Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

សង្គម​ស៊ីវិល​នឹង​រៀបចំ​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​អ៊ីនធឺណិត​បើក​ទូលាយ​នៅ​ថ្ងៃ​១២ មិថុនា

$
0
0
អ្នក​ចូល​រួម​កំពុង​សាកល្បង​​ប្រើ​ប្រព័ន្ធ​វេទិកា​សម្ព័ន្ធ​យុវជន នៅ​លើ​ទូរស័ព្ទ​ដៃ ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ​ប្រព័ន្ធ​វេទិកា​សម្ព័ន្ធ​យុវជន កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៦ នៅ​រាជធានី​ភ្នំពេញ។  RFA/Yang Chandara

ដោយ ខែ សុណង RFA 2016-06-11

អង្គការ​សមាគម​មួយ​ចំនួន​ផ្ដួចផ្ដើម​រៀបចំ​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ អ៊ីនធឺណិត​បើក​ទូលាយ ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា អូផិន សាយប៊ឺថក (Open Cyber Talk) ក្រោម​ប្រធាន​បទ យុគសម័យ​អ៊ីនធឺណិត និង​សិទ្ធិ​មនុស្ស នៅ​ថ្ងៃ​អាទិត្យ ទី​១២ ខែ​មិថុនា។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​មាន​បណ្ដាញ​យុវជន​កម្ពុជា មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស​អង្គការ​សមាគម​ធាង​ត្នោត អង្គការ​អាក់សិនអេដ (ActionAid) និង​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា បាន​សហការ​គ្នា​រៀបចំ​ព្រឹត្តិការណ៍​នេះ។ សេចក្ដី​ប្រកាស​ដដែល​បញ្ជាក់​ថា ក្នុង​ព្រឹត្តិការណ៍​នេះ​គេ​នឹង​ពិភាក្សា​ពី​សេរីភាព​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​កម្ពុជា បញ្ហា​ប្រឈម​នានា និង​សារសំខាន់​របស់ អាយ.ស៊ី.ធី (ICT) ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​សង្គម។

ព្រឹត្តិការណ៍​នេះ​នឹង​ធ្វើ​ឡើង​នៅ​សាលារៀន​អន្តរទ្វីប​អាមេរិកាំង ខណ្ឌ​ទួលគោក ដែល​មាន​អ្នក​ចូល​រួម​ប្រមាណ ៤០០​នាក់ គឺ​ពួកគេ​ជា​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត ជា​យុវជន សិស្ស​និស្សិត សកម្មជន​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​សិទ្ធិ​កម្មករ​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>