Quantcast
Viewing all articles
Browse latest Browse all 40045

ការ​នាំចេញ​ផលិតផល​វាយនភ័ណ្ឌ​កើន​ប្រមាណ​ ៣៩,១ ភាគរយ​ក្នុង​ត្រីមាស​ទី១

Image may be NSFW.
Clik here to view.
​រោង​ចក្រ​កាត់​ដេរ​សំលៀក​បំពាក់​មួយ​កំពុង​ដំណើរ​ការផលិតកម្ម​របស់​ខ្លួន​​ក្នុង​រាជធានីភ្នំពេញ​។ ម៉ៃ វីរៈ



សុខ ចាន់ Friday, 17 June 2016

 ភ្នំពេញ៖(ខ្មែរថាមស៍)ការ​នាំចេញ​សំលៀកបំពាក់និង​ស្បែកជើង​ព្រម​ទាំង​ផលិតផល​វាយនភ័ណ្ឌ​ផ្សេងៗ​បាន​កើន​ឡើង​ប្រមាណ​ ៣៩,១ ភាគរយ​ក្នុង​ត្រីមាស​ទី​១ឆ្នាំ​នេះដែល​កើន​ដល់២ប៊ីលាន​ដុល្លារ​អាមេរិក​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​មាន​ត្រឹម​តែ ១,៥ ប៊ីលាន​ដុល្លារ​អាមេរិក ប៉ុណ្ណោះ។នេះ​បើ​យោង​តាម​របាយការណ៍​ពី​ក្រសួង​ពាណិជ្ជកម្ម ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​សបា្តហ៍​មុន។

របាយការណ៍​បាន​បង្ហាញ​ថា ទីផ្សារ​អឺរ៉ុប គឺ​នៅ​តែ​ទីផ្សារ​ធំ និង​ជា​ទីផ្សារ​សក្ដានុពល​សម្រាប់​ការ​នាំចេញ​របស់​កម្ពុជា ក្នុង​នោះ​តម្លៃ​នាំចេញ​សំលៀកបំពាក់​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប គឺ​មាន​ប្រមាណ ៧១៧,៨ លាន​ដុល្លារ​អាមេរិក ទីផ្សារ​សហរដ្ឋ​អាមេរិក មាន​ប្រមាណ ៤១៩,២ លាន​ដុល្លារ​អាមេរិក ខណៈ​ទីផ្សារ​កាណាដា និង​ជប៉ុន ​មាន​ប្រមាណ ៤១,៧ លាន​ដុល្លារ និង ៣៤,៦ លាន​ដុល្លារ​អាមេរិក រៀង​គ្នា ខណៈ​ការ​នាំចេញ​នៃ​ផលិតផល​រោងចក្រ​ផ្សេងៗ​មាន​តម្លៃ​ប្រមាណ ៦៥,៩ លាន​ដុល្លារ​អាមេរិក។​

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោកស្រី​ សឿង​ សុផារី បាន​ប្រាប់​កាសែត​ ខ្មែរ​ថាមស៍ ថា កំណើន​នៃ​ការ​នាំចេញ​សំលៀកបំពាក់​គឺ​ដោយសារ​តែ​កម្ពុជា ទទួល​បាន​កិច្ច​ព្រមព្រៀង​រួច​ពន្ធ​លើ​គ្រប់​មុខ​ទំនិញ​លើក​លែង​តែ​អាវុធ​ជា​មួយ​សហគមន៍​អឺរ៉ុប និង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម GST ពី​សហរដ្ឋ​អាមេរិក ដែល​ជា​កត្តា​ទាក់ទាញ​ឲ្យ​កាន់​តែ​ច្រើន​ដល់​វិនិយោគិន​បរទេស​មក​វិនិយោគ​នៅ​កម្ពុជា សម្រាប់​នាំ​ចេញ។

លោកស្រី សុផារី បន្ត​ទៀត​ថា បើ​សិន​ជា​សហភាព​អឺរ៉ុប និង​អាមេរិក នៅ​តែ​បន្ត​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​​នាំចូល​ដល់​កម្ពុជា បន្ត​ទៀត ការ​នាំចេញ​របស់​កម្ពុជា នឹង​មាន​កំណើន​ខ្លាំង​នា​ពេល​អនាគត។

លោកស្រី​បាន​ឲ្យ​ដឹង​បន្ថែម​ថា៖ «ទីផ្សារ​​ដ៏​សំខាន់​ក្នុង​ការ​នាំចេញ​សំលៀកបំពាក់ និង​ស្បែក​ជើង​កម្ពុជា គឺ​នៅ​តែ​ជា​សហគមន៍​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ដោយ​ឡែក​ទីផ្សារ​ជប៉ុន ក៏​សំខាន់​ចំពោះ​កម្ពុជា ផង​ដែរ»។

លោកស្រី សុផារី បាន​ឲ្យ​ដឹង​ថា ការ​នាំចេញ​សំលៀកបំពាក់ និង​ស្បែង​ជើង​គឺ​មាន​សញ្ញា​វិជ្ជមាន​ច្រើន ប៉ុន្តែ​បញ្ហា​​គួរ​ឲ្យ​ព្រួយ​បារម្ភ គឺ​ទាក់ទង​នឹង​ការ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ជា​បន្តបន្ទាប់​ដែល​មិន​ស្រប​ទៅ​នឹង​ផលិត​ភាព​ការងារ​ដែល​ជា​កត្តា​គំរាមកំហែង​ដល់​វិស័យ​កាត់ដេរ​សំលៀកបំពាក់ និង​ស្បែកជើង​នៅ​កម្ពុជា នេះ​ផង​ដែរ។

សហគមន៍​អឺរ៉ុប នៅ​តែ​តំណាង​ឲ្យ​ទីផ្សារ​ដ៏​ធំ​នៃ​ការ​នាំចេញ​សំលៀកបំពាក់ និង​ស្បែកជើង​របស់​កម្ពុជា ហើយ​វិស័យ​សំលៀកបំពាក់ និង​ស្បែកជើង​នៅ​តែ​ជា​ឆ្អឹងខ្នង​នៃ​ការ​នាំចេញ​កម្ពុជា។ នេះ​បើ​យោង​តាម​លោកស្រី ​Esther Germans ប្រធាន​គម្រោង​នៃ​អង្គការ​ពលកម្ម​អន្តរជាតិ ហៅ​កាត់​ថា ILO។

លោកស្រី​បាន​ឲ្យ​ដឹង​ថា៖ «វិស័យ​​កាត់ដេរ គឺ​នៅ​តែ​ជា​វិស័យ​ប្រកួតប្រជែង​ជា​កន្លែង​ដែល​រោងចក្រ​ទាំង​អស់​ត្រូវ​វិនិយោគ​ទៅ​​លើ​ប្រព័ន្ធ​ផលិត និង​ជា​កន្លែង​ដែល​ឧស្សាហកម្ម​ជា​ដៃគូ​ត្រូវ​តែ​ធ្វើការ​តែ​មាន​បរិស្ថាន​ជំនួញ​ល្អ​នឹង​រឹង​មាំ ដើម្បី​ធានា​ថា វិស័យ​មួយ​នេះ​នៅ​តែ​ទាក់ទាញ»។

លោកស្រី​​ថា វា​គឺ​មាន​សារៈ​សំខាន់​ដែល​ដៃគូ​ឧស្សាហកម្ម​នៅ​កម្ពុជា និង​ធ្វើការ​ឲ្យ​សកម្ម​ក្នុង​ការ​គោរព​ដល់​ការ​បន្ត​ផ្លាស់ប្ដូរ​នូវ​បរិបទ​ដែល​រោងចក្រ​កំពុង​ដំណើរការ​នៅ​កម្ពុជា និង​ប្រទេស​ដទៃៗ។

លោកស្រី Esther បាន​ឲ្យ​ដឹង​ទៀត​ថា លក្ខខណ្ឌ​ការងារ​ល្អ និង​ទំនាក់ទំនង​ល្អ​រវាង​បុគ្គលិក និង​ការ​គ្រប់គ្រង​គឺ​ជា​គន្លឹះ​សំខាន់​ក្នុង​ការ​គោរព​សិទ្ធ​កម្មករ និង​ស្ថិរភាព​ពាណិជ្ជកម្ម។ លើស​ពី​នេះ ការ​ផ្លាស់ប្ដូរ​នៃ​បរិបទ​រួម​បញ្ចូល​ទាំង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​នៅ​ក្នុង​តំបន់ និង​ផ្តល់​ជា​ឱកាស និង​ការ​គំរាមកំហែង​ផង​ដែរ។

លោកស្រី Esther បាន​ឲ្យ​ដឹង​ថា៖ «សង្វាក់​ផលិតកម្ម​នឹង​តម្លៃ​បន្ថែម​ខ្ពស់​រួម​បញ្ចូល​ជា​មួយ​នឹង​គុណភាព​នៃ​ការងារ ដែល​វា​នឹង​ជួយ​គាំទ្រ​ដោយ​បច្ចេកវិទ្យា​ខ្ពស់ និង​ផ្តល់​ជំនាញ​ប្រសើរ​នៅ​ក្នុង​កម្លាំង​ពលកម្ម​ការងារ​នៅ​កម្ពុជា និង​​ទំនាក់​ទំនង​យូរ​អង្វែង​នៃ​​ជំនួញ​កាន់​តែ​ល្អ របស់​រោងចក្រ និង​អ្នក​បញ្ជា​ទិញ​ឲ្យ​កាន់​តែ​មាន​ភាព​ទាក់ទាញ​បន្ថែម​ទៀត វា​នឹង​ជំរុញ​ដល់​ការ​អភិវឌ្ឍ​នៃ​ឧស្សាហកម្ម​នៅ​ក្នុង​ប្រទេស​លើស​ពី​វិស័យ​កាត់ដេរ»។


ការ​នាំចេញ​សរុប​លើ​វិស័យ​សំលៀកបំពាក់​មាន​តម្លៃ​ប្រមាណ ​៦,៣ ប៊ីលាន​នៅ​ឆ្នាំ​២០១៥ ស្មើ​នឹង ៧,៦ ភាគរយ​កើន​ពី​ឆ្នាំ​២០១៤ ខណៈ​ចំនួន​រោងចក្រ​សំលៀកបំពាក់ និង​ស្បែកជើង​បាន​កើន​យឺត​ប្រមាណ ៦៩៩ រោងចក្រ​នៅ​ចុង​ឆ្នាំ​២០១៥។​ ក្នុង​នោះ​រោងចក្រ​សំលៀកបំពាក់​មាន​ប្រមាណ ៦២៦ រោងចក្រ រោងចក្រ​ស្បែកជើង​មាន​ប្រមាណ ៧៣ ​រោងចក្រ។ នេះ​បើ​ធៀប​នឹង​ឆ្នាំ​២០១៤ មាន​តែ ៦២៦ រោងចក្រ​ប៉ុណ្ណោះ គឺ​កើន​ប្រមាណ​ជាង ៧០ រោងចក្រ​ក្នុង​ឆ្នាំ​២០១៥៕


Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>