Image may be NSFW.
Clik here to view.
ដោយ ប្រាជ្ញ ចេវ RFA 2016-06-05
រដ្ឋាភិបាលបានចេញសេចក្តីជូនព័ត៌មានមួយបំភ្លឺសាធារណជន ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) ថា រដ្ឋាភិបាលបានដាក់ល្ខោនខោលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតប។ លិខិតរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចុះផ្សាយនៅថ្ងៃទី៣ ខែមិថុនា បញ្ជាក់ថា ល្ខោនខោលមិនទាន់មានគោលការណ៍ច្បាប់ និងនីតិវិធីចាំបាច់គ្រប់គ្រាន់ ដែលអង្គការយូណេស្កូ (UNESCO) ត្រូវការពីកម្ពុជា។
អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ថៃ នរៈសត្យា ឲ្យដឹងថា លិខិតនេះដើម្បីសាធារណជនបានស្ងប់ចិត្ត ព្រោះក្រសួងបានខិតខំបញ្ជូនល្ខោនខោលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ មន្ត្រីរដ្ឋាភិបាលដដែលមិនទាន់បញ្ជាក់ពីមូលហេតុដែលកម្ពុជា មិនអាចបំពេញតាមគោលការណ៍ដែលអង្គការយូណេស្កូត្រូវការនោះទេ៖ «ខ្ញុំមិនអាចបញ្ជាក់ច្បាស់ពីលក្ខណៈសម្បត្តិនៅពេលនេះទេ ព្រោះថា ឆ្លើយទៅវាអាចមានចន្លោះប្រហោង។ ឧទាហរណ៍គេត្រូវការ ១៥ចំណុច យើងទើបមាន ១២ ឬ ១៣ចំណុច។ យើងក៏ត្រូវបំពេញបន្ថែមឲ្យគេដែរ»។
អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ថៃ នរៈសត្យា បញ្ជាក់ថា បានដាក់ល្ខោនខោលចូលទៅក្នុងបញ្ជីត្រៀមបេតិកភណ្ឌវប្បធម៌អរូបីតាំងពីឆ្នាំ២០០៣។ សេចក្តីជូនព័ត៌មានដដែល ឲ្យដឹងទៀតថា នៅឆ្នាំ២០០៣ ក្រសួងបានរៀបចំបញ្ជីឈ្មោះបេតិកភណ្ឌវប្បធម៌អរូបីមួយចំនួន ដូចជា ល្ខោនស្បែកធំ ចាប៉ីដងវែង តម្បាញសូត្រ ហើយក្នុងនោះក៏ល្ខោនខោលដែរ ត្រៀមស្នើទៅអង្គការយូណេស្កូ។ ជាលទ្ធផល នៅឆ្នាំ២០១៥ ចាប៉ីដងវែង និងល្ខោនស្បែកធំ បានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី៕