Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

European Parliament’s Resolution on Cambodia

$
0
0
Sam Rainsy with Hans van Baalen, Member of the European Parliament, President of ALDE (Alliance of Liberals and Democrats for Europe). រូបថត ៖ លោក សម រង្សីុ ជាមួយលោក Hans van Baalen សមាជិកសភាអឺរ៉ុប និងជាប្រធានគណបក្ស ALDE គឺ សម្ព័ន្ធភាពអ្នកសេរីនិយម និងអ្នកប្រជាធិបតេយ្យ សម្រាប់អឺរ៉ុប។

Sam Rainsy | ០៩ មិថុនា ២០១៦ / 09 June 2016

ញត្តិ សភាអឺរ៉ុប ស្តីពីកម្ពុជា / European Parliament’s Resolution on Cambodia (*)

ថ្ងៃនេះ សភាអឺរ៉ុប ដែលតំណាងឲ្យប្រជារាស្ត្រ ២៨ ប្រទេស នៅទ្វីបអឺរ៉ុប បានអនុម័តញត្តិមួយ ដ៏សំខាន់ ស្តីពីកម្ពុជា។ ញត្តិនេះមាន ៧ ចំណុចដូចតទៅ ៖

១- ទាមទារឲ្យលុបចោលដីកាចាប់ខ្លួន និងការចោទប្រកាន់ទាំងឡាយលើរូបលោក សម រង្ស៊ី ហើយបញ្ឈប់ការធ្វើទុក្ខ បុកម្នេញ តាមផ្លូវតុលាការ មកលើរូបលោក កឹម សុខា និងលោក រ៉ុង ឈុន។

២- ជម្រុញឲ្យរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមសន្ទនាឡើងវិញ ដោយសន្តិវិធីនិងជាវិជ្ជមាន ជាមួយគណបក្សប្រឆាំង។ ការសន្ទនាបែបនេះ ជាលក្ខខណ្ឌចាំបាច់ ដើម្បីឲ្យការបោះឆ្នោតខាងមុខ មានភាពស្របច្បាប់អាចទទួលយកបាន។

៣- រំលឹករដ្ឋាភិបាលកម្ពុជា ឲ្យបំពេញកាតព្វកិច្ចរបស់ខ្លួន ចំពោះគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ ការបំពេញកាតព្វកិច្ចបែបនេះ ជាកត្តាមួយដ៏សំខាន់ក្នុងកិច្ចព្រមព្រៀងសហប្រតិបត្តិការ [ ស្តីពីការផ្តល់ជំនួយ ] រវាងសហភាពអឺរ៉ុប និងប្រទេសកម្ពុជា ។
៤- ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់នូវការចាប់ខ្លួនយ៉ាងងងើល ចំពោះប្រជាពលរដ្ឋស្លូតត្រង់ ហើយទាមទារឲ្យមានការដោះលែងចំពោះអ្នកទោសនយោបាយទាំងអស់ ព្រមទាំងទាមទារឲ្យអង្គការសង្គមស៊ីវិល មានសិទ្ធិបន្តការងាររបស់ខ្លួនដោយសេរី។

៥- លើកទឹកចិត្តរដ្ឋាភិបាលកម្ពុជា ឲ្យពង្រឹងលទ្ធិប្រជាធិបតេយ្យ ពហុបក្ស និងនីតិរដ្ឋ ព្រមទាំងការគោរព សិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ក្នុងនោះមានសិទ្ធិជួបប្រជុំ និងសិទិ្ធសម្តែងមតិ ជាដើម។

៦- អំពាវនាវឲ្យស្ថាប័នសហភាពអឺរ៉ុប និងរដ្ឋអំណាចនៃប្រទេសជាសមាជិកទាំងអស់ តាមដានយ៉ាងជាប់លាប់ និងទៀងទាត់ ការរៀបចំការបោះឆ្នោតខាងមុខ នៅប្រទេសកម្ពុជា ដើម្បីធានាឲ្យការបោះឆ្នោតនោះ មានលក្ខណៈសេរី និងយុត្តិធម៌ពិតប្រាកដ។

៧- តម្រូវឲ្យប្រធានសភាអឺរ៉ុប បញ្ជូនញត្តិនេះ ទៅឲ្យគណៈកម្មាធិការអឺរ៉ុប [ គឺស្ថាប័នដើរតួជា រដ្ឋាភិបាល ] ក្រុមប្រឹក្សាអឺរ៉ុប ក្រសួងការបរទេសអឺរ៉ុប រដ្ឋជាសមាជិកសហភាពអឺរ៉ុប ព្រមទាំងរដ្ឋាភិបាល និងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃប្រទេសជាសមាជិកអាស៊ាន (ASEAN) ទាំងអស់។

(*) The European Parliament today adopted the following 7-point Resolution on Cambodia. It

1. Expresses its deep concerns over the recent political escalation and calls for a halt to the judicial harassment of the acting leader of the opposition, Kem Sokha, and representatives of civil society organisations, and to revoke the arrest warrant and drop all charges issued against opposition leader Sam Rainsy and to drop the charges against Rong Chhun;

2. Urges the Cambodian authorities to resume as soon as possible a peaceful and constructive dialogue with the opposition, as this is a prerequisite for the legitimacy of the forthcoming elections;

3. Reminds the Cambodian Government that it has to fulfil its obligations and commitments regarding the democratic principles and fundamental human rights which are an essential element of the Cooperation Agreement;

4. Calls on the Cambodian government to end arbitrary detentions and suspicious acts of disappearing, to release all political prisoners and to allow voluntary and human rights-defending organisations to operate freely;

5. Encourages the government to work towards strengthening democracy and the rule of law and to respect human rights and fundamental freedoms, which includes fully complying with the constitutional provisions concerning pluralism and freedom of association and expression;

6. Calls on the EU Institutions and the Member States to set out clear benchmarks for the forthcoming elections in Cambodia, consistent with international law on freedom of expression, association and assembly, and to publicly communicate these benchmarks to Cambodian authorities and the opposition;

7. Instructs its President to forward this resolution to the Commission, the Council, the European External Action Service, the Member States, the Government and National Assembly of the Kingdom of Cambodia and the governments of the ASEAN countries. http://tinyurl.com/zfhppt2



Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>