Image may be NSFW.
Clik here to view.
ដោយ យាង សុជាមេត្តា RFA 2016-06-03
គណៈកម្មការស្រាវជ្រាវ និងធ្វើកោសល្យវិច័យលើស្នាមមេដៃប្រជាពលរដ្ឋបានទទួលញត្តិស្នាមមេដៃរបស់ពលរដ្ឋដែលគណបក្សសង្គ្រោះជាតិ បានដាក់ថ្វាយព្រះមហាក្សត្ររួចហើយ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យដឹងនៅថ្ងៃទី៣ ខែមិថុនា ថា ញត្តិទាំងនោះបានដល់ដៃគណៈកម្មការស្រាវជ្រាវហើយ តែលោកនៅមិនទាន់បញ្ជាក់ថា តើការស្រាវជ្រាវ និងការធ្វើកោសល្យវិច័យនឹងចាប់ផ្ដើមពេលណា ហើយនឹងបញ្ចប់នៅពេលណានៅឡើយ។
លោក ខៀវ សុភ័គ ក៏មិនទាន់អាចបញ្ជាក់ថា តើរបៀប ឬដំណើរការនៃការស្រាវជ្រាវ និងធ្វើកោសល្យវិច័យនឹងប្រព្រឹត្តទៅយ៉ាងណានោះដែរ។
លោក ខៀវ សុភ័គ មិនទាន់អាចអះអាងថា តើអ្នកណាជាអ្នកទទួលខុសត្រូវ បើសិនការស្រាវជ្រាវរកឃើញថា ការផ្ដិតស្នាមមេដៃមានភាពមិនប្រក្រតីមែននោះ ប៉ុន្តែលោកថា បញ្ហានេះបើមានភាពមិនប្រក្រតីមែននោះ វាអាចពាក់ព័ន្ធនឹងរឿងក្លែងឯកសារសាធារណៈ៖ «ទី១គឺខុសសីលធម៌ ចង់និយាយថា ខុសវិជ្ជាជីវៈ ខុសសីលធម៌ យើងភូតរឿងមិនពិត ថ្វាយព្រះមហាក្សត្រ ហើយទី២ តាមផ្លូវច្បាប់យើងឃើញហើយថា ច្បាប់ការក្លែងឯកសារសាធារណៈក៏មានចែងនៅក្នុងនីតិវិធីព្រហ្មទណ្ឌដែរ។ យោបល់ផ្ទាល់ខ្លួនបងមាន ២ក្នុងហ្នឹង»។
ក្រោយពីមានការណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២ ខែមិថុនា សម្រេចបង្កើតគណៈកម្មការដើម្បីស្រាវជ្រាវ និងធ្វើកោសល្យវិច័យស្នាមមេដៃអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលបក្សប្រឆាំងបានដង្ហែដាក់ថ្វាយព្រះមហាក្សត្រកាលពីថ្ងៃទី៣០ ខែឧសភា ដែលមានជាង ១៧ម៉ឺនស្នាមមេដៃ។ លោក ហ៊ុន សែន ណែនាំឲ្យក្រសួងមហាផ្ទៃ ស្រាវជ្រាវបញ្ហានេះឲ្យបានហ្មត់ចត់បំផុត ដើម្បីជៀសវាងការប្រើប្រាស់ស្នាមមេដៃ បោកប្រាស់ពលរដ្ឋ ជាពិសេសបោកប្រាស់ព្រះមហាក្សត្រ។
ទោះជាយ៉ាងណាក៏ដោយ ភ្លាមៗក្រោយពីលោក ហ៊ុន សែន ណែនាំឲ្យបង្កើតគណៈកម្មការនេះ គណបក្សប្រឆាំងបានប្រកាសស្វាគមន៍ ហើយថា បើគេចង់នាំយកម្ចាស់ស្នាមមេដៃទាំងជាង ១៧ម៉ឺននាក់នោះមកបង្ហាញមុខផ្ទាល់នៅមុខព្រះបរមរាជវាំង ក៏បាន៕