អ​មែន ប៉ុន្តែ​ទំនាក់​ទំនង​ការ​ទូត​កម្ពុជា​ និង​បណ្តា​ប្រទេស​បច្ចឹម​លោក​តែង​តែ​មាន​ភាព​ល្អក​កករ ព្រោះ​តែ​កម្តៅ​នយោបាយ​នៅ​ក្នុង​ស្រុក។ ជាក់​ស្តែង​ជម្លោះ​នយោបាយ​បច្ចុប្បន្ន​រវាង​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​នេះ បាន​ញ៉ាំង​ឱ្យ​អង្គការ​សហប្រជាជាតិ សហគមន៍​អ៊ឺរ៉ុប និង​អាមេរិក​ផង​ថ្កោល​ទោស។ អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត​រស់​ រ៉ាវុធ បាន​អះអាង ការ​ព្រមាន​របស់​សហគមន៍​អន្តរជាតិ​នេះ គឺ​នឹង​អាច​ប៉ះពាល់​ដល់​នយោបាយ​ការ​បរទេស​ផ្នែក​សេដ្ឋកិច្ច​កម្ពុជា​ព្រោះ​ថា កម្ពុជា​នៅ​ត្រូវ​ការ​ទីផ្សារ​សម្រាប់​នាំ​ផលិត​ផល​ចេញ៕


The allegations come as both US and EU officials released statements condemning the government’s actions against CNRP officials, saying the upcoming elections will not be considered legitimate if the government continues its violent repression of the opposition.

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>