Quantcast
Channel: KI Media - Khmer Intelligence
Viewing all 40045 articles
Browse latest View live

កម្មកររោងចក្រ តៃអ៊ីហ្ស៊ី ស្ថិតនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់អបអរសាទរការសន្យាសម្តាចម៏ឆ្នាំ២០១៨ដោយធ្វើកូដកម្មបិទផ្លូវជាតិលេខ៥

$
0
0


ថ្ងៃច័ន្ទ, 01 មករា ២០១៨ 18:06 ដោយ: ម៉ៅ ដារាត់  ដើមអម្ពិល

ពោធិ៍សាត់៖ កម្មកររោងចក្រ តៃអ៊ីហ្ស៊ី ស្ថិតនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ បានធ្វើកូដកម្មបិទផ្លូវជាតិលេខ៥ ដើម្បីទាមទារកដំណោះស្រាយ  ដោយសាររោងចក្រនេះ មានមន្រ្តីយោធា ជាន់ខ្ពស់ម្នាក់ កាងពីក្រោយ ទើបធ្វើឲ្យថៅកែរោងចក្រ មិនខ្វល់ពីការគោរពច្បាប់ និងរំលោភសិទ្ធិបងប្អូនកម្មករ នេះបើយោងតាម ទំព័រហ្វេសប៊ុក លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីព ចលនាកម្មករកម្ពុជា បានបង្ហោះឲ្យដឹង នៅវេលាម៉ោងប្រមាណ ៥៖០០នាទីល្ងាចថ្ងៃទី១​ ខែមករា ឆ្នាំ២០១៨នេះ ។

ប្រភពដដែលបានសង្កត់ធ្ងន់ថា "អស់លោកមន្រ្តីជាន់ខ្ពស់ ដែលកំពុងកាងអោយរោងចក្រនេះ កំពុងបំបាក់មុខ សម្តេច ហ៊ុន សែន ហើយ"៕



ឆ្នាំ​២០១៨៖ អតីត​​បក្ស​​ប្រឆាំង​​ប្តេជ្ញា​​ពង្រឹង​​ការ​​តស៊ូ​​ទល់​​នឹង​​រដ្ឋាភិបាល​​កម្ពុជា​ ខណៈ​​បក្សកាន់​​អំណាច​​ប្តេជ្ញា​​ការពារ​​សន្តិភាព​

$
0
0
លោក​ហ៊ុន សែន​ និង​លោកសម រង្ស៊ី​ ​ក្នុង​កិច្ច​ប្រជុំ​លើ​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មី​ នៅ​​រដ្ឋសភាជាតិ​នា​​ព្រឹក​​ថ្ងៃ​ទី០៩ ខែមេសានេះ។។RFI/ Siv Channa

ដោយ សឿង ភារៈ01/01/2018 rfi

តាម​រយៈ​សារ​ជូន​ពរ​ឆ្នាំ​សកល ឆ្នាំ​២០១៨ នៅ​ថ្ងៃទី១ ខែ​មករា​នេះ អតីត​មេដឹក​នាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​ប្តេជ្ញា​ពង្រីក​ និង​ពង្រឹង​ការ​តស៊ូ​របស់​ខ្លួន ទាំង​នៅ​ក្នុង​ស្រុក ទាំង​នៅ​ក្រៅ​ប្រទេស ទល់​នឹង​រដ្ឋាភិបាល​កម្ពុជា ដោយ​បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ចួល​រួម​ក្នុង​ការ​ផ្សះ​ផ្សាជាតិ និង​លើក​ស្ទូយ​ប្រជាធិប​តេយ្យ។ ចំណែក​បក្ស​កាន់​អំណាច​វិញ​បាន​ប្តេជ្ញា​ដែរ​ថា នឹង​បន្ត​ការពារ​សន្តិភាព និង​ថែ​រក្សា​ស្ថេរភាព​នយោបាយ​សង្គម​អោយ​បាន​ល្អ។

លោក សម រង្ស៊ី អតីត​មេដឹក​នាំ​គណបក្ស​ប្រឆាំង​បាន​ថ្លែង​សារ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ថា រូប​លោក និង​សហការី​ក្នុង​ជួរ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ខិតខំ ធ្វើ​ខ្លួន​យ៉ាង​ណា​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ ចាប់​ផ្តើម​បាន​ឃើញ​នូវ​ពន្លឺ​ប្រជាធិបតេយ្យ និង​យុត្តិធម៌ យ៉ាង​ពិត​ប្រាកដ​ក្នុង​ឆ្នាំ​ថ្មី ២០១៨ នេះ​។

លោក​ សម រង្ស៊ី បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ទៀត​ថា ក្នុង​កិច្ចការ​ចំពោះ​មុខ បក្ស នឹង​ពង្រីក និង​ពង្រឹង​ការ​តស៊ូ​របស់​ខ្លួន ទាំង​នៅ​ក្នុង​ស្រុក និង​ទាំង​នៅ​ក្រៅ​ប្រទេស ដើម្បី​ធ្វើ​ឲ្យ​នយោបាយ​គាប​សង្កត់ និង​បង្ក្រាប​របស់​រដ្ឋាភិបាល​សព្វ​ថ្ងៃ ទទួល​បរាជ័យ ហើយ​ត្រូវ​វិល​បក​ថយ​ក្រោយ​វិញ។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ដំណើរ​ការ​ឡើង​វិញ​ជា​ប្រក្រតី ហើយ​នឹង​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ នៅ​ខែ​កក្កដា ឆ្នាំ​២០១៨​នេះ​។

សូម​ជម្រាប​ជូន​ថា​ កាល​ពី​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ គណបក្ស​សង្រ្គោះ​ជាតិ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល និង​ហាម​មន្ត្រី​១១៨រូប​របស់​បក្ស​នេះ មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ។​ ជា​ការ​រំលាយ​គណបក្ស​ប្រឆាំង ដែល​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្តរ​ជាតិ រហូត​ធ្វើ​ឲ្យ​មាន​ការ​កាត់​ជំនួយ​ឧបត្ថម​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ក្នុង​២០១៨ ផង​ដែរ។

ក្រៅ​ពី​លោក សម រង្ស៊ី, លោក កឹម សុខ ដែល​កំពុង​ជាប់​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ឯណោះ​វិញ ក៏​បាន​ចេញសារ​លិខិត ជូន​ពរ​ដល់​ប្រជាពល​រដ្ឋ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​នេះ​ដែរ។ តាម​រយៈលិខិត​កម្រាស់​ពីរ​ទំព័រ លោក កឹម សុខា បាន​លើក​ឡើង​ភាគ​ច្រើន​ពី​ការ​អនុវត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ឆ្នាំ​ចាស់​កន្លង​ទៅ ថា​បាន​បន្សល់​ទុក​នូវ​វិបត្តិ​នយោបាយ​ដ៏​ធ្ងន់ធ្ងរ​នា​ពេល​បច្ចុប្បន្ន ដោយ​ធ្វើ​ឲ្យ​លំហ​ប្រជាធិប​តេយ្យ និង​ការ​អនុវត្ត​ប្រជា​ធិបតេយ្យ​ដើរថយ​ក្រោយ បន្ទាប់​ពី​មាន​ការ​រំលាយ​គណបក្ស​ប្រឆាំង​។


ប្រធាន​អតីត​បក្ស​ប្រឆាំង​រូប​នេះ ក៏​បាន​ឆ្លៀត អំពាវនាវ​ជា​ថ្មី​ម្តង​ទៀត ដល់​អ្នក​នយោបាយ​ខ្មែរ​គ្រប់​និន្នាការ និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់ រួម​គ្នា​ប្រកាន់​យក​គោលការណ៍​អហិង្សា និង​ចូលរួម​យ៉ាង​សកម្ម ក្នុង​ការ​ផ្សះផ្សា​ជាតិ​ លើក​ស្ទួយ​ប្រជាធិប​តេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

ផ្ទុយ​ពី​ការ​លើក​ឡើង​ខាង​លើ​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក ហ៊ុន សែន​ នៅ​ព្រឹក​ថ្ងៃទី១ ខែ​មករា ឆ្នាំ​២០១៨​នេះ​វិញ បាន​សរសេរ​សារ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​នេះ តាម​រយៈ​បណ្តាញ​សង្គម​របស់​លោក​ថា “សន្តិភាព”បាន​ផ្តល់​ឱកាស​កាន់​តែ​ច្រើន​ឡើង​ដល់​ពលរដ្ឋ​ក្នុង​ការ​ចូល​រួម​ប្រារព្ឋ​ពិធីបុណ្យ​ជាតិ និង​អន្តរជាតិ​នានា ទោះ​បី​នៅ​ពេល​យប់ ឬ​ពេល​ថ្ងៃ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ឡើយ​។ លោក​បញ្ជាក់​ថា នឹង​រួម​គ្នា​បន្ត​ការពារ​សន្តិភាព និងថែ​រក្សាស្ថេរភាព​នយោបាយ​សង្គម​អោយ​បាន​ល្អ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស​អោយ​កាន់​តែ​រីក​ចម្រើន។

ក្រៅ​ពី​សារ​នយោបាយ​ក្នុង​ឱកាស​ឆ្នាំ​សកល​ថ្មី ២០១៨​នេះ ទាំង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ទាំង​លោក សម រង្ស៊ី និង​ទាំង​លោក កឹម សុខា បាន​ជូន​ពរ​ប្រជាពល​រដ្ឋ​ឲ្យ​មាន​សេច​ក្តី​សុខ​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ សុខ​ភាព​ល្អ និង​មាន​លាភ​សំណាង​ល្អ​គ្រប់ៗ​គ្នា និង​ទទួល​បាន​ជោគជ័យ ក្នុង​កិច្ចការ និង​មុខ​របរ​ទាំង​អស់៕

Wishes to the Cambodian people for the New Year 2018

$
0
0
Sam Rainsy | ៣១ ធ្នូ ២០១៧ / 31 December 2017 – Wishes to the Cambodian people for the New Year 2018 (*)

សារជូនពរក្នុងឱកាសចូលឆ្នាំថ្មី សកល ២០១៨

ក្នុងឱកាសចូលឆ្នាំថ្មី សកល ២០១៨ នេះ ខ្ញុំសូមប្រសិទ្ធិពរជូនបងប្អូនជនរួមជាតិ ព្រមទាំងក្រុមគ្រួសារ នៅក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេស សូមឲ្យមានសុខភាពល្អ សុភមង្គលក្នុងគ្រួសារ និងទទួលបានជោគជ័យ ក្នុងកិច្ចការនិងមុខរបរទាំងអស់ សូមឲ្យបានសម្រេចដូចសេចក្តីប្រាថ្នា។

ចំពោះប្រទេសកម្ពុជាយើង ខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធទាំងអស់ក្នុងលោក -- ហើយខ្លួនខ្ញុំនិងសហការីក្នុងជួរគណបក្សសង្គ្រោះជាតិ យើងក៏នឹងខិតខំខ្លួនយើងទាំងអស់គ្នា ធ្វើយ៉ាងណា -- ឲ្យប្រជារាស្ត្រខ្មែរ ចាប់ផ្តើមបានឃើញនូវពន្លឺប្រជាធិបតេយ្យនិងយុត្តិធម៌ យ៉ាងពិតប្រាកដ ក្នុងឆ្នាំថ្មី ២០១៨ នេះ។

ក្នុងកិច្ចការចំពោះមុខ យើងនឹងពង្រីកនិងពង្រឹងការតស៊ូរបស់យើង ទាំងនៅក្នុងស្រុក ទាំងនៅក្រៅប្រទេស ដើម្បីធ្វើឲ្យនយោបាយគាបសង្កត់និងបង្ក្រាបរបស់រដ្ឋាភិបាលសព្វថ្ងៃ ទទួលបរាជ័យ ហើយត្រូវវិលបកថយក្រោយវិញ។ នេះមានន័យថា គណបក្សសង្គ្រោះជាតិ នឹងដំណើរការឡើងវិញជាប្រក្រតី ហើយនឹងចូលរួមក្នុងការបោះឆ្នោតឆ្នាំ ២០១៨ នេះ។ បើមិនយ៉ាងដូច្នេះទេ ប្រទេសកម្ពុជានឹងឃើញព្រឹត្តិការណ៍ថ្មីកើតឡើង ដែលមិនដែលមានពីមុនមក។ ព្រឹត្តិការណ៍ថ្មីទាំងនោះ នឹងនាំមកនូវស្ថានការណ៍ថ្មីមួយ ដែលយើងនឹងប្រឈមមុខ ហើយដោះស្រាយ តាមការចាំបាច់ ដើម្បីឲ្យប្រជារាស្ត្រខ្មែរ រើបម្រះពីអំណាចផ្តាច់ការ ប្រកបដោយជោគជ័យ ហើយឈានទៅរកភាពសម្បូរសប្បាយ និងរុងរឿង។

សូមបងប្អូនជនរួមជាតិគ្រប់រូប មេត្តាទទួលនូវសេចក្តីគោរព ស្រលាញ់ និងរាប់អានដ៏ស្មោះស្ម័គ្រ អំពីខ្ញុំ

សម រង្ស៊ី

(*) Wishes for the New Year 2018

On the eve of the New Year 2018 I wish all Cambodians and their friends all over the world a very happy year, meaning good health, success and prosperity.

For Cambodia as a nation I wish -- and with my CNRP colleagues we all will strive to ensure -- that the Cambodian people will start to see the light of democracy and justice in 2018.

Among our first tasks, we will fight even harder to reverse the political crackdown by the Hun Sen government on Cambodian patriots and democrats so that the CNRP can resume its activities and take part in the 2018 general election.

If such a scenario doesn't materialize, there will be unprecedented events that will lead to an unprecedented situation in Cambodia. We will ensure that such a situation leads to the freedom of the Cambodian people from the current anachronistic dictatorship and the movement of Cambodia towards modernity and progress.

With my heartfelt and respectful greetings.

Sam Rainsy

Kem Sokha, Hun Sen offer very different hopes for 2018

$
0
0
Prime Minister Hun Sen participates in a Buddhist ceremony in a photo posted to his Facebook page alongside a New Year’s message lauding ‘peace and social stability’ yesterday. Facebook

Ben Sokhean | The Phnom Penh Post
Publication date 02 January 2018 | 06:52 ICT

Prime Minister Hun Sen and former opposition leader Kem Sokha offered starkly divergent New Year’s messages to the Cambodian people, with the former hailing the Kingdom’s “stability” even as the latter grimly warned that recent democratic backsliding could lead to a “fragmented nation”.

In a Facebook post yesterday morning, Hun Sen wished Cambodians “happiness in the family, good health and fortune”, while reiterating that peace was a precondition for development – a common ruling party refrain amid the near-universally condemned crackdown on the now-dissolved opposition Cambodia National Rescue Party.

“It is true, peace provides opportunities to people in celebrating national and international events, both at night and in daytime, without fear,” he said. “We jointly continue to protect the peace and maintain political and social stability perfectly to push the development of the country forward.”

Meanwhile, CNRP President Kem Sokha, who is languishing in a remote prison on charges of “treason”, released a letter looking back at 2017 as a year of “serious political crisis”, replete with democratic setbacks, the shuttering of numerous independent media outlets, restrictions on civil society, land grabs, ecological destruction and the detention of politicians and activists.

“Those problems originate from the leadership that leaves the democratic path, and it is the root cause for most Cambodians living in poverty,” he said. “Those are the dangers for Cambodian society, and they can lead to the more fragmented nation, instability, and become worse if the government does not agree to promote the democracy and human rights.”

Sokha’s party – which won about 44 percent of the vote in the 2013 national elections – was summarily dissolved in November at the government’s behest for allegedly fomenting a foreign-backed “revolution”, though little evidence of the purported conspiracy was ever produced.

Despite the widely shared assessment that the government’s moves to dismantle its only legitimate electoral competitor just months before national elections constituted a massive blow to Cambodian democracy, Cambodian People’s Party spokesman Sok Eysan yesterday insisted that there was “no political crisis”.

He went on to characterise Sokha’s New Year’s letter as an attempt to “cheat, counterfeit and confuse the national and international community” for his own political gains. “No fragmentation in Cambodian society [happens],” he said.

In his letter, Sokha also appealed to Cambodians to adhere to the principle of nonviolence, before calling for free and fair elections in 2018 and expressing hope that the deviation from the democratic path was only temporary. “What I hope is that [I can say], ‘Today Kem Sokha has concerns, but in the future, Cambodians have to be happy’,” he said.

Sokha’s predecessor as CNRP president, Sam Rainsy, also took to Facebook to deliver a political New Year’s message of his own.

“For Cambodia as a nation I wish – and with my CNRP colleagues we all will strive to ensure – that the Cambodian people will start to see the light of democracy and justice in 2018,” he said. “Among our first tasks, we will fight even harder to reverse the political crackdown by the Hun Sen government on Cambodian patriots and democrats.”

If this didn’t happen and the CNRP was not allowed to run in 2018 elections, he said there would be “unprecedented events” in Cambodia. “We will ensure that such a situation leads to the freedom of the Cambodian people from the current anachronistic dictatorship and the movement of Cambodia towards modernity and progress,” he said.

Political analyst Lao Mong Hay, meanwhile, called on both parties to sort out their issues through dialogue. “If you have a conflict with each other, at New Year’s, [you] all together should have willingness with hearts and words to unite the nation, peace and understand each other as one,” he said.

But the CPP’s Eysan maintained that as the dissolution of the CNRP was carried out in accordance with the law, no political negotiations with the dissolved opposition party would follow.

Sophiny meas snae សោភីនីមាសសេ្នហ៍

$
0
0
Sophiny meas snae សោភីនីមាសសេ្នហ៍ by Sinn Sisamuth ស៊ីន ស៊ីសាមុត

‘Bamboo train’ back on tracks in Battambang

$
0
0
Battambang’s new bamboo train, which starts at the foot of Phnom Banan, was inaugurated on Sunday afternoon. Photo supplied

Khouth Sophak Chakrya and Alessandro Marazzi Sassoon | The Phnom Penh Post
Publication date 02 January 2018 | 06:57 ICT

Battambang's beloved “bamboo train” is back, but this time on a different set of tracks.

After shutting down last year to make way for actual train service on the tracks, the new train is now located more than 20 kilometres from the city and began operations on Sunday.

“We have six lorries to operate and provide service to the national and international tourists visiting Banan temple area,” said Soy Bora, a representative of the new train’s operators.

Originally conceived as a logistical fix during the United Nations Transitional Authority of Cambodia period, the original “bamboo train” was a lorry system that operated on Cambodia’s rarely used northern rail line.

However, tourists soon discovered that the improvised rail vehicles, often consisting of a small motor and a bamboo platform on wheels, were a thrilling ride through the countryside, and a cottage industry sprang up just outside the provincial capital. But with plans to redevelop the railway for other traffic, the bamboo train had to go.

Provincial tourism authorities arranged a new home for the train, with the original operators still running the business.

According to Battambang native and Butterfly Tours founder Moth Pheap, the old train was steeped in history, with the old tracks giving it a quirky charm that made it an important stop on his company’s bicycle tours.

“It was a main thing. I got a lot of people [visiting] that came to try the bamboo train,” he said.

The new track is “too far” from the city, he said, and loses some of its gritty authenticity in its new more manicured and “bland” form.

The line starts near the base of Phnom Banan, on which sits an eponymous Angkorian temple, in Kanteu II commune’s Sang Village, before ending 4 kilometres down the line at Chhoeuteal commune.

“The tourists can experience the spectacular landscape around the Banan temple, ancient carvings and fruit orchards,” Bora said. Cambodians must pay 10,000 riel (about $2.50) while foreigners will pay twice that.

Banan District Governor Chum Nhor, noting the beauty of the community forests in his district, said he hoped the new location would spur tourism growth in the area and improve local livelihoods.

អ្នករងគ្រោះ​ដោយ​ការ​បង្ក្រាប​មុខ​រោងចក្រ​យ៉ាកជីន​រំលឹក​ការ​ឈឺចាប់​របស់​ខ្លួន

$
0
0
ក្រុម​កម្មករ​រត់​គេច​ខ្លួន​ពេល​សមត្ថកិច្ច​ប្រើ​ហិង្សា​បង្ក្រាប​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។ Photo: RFA

ដោយ មាន ឫទ្ធិ RFA 2018-01-02

ថ្ងៃ​ទី​២ ខែ​មករា​នេះ ជា​ខួប​បួន​ឆ្នាំ​ដែល​កងកម្លាំង​រដ្ឋាភិបាល​បង្ក្រាប​ហិង្សា​ទៅលើ​ហ្វូង​បាតុករ នៅ​ផ្លូវ​វ៉េងស្រេង ដែល​បណ្ដាល​ឲ្យ​មនុស្ស​មួយ​ចំនួន​ស្លាប់ និង​រងរបួស។ ជនរងគ្រោះ​នៅ​ក្នុង​ព្រឹត្តិការ​ហិង្សា​នេះ នៅតែ​ចងចាំ និង​ឈឺចាប់​ដែល​ត្រូវ​ទាហាន​ឆត្រយោង​៩១១ នៅមុខ​រោងចក្រ យ៉ាក ជីន (Yakjin) ស្ថិតនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ។ ពួកគេ​នៅ​ចងចាំ​រូបភាព​ហិង្សា​ទាំងនេះ និង​បាន​និង​យាយ​ថា ៤​ឆ្នាំ​មកនេះ ពួកគេ​នៅតែ​មិន​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ។

ក្រុម​អ្នករងគ្រោះ​ដោយ​ការ​បង្ក្រាប​មុខ​រោងចក្រ យ៉ាក ជីន នៅតែ​ភ័យខ្លាច​នៅ​ពេល​រំលឹក​ដល់ ការ​បង្ក្រាប​កងទ័ព​ឆត្រយោង​៩១១ មក​លើ​ពួកគេ ទោះ​បី​ជា​ព្រឹត្តិការ​ហិង្សា​នោះ បាន​កន្លង​ផុត​ជាច្រើន​ឆ្នាំ​ហើយ​ក្ដី។

ក្រោយ​ការ​បង្ក្រាប​យ៉ាង​ហិង្សា​កាលពី​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៤ មក​ដល់​ពេល​នេះ មាន​អ្នកខ្លះ​បាន​ជា​សះស្បើយ​ពី​ជំងឺ ប៉ុន្តែ​ក៏​មាន​អ្នក​ខ្លះ​មិន​ទាន់​បាន​ជាសះស្បើយ​នៅឡើយ​ទេ ដោយ​ត្រូវ​ទៅ​ព្យាបាល​របួស​នៅ​ក្រៅ​ប្រទេស។

ប្រធាន​សម្ពន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន ជា​ជនរងគ្រោះ​ម្នាក់​ក្នុងចំណោម​ជនរងគ្រោះ​ផ្សេងទៀត​ឲ្យ​អាស៊ីសេរី​ដឹង​ថា លោក​នៅតែ​នឹកឃើញ​រូបភាព​ក្រុម​ទាហាន​យក​ដែក​បំពង​ទីប​វាយ​សំពង​មក​រូបលោក​ធ្វើ​ឲ្យ​រង​របួស។ លោក​បន្ត​ថា អ្វី​ដែល​កាន់តែ​ឈឺចាប់​ទៀត​នោះ គឺ​ក្រោយ​ការ​បង្ក្រាប​លោក​នឹង​អ្នក​ស្លូតត្រង់​ផ្សេងទៀត​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​យក​ដាក់​ពន្ធនាគារ ហើយ​ត្រូវ​តុលាការ​ចោទប្រកាន់​ទាំង​អយុត្តិធម៌។ «»
ពលរដ្ឋ​សហគមន៍​បឹងកក់ លោក ចាន់ ពុទ្ធិស័ក្កិ ដែល​ត្រូវ​ក្រុម​ទាហាន​បង្ក្រាប​ដែរ​នោះ និយាយ​ថា ខណៈ​លោក​មិនទាន់​ទទួល​បាន​យុត្តិធម៌​ពី​ការ​បង្ក្រាប​នេះ នៅ​ថ្ងៃ​នេះ​លោក​បាន​ត្រឹម​សរសេរ​ពី​ការ​បង្ក្រាប​លើ​រូបលោក​បង្ហោះ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក (Facebook) ប៉ុណ្ណោះ។ លោក ចាន់ ពុទ្ធិស័ក្កិ រំលឹក​ថា នៅ​ពេល​នោះ ក្រុម​នោះ​បាន​វាយ​ធ្វើបាប​លើ​លោក​រូប​គ្រប់រូបភាព​ហើយ​ថែមទាំង​យក​អីវ៉ាន់​របស់​លោក​ទៀត​ផង។ «»

ករណី​បង្ក្រាប​បាតុកម្ម​មក​លើ​កម្មករ​នៅមុខ​រោងចក្រ យ៉ាក ជីន ក្នុង​សង្កាត់​កំបូល កាលពី​ថ្ងៃ​ទី​០២ ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ ដែល​ស្នើសុំ​ដំឡើង​ប្រាក់​ឈ្នួល​១៦០​ដុល្លារ​ក្នុង​មួយ​ខែ ខណៈ​ប្រទេស​កម្ពុជា​កំពុង​មាន​វិបត្តិ​នយោបាយ​នៅ​ពេល​នោះ កម្លាំង​រដ្ឋាភិបាល មាន​កងរាជអាវុធហត្ថ ប៉ូលិស និង​ទាហាន​ប្រដាប់​ដោយ​កាំភ្លើង ខែល ដំបង និង​បំពង់​ទីប​បាន​បាញ់ និង​វាយ​ទៅ​លើ​កម្មករ កាល​ពី​ថ្ងៃ​ទី​២-៣ មករា នៅមុខ​រោងចក្រ​យ៉ាក ជីន និង​ផ្លូវ​វ៉េងស្រេង​បណ្ដាល​ឲ្យ​មនុស្ស ៤​នាក់​ស្លាប់ និង​របួស​ជិត​៤០​នាក់។ កងកម្លាំង​របស់​រដ្ឋាភិបាល​ក៏​បាន​ចាប់ខ្លួន​មនុស្ស ២៣​នាក់​ផ្សេងទៀត​ពី​បទ​បង្ក​ហិង្សា​ដោយ​ចេតនា និង​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អ្នកដទៃ​ដោយ​ចេតនា ក្នុង​នោះ​មាន​អ្នក​ការពារ​សិទ្ធិមនុស្ស​ចំនួន ៣​នាក់​គឺ​លោក វន់ ពៅ លោក ថេង សាវឿន និង​លោក ចាន់ ពុទ្ធិស័ក្កិ។

ព្រឹត្តិការណ៍​នេះ បាន​បន្សល់ទុក​នូវ​ការភ័យខ្លាច ក្តី​ឈឺចាប់ ក្តី​រន្ធត់ និង​ជនរងគ្រោះ​គ្រោះជា​កម្មករ​ដទៃ​ទៀត។ ដោយឡែក​នៅ​អម​សងខាង​ផ្លូវ​ឯណេះ​វិញ គេ​សង្កេតឃើញ​ខ្សែភ្លើង​ដាច់​រញ៉េរញ៉ៃ ដុំ​ថ្ម​តូច​ធំ​នៅ​រាយប៉ាយ​ពាសពេញ​ផ្លូវ និង​អគារ​មួយ​ចំនួន​ត្រូវ​បាក់បែក ជាដើម។ យូរៗ​ម្ដង​គេ​សង្កេតឃើញ​អណ្ដាតភ្លើង​ក៏បាន​ឆាបឆេះ​ឡើង​នៅ​លើ​កំណាត់​ផ្លូវ​វ៉េងស្រេង នៅ​ក្នុង​ពេល​យុទ្ធនាការ​បង្ក្រាប​ហិង្សា​របស់​កម្លាំង​ប្រដាប់​អាវុធ​មក​លើ​ក្រុម​កម្មករ ធ្វើ​បាតុកម្ម​កាលពី​ចុង​ឆ្នាំ​២០១៣ និង​ដើម​ឆ្នាំ​២០១៤។

ប្រធាន​សមាគម​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ប្រាប់​ថា បួន​ឆ្នាំ​មកនេះ​ស្នាមរបួស ការឈឺចាប់ និង​ជំងឺ​របស់​លោក​ដោយ​ការ​បង្ក្រាប​ហិង្សា ដែល​កម្លាំង​វាយដំ ទាត់​ធាក់ មក​លើ​រាងកាយ​លោក​នោះ មិនទាន់​ជាសះស្បើយ​នៅឡើយ​ទេ ដោយ​លោក​ត្រូវ​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​រៀងរាល់ ២​ខែ​ម្ដង។ លោក​ថា យុត្តិធម៌​សម្រាប់​លោក ប្រៀប​ដូច​ជា​ការ​រាវ​ម្ជុល​ក្នុង​បាត​សមុទ្រ​ដូច្នោះ​ដែរ។

ជុំវិញ​ករណី​នេះ រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន មិនបាន​ទទួលខុសត្រូវ​ទេ ហើយ​ថែមទាំង​ចោទប្រកាន់ ក្រុម​កម្មករ តំណាង​សហជីព​មួយ​ចំនួន និង​បក្ស​ប្រឆាំង​ផង​ដែរ ថា​មានបំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក តាមរយៈ​ការ​ប៉ង​ធ្វើ​បដិវត្ត​ពណ៌​ទៅវិញ។ លោក ហ៊ុន សែន ថែមទាំង​បាន​សម្ដែង​ការ​សោកស្ដាយ ពីព្រោះ​លោក​មិនបាន​សម្លាប់​អ្នក​ទាំងនោះ​ឲ្យ​អស់​ថែម​ទៀត​ផង។

ប៉ុន្តែ សហគមន៍​អន្តរជាតិ​មិន​យល់​ដូច​លោក ហ៊ុន សែន ចោទ​ប្រកាន់​បែប​នេះ​ទេ ពួកគេ​ចាត់​ទុក​ការ​បង្ក្រាប​ហិង្សា​របស់​រដ្ឋាភិបាល ការ​បិទ​សិទ្ធិ​សេរីភាព ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់ គឺជា​រឿង​ខុសច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ ហើយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវ​តែ​ទទួល​ខុសត្រូវ​លើ​ករណី​អស់​ទាំងនេះ។

អំពើ​ហិង្សា​បង្ក្រាប​បាតុកម្ម​នៅ​ផ្លូវ​វ៉េងស្រេង​នេះ ធ្វើ​ឲ្យ​មនុស្ស ៤​នាក់​ស្លាប់ មួយ​ចំនួន​ត្រូវ​បាន​ចាប់ខ្លួន រួម​ទាំង លោក ថេង សាវឿន លោក វន់ ពៅ ក្មេង​ប្រុស​ម្នាក់​បាត់​ខ្លួន និង​រង​របួស​ជាច្រើន​នាក់​ផ្សេងទៀត។

មន្ត្រី​ផ្នែក​ស៊ើបអង្កេត​ជាន់ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែន ករុណា និយាយ​ថា ការ​បង្ក្រាប​ការ​ទាមទារ​របស់​កម្មករ​កាល​ពី​ដើម​ឆ្នាំ​២០១៤​កន្លង​ទៅ ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​បំផុត។ លោក​ថា ប្រសិន​រដ្ឋាភិបាល​យល់​ថា កម្ពុជា​ជា​ប្រទេស​ប្រជាធិបតេយ្យ​គួរ​ស្ដាប់​ការ​ទាមទារ​របស់​ពលរដ្ឋ កម្មករ មិនមែន​មក​បង្ក្រាប​ពលរដ្ឋ​យ៉ាង​ហិង្សា​ដូច​នោះ​ទេ។

រយៈពេល​បួន​ឆ្នាំ​មក​នេះ ពលរដ្ឋ និង​ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន ត្រូវ​ចាប់ខ្លួន​និង​ចោទប្រកាន់​ក្រោយ​ការ​បង្ក្រាប។ បើ​ទោះ​ជា​ពួកគេ ត្រូវ​តុលាការ​ឲ្យ​អនុវត្ត​ទោស​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន តែ​ស្ថិត​ក្នុង​ការ​ឃ្លាំង​មើល​របស់​តុលាការ ក្នុងចំណោម​ការចោទប្រកាន់​អ្នក​ទាំងនោះ អ្នកខ្លះ​ណា​ក៏​រួចផុត​ការ​ចោទ​ប្រកាន់ និង​អ្នក​ខ្លះ​ទៀត ទោស​របស់​ពួកគេ​មិន​ផុត​អាជ្ញាយុកាល​នៅឡើយ​ទេ។

ការ​ប្រារព្ធ​ខួប​នៃ​ការ​វាយ​បង្ក្រាប​នៅ​ឆ្នាំនេះ ក្រុម​ពលរដ្ឋ និង​សង្គម​ស៊ីវិល​មិនបាន​ទៅ​ធ្វើ​ពិធី​នៅ​កន្លែង​ដែល​ត្រូវ កងកម្លាំង​វាយ​បង្ក្រាប​ទេ ពួកគេ​បាន​ត្រឹម​តែ​បង្ហាញ​រូបភាព​ឈឺចាប់​ដែល​ខ្លួន​មាន​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​រៀងៗ​ខ្លួន​តែប៉ុណ្ណោះ៕

អាជ្ញាធរ​មូលដ្ឋាន​និង​ប្រធាន​សហគមន៍​នៅ​រតនគិរី​រង​ការ​ចោទ​ថា​ឃុបឃិត​គ្នា​ឈូស​ឆាយ​ដី​ព្រៃ​អភិរក្ស

$
0
0
ព្រៃ​សហគមន៍​កែងសាន់ ឋិត​ក្នុង​ភូមិ​កែងសាន់ ឃុំ​សេដា ស្រុក​លំផាត់ ខែត្រ​រតនគិរី ដែល​ត្រូវ​ឈ្មួញ​យក​គ្រឿង​ចក្រ​ឈូស​ឆាយ។ Photo provided

ដោយ វ៉ែន សុមេធ RFA 2018-01-02

ពលរដ្ឋ​រស់នៅ​ភូមិ​កែងសាន់ ឃុំ​សេដា ស្រុក​លំផាត់ ខែត្រ​រតនគិរី ចោទ​មេ​ភូមិ មេ​ឃុំ ប្រធាន​សហគមន៍ និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ថា បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍​ជាង ៥០០​ហិកតារ។  អ្នក​ភូមិ​កែងសាន់ មួយ​ចំនួន បាន​ផ្ដិត​មេដៃ​ប្ដឹង​អាជ្ញាធរ​ភូមិ-​ឃុំ មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​ប្រធាន​សហគមន៍​ទៅ​ស្ថាប័ន​អយ្យការ​ខែត្រ​រតនគិរី ពី​បទ​អនុគ្រោះ​ឲ្យ​កើត​មាន​បទល្មើស​ព្រៃ​ឈើ​នៅ​តំបន់​អភិរក្ស។

​អ្នក​ភូមិ​កែងសាន់ មួយ​ចំនួន​ដែល​បាន​ផ្ដិត​មេដៃ​ប្ដឹង​អាជ្ញាធរ​មូលដ្ឋាន ប្រធាន​សហគមន៍ និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ រំពឹង​ថា តុលាការ​នឹង​ផ្ដល់​យុត្តិធម៌​ដល់​សហគមន៍​ដែល​រងគ្រោះ​ដោយសារ​ការ​បាត់បង់​ធនធាន​ធម្មជាតិ ដែល​អាជ្ញាធរ​មូលដ្ឋាន​ធ្វើ​មិន​ដឹង​មិន​ឮ និង​ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍ ដើម្បី​បម្លែង​ជា​សម្បត្តិ​បុគ្គល។

​ពលរដ្ឋ​រស់​នៅ​ភូមិ​កែងសាន់ ឃុំ​សេដា ស្រុក​លំផាត់ លោក ស្រូត មុត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ ខែ​មករា ថា អ្នក​ភូមិ​មាន​ភស្តុតាង​ជាក់លាក់​ដែល​បញ្ជាក់​ថា ដី​ព្រៃ​សហគមន៍​នៅ​ចំណុច​អូរ​បោក និង បឹងរំចក ឋិត​ក្នុង​ឃុំ​សេដា ស្រុក​លំផាត់ ជាង ៥០០​ហិកតារ ត្រូវ​ឈ្មួញ​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ និង​មន្ត្រី​ជំនាញ​យក​គ្រឿងចក្រ​ឈូស​ឆាយ​ឲ្យ​ក្លាយ​ជា​វាល។ លោក​ថា ទីតាំង​ឈូស​ឆាយ​ដែល​អ្នក​ភូមិ​ប្រទះ​ឃើញ គឺ​មាន​គំនរ​ឈើ​ជា​ច្រើន​ម៉ែត្រ​គូប​នៅ​មិន​ទាន់​ដុត​កម្ទេច​ចោល នៅ​គ្រា​ដែល​គំនរ​ឈើ​មួយ​ចំនួន​ធំ​ត្រូវ​គេ​ដុត​កម្ទេច​ចោល​ដើម្បី​បំបាត់​ភស្តុតាង។
លោក​បញ្ជាក់​ថា អ្នក​ភូមិ​ប្រទះ​ឃើញ​គ្រឿងចក្រ​ច្រើន​គ្រឿង​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍​នោះ ហើយ​បាន​រាយការណ៍​ទៅ​មេ​ភូមិ និង​មេឃុំ ក៏ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន មិន​ចាត់​វិធាន​នោះ​ទេ៖ «សួរ​មេ​ភូមិ អាជ្ញាធរ ថា​នរណា​ឈូស​ឆាយ​ដី​ព្រៃ​ហ្នឹង? គាត់​ថា មិន​ដឹង​ទេ។ ពួក​ខ្ញុំ​ទៅ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ពេល​ដែល​ឈប់​ស្កាត់​ហើយ អ្នក​ប្រព្រឹត្ត និង​ពួក​ឈូស​ឆាយ​ហ្នឹង​គាត់​ថា មេ​ភូមិ និង​មេ​ឃុំ​ឲ្យ​ខ្ញុំ​ហើយ​ដី​ហ្នឹង​មាន​ប្លង់ ដល់​ខ្ញុំ​សុំ​មើល​ទៅ​មាន​ប្លង់​មែន»។

ព្រៃ​សហគមន៍​ភូមិ​កែងសាន់ គឺ​ជា​ផ្នែក​មួយ​នៃ​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ មាន​ផ្ទៃដី​ជាង ៤​ពាន់​ហិកតារ ដែល​ពលរដ្ឋ​នៅ​តំបន់​នោះ ដាក់​ពាក្យ​ស្នើ​សុំ​អាជ្ញាធរ​ខែត្រ និង​ក្រសួង​សាមី ដើម្បី​ចុះ​បញ្ជី​ជា​ព្រៃ​អភិរក្ស​របស់​សហគមន៍​តែ​ពុំ​ទាន់​ឆ្លើយ​តប។

កាល​ពី​ខែ​តុលា ឆ្នាំ​២០១៧ តំណាង​ពលរដ្ឋ​ភូមិ​កែងសាន់ មួយ​ចំនួន និង​មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​អាដហុក បាន​ដាក់​ពាក្យ​ប្ដឹង​ករណី​នេះ​ទៅ​ស្ថាប័ន​អយ្យការ​សាលាដំបូង​ខែត្រ​រតនគិរី ដោយ​ចោទ​មេ​ឃុំ អភិបាល​ស្រុក​លំផាត់ និង​មន្ត្រី​ជំនាញ ១០​នាក់ ពី​បទ​អនុគ្រោះ​ឲ្យ​កើត​មាន​បទល្មើស​ព្រៃឈើ​នៅ​ព្រៃ​សហគមន៍​ភូមិ​កែងសាន់។ មក​ទល់​ពេល​នេះ សំណុំ​រឿង​នេះ​ឋិត​ក្នុង​ការ​ស៊ើបអង្កេត​របស់​តំណាង​អយ្យការ​នៅ​ឡើយ។

អាស៊ីសេរី មិន​អាច​ទាក់ទង​មេ​ឃុំ​សេដា លោក អង់ ប៊ុនធៀង ដើម្បី​សុំ​ការ​បញ្ជាក់​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២ ខែ​មករា ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។ តែ​លោក អង់ ប៊ុនធៀង ធ្លាប់​បញ្ជាក់​ថា អាជ្ញាធរ​មិន​ជាប់​ពាក់ព័ន្ធ​កាប់​រាន​ព្រៃ​នោះ​ទេ។ លោក​ថា  ពលរដ្ឋ​នៅ​មូលដ្ឋាន​បាន​ស៊ី​ឈ្នួល​កាប់​រាន​ឲ្យ​ឈ្មួញ ឋិត​ក្នុង​តំបន់​ព្រៃ​អភិរក្ស តែ​បច្ចុប្បន្ន​បាន​ដោះស្រាយ​រួច​អស់​ហើយ។ ចំណែក​ឯ​ឈ្មួញ​ក៏​បញ្ឈប់​ទិញ​ដី​នៅ​តំបន់​នោះ​ដែរ ដោយសារ​ដី​នោះ​ឋិត​ក្នុង​តំបន់​ព្រៃ​ការពារ និង​ព្រៃ​សហគមន៍៖ «អត់​មាន​អី​ទេ រឿង​ព្រៃ​តាំង​ពី​មុន ឥឡូវ​នេះ​ព្រៃ​ហ្នឹង​គ្មាន​ពី​ណា​កាប់​ទេ»។

មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ នៃ​សមាគម​អាដហុក ខែត្រ​រតនគិរី លោក ឌិន ខន្នី ដែល​ចុះ​អង្កេត​រឿង​នេះ​សង្ឃឹម​ថា តុលាការ​រតនគិរី នឹង​ផ្ដល់​យុត្តិធម៌​ជូន​ពលរដ្ឋ និង​ស៊ើប​អង្កេត​រឿង​នេះ​ឲ្យ​គ្រប់​ជ្រុងជ្រោយ ដ្បិត​សំណុំ​រឿង​នេះ​មិន​ពិបាក​រក​ភស្តុតាង​នោះ​ទេ ព្រោះ​សហគមន៍​បាន​កំណត់​អត្តសញ្ញាណ​អ្នក​ភូមិ​ដែល​ជា​អ្នក​ស៊ី​ឈ្នួល​កាប់​រាន​ព្រៃ​នេះ និង​អ្នក​ប្រព្រឹត្ត។

លោក​បញ្ជាក់​ថា ដី​ព្រៃ​ជាង ៥០០​ហិកតារ ឋិត​ក្នុង​តំបន់​ព្រៃ​សហគមន៍ ដែល​ឈ្មួញ​កាប់​រាន​យក​ធ្វើ​ជា​កម្មសិទ្ធិ គឺ​ជា​ភស្តុតាង​សំខាន់​មួយ​ដែល​អាច​បញ្ជាក់​បាន​ថា ឈ្មួញ និង​អាជ្ញាធរ​បាន​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ៖ «ខ្ញុំ​នៅតែ​សង្ឃឹម​ដដែល សំណូមពរ​ឲ្យ​តុលាការ​ពន្លឿន​នីតិវិធី​ដែល​ពលរដ្ឋ​បាន​ប្តឹង​បរិហារ​ផ្លូវ​ការ​ទៅ​កាន់​តុលាការ​ខែត្រ​រតនគិរី ហើយ​សង្ឃឹម​ថា ពលរដ្ឋ​ដដែល​ទៀត​គាត់​នឹង​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ និង​ចូលរួម​ដាក់​បណ្ដឹង​បរិហារ​ការ​ដែល​មិន​ចូលរួម​ទប់ស្កាត់​បទល្មើស​ព្រៃឈើ»។

​សហគមន៍​ឲ្យ​ដឹង​ទៀត​ថា  សកម្មភាព​កាប់​រាន​ដី​ព្រៃ ពុំ​មែន​តែ​កើត​មាន​ឡើង​តែ​ភូមិ​កែងសាន់ នោះ​ទេ ព្រៃ​នៅ​ដែន​ជម្រក​សត្វព្រៃ​លំផាត់ ក៏​មាន​សេចក្ដី​រាយការណ៍​មក​ថា ចលនា​កាប់​រាន​ដី​ព្រៃ​ធ្វើ​ជា​សម្បត្តិ​ឯកជន ក៏​កំពុង​រាលដាល​ខ្លាំង​ឡើង បណ្ដាល​ឲ្យ​ព្រៃ​ឈើ​ដែល​ធ្លាប់​ជា​ម្លប់​បៃតង ឬ​ព្រៃស្រោង ក្លាយ​ជា​វាល​ក្ដៅ​ហួតហែង៕

EU urges Iran to guarantee right to protest

$
0
0
Iranian students protest at the University of Tehran during a demonstration driven by anger over economic problems, in the capital Tehran on December 30, 2017

AFP News 2 January 2018

The EU pushed Iran on Monday to guarantee the right to protest as authorities have moved to crack down on days of unrest across the nation.

Protests broke out Thursday and have quickly grown to become the biggest test for the regime since mass demonstrations in 2009.

"We have been in touch with the Iranian authorities and we expect that the right to peaceful demonstration and freedom of expression will be guaranteed," a spokeswoman for the bloc's foreign policy chief Federica Mogherini said in a statement.

"We will continue to monitor developments," the spokeswoman added.

The latest demonstrations on Monday came despite President Hassan Rouhani's vow that the nation would deal with "rioters and lawbreakers".
The total death toll linked to the protests currently stands at 13. Authorities have confirmed more than 400 arrests since the outbreak of the unrest, of whom around 100 have been freed.

Rouhani came to power in 2013 promising to mend the economy and ease social tensions, but high living costs and a 12 percent unemployment rate have left many feeling that progress is too slow.

Policeman killed amid crackdown on Iran protests

$
0
0

An image grab taken from a handout video released by Iran's Mehr News agency reportedly shows a group of men pushing traffic barriers in a street in Tehran on December 30, 2017

Eric Randolph and Ali Noorani | AFP News 2 January 2018


Fresh protests broke out as night fell in Iran Monday with reports of a policeman shot dead, as the authorities moved to crack down on days of unrest across the country.

There was a heavy police presence in Tehran as small groups of protesters ran through the city centre shouting anti-regime slogans, local agencies reported.

Some arrests were made before calm returned to the capital, reports said.

State television said one policeman had been killed and three others wounded by fire from hunting rifles in the city of Najafabad in central Iran.

The latest demonstrations came despite President Hassan Rouhani's vow that the nation would deal with "rioters and lawbreakers".

Media cited Ali Shamkhani, secretary of Iran's Supreme National Security Council, as blaming the violence on social media.


Principal places affected,including towns where deaths have been reported

"Hashtags and messages about the situation in Iran come from the United States, Britain and Saudi Arabia," he said.

"What is happening on social networks concerning the situation in the country is a proxy war against the Iranian people."

US President Donald Trump, who has repeatedly criticised Tehran over four days of demonstrations, said it was "time for a change" and that Iran's people were "hungry" for freedom.

Iran's intelligence ministry released a statement saying "rioters and instigators" have been identified "and will be dealt with seriously soon".

The Revolutionary Guards published photos of three wanted people and called on the public to report any "seditionist elements".

The deadliest night yet was on Sunday, with state television reporting six people killed by gunfire in the western town of Tuyserkan, and a local lawmaker saying two people had been shot dead in the southwestern town of Izeh.

Two others, including a teenage boy, were run down and killed by a fire engine protesters stole in the western town of Dorud, the state broadcaster said.

A woman raises her fist amid tear gas at the University of Tehran during a protest on December 30, 2017

The total death toll linked to the protests currently stands at 13.

- Biggest test for regime -

Rouhani tried to play down the unrest, which began in second city Mashhad last Thursday and quickly spread across the country to become the biggest test for the regime since mass protests in 2009.

"This is nothing," Rouhani said in a statement on the presidency website.

"Our nation will deal with this minority who chant slogans against the law and people's wishes, and insult the sanctities and values of the revolution."

Pro-regime rallies were held across several towns and cities.

Reporting restrictions remained tight, but videos on social media showed seemingly widespread anti-government protests, with attacks on government buildings and a school for clergy in the northwestern town of Takestan on Sunday.

- 'Scared of talking' -

Tehran has seen relatively small protests, but many people sympathise with economic grievances driving the unrest.

"Life is really difficult. The high prices really put me under pressure. My husband is a government worker but his salary is no way enough for us to make ends meet," said Farzaneh Mirzaie, 42, a mother of two.

"Mr Rouhani says it's free for people to protest but we're scared of speaking. Even now, I'm scared of talking to you," added Sarita Mohammadi, a 35-year-old teacher.

The authorities have confirmed more than 400 arrests since the outbreak of the unrest, of whom around 100 have been freed.

"Those who have rightful demands must be guided in lawful ways and those who riot and commit sabotage and chaos and set fire to public property... must be confronted decisively," judiciary chief Ayatollah Sadegh Larijani told the state broadcaster.

"The country must have discipline," he added.

Trump, a fierce critic of Tehran, used one of his first tweets of 2018 to again lash out.

"The great Iranian people have been repressed for many years. They are hungry for food & for freedom. Along with human rights, the wealth of Iran is being looted. TIME FOR CHANGE!" he tweeted.

The European Union Monday pushed Iran to guarantee the right to protest and separately British foreign minister Boris Johnson said "the UK is watching events in Iran closely".

"We believe that there should be meaningful debate about the legitimate and important issues the protesters are raising and we look to the Iranian authorities to permit this," Johnson said in a statement.

Sar Kheng praised for thwarting ‘revolution’

$
0
0
National Police officials attend an event in April in Kandal province where Interior Minister Sar Kheng urged authorities to bolster security ahead of upcoming elections. Photo supplied

Phak Seangly and Daphne Chen | The Phnom Penh Post
Publication date 02 January 2018 | 08:29 ICT

The head of the National Police congratulated Interior Minister Sar Kheng on successfully quashing “colour revolution” in an open letter published on the last day of 2017, a year in which a crackdown on civil society, the independent media and the opposition was justified by the alleged threat of a conspiracy to overthrow the government.

National Police Chief Neth Savoeun praised Kheng for his “wise leadership”. In particular, Savoeun said, police “combated in time colour revolution activity – which was organised by the opposition party with assistance from foreigners – guaranteeing security, peace, safety and social order for the people”.

The day before, Kheng had issued a public letter lauding civil servants and police for their achievements in 2017, including protecting Cambodia’s “strong independence, peace, territorial integrity and national sovereignty, which is the main factor in promoting democracy”.

The government has claimed that the opposition CNRP was behind a foreign-supported “colour revolution”, though it has put forward scant evidence to support the accusations.

The allegations of conspiracy led to the CNRP’s dissolution in November, a move that was near-universally decried.

Political analyst Meas Nee said the congratulatory letters were “a kind of political language” that was common in the Kingdom. “They just support each other in the same party,” Nee said. “I still don’t see any sign of colour revolution.”

លោក ម៉ម សូណង់ដូ ឲ្យ​ក្រសួង​២​ទទួល​ខុស​ត្រូវ​រឿង​លោក កឹម សុខា ជួល​ម៉ោង​ផ្សាយ​នៅ​វិទ្យុ​សំបុក​ឃ្មុំ

$
0
0
លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ នា​​​ក្រុង​កំពង់ឆ្នាំង កាល​ពី​​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៦។ Photo: RFA

ដោយ ហេង សកល RFA 2018-01-02

ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ លោក ម៉ម សូណង់ដូ ស្នើ​ឲ្យ​តុលាការ​កោះហៅ​ក្រសួង​ព័ត៌មាន និង​ក្រសួង​មហាផ្ទៃ ទៅ​ឆ្លើយ​បំភ្លឺ​បទល្មើស​ក្បត់​ជាតិ របស់​លោក កឹម សុខា ជំនួស​លោក ព្រោះ​ថា ការ​ជួល​ម៉ោង​ផ្សាយ​របស់​លោក កឹម សុខា នៅ​វិទ្យុ​សំបុកឃ្មុំ អំឡុង​ពេល​លោក កឹម សុខា ជា​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា មាន​ការ​អនុញ្ញាត​ពី​ក្រសួង​ព័ត៌មាន ឲ្យ​ផ្សាយ និង​ក្រសួង​មហាផ្ទៃ អនុញ្ញាត​ឲ្យ​បើក​អង្គការ។

​ថ្លែង​ប្រាប់​អាស៊ីសេរី ពី​ទីក្រុង​ប៉ារីស ប្រទេស​បារាំង លោក ម៉ម សូណង់ដូ ឆ្ងល់​ថា តើ​តុលាការ​ស្រុក​ខ្មែរ​កោះ​ហៅ​លោក​ទៅ​បំភ្លឺ​រឿង​អ្វី បើ​លោក​មិន​ដែល​មាន​ទំនាក់ទំនង​ជាមួយ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ទេ។ ​លោក​បញ្ជាក់​ថា លោក​មិន​ចង់​ដាក់​បន្ទុក ឬ​ដោះ​បន្ទុក​សម្រាប់​បទល្មើស​ដែល​តុលាការ​ចោទ​លោក កឹម សុខា នោះ​ទេ។ លោក ម៉ម សូណង់ដូ អះអាង​ថា ការ​ជួល​ម៉ោង​ផ្សាយ​របស់​លោក កឹម សុខា នៅ​វិទ្យុ​សំបុក​ឃ្មុំ សុទ្ធ​តែ​មាន​ការ​ដឹង​ឮ និង​អនុញ្ញាត​ពី​ក្រសួង​ព័ត៌មាន។ ដូច្នេះ លោក​ស្នើ​ឲ្យ​តុលាការ បើ​ចង់​ដឹង​អំពី​ព័ត៌មាន លោក កឹម សុខា គួរ​តែ​កោះ​ហៅ​ក្រសួង​ព័ត៌មាន​ទៅ​បំភ្លឺ។ ជាង​នេះ​ទៅ​ទៀត លោក​បញ្ជាក់​ថា វិទ្យុ​សំបុក​ឃ្មុំ បាន​ជួល​ម៉ោង​ឲ្យ​អង្គការ​ដែល​មាន​ច្បាប់​ពី​ក្រសួង​មហាផ្ទៃ អនុញ្ញាត​ឲ្យ​បើក​អង្គការ​ត្រឹមត្រូវ ដូច្នេះ​គួរ​តែ​កោះ​ហៅ​ក្រសួង​មហាផ្ទៃ៖ «»។

​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គី ឬទ្ធី បាន​កោះហៅ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ គឺ​លោក ម៉ម សូណង់ដូ ដើម្បី​ឲ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​អំពី​ដំណើរ​រឿង​ក្បត់ជាតិ​របស់​លោក កឹម សុខា នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មករា។ ដីកា​កោះ​អញ្ជើញ​លោក ម៉ម សូណង់ដូ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ចៅក្រម​ស៊ើបសួរ លោក គី ឬទ្ធី បាន​ទៅ​សាកសួរ​លោក កឹម សុខា នៅ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ដោយ​គ្មាន​វត្តមាន​មេធាវី កាល​ពី​ថ្ងៃ​ទី​២១ និង​២២ ខែ​ធ្នូ។ លោក កឹម សុខា ប្រាប់​មេធាវី​ថា លោក​ឈប់​ឆ្លើយ​សំណួរ​របស់​ចៅក្រម​ស៊ើបសួរ​ទៀត​ហើយ ព្រោះ​ការ​សួរ​ចម្លើយ​លោក​ក្នុង​ពន្ធនាគារ​គឺជា​រូបភាព​គំរាមកំហែង​រូប​លោក និង​បាត់បង់​ផលប្រយោជន៍​ជន​សង្ស័យ។

​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា គឺ​លោក​មេធាវី ហែម សុជាតិ ធ្លាប់​ឱ្យ​អាស៊ីសេរី ដឹង​ថា ចៅក្រម​ស៊ើប​សួរ​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ពាក់​កណ្ដាល​ខែ​ធ្នូ បាន​សួរ​លោក កឹម សុខា រួច​ហើយ​ទាក់ទង​នឹង​ការ​ជួល​វិទ្យុ​សំបុកឃ្មុំ ដើម្បី​ផ្សព្វផ្សាយ​ពី​គោលការណ៍​សិទ្ធិមនុស្ស និង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ កាល​ពី​លោក​នៅ​ជា​ប្រធាន​អង្គការ​សិទ្ធិមនុស្ស​កម្ពុជា៖ «»។

​ជុំវិញ​សំណើ​របស់​លោក ម៉ម សូណង់ដូ ដែល​ស្នើ​ឲ្យ​តុលាការ​កោះ​ហៅ​ក្រសួង​ព័ត៌មាន និង​ក្រសួង​មហាផ្ទៃ ទៅ​សួរ​ជំនួស អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាន់ណា បាន​ទេ នៅ​ថ្ងៃ​ទី​២ ខែ​មករា។

​លោក ម៉ម សូណង់ដូ ដែល​ជា​អតីត​អ្នក​ទោស​នយោបាយ​ផង​នោះ ឲ្យ​ដឹង​បន្ថែម​ទៀត​ថា លោក​មិន​ទាន់​បដិសេធ​ថា លោក​មិន​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​ពី​ករណី​បទល្មើស​ដែល​តុលាការ​ចោទ​លោក កឹម សុខា នោះ​ទេ ដោយ​លោក​កំពុង​ពិចារណា​សិន។ លោក​យល់​ថា ដីកា​កោះហៅ​របស់​តុលាការ​នេះ មិន​មែន​ជា​ដីកា​ល្អ​សម្រាប់​លោក ឬ​ត្រឹមតែ​កោះហៅ​ធ្វើ​ជា​សាក្សី​នោះ​ទេ។ លោក​យល់​ថា ដីកា​នេះ​មាន​ចេតនា​ដើម្បី​ចាប់​ខ្លួន​លោក។ លោក​ថា មនុស្ស ៣​នាក់ ដែល​រដ្ឋាភិបាល​អាច​នឹង​មិន​ចង់​ឃើញ​ក្នុង​ឆាក​នយោបាយ គឺ​លោក កឹម សុខា លោក សម រង្ស៊ី និង​រូប​លោក​ផ្ទាល់ ព្រោះ​តែ​គេ​ចង់​បំបាត់​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ចេញ​ពី​ឆាក​នយោបាយ។

​លោក ម៉ម សូណង់ដូ រំលឹក​ថា លោក​មាន​បទពិសោធន៍​ជាប់​ពន្ធនាការ ៣​ដង​ហើយ ព្រោះតែ​ដីកា​កោះ​ហៅ​ធ្វើ​ជា​សាក្សី​នេះ។ លោក​ថា លោក​មិន​ខ្លាច​ការ​កោះ​ហៅ ឬ​ពន្ធនាគារ​ទេ ប្រសិនបើ​រដ្ឋាភិបាល​កោះ​ហៅ​លោក​ឲ្យ​ច្បាំង​ជាមួយ​វៀតណាម ការពារ​ពលរដ្ឋ​រង​គ្រោះ​ដីធ្លី ការពារ​ធនធាន​ធម្មជាតិ លោក​នឹង​ចូលខ្លួន​ទៅ​ការពារ។ ប៉ុន្តែ​ករណី​បទល្មើស​ដែល​តុលាការ​ចោទ​លោក កឹម សុខា លោក ម៉ម សូណង់ដូ យល់​ថា ភាគរយ​នៃ​ការ​ចាប់​ខ្លួន​លោក​ខ្ពស់​ដល់ ៩៩​ភាគរយ។

​ប្រធាន​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់​ថា បើ​តុលាការ​ឯករាជ្យ​ពី​ឥទ្ធិពល​នយោបាយ គេ​មិន​បារម្ភ​ពី​ការ​ចាប់​ខ្លួន​អ្នក​ចូល​បំភ្លឺ​ក្នុង​នាម​សាក្សី​នោះ​ទេ តែ​ពេល​វេលា​នេះ អ្នក​នយោបាយ​ហាក់​មាន​ការ​បារម្ភ​ច្រើន​ពី​សុវត្ថិភាព និង​សិទ្ធិ​សេរីភាព​របស់​ខ្លួន​នៅ​ពេល​ដែល​តុលាការ​ដំណើរ​ការ​រឿងក្តី​ទាក់ទង​នឹង​អ្នក​នយោបាយ ជាពិសេស​សំណុំ​រឿង​របស់​គណបក្ស​ប្រឆាំង។

​បើ​ទោះ​លោក​ជា​កំពុង​ប្រឈម​នឹង​ដីការ​កោះហៅ​ពី​តុលាការ​យ៉ាង​នេះ​ក្ដី លោក ម៉ម សូណង់ដូ សន្យា​ថា លោក​មិន​ឈប់​ធ្វើ​នយោបាយ​នោះ​ទេ។ លោក​ហៅ​អ្នក​មិន​ធ្វើ​នយោបាយ​ជា​មនុស្ស​កំសាក៕

មន្ត្រី​ជាន់​ខ្ពស់ ​រំលែក​សារ​ជូនពរ​គ្នា​​ពី​ការ​ទប់ស្កាត់​បាន​នូវ​បដិវត្តន៍​ពណ៌

$
0
0
មន្ត្រី​ប៉ូលិស​ជាន់​ខ្ពស់​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​របស់​ក្រសួង​មហាផ្ទៃ​មួយ។ រូបថត សហការី

ផាក់ ស៊ាងលី and Daphne Chen ភ្នំពេញ-ប៉ុស្ដិ៍ Tue, 2 January 2018

ភ្នំពេញៈ នៅ​ក្នុង​លិខិត​ជូនពរ​បើក​ចំហ​មួយ​សម្រាប់​ឱកាស​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​ ២០១៨ អគ្គស្នងការ​នគរបាល​ជាតិ​លោក​ នេត សាវឿន បាន​អបអរ​សាទរ​ចំពោះ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ដែល​បាន​ទប់ស្កាត់​សកម្មភាព​បដិវត្ដន៍​ពណ៌ និង​រក្សា​បាន​នូវ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​។

នៅ​ក្នុង​លិខិត​ដែល​ចុះ​នៅ​ថ្ងៃ​អាទិត្យ​នោះ​អគ្គស្នងការ​នគរបាល​ជាតិ​លោក នេត សាវឿន បាន​សរសើរ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​ «​គតិបណ្ឌិត​» ​ស្ថាប័ន​នគរបាល​ជាតិ​ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ក្នុង​ការ​រួម​គ្នា​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​។

ជាពិសេស​លោក នេត សាវឿន បាន​មាន​ប្រសាសន៍​ថា​៖ «​ទប់ស្កាត់​សកម្មភាព​បដិវត្តន៍​ពណ៌​ដែល​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​បាន​រៀបចំ​ដោយ​មាន​ការ​ជ្រោមជ្រែង​ពី​សំណាក់​បរទេស​បាន​ទាន់​ពេលវេលា​ធានា​បាន​នូវ សន្តិសុខ សន្តិភាព និង​សណ្តាប់​ធ្នាប់ សង្គម​ជូន​ប្រជាពលរដ្ឋ​»​។

លោក ខេង បាន​ចេញ​លិខិត​សាធារណៈ​មួយ​ជូន​ចំពោះ​មន្ត្រីរាជការ និង​នគរបាល​ជាតិ​ចំពោះ​សមិទ្ធផល​របស់​ពួកគេ​ក្នុង​ឆ្នាំ​ ២០១៧ ​រួម​ទាំង​ការ​ការពារ ​«​ឯករាជភាព សន្តិភាព បូរណភាព​ដែនដី​ និង​អធិបតេយ្យភាព​ជាតិ​កម្ពុជា​ដែល​ជា​កត្តា​ចម្បង​ក្នុង​ការ​ជំរុញ​លទ្ធិប្រជាធិបតេយ្យ​»​។
ការ​ចោទប្រកាន់​ពី​បទ​សមគំនិត​នេះ​បាន​នាំ​ឱ្យ​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ខែ​វិច្ឆិកា​ដែល​ជា​ទង្វើ​មួយ​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ​។

អ្នក​វិភាគ​នយោបាយ​លោក មាស នី បាន​ថ្លែង​ថា​វា​គឺជា​ប្រភេទ​នៃ​ភាសា​នយោបាយ​ដែល​មាន​ជាទូទៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ​«​ខ្ញុំ​នៅ​តែ​មិន​ទាន់​បាន​ឃើញ​សញ្ញា​នៃ​បដិវត្តន៍​ពណ៌​នៅ​ឡើយ​ទេ​»៕ NS


មេដឹកនាំ​បក្ស​កាន់​អំណាច​ និង​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ផ្ញើ​សារ​ជូន​ជន​រួមជាតិ​ក្នុង​ឱកាស​ចូលឆ្នាំ​ថ្មី

$
0
0
(​រូប​ឆ្វេង​) លោក​ ហ៊ុន សែន ថ្លែង​នៅ​ខេត្ត​ស្ទឹងត្រែង​កន្លង​មក និង​លោក កឹម សុខា (​រូប​ស្ដាំ​) នៅ​ស្នាក់ការ​បក្ស​កន្លង​មក​។ រូបថត រចនា/ហ្វេសប៊ុក

បែន សុខហ៊ាន ភ្នំពេញ-ប៉ុស្ដិ៍ Tue, 2 January 2018

ភ្នំពេញៈ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​អតីត​មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្ស​ប្រឆាំង​លោក​ កឹម សុខា ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​សកល​ ២០១៨ កាលពី​ម្សិលមិញ​បាន​បញ្ចេញ​សារ​នយោបាយ​ផ្ទុយ​គ្នា​ដែល​សារ​មួយ​បាន​អំពាវនាវ​ឲ្យ​ «​ការពារ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​» ឯ​សារ​មួយ​ទៀត​អំពាវនាវ​ឲ្យ​មាន​ការ​ «​ផ្សះផ្សា​ជាតិ និង​ទុក​ឱកាស​ជូន​ប្រជាពលរដ្ឋ​ជា​អ្នក​ជ្រើសរើស​មេដឹកនាំ​» ​ដោយ​ខ្លួនឯង និង​បាន​រៀបរាប់​ពី​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ​ដែល​កើត​ចេញ​ពី​ការ​ដឹកនាំ​ប្រាសចាក​ពី​គន្លង​ប្រជាធិបតេយ្យ​។

ក្នុង​សារ​ជូនពរ​ជន​រួមជាតិ​ឲ្យ​មាន​សេចក្តី​សុខ សុខភាព​ល្អ និង​មាន​លាភ​សំណាង​ល្អ​ចាប់ពី​ថ្ងៃ​ចូល​ឆ្នាំ​សកល​ ២០១៨ ​នេះ​តទៅ​របស់​លោក​ ហ៊ុន សែន លោក​ក៏​បាន​ផ្ញើ​សារ​អំពាវនាវ​ដែល​មាន​ន័យ​ឲ្យ​ការពារ​ «​សន្តិភាព និង​ស្ថិរភាព​នយោបាយ​» ដោយ​លោក​នាយក​រដ្ឋមន្ត្រី​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា​៖ «​ពិតណាស់ សន្តិភាព បាន​ផ្តល់​ឱកាស​កាន់តែ​ច្រើន​ឡើង​ដល់​ពលរដ្ឋ​ក្នុង​ការ​ចូលរួម​ប្រារព្ធ​ពិធី​បុណ្យ​ជាតិ និង​អន្តរជាតិ​នានា ទោះបី​នៅ​ពេល​យប់​ ឬ​ពេល​ថ្ងៃ​ដោយ​គ្មាន​ការ​ភ័យខ្លាច​ឡើយ​។ យើង​រួម​គ្នា​បន្ត​ការពារ​សន្តិភាព និង​ថែរក្សា​ស្ថិរភាព​នយោបាយ​សង្គម​ឲ្យ​បាន​ល្អ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស​ឲ្យ​កាន់​តែ​រីកចម្រើន​»​។

ដោយ​ឡែក​លោក​ កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ត្រពាំងផ្លុង​ ខេត្ត​ត្បូងឃ្មុំ​ជិត​ព្រំដែន​វៀតណាម​ក៏​បាន​អំពាវនាវ​តាមរយៈ​សារ​លិខិត​ដែល​អាន​ដោយ​កូនស្រី​របស់​លោក​គឺ​កញ្ញា​ កឹម មនោវិទ្យា នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ កឹម សុខា​។
តាមរយៈ​សារលិខិត​លោក​ កឹម សុខា អះអាង​ថា​ឆ្នាំ​ ២០១៧ ​កន្លង​ផុត​ទៅ​បន្សល់​ទុក​ដោយ​ «​វិបត្តិ​នយោបាយ​ដ៏ធ្ងន់ធ្ងរ​» និង​បាន​ធ្វើឲ្យ​ «​លទ្ធិប្រជាធិបតេយ្យ និង​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ដើរ​ថយ​ក្រោយ​» ​តាមរយៈ​ការ​រំលាយ​គណបក្ស​ប្រឆាំង ការ​ហាមឃាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ការ​រឹតត្បិត​ប្រឆាំង​អង្គការ​សង្គម​ស៊ីវិល ការ​រំលោភ​យក​ដីធ្លី ការ​បំផ្លាញ​ធនធាន​ធម្មជាតិ ការ​បិទ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ការ​ជួបជុំ និង​ការ​ឃុំ​ខ្លួន​អ្នក​នយោបាយ សកម្មជន​ដីធ្លី បរិស្ថាន​ជាដើម​។

លោក​ថ្លែង​ក្នុង​ខ្លឹមសារ​ដើម​ថា​៖ «​បញ្ហា​ទាំងអស់​ខាង​លើ​បាន​កើត​ចេញ​ពី​ការ​ដឹកនាំ​ដែល​ប្រាសចាក​ពី​គន្លង​ប្រជាធិបតេយ្យ និង​ជា​ដើមចម​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​រស់​ក្នុង​ភាពក្រីក្រ ការ​កើនឡើង​នូវ​អយុត្តិធម៌​សង្គម និង​ការ​ខ្វះ​ឱកាស​ស្មើភាព​គ្នា​ដែល​ជា​ឧបសគ្គ​ដ៏ចម្បង​ក្នុង​កិច្ចអភិវឌ្ឍន៍​ប្រកប​ដោយ​សមធម៌​»​។

លោក​បន្ថែម​ថា​៖ «​ទាំង​នេះ​គឺជា​គ្រោះថ្នាក់​ដ៏ធំ​សម្រាប់​សង្គម​កម្ពុជា​ដែល​អាច​នឹង​ធ្វើឲ្យ​កាន់​តែ​មាន​ការ​បែកបាក់​ឯកភាព​ជាតិ អស្ថិរភាព និង​ការ​ធ្លាក់​ចុះ​ដុនដាប​ថែម​ទៀត ប្រសិន​បើ​រាជរដ្ឋាភិបាល​មិន​ព្រម​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើង​វិញ​នោះ​ទេ​»​។

បន្ថែម​លើ​នេះ​លោក​ កឹម សុខា ​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ «​ផ្សះផ្សា​ជាតិ​ដោយ​ប្រកាន់​យក​គោលការណ៍​អហិង្សា ខ្មែរ​តែ​មួយ​មិន​គុំកួន​សងសឹក​មិន​យក​ខ្មែរ​ណា​ជា​សត្រូវ​» ​ព្រមទាំង​ «​ទុក​ឱកាស​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ជា​អ្នក​ជ្រើសរើស​មេដឹកនាំ​តាមរយៈ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​» ការ​អនុវត្ត​ឲ្យ​បាន​ពេញលេញ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​ ១៩៩១ ​ជាដើម​។

លោក​សង្កត់​ធ្ងន់​ថា​៖ «​ទោះបី​ជា​ខ្ញុំ​ជួប​ប្រទះ​នូវ​ឧបសគ្គ​អ្វី​ក៏ដោយ ក៏​ខ្ញុំ​នៅ​តែ​ប្រកាន់​នូវ​គោលជំហរ​ដូច​ខាង​លើ​នេះ​ជានិច្ច និង​គ្រប់​កាលៈទេសៈ​ហើយ​អ្វី​ដែល​ខ្ញុំ​សង្ឃឹម​នោះ​គឺ ​“​ថ្ងៃ​នេះ​ កឹម សុខា មាន​ទុក្ខ ប៉ុន្តែ​ថ្ងៃ​មុខ​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​តែ​បាន​សុខ​”»​។

ចំណែកឯ​លោក សម រង្ស៊ី អតីត​មេបក្ស​ប្រឆាំង​ដែល​រស់នៅ​ដោយ​និរទេស​ខ្លួន​ក្រៅ​ប្រទេស​ដើម្បី​គេច​ពី​ការ​ចាប់​ខ្លួន​ពី​សំណាក់​រដ្ឋាភិបាល​បាន​ថ្លែង​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​របស់​លោក​ដោយ​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងអស់​ក្នុង​លោក​ហើយ​ខ្លួន​លោក​ និង​សហការី​ក្នុង​ជួរ​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​ខិតខំ​ទាំងអស់​គ្នា​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ ចាប់ផ្តើម​បាន​ឃើញ​នូវ​ពន្លឺ​ប្រជាធិបតេយ្យ និង​យុត្តិធម៌​យ៉ាង​ពិត​ប្រាកដ​ក្នុង​ឆ្នាំ​ថ្មី ២០១៨ នេះ​។

លោក​ថ្លែង​ថា​៖ «​ក្នុង​កិច្ចការ​ចំពោះ​មុខ​យើង​នឹង​ពង្រីក​ និង​ពង្រឹង​ការ​តស៊ូ​របស់​យើង​ទាំង​នៅ​ក្នុង​ស្រុក​ទាំង​នៅ​ក្រៅ​ប្រទេស​ដើម្បី​ធ្វើឲ្យ​នយោបាយ​គាប​សង្កត់​ និង​បង្ក្រាប​របស់​រដ្ឋាភិបាល​សព្វថ្ងៃ​ទទួល​បរាជ័យ​ហើយ​ត្រូវ​វិល​បក​ថយ​ក្រោយ​វិញ​។ នេះ​មាន​ន័យ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ដំណើរការ​ឡើង​វិញ​ជា​ប្រក្រតី ហើយ​នឹង​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៨ ​នេះ​។ បើ​មិន​យ៉ាង​ដូច្នេះ​ទេ​ប្រទេស​កម្ពុជា​នឹង​ឃើញ​ព្រឹត្តិការណ៍​ថ្មី​កើតឡើង​ដែល​មិន​ដែល​មាន​ពី​មុន​មក​។ ព្រឹត្តិការណ៍​ថ្មី​ទាំង​នោះ​នឹង​នាំ​មក​នូវ​ស្ថានការណ៍​ថ្មី​មួយ​ដែល​យើង​នឹង​ប្រឈមមុខ​ហើយ​ដោះស្រាយ​តាម​ការ​ចាំបាច់​ដើម្បី​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ រើបម្រះ​ពី​អំណាច​ផ្តាច់ការ​ប្រកប​ដោយ​ជោគជ័យ​ហើយ​ឈាន​ទៅ​រក​ភាព​សម្បូរ​សប្បាយ និង​រុងរឿង​»​។

លោក​ សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់​អំណាច​ចាត់​ទុក​សារ​ជូនពរ​របស់​អតីត​មេបក្ស​ប្រឆាំង​ទាំង​ពីរ​ថា​ជា​ «​សារ​ឆ្លៀត​កេង​ចំណេញ​នយោបាយ​ដើម្បី​បោកប្រាស់ បន្លំ និង​បំភាន់​មតិសាធារណៈ​ជាតិ និង​អន្តរជាតិ​» តែ​ប៉ុណ្ណោះ​។

លោក​ថ្លែង​តាមរយៈ​តេឡេក្រាម​ថា​៖ «​ដូច្នេះ​គ្មាន​ការ​បែកបាក់​នៅ​ក្នុង​សង្គម​កម្ពុជា​ដូច​ការ​ឃោសនា​មួយ​ចំនួន​ទេ ទោះ​បី​មាន​អ្នក​ជាប់ទោស អ្នក​ជាប់​ឃុំឃាំង និង​អ្នក​ជាប់បណ្តឹង​មួយ​ចំនួន​យ៉ាង​ណា​ក្តី​វា​ជា​រឿង​ធម្មតា​នៅ​ក្នុង​សង្គម​មួយ​តែងតែ​កើតឡើង​ជា​ធម្មតា​។ ដើម្បី​ធានា​ថែរក្សា​ការពារ​សន្តិភាព ការពារ​សមិទ្ធផល​សង្គមជាតិ និង​ការ​រស់នៅ​ដ៏សុខសាន្ត​របស់​ប្រជាជន ចាំ​បាច់​ត្រូវ​តែ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ជនល្មើស​ច្បាប់​ដើម្បី​ឲ្យ​កម្ពុជា​ជា​នីតិរដ្ឋ​»​។

លោក​បន្ថែម​ថា​៖ «​ដោយសារ​នៅ​កម្ពុជា​អត់​មាន​វិបត្តិ​នយោបាយ ដូច្នេះ​គ្មាន​ទេ ការ​ចរចា​នយោបាយ​ពីព្រោះ​នៅ​កម្ពុជា​មាន​តែ​អ្នក​នយោបាយ​ប្រព្រឹត្ត​ខុស​ច្បាប់​ហើយ​ត្រូវ​ជាប់​ទោស​ប៉ុណ្ណោះ​។ ដូច្នេះ​ការ​ចង់​បញ្ចុះបញ្ចូល​ចង់​ឲ្យ​មាន​ការ​ចរចា​នយោបាយ​ដើម្បី​ដោះលែង​អ្នក​នយោបាយ​ជាប់​ទោស​មិន​អាច​មាន​ជា​ដាច់​ខាត​»​។

លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា​ឆ្នាំ​ចាស់​បាន​កន្លង​ផុត​ទៅ​អ្នក​នយោបាយ​គួរ​ធ្វើ​អ្វី​មួយ​ដើម្បី​បន្ថយ​កំដៅ​នយោបាយ​រវាង​បក្ស​កាន់​អំណាច និង​អតីត​បក្ស​ប្រឆាំង​។

លោក​ថ្លែង​ថា​៖ «​ការពិត​ត្រូវ​ជជែក​ដោះស្រាយ​ដោយ​ការ​ជជែក​គ្នា​ហើយ​យក​ល្អ​ទៀត​គឺ​រក​មធ្យោបាយ​ទប់ស្កាត់​កុំ​ឲ្យ​មាន​ទំនាស់​គ្នា​។ បង្កើត​យន្តការ ឬ ស្ថាប័ន​ទី​ ១ ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​ទំនាស់​គ្នា​។ តើ​ត្រូវ​ដោះស្រាយ​យ៉ាង​ម៉េច គឺ​ដោះស្រាយ​ដោយ​សន្តិវិធី​ដូចជា​វប្បធម៌​សន្ទនា​ជាអាទិ៍​។ បើ​ទាស់​គ្នា​ទៅ​ហើយ ពេល​ចូលឆ្នាំ ចូល​ខែ​ថ្មី យក​ល្អ​ទាំងអស់​គ្នា​ត្រូវ​មាន​សុច្ឆន្ទៈ​ពិតប្រាកដ​គឺ​ចិត្ត វាចា រួម​គ្នា​ឯកភាព​ជាតិ សន្តិភាព និង​យោគយល់​ឲ្យ​គ្នា វិញ​ត្របាញ់​ជា​ខ្សែ​មួយ​»​។

លោក​បន្ថែម​ថា​ការ​នៅ​បន្ត​ពាក់​មុខ​យក្ស​ដាក់​គ្នា​រវាង​អ្នក​នយោបាយ​ទាំង​ ២ ​ភាគី​នឹង​មិន​ធ្វើឲ្យ​ប្រទេស​ជាតិ​ក៏​ដូចជា​ប្រជាជន​ចំណេញ​ពី​ទំនាស់​ទាំង​នេះ​ទេ​។

លោក​ថ្លែង​ថា​៖ «​ប្រជាពលរដ្ឋ​ខាត​ជាតិ​ខ្មែរ​ខាត​។ ដូចជា​គេ​ដាក់​ទណ្ឌកម្ម​វា​ច្បាស់​ជា​មេដឹកនាំ​ហ្នឹង​ហើយ​ដែល​រង​ការ​ដាក់​ទណ្ឌកម្ម ក៏​ប៉ុន្តែ​ជាតិ​ខ្មែរ​ទាំង​មូល​ដែល​មាន​អ្នក​ដឹកនាំ​គេ​ដាក់​ទណ្ឌកម្ម​អ៊ីចឹង តើ​យើង​មាន​មោទនភាព​ឬ​? បើ​សិន​ជា​គេ​ដាក់​ទណ្ឌកម្ម​ទៅ​ទៀត​ទៅ​ជា​យ៉ាង​ម៉េច​? ខ្ញុំ​ធ្លាប់​ជួប​ប្រទះ​ហើយ​ខ្ញុំ​ទៅ​បរទេស​ពេល​ជនជាតិ​ខ្មែរ​ទៅ​បរទេស​គេ​ថា​អ្នក​ឯង​មាន​មេដឹកនាំ​សុទ្ធ​ត​អា ពូជ ប៉ុល ពត ឈ្មោះ​ ប៉ុល ពត ជា​ឈ្មោះ​ដែល​គេ​ស្គាល់​ក្នុង​ពិភពលោក​ក្នុង​វចនានុក្រម​នៃ​ជន​ផ្ដាច់ការ​ដែល​ឃោរឃៅ តើ​យើង​មាន​មោទនភាព​អី​?»៕


Despite ban on foreign funding, Ranariddh says Funcinpec donation is up to China

$
0
0
Funcinpec President Prince Norodom Ranariddh meets with Chinese delegate Wang Weiguang in December. He later told reporters he requested Chinese funds for his party. Fresh News

Ben Sokhean | The Phnom Penh Post
Publication date 02 January 2018 | 08:27 ICT

Funcinpec President Prince Norodom Ranariddh yesterday doubled down on his seemingly illegal request for Chinese aid, claiming it was his “right”, despite the law explicitly prohibiting political parties from accepting foreign funds.

Speaking to reporters after a Buddhist ceremony at the Royal Palace yesterday, Ranariddh said it was his “duty as president” to take care of his party.

“Our party is the poorest party. Now we became the second biggest party, but like journalists know, we are very poor and still empty,” the prince said.

Funcinpec was recently brought back from brink of obscurity after the main opposition, the Cambodia National Rescue Party, was dissolved in November. The majority of their National Assembly seats were handed to Funcinpec, despite the party having won less than 4 percent of the vote in 2013.

“It is up to the Chinese if they do give or not. If they think their law bans that, that’s fine,” he said, despite the fact the move is also outlawed in Cambodia.

Prince Norodom Ranariddh participates in a Buddhist ceremony at the Royal Palace yesterday. Fresh News

Ranariddh first made the request for funding last week to a visiting diplomat.

Following Ranariddh’s comments, Prince Sisowath Chakrey Noukpol, a former Funcinpec official, threatened to sue him and stage a protest should he receive foreign funds. Ranariddh said it was Chakrey Noukpol’s right to sue, just as it was his own right to request money.

Party spokesman Nheb Bun Chhin initially denied the request ever happened, but later said the move was not illegal because no funds were actually received.

Interior Ministry spokesman Khieu Sopheak said last week that the request would not be investigated.

ខ្មែរ​អាមេរិកាំង​បារម្ភ​អំពី​ឥទ្ធិពល​សភា​អាមេរិក​ចំពោះ​ការ​ឈប់​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​ដល់​ទំនិញ​កម្ពុជា

$
0
0
រូបឯកសារ៖ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មក​ពី​បណ្តា​រដ្ឋនានា​នៅ​ជុំវិញ​សហរដ្ឋ​អាមេរិក មក​ជួបជុំ​គ្នា​ធ្វើ​បាតុកម្ម​តវ៉ា​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​លិទ្ធិ​ប្រជាធិបតេយ្យ ​នៅ​កម្ពុជា នៅ​មុខ​ក្រសួង​ការបរទេស រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។ (សាយ ​មុនី)

សុខ ខេមរាVOA Khmer 31 ធ្នូ 2017

ខ្មែរ​អាមេរិកាំង​បារម្ភ​អំពីឥទ្ធិពល​សភា​អាមេរិក​ចំពោះការ​បញ្ឈប់​ផ្តល់ការ​អនុ គ្រោះ​ពន្ធ​ដល់​ទំនិញ​កម្ពុជា។​ ការព្រួយ​បារម្ភ​ដូច្នេះ​កើត​ឡើង​ចំ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​រង​ការ​ចោទ​ប្រកាន់​ថា​ បាន​រំលោភ​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ ហើយ​មិន​ព្រម​ស្តារ​ស្ថានការណ៍​ឡើង​វិញ។

វ៉ាស៊ីនតោន — នៅ​ពេល​ក្រុម​សមាជិក​សភា​អាមេរិកាំង​មួយ​ចំនួន​កំពុង​សម្លឹង​មើល​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​ប្រទេស​កម្ពុជា​ដោយសារ​ការ​រំលោភ​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​ ការ​ធ្វើទុក្ខ​បុក​ម្នេញ​ក្រុម​ប្រឆាំង​ ការ​បិទ​សិទ្ធិ​សេរីភាព​ក្រុម​សង្គម ស៊ីវិល​និង​បណ្តាញ​ព័ត៌មាន​ មុន​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ​ក្រុម​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ខ្លះ​ដាក់​ក្តី​ព្រួយ​បារម្ភ​ ចំពោះ​ការ​បញ្ចប់​កិច្ច​សន្យា​អនុ​គ្រោះ​ពន្ធ​សម្រាប់​ទំនិញ​កម្ពុជា​ចូល​មក​កាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក។

លោក​ យ័ប គីមទឹង ​ពលរដ្ឋ​ម្នាក់​ក្នុង​រដ្ឋ​វីជីនៀ ​បាន​អះអាង​ថា​ ប្រជា​ពលរដ្ឋ​អ្នក​ប្រើ​ប្រាស់​ និង​ក្រុមហ៊ុន​គេ​ស្តាប់​រដ្ឋាភិបាល​អាមេរិកាំង​និង​សភា​របស់​គេ​ ដោយ​សារ​ថា ​សភា​អាច​ផ្តាច់​កិច្ច​ព្រម​ព្រៀង​នាំ​ទំនិញ​ចូល​មក​មិន​យក​ពន្ធ​ បើ​រដ្ឋាភិបាល​កម្ពុជា​មិន​ធ្វើ​តាម​លក្ខខណ្ឌ​របស់​ស.រ.អា។

«បើសិន​ជារដ្ឋសភា​គេជំរុញ​ទៅក្រុម​ហ៊ុន​អស់ហ្នឹង​ និយាយ​ជាមួយ​ក្រុមហ៊ុន​អស់ ហ្នឹង​មិន​ជួយ​ធ្វើ​ការ​ជាមួយ​ទេ​ គេ​អាច​ផ្តាច់​ការ​អនុគ្រោះ​ពន្ធ ​(Tax) ​ឲ្យ​បាន​ថោក ហ្នឹង​ទៅ​ស្រុក​ខ្មែរ។​ អញ្ចឹង​ក្រុមហ៊ុន​ហ្នឹង​ក៏​មិន​អាច​រក​ស៊ី​បាន​ដែរ‍»។
លោក​ថ្លែង​ថា​ មិន​ថា​រដ្ឋាភិបាល​អាមេរិក​ទេ​ សូម្បី​តែ​ពលរដ្ឋ​អាមេរិកាំង​ក៏​យល់ ច្បាស់​អំពី​រឿង​រំលោភ​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ដែល​ជា​តម្លៃ​សំខាន់ សម្រាប់​ពួក​គេ។

«នៅស្រុក​អាមេរិក​ គេ​មាន​សេរីភាព​ ដូច​ថា​គេ​ទៅ​ទិញ​របស់​អីណា​ក៏​បាន​ តែភាគ ច្រើន​ប្រជាជន​អាមេរិកាំង​គេ​យល់​ពីរឿង​ថា ​យុត្តិធម៌ ​ការ​គោរព​លទ្ធិប្រជាធិបតេយ្យ ​និង​សិទ្ធិ​មនុស្ស ​គេ​យក​អាហ្នឹង​ធ្វើ​ជា​តម្លៃ​ធំ ​ហើយ​ដល់​ពេល​អញ្ចឹង​ទៅ បើសិន​ជា​គេ​ផ្សាយ​ពី​រឿង​ស្រុក​ខ្មែរ​យើង​មិន​ល្អ​ពីរឿង​អស់​ហ្នឹង​ ខ្ញុំ​ថា​ប្រជាជន​មួយ​ចំនួន​គេនឹង​កាត់​បន្ថយ​ការ​ទិញ​របស់​របរ​មក​ពី​ស្រុក​ខ្មែរ‍»។

លោក​ សារ៉ាយ យន់ ​ពលរដ្ឋ​ខ្មែរក្នុង​ទីក្រុង​តាកូម៉ា​ រដ្ឋ​វ៉ាស៊ីនតោន​ស្តេត​ បាន​អះអាង​ថា​ សភា​ស.រ.អា​ដែល​ធ្វើការ​ជាក្រុម​ មិន​មែន​បុគ្គល​នោះ ​មាន​ឥទ្ធិពល លើ​ក្រុម​ហ៊ុន​អាមេរិកាំង​និង​រដ្ឋាភិបាល​អាមេរិកាំង​ដើម្បី​ដាក់​កម្រិត​ថា​ ត្រូវ​ទិញឬ មិន​ត្រូវ​ទិញទំនិញ​ណា​ដែល​ប៉ះ​ពាល់​ដល់​ពលករ ​និង ​ខូច​ខាត​ប្រជាធិបតេយ្យ និង​ ការ​មិន​គោរព​សិទ្ធិ​មនុស្ស។

«មាន​អំណាច​ណាស់ ​មិន​ឲ្យ​ទិញ ​មិន​ឲ្យ​ធ្វើ​អ្វី​ដែល​ខុស​នឹងច្បាប់​ នេះ​បាន​ស្រុក មាន​ច្បាប់។​ អញ្ចឹង​បាន​ច្បាប់​អនុញាត​ឲ្យ​យើង​ទាំង​អស់​គ្នា​គោរព ​ដែល​មានន័យ ថា​ប្រទេស​ណា​ដែល​រំលោភ​សិទ្ធិ​មនុស្ស​ដូច​នៅ​ប្រទេស​យើង​សព្វ​ថ្ងៃ​គឺ​ថា​គេ​ឲ្យ ក្រុម​ហ៊ុន​ធំៗ​ដែល​ទិញ​ស្បែក​ជើង ​ទិញ​ខោអាវ​ អ្វី​ក៏​ដោយ​ដែល​ទាក់​ទង​នឹង ប្រទេស​ខ្មែរ​១០០​ភាគរយ​ រដ្ឋាភិបាល​ស.រ.អា​ គេ​មាន​សភា​ដែល​ប្រជុំ​ពិគ្រោះ​គ្នា​ដេញ​ដោលគ្នា​ដើម្បី​សម្រេច‍»។

លោក​ថា​សម្រាប់​រូបលោក​ផ្ទាល់​នឹង​មិន​ប្រើ​ប្រាស់​ទំនិញ​ដែល​កើត​ចេញ​ពីការ រំលោភ​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​ទេ។

«និយាយ​ឲ្យត្រឹមត្រូវ​យើង​មិនអាច​ទៅយក​របស់​ដែល​ញើស​ឈាម​ដែល​កម្មករ​ខំ ធ្វើ​ យើង​ទៅ​ទិញ​យកមក​ស្លៀកពាក់ ​គឺស្លៀក​ពាក់​ញើស​ឈាម​របស់​កម្មករ​ដ៏​បរិសុទ្ធ​អញ្ចោះ​យើង​ខ្ញុំជឿ​ថា​ ទាំង​ ខេមរា​ឯង​ទាំង​ក្តី ​ខ្ញុំក្តី​ជនជាតិ​ណា​ក៏ដោយ ដែល​ជា​មនុស្ស​ដែលគេ​គោរព​ច្បាប់​គេមិន​ត្រូវ​ទិញ​មក​ទេ»។

លោក​សារ៉ាយ​បានបន្តថា​លោកមាន​ការអាណិត​អាសូរ​ដល់​ពលករ​កម្មករ​ណាស់​បើស.រ.អា​ផ្តាច់​កូតា​សម្លៀក​បំពាក់ ​ដោយសារ​ថាពួកគេ​នឹងជួប​ប្រទះ​ភាព​អត់ ការងារ​ធ្វើ​ ជីវភាព​ប្រចាំថ្ងៃ ​តែកម្មករ​ទាំងនោះ​ស្ថិតក្នុង​អ្វីមួយ​ដែល​លោក សារ៉ាយ​អះអាង​ថានៅ​ចន្លោះ​ការប្រជែង​គ្នារបស់​អ្នក​នយោបាយ។

នៅក្នុងការ​សួរដេញ​ដោល​មួយ​កាលពី​សប្តាហ៍ថ្មីៗ​នេះ​ ដែល​ដឹកនាំ​ដោយ សមាជិក​សភាម្នាក់​គឺលោក ​Ted Yoho ​នៃគណបក្ស​សាធារណៈរដ្ឋ​ បាន​ពិភាក្សា និង​ពិនិត្យ​មើល​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ថែម​ទៀត​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​ ក្រុមហ៊ុន​ អ្នក​ប្រព្រឹត្ត​អំពើ​ពុករលួយ​ និងជន​បំផ្លាញ​ប្រជាធិបតេយ្យ​កម្ពុជា។​ ទណ្ឌកម្ម​ទាំងនោះ មានការ​គិតគូរ​ដល់ការ​ប្រមូល​បញ្ជី​ឈ្មោះ​បុគ្គល ​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន ​បង្កក​ទ្រព្យ​សម្បត្តិ​និងការ​ពិចារណា​ឡើងវិញ​រឿង​កូតា​នាំចូល​សម្លៀក​បំពាក់​មក​កាន់​ទីផ្សារ​ស.រ.អា ​ដោយ​អនុគ្រោះ​ពន្ធ​នោះ​ជាដើម។

លោក Ted Yoho សមាជិក​សភា​នៃ​គណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ Floridaនិង​ជា​ប្រធាន​អនុ​គណៈកម្មការ​ទទួល​បន្ទុក​តំបន់​អាស៊ីប៉ាស៊ីហ្វិក​នៃ​គណៈកម្មការការ​បរទេស​របស់​សភាជាតិ​អាមេរិក ថ្លែង​នៅ​ឯ​សវនាការ​សាធារណៈស្តីអំពី​ «ការ​ធា្លក់​ចុះរបស់​កម្ពុជា»។

លោក ​សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ ​Brad Sherman ​មកពី​រដ្ឋ​កាលីហ្វ័ញ៉ា ​បាន​អះអាងថា​ វាដល់​ពេល​វេលា​ដែល​ស.រ.អា​និយាយ​ជាមួយ​អ្នក ជំនួញ​ស.រ.អា​ហើយ​ ក្រៅពី​លោកសុំ​ឲ្យសហភាព​អឺរ៉ុប​និង​ជប៉ុន​ធ្វើដូចគ្នា​ដែរ។

«ប្រសិន​បើយើង​សម្រេច​បញ្ឈប់​ការអនុញាតិ​ឲ្យនាំចូល​ដ៏ពិសេស​មកកាន់​ទីផ្សារ ស.រ.អា​ដែលក្រុម​ហ៊ុន​នានា​បានទិញ​ផលិតផល​វាយណភ័ណ្ឌ​ពីប្រទេស​កម្ពុជា អាចធ្វើ​មោឃភាព​កុងត្រា​ទាំងនោះ ​អញ្ចឹងយើង​អាចដាក់​បញ្ចូល​ក្នុង​ច្បាប់​បាន​ហើយ‍»។

នេះជា​ការសួរ​នាំដល់​ក្រុមវាគ្មិន​សាក្សី​ដើម្បីឆ្លើយ ​ដែលរឿងនេះស.រ.អា​ធ្លាប់ បាន ​ធ្វើការ​កាត់ផ្តាច់​កូតា​ក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ អាស៊ីមួយ​ចំនួន ​និង​ប្រទេស​ផ្សេងទៀត​ ប្រកប​ដោយ​ជោគជ័យ ​ហើយបាន​ស្តារ​ស្ថានការណ៍​នយោ​បាយ​ឡើងវិញ ។

ស.រ.អា​បានកាត់​ផ្តាច់​ជំនួយ​សម្រាប់​គាំទ្រ​ការ​បោះឆ្នោត​ដូចជា​សហភាព​អឺរ៉ុប​ដែរ ដែល​ទំនងជា​មិន​ទទួល​ស្គាល់​ការបោះឆ្នោត​និង​រដ្ឋាភិបាល​ដែលកើត​ចេញ​ពីការ បោះឆ្នោត​ក្នុងឆ្នាំ២០១៨​ខាងមុខ​នោះទេ។​ បន្ថែមពី​លើនេះ​ស.រ.អា​ក៏បាន​ប្រកាស រិត​ត្បិត​ទិដ្ឋការ ​ឬ Visa ​ដល់មន្ត្រី​កម្ពុជា​ផងដែរ​ចំពោះការ​ធ្វើទុក្ខ​បុកម្នេញ​នយោ បាយ​ហើយមិន​ព្រមស្តារ​ស្ថានការណ៍​នយោបាយ​ឡើងវិញ​និងការ​បើក​ទូលាយ​ឲ្យអង្គការ​អង្គការសង្គម​ស៊ីវិល​ជាពិសេស​អង្គការ​ឃ្លាំមើលការ​បោះឆ្នោត​ស.រ.អា​ហៅថា​វិទ្យាស្ថាន​ជាតិ​ប្រជាធិប​តេយ្យ​ NDI​ ដែលត្រូវ​រដ្ឋាភិបាល​កម្ពុជា​បិទទ្វារ​និង​ផ្តល់​សេរីភាព​បណ្តាញព័ត៌មាន​ឯករាជ្យ​ឲ្យ​ដំណើរការ​ឡើងវិញ​ជាពិសេស​បើក​ឳកាស​ឲ្យក្រុម​ជំទាស់​គឺគណបក្ស​ង្គ្រោះ​ជាតិ​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​ជាតិ​ឆ្នាំ២០១៨​ ដោយ​សេរីនិង​យុត្តិធម៌​ ហើយ ​ដោះលែង​លោក​ កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិដែល​ត្រូវចោទ​ប្រកាន់​ថាក្បត់​ជាតិ ​និង​អ្នកទោស​មន​សិការ​ផ្សេងទៀត​នោះ។

គេហទំព័រដើមរបស់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) ដែល​ជា​អង្គការ​មួយ​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការពង្រឹង​លទ្ធិប្រជាធិប្បតេយ្យ​នៅ​កម្ពុជា។ (រូបភាព​ដកស្រង់​ចេញ​ពី​គេហទំព័រ)

លោក​ សមាជិក​សភា ​ថេត យូហូ ​មកពីរដ្ឋ ​Florida ​បានរៀប​រាប់អំពី​ស្ថានការណ៍ លម្អិត​ផ្នែក​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ រាប់ចាប់​ពីការវាយ​តំណាង​រាស្ត្រពីរ​រូប ​ការសម្លាប់​លោក​បណ្ឌិត​ កែម ឡី​អ្នកវិភាគ​ឯករាជ្យ ​ការរំលាយ​គណបក្ស​ជំទាស់​ ការចាប់​ដាក់គុក​មេដឹកនាំ​ក្រុមជំទាស់​គឺ ​លោក ​កឹម សុខា ការបង្ក​ឲ្យមាន​ការ​និរទេស​ខ្លួនក្រុម​មន្ត្រី​ជំទាស់​ជាច្រើន​រូប​ទៅក្រៅ​ប្រទេស រាប់ទាំង​អតីត​ប្រធាន​ក្រុមជំទាស់​គឺលោក​ សម រង្ស៉ី ​ការបែង​ចែក​អាសនៈ​សភា និងក្រុម​ប្រឹក្សាឃុំ​សង្កាត់​របស់​គណបក្ស​ជំទាស់​ ការបោះឆ្នោតគ្មាន​លក្ខណៈ​សេរីនិង​យុត្តិធម៌​ អាច​ទទួល​ស្គាល់​ពីភាព​ស្របច្បាប់​ក្នុង​ស្ថានភាព​ដែល​រដ្ឋា ភិបាល​កម្ពុជា​មិនព្រម​កែប្រែ​ស្ថានការណ៍។

លោក ​គុជ ច័ន្ទលី ​ពលរដ្ឋ​នៅក្នុង​រដ្ឋម៉ារីលែន​ បាន​អះអាងថា​រដ្ឋាភិបាល​ ស.រ.អា និង​អឺរ៉ុប​មិនមែន​ជាតួអង្គ​ត្រូវស្តី​បន្ទោស​ទេ​បើសិន​ជាមាន​ការកាត់​ផ្តាច់កូតា​ទំនិញ មកពី​កម្ពុជា​ចូលមក​ទីផ្សារ​ស.រ.អា​ តែលោក​ថា​រដ្ឋាភិបាល​កម្ពុជា​ទេ​ ដែល​ជាអ្នក ទទួល​ខុសត្រូវ​ ចំពោះការ​រំលោភ​សិទ្ធិមនុស្ស ​ប្រជាធិបតេយ្យ​ដែល​ធ្វើ ឲ្យ​មាន​ប្រតិកម្ម​ជាអន្តរជាតិ​កកើត​ឡើង។ ​លោក​ទទូច​ដល់​ពលរដ្ឋ​ខ្មែរឲ្យ​ធ្វើការ​ជាមួយ រដ្ឋាភិបាល​នានា​ដើម្បី​និយាយ​អំពីបញ្ហា​កម្ពុជា​ប្រាប់គេ ​ដើម្បីឲ្យ​រដ្ឋាភិបាល​កម្ពុជា ដឹងថា​ខ្លួនមិន​អាច​ធ្វើអ្វីបាន​តាមចិត្ត​នោះទេ។

«ស.រ.អា​និង​សហភាព​អឺរ៉ុប​ក្តី​គេមិន​ចង់​លូកដៃ​ប៉ះពាល់​ទៅដល់​ការធ្វើ​សង្គ្រាម សម្លាប់​ប្រជាពលរដ្ឋ​ ដោយ​ធ្វើការ​រំលំ​រដ្ឋាភិបាល​ណាមួយ​នោះទេ​ តែគេ​ចង់ឲ្យ ប្រជាពលរដ្ឋ​នៅក្នុង​ប្រទេស​ហ្នឹង​ធ្វើសកម្មភាព​រើបំរះ​ដោយ​ខ្លួនឯង។ ​ដូច្នេះ ហើយ​ ការដាក់​គំនាប​របស់​ស.រ.អា​និង​សហភាព​អឺរ៉ុប​នៅពេល​នេះ​គឺថា​ជា​សារ មួយ​ដ៏ជាក់​ស្តែង​ ហើយ​សំខាន់​បំផុត‍»។

ការថ្លែង​ពីក្តីបារម្ភ​របស់​ក្រុម​ពលរដ្ឋ​អាមេរិកាំង​ទាំងនេះ​កើតឡើង​ក្រោយ​ពេល ក្រុម​ហ៊ុន​ដ៏ធំរបស់​សហរដ្ឋ​អាមេរិក​ Walmart ​ដែល​ជា​អ្នក​នាំ​ចេញ​នូវ​ផលិតផល​ស្បែក​ជើង​ឈានមុខ​គេ​ និង​ជា​អ្នក​នាំចេញ​ឈានមុខ​លំដាប់​ទី​២​នៃ​សម្លៀក បំពាក់​របស់​ប្រទេស​កម្ពុជា​ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​រក្សា​ឲ្យ​បាន​នូវ​ស្ថិរភាព​សង្គម​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ នីតិរដ្ឋ ​ដើម្បី​បើក​ផ្លូវ​ឲ្យ​មានភាព​រលូន​នៃ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​នៅ​ក្នុង​ប្រទេស​នេះ។ ​នេះ​បើ​យោង​តាម​លិខិត​មួយ​ដែល​ក្រុម​ហ៊ុន​នេះ​បាន​ផ្ញើ​ជូន​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កាលពី​ដើម​ខែ​ធ្នូ។​

នៅក្នុង​លិខិត​របស់​លោក​ Scott Price​ អនុ​ប្រធាន​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ Walmart ​កាលពីថ្ងៃទី៦​ ខែធ្នូ ​ដែល​បាន​ផ្ញើ​ជូន​លោក ​អ៊ិត​ សំហេង​ រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ បាន​ជំរុញដល់​រដ្ឋាភិបាល​កម្ពុជា​ ធ្វើ ឲ្យមាន​ភាព​ប្រសើរ​ឡើង​ចំពោះ​លក្ខខណ្ឌ​ការងារ ​ប្រព្រឹត្ត​ឲ្យបាន​ត្រឹមត្រូវ​ចំពោះ រដ្ឋាភិបាល​ស.រ.អា​និង​អង្គការ​របស់ស.រ.អា។

«ខណៈ​ដែល​យើង​ត្រូវ​បាន​តម្រូវ​ឲ្យ​មាន​បទដ្ឋាន​ខ្ពស់​នេះ​ យើង​សូម​ស្នើ​ដោយ​សេចក្តី​គោរព​ថា​ រដ្ឋាភិបាល​របស់​លោក​បន្ត​ធ្វើ​ឲ្យ​ប្រសើរ​ដល់​លក្ខខណ្ឌ​ការងារ​សម្រាប់​កម្មករ​រោង​ចក្រ​កម្ពុជា​ និង​ប្រព្រឹត្ត​ចំពោះ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​សង្គម​ស៊ីវិល​របស់​យើង​ដោយ​យុត្តិធម៌​ ដោយ​អនុលោម​តាម​បទដ្ឋាន​ និង​វិធាន​អន្តរជាតិ​នានា‍»។​

ការស្នើ​របស់​ក្រុមហ៊ុន​ Walmart ​ដែលមាន​ទីស្នាក់​កណ្តាល​នៅ​សហរដ្ឋ​អាមេរិក កើតមាន​ឡើង​ក្រោយពេល​ដែល​ក្រុម​សមាជិក​សភា​ចម្រុះ​បក្សបាន​បញ្ជាក់​ពីការ ចង់​សរសេរ​ច្បាប់​ទាក់ទង​នឹង​ទណ្ឌកម្ម​ប្រឆាំងនឹង​រដ្ឋាភិបាល​និងមន្ត្រី​កម្ពុជា​ ហើយ​ជា ​ពេលវេលា​ត្រូវនិយាយ​ជា​ក្រុមហ៊ុន​ស.រ.អា​ដែល​រកស៊ី​ទាក់ទង​នឹងការ នាំ​ទំនិញ​ពីកម្ពុជា​នោះ។

លោក​ អាត់ ធន់​ ប្រធាន​សហភាព​ការ​ងារ​កម្ពុជា​បានថ្លែង​ថាគ្មាន​ទីផ្សារ​ណាមួយ អាចជំនួស​ទីផ្សារ​ស.រ.អា​ អឺរ៉ុប ​ការណាដា​និង​ជប៉ុន​ទេ​ ហើយបើ​មានការ​កាត់ ផ្តាច់​កូតា​ទំនិញ​កម្ពុជា​ឬ ​ព្យួរ​យ៉ាងណា​ នោះ​នឹង​ធ្វើឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កម្មករ រោងចក្រ​និង​អ្នក​ទទួល​ប្រយោជន៍​ដោយ​ប្រយោល​ពីវិស័យ​នេះ ​ជាច្រើន​លាន នាក់​ទៀត។

«អញ្ចឹង​ប្រទេស​ផ្សេងទៀត​មិនអាច​យកមក​ជំនួស​ទេ​ ជាពិសេស​គឺប្រទេស​ចិន ដែល​យើង​មាន​ទំនាក់​ទំនង​ល្អជាមួយ​រដ្ឋាភិបាល​គឺអត់​បាននាំ​ឥវ៉ាន់​ចូលនោះ​ទេ គឺមាន​តែនាំ​វត្ថុធាតុ​ដើមចូល​មក​ស្រុកខ្មែរ ​ផលិត​នាំចេញ​ទៅក្រៅ​ដូចគ្នា‍»។

ទោះជា​មានការ​អះអាង​ពីបំណង​ទិញផលិត​ផលបន្ត​ពីកម្ពុជា​ក្តី​ តែលោក​ អាត់ ធន់​បានថ្លែង​ថាលិខិត​របស់​ក្រុមហ៊ុន​ Watlmart​ គឺជាការ​រំលឹក​ឲ្យ​រដ្ឋាភិបាល កម្ពុជា​ដឹង​ចំពោះ​អ្វីត្រូវ​សើរើ​ឡើងវិញ​នូវលក្ខខណ្ឌ​នានា​ដែលត្រូវ​បំពេញ។

វិស័យ​កាត់ដេរ​កម្ពុជា​គឺស្ថិតក្នុង​វិស័យធំៗ​ចំនួន​៤ដែល​ទ្រទ្រង់​សេដ្ឋកិច្ច​កម្ពុជា គឺមាន​ការនាំ​ចេញ​ដល់ទៅ​ចំនួន​ទឹកប្រាក់​ជាង​៧ពាន់​លាន​ក្នុងមួយ​ឆ្នាំៗ ​ទៅ​កាន់ ទីផ្សារ​អាមេរិក​និង​អឺរ៉ុប​ដោយ​បានផ្តល់​ការងារ​ដល់កម្មករ​រោងចក្រ​ជាង​៧សែន នាក់ ​ក្នុង​ប្រទេស​កម្ពុជា៕

Dhamma talk by Maha Thera Dr. Hok Savann January 1, 2018

សម រង្ស៊ី នៅ​តែ​រក្សា​ជំហរ​ដើម​ ទោះ​បី​តុលាការ​កាត់​ឲ្យ​ចាញ់​ក្តី

$
0
0
លោក សម រង្ស៊ី អតី​ត​ប្រធា​ន​គណ​បក្ស​សង្គ្រោះ​ជាតិ​។ រូបថត ហ្វេស​ប៊ុក​

នៀម ឆេង ភ្នំពេញ​ ប៉ុស្តិ៍​ Mon, 1 January 2018

ភ្នំពេញៈ អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី នៅ​តែ​រក្សា​ជំហរ​របស់​លោក ទោះ​បី​តុលាការ​កាត់​ទោស​ឲ្យ​លោក​បង់​សំណង​ជំងឺ​ចិត្ត​ចំនួន ១ លាន​ដុល្លារ រឿង​ដែល​លោក​ថ្លែង​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​សូក​ប៉ាន់ នាង​ធី សុវណ្ណថា ១ លាន​ដុល្លារ​ ឲ្យ​រក​រឿង​គណបក្ស​សង្គ្រោះជាតិ។

សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ បាន​​បើក​សវនាការ​ជំនុំ​ជម្រះ​អស់ពេល​ ២ ​ម៉ោង​និង​បាន​ប្រកាស​សាល​ក្រម​​ភ្លាមៗ ដោយ​តម្រូវ​ឲ្យ​លោក សម រង្ស៊ី បង់​សំណង​ជំងឺ​ចិត្ត ៤ ពាន់​លាន​រៀល ឬ ​ប្រមាណ​ ១ លាន​ដុល្លារ ទៅ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។ តុលាការ​ក៏​តម្រូវ​ឲ្យ​លោក​ សម រង្ស៊ី បង់​ប្រាក់​ពិន័យ​​ចំនួន ១០​ លាន​រៀល​ ចូល​ថវិកា​រដ្ឋ​ផង​ដែរ។

លោក ហេង សុណា ចៅក្រម​ជំនុំជម្រះ​ថ្លែង​ក្រោយ​សួរ​ដេញដោល​ថា៖ «តុលាការ​វិនិច្ឆ័យ​សេចក្តី​ទី ១ ផ្តន្ទាទោស​ជន​ជាប់​ចោទ សម រង្ស៊ី អាយុ​ ៦៦ ឆ្នាំ​ជនជាតិ​ខ្មែរ​សាសនា​ព្រះ​ពុទ្ធ​ពិន័យ​ ១០ លាន​រៀល​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ កាល​ពី​ថ្ងៃទី​ ១៤ មករា ២០១៧។ ទី ២ បង្គាប់​ឲ្យ​សង​សំណង​ជំងឺ​ចិត្ត​ ៤ ពាន់​លាន​រៀល តាម​ការ​ទា​ម​ទារ​របស់​មេធាវី​ដើម​បណ្ដឹង ទុក​ពេល​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់»។

សវនាការ​នេះ ​ធ្វើ​ឡើង​តាម​ពាក្យ​បណ្ដឹង​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ដែល​តំណាង​ដោយ​លោក​មេធាវី គី តិច ដែល​បាន​ប្តឹង​លោក សម រង្ស៊ី ពី​បទ​«បរិហារកេរ្តិ៍​ជា​សាធារណៈ» តាម​មាត្រា ៣០៥ នៃ​ក្រម​ព្រហ្មទណ្ឌ និង​ទាម​ទារ​សំណង ៤ ពាន់​លាន​រៀល។ ដើម​ហេតុ​នៃ​បណ្ដឹង​នេះ​ កើត​ចេញ​ពី​ការ​បែក​ធ្លាយ​សារ​ឆ្លើយ​ឆ្លង​គ្នា​ តា និង​ ចៅ ដែល​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ក៏​ដូចជា លោក សម រង្ស៊ី ផ្ទាល់​យល់​ថា​ ជាសារ​ឆ្លើយឆ្លង​​គ្នា រវាង​លោក ហ៊ុន សែន និង​កញ្ញា ធី សុវណ្ណថា។


សារ​បែក​ធ្លាយ​មាន​ជាង ៤០០ ទំព័រ ហើយ​នៅ​ទំព័រ​មួយ​មាន​សរសេរ​ថា «តា telegram ទៅ​អ៊ុំ ហូសុធី ឲ្យ​បើក​ជូន​ចៅ ៦០០​-​០០០ $ ​ទៀត។ ចៅ​ត្រូវ​ចាំ​ថា​ មាន​តា​នៅ​ពីក្រោយ​ដែល​​ជឿ​ទុក​ចិត្ត​ចៅ។ Total 400.00$+600.000$ = 1.000.000$ + you»។

ដោយ​ផ្អែក​លើ​សារ​បែក​ធ្លាយ​នេះ លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​ ១៤ ខែ​មករា​ឆ្នាំ​ ២០១៧ បាន​ថ្លែង​ក្នុង​វេទិកា​មួយ​នៅ​ប្រទេស​ បារាំង​ថា៖«ចុះ​ ហ៊ុន សែន សូក​ ធី សុវណ្ណថា ១ លាន​ដុល្លារ ម៉េច​អាណា​មិន​ធ្វើ​អី​ ហ៊ុន សែន​ ផង។ ...សូក​ឲ្យ​មនុស្ស​ធ្វើ​អាក្រក់ ថា​ឲ្យ​វាយ​ប្រហារ ឲ្យ​រក​រឿង​គណបក្ស​សង្គ្រោះ​ជាតិ​ ឲ្យ​ធ្វើ​បាតុកម្ម​ ជួល​នេះ​ជួល​នោះ ប្រើ​ ១ លាន​ដុល្លារ​ ពុក​រលួយ»។

លោក សម រង្ស៊ី បាន​ថ្លែង​ដូច្នេះ​ ដោយ​ប្រៀបធៀប​ទៅ​នឹង​ការ​ចាប់​ខ្លួន​មន្ត្រី អាដហុក និង​ការ​ប្តឹង​លោក​ កឹម សុខា រឿង​ស្នេហា​ជាមួយ​ស្រីមុំ។

នៅ​ក្នុង​សវនា​ការ លោក គី តិច មេធាវី​របស់​លោក​ ហ៊ុន សែន ថ្លែង​ថា៖ «ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី មិន​មាន​ភ័ស្តុតាង ផ្ទុយ​ពី​ការ​ពិត ព្រោះ​សម្តេច​ មិន​បាន​ធ្វើ​ដូច្នេះ​ទេ។ គាត់​បំពាន​ពេញ​ទំហឹង​ទៅ​​លើ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា។ ដូច្នេះ​សម្តេច​​ប្តឹង​ទាមទារ​សំណង ៤ ពាន់​លាន​រៀល»។

ប៉ុន្តែ​លោក សំ​ សុគង់ មេធាវី​ការពារ​លោក ​សម រង្ស៊ី បាន​ថ្លែង​តប​វិញ​​ថា៖ «បើ​ថា​ គាត់​និយាយ​មិន​ពិត តើ​មាន​ភ័ស្តុតាង​អ្វី​បញ្ជាក់​ថា​ គាត់​និយាយ​មិន​ពិត? ទាល់​តែ​មាន​កំណត់​ហេតុ​សួរ​ចម្លើយ​ធី សុវណ្ណថា ឬ​ការ​កោះ​ហៅ​កញ្ញា ធី សុវណ្ណថា មក​សួរ​សិន ហើយ​អ្វី​ដែល​គាត់​ថ្លែង​នោះ​ មិន​មែន​​ជា​ការ​បរិហារ​កេរ្តិ៍​ទេ​ ព្រោះ​គ្មាន​អ្នក​បញ្ចេញ​មតិ​អាក្រក់ៗ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​លោក​នាយក​រដ្ឋ​មន្ត្រី​ទេ»។

លោក សំ សុគង់ ថ្លែង​ថា អ្វី​ដែល​លោក សម រង្ស៊ី ថ្លែង ​គឺ​ជា​ការ​ប្រើ​សិទ្ធិ​ក្នុង​ការ​បញ្ចេញមតិ​ តាម​របប​ប្រជាធិបតេយ្យ ​ទៅ​លើ​បុគ្គល​សាធារណៈ ហើយ​​ការ​ទាម​ទារ​សំណង​ដ៏​ច្រើន​នេះ​ មិន​សម​ស្រប​ទៅ​នឹង​អ្វី​ដែល​លោក​ហៅ​ថា ព្យសនកម្ម​គំនិត ដោយ​សារ​តែ​មិន​មាន​អ្វី​កំណត់​ពី​ការ​ខូច​ខាត​ ដោយសារ​ការ​និយាយ​នោះ​ទេ។

ប៉ុន្តែ​លោក គី តិច ឆ្លើយ​តប​ថា​៖ «កញ្ញា ធី សុវណ្ណថា បាន​ដាក់​ពាក្យ​ប្តឹង​រឿង​នេះ​ដែរ ដូច្នេះ​មាន​ន័យ​ថា​ គាត់​បដិសេធ​ហើយ។ ចំពោះ​សេរីភាព​ នៃ​ការ​បញ្ចេញ​មតិ​ មិន​ត្រូវ​ទម្លាក់​កំហុស​លើ​ជន​រងគ្រោះ​ទេ​ ព្រោះ​មាត្រា​ ៣០៥ បាន​ការពារ»។

ក្រោយ​ពេល​ប្រកាស​សាលក្រម លោក​ សម រង្ស៊ី បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក ដោយ​ប្រកាន់​ជំហរ​ចំពោះ​ការ​លើក​ឡើង​របស់​លោក។

លោក សម រង្ស៊ី សរសេរ​ថា៖ «ជិត ១ ឆ្នាំ​កន្លង​ផុត​ទៅ​ហើយ ​ដែល​លោក ហ៊ុន សែន មិន​បាន​បដិសេធ​យ៉ាង​ម៉ឺង​ម៉ាត់ សារ​ទាំង ៤០០ នោះ ដែល​បាន​បែក​ធ្លាយ​ជា​សាធារណៈ។ ដូច្នេះ សាធារណ​មតិ​ នៅ​តែ​ជឿ​ជាក់​ថា សារ​ទាំង​នោះ​ ជា​សារ​ពិត​ប្រាកដ​ទាំង​អស់»។

លោក សម រង្ស៊ី បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​ថា មិន​មាន​អ្នក​ជំនាញ​ណា​បាន​វាយ​តម្លៃ​លើ​សារ​បែក​ធ្លាយ​នោះ​ទេ ហើយ​តុលាការ​មិន​បាន​កោះ​ហៅ​លោក​នាយក​រដ្ឋមន្ត្រី និង​នាង ធី សុវណ្ណថា​ មក​សាក​សួរ​​ ដើម្បី​បញ្ជាក់​ថា​ពិត​ឬ​អត់?

លោក​បន្ថែម​ថា លោក​មិន​ខ្វល់​អំពី​ការ​ចាញ់​ក្តី​នានា​​របស់​លោក​ទេ ​ប៉ុន្តែ​​លោក​ថា ផ្ទុយ​ទៅ​វិញ​ប្តឹង​លោក​កាន់​តែ​ច្រើន​ ធ្វើ​ឲ្យ​លោក​មាន​ឱកាស​បក​អាក្រាត​លោក ​ ហ៊ុន សែន កាន់​តែ​ច្រើន។

នេះ​មិន​មែន​ជា​សំណុំរឿង​តែ​មួយ​នោះ​ទេ​ដែល​លោក​សម រង្ស៊ី ចាញ់​ក្តី​នៅ​ក្នុង​តុលាការ​កម្ពុជា។ អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ​ក៏​ចាញ់​ក្តី​​ក្នុង​សំណុំ​រឿង​ជា​ច្រើន​ទៀត​​ដែល​ប្តឹង​ដោយ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ផងដែរ៕

ហ៊ុន សែន តែងតាំង​ក្មួយ​ប្រុស​បង្កើត​ជា​ឧត្ដមសេនីយ៍​ឯក​ផ្កាយ​មាស​បី

$
0
0
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​កូន​ប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ក្នុង​ពិធី​មួយ​នា​ការដ្ឋាន​កងទ័ព​ជើង​គោក​នៃ​កង​យោធពល​ខេមរភូមិន្ទ។ រូបឯកសារ AFP

ដោយ មាន ឫទ្ធិ RFA 2018-01-02

លោក ហ៊ុន សែន តែង​តាំង​ក្មួយ​ប្រុស​បង្កើត​របស់​លោក គឺ​លោក ហ៊ុន ជា ជា​ឧត្ដមសេនីយ៍​ឯក​ផ្កាយ​មាស​បី។ ការ​តែងតាំង​នេះ​ធ្វើ​ឡើង​ដោយ​ព្រះរាជក្រឹត្យ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៧ របស់​ព្រះមហាក្សត្រ នរោត្តម សីហមុនី ដែល​បញ្ជាក់​ពី​ការ​ដំឡើង​ឋានន្តរសក្ដិ ឧត្ដមសេនីយ៍​ឯក (ផ្កាយ​បី) ដល់​លោក ហ៊ុន ជា ដែល​កាល​ពី​មុន​មាន​ឋានន្តរសក្ដិ​ជា​ឧត្ដមសេនីយ៍​ទោ (ផ្កាយ​ពីរ) ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ នៃ​ក្រសួង​មហាផ្ទៃ។

​លោក ហ៊ុន ជា ជា​កូន​របស់​លោក ហ៊ុន សាន ដែល​ជា​បង​ប្រុស​បង្កើត​របស់​លោក ហ៊ុន សែន។ លោក ហ៊ុន ជា ធ្លាប់​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ល្មើសច្បាប់​ជា​ច្រើន រួមមាន​អំពើ​បាញ់​បោះ​ដោយ​សេរី​ក្នុង​ឆ្នាំ​២០០០ និង​២០១១  និង​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ចរាចរណ៍​ហើយ​បើក​រត់ ក្នុង​ឆ្នាំ​២០០៨ ដែល​បណ្ដាល​ឲ្យ​អ្នក​បើក​បរ​ម៉ូតូ​ម្នាក់​បាន​ស្លាប់។ បើ​ទោះ​ជា​លោក​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​បទល្មើស​មួយ​ចំនួន​ក៏ដោយ លោក​តែងតែ​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ ក្រោយ​ការ​ឃុំ​ខ្លួន​រយៈពេល​ខ្លី។

​របាយការណ៍​អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) កាល​ពី​ឆ្នាំ​២០១៦ ស្តីពី​ការ​ត្រួតត្រា​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា របស់​ត្រកូល «ហ៊ុន» ឲ្យ​ដឹង​ថា លោក ហ៊ុន ជា កាន់​តំណែង​ជា​នាយក​ក្រុមហ៊ុន​ចំនួន​៤ ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​ដឹក​ជញ្ជូន។


​ទាំង​ក្មួយៗ​បង្កើត និង​ក្មួយ​ប្រសា​របស់​លោក ហ៊ុន សែន ភាគ​ច្រើន​សុទ្ធតែ​ពាក់ព័ន្ធ​នឹង​អំពើ​ទុច្ចរិត​ក្នុង​ប្រទេស​កម្ពុជា រួមមាន​ការ​ជួញដូរ​គ្រឿងញៀន ការ​កាប់​បំផ្លាញ​ព្រៃឈើ ល្បែង​ស៊ីសង​ខុស​ច្បាប់ និង​រឿង​អាស្រូវ​រាប់​មិន​អស់​ជា​ច្រើន​ទៀត។ កាសែត​បរទេស​សរសេរ​ថា ក្រុម​ក្មួយៗ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​ជា «ក្រុម​បង​ធំ​លេខ​១» នៅ​ប្រទេស​កម្ពុជា៕

ក្រសួងមហាផ្ទៃ ព្រមាន​ចាប់​ខ្លួន​តំណាងរាស្ត្រ​បក្ស​ប្រឆាំង និង​បិទ​អង្គការ​បន្ថែម​ទៀត

Viewing all 40045 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>