Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

ជន​រងគ្រោះ​ខ្មែរ​៧​នាក់​ប្ដឹង​ក្រុមហ៊ុន​អាមេរិក​និង​ថៃ​ពី​បទ​ជួញ​ដូរ​មនុស្ស​និង​បង្ខំ​ឲ្យ​ធ្វើ​ការ

$
0
0
សកម្មភាព​អនាធិបតេយ្យ ទូក​ភ្លើង​របស់​អ្នកនេសាទ​ជនជាតិ​វៀតណាម ប្រើ​ឧបករណ៍​ល្មើស​ច្បាប់ នៅ​ក្នុង​ដែន​សមុទ្រ ខេត្ត​ព្រះសីហនុ នៅថ្ងៃទី១៣ ខែ​តុលា ឆ្នាំ​២០១៤។ Photo/Provided

ដោយ ណារ៉េត RFA 2016-06-18

ជន​រងគ្រោះ​នៃ​ការ​ជួញ​ដូរ​មនុស្ស​ខ្មែរ​មក​ពី​ជនបទ ៧​នាក់ បាន​ដាក់​ពាក្យ​ប្ដឹង​ក្រុមហ៊ុន​ធំៗ​ចំនួន​៤ របស់​អាមេរិក និង​ថៃ ពី​បទ​ជួញ​ដូរ​មនុស្ស និង​បង្ខំ​ឲ្យ​ពួក​គាត់​ធ្វើ​ការ​នៅ​រោងចក្រ​ផលិត​អាហារ​គ្រឿង​សមុទ្រ​មួយ​ក្នុង​ប្រទេស​ថៃ។

ទីភ្នាក់ងារ​ព័ត៌មាន រ៉យទ័រ (Reuters) ផ្សាយ​ថា កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា ជន​រងគ្រោះ​មាន​ប្រុស ៥​នាក់ និង​ស្រី ២​នាក់ បាន​ដាក់​ពាក្យ​ប្ដឹង​នៅ​តុលាការ​សហព័ន្ធ​ក្រុង​ឡូសអែនជឺឡេស (Los Angeles) រដ្ឋ​កាលីហ្វ័រញ៉ា (California) ដោយ​ចោទ​ក្រុមហ៊ុន​ផ្សារ​ទំនើប វ៉លម៉ាត (Walmart) ក្រុមហ៊ុន​សាជីវកម្ម រូប៊ីខន់ រីស័រស៊ីស (Rubicon Resources) ក្រុមហ៊ុន វ៉េលស៍ អែនខូ យូនីវើស (Wales & Co. Universe) និង​សាខា​ក្រុមហ៊ុន​ថៃ ឈ្មោះ ផាត់ថាណា ស៊ីហ៊្វូត ពី​បទ​បំពាន​ច្បាប់​ការពារ​ជន​រងគ្រោះ​នៃ​អំពើ​ជួញ​ដូរ​មនុស្ស​របស់​សហរដ្ឋ​អាមេរិក។

ក្នុង​ពាក្យ​បណ្ដឹង​នៅ​តុលាការ​អាមេរិក​នោះ ជន​រងគ្រោះ​បាន​ចោទ​ថា ពេល​ពួក​គាត់​មក​ដល់​ប្រទេស​ថៃ ភ្លាម ថៅកែ​បាន​ដក​ហូត​លិខិត​ឆ្លង​ដែន​របស់​ពួក​គាត់​ទុក រួច​ហើយ​បង្ខំ​ឲ្យ​ពួក​គាត់​ធ្វើ​ការ​មួយ​អាទិត្យ ៦​ថ្ងៃ និង​កិបកេង​ប្រាក់​ខែ​ពួក​គាត់។

ពេល​ខ្លះ ពួក​គេ​ត្រូវ​បង្ខំ​ចិត្ត​ដើរ​រើស​កាក​សំណល់​អណ្ដែត​ទើរ​តាម​ឆ្នេរ​សមុទ្រ យក​មក​ហូប​ជា​អាហារ​ប្រចាំ​ថ្ងៃ។ ជន​រងគ្រោះ​ឈ្មោះ កែវ រដ្ឋា ដែល​បាន​ដាក់​បណ្ដឹង​នោះ​បញ្ជាក់​ថា ការ​ដែល​គាត់​ដាក់​ពាក្យ​ប្ដឹង​ក្រុមហ៊ុន​នេះ គឺ​ដោយសារ​គាត់​ចង់​ឲ្យ​ក្រុមហ៊ុន​រាង​ចាល កុំ​ឲ្យ​បន្ត​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​កម្មករ​ទៅ​ថ្ងៃ​មុខ​ទៀត៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>