Image may be NSFW.
Clik here to view.
ដោយ វ៉ា សំណព្វ18/06/2016 rfi
លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិដែលកំពុងលាក់ខ្លួននៅក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិ បានបញ្ជូនសារនយោបាយថ្មីនៅថ្ងៃនេះទៅកាន់យុវជនរបស់លោកថា “បោះឆ្នោត ដើម្បីផ្លាស់ប្ដូរ តស៊ូដើម្បី សេរីភាព។ ការបញ្ជូនសារថ្មីនេះ គឺធ្វើឡើងក្នុងពេលលោកបានជួបជាមួយនឹងក្រុមយុវជនជាង៧០០នាក់នៅទីស្នាក់ការគណបក្សនៅថ្ងៃនេះ។
“បោះឆ្នោត ដើម្បីផ្លាស់ប្ដូរ តស៊ូដើម្បី សេរីភាព"។ នេះគឺជាសារនយោបាយថ្មី របស់លោក កឹមសុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។ លោក កឹម សុខា ដែលកំពុងសម្ងំលាក់ខ្លួននៅក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិស្ថិតនៅសង្កាត់ចាក់អង្រែលើរាជធានីភ្នំពេញ តាំងពីថ្ងៃទី២៦ឧសភាមក បន្ទាប់ពីអាជ្ញាធរក្រុងភ្នំពេញ បានប៉ុនប៉ងចាប់ខ្លួនលោក នៅក្នុងសំណុំរឿងកញ្ញា ខុម ចាន់ដារ៉ាទី ហៅ ស្រីមុំ។ គិតត្រឹមថ្ងៃសៅរិ៍ទី១៨មិថុនានេះ លោក កឹម សុខា បានសម្ងំលាក់ខ្លួននៅក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិ សរុបចំនួន២៤ថ្ងៃហើយ ដោយមិនបានចេញទៅណានោះទេ។
ប៉ុន្តែទោះជាយ៉ាងនេះក្តី ចាប់តាំងពីមានការប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា មក គណបក្សសង្គ្រោះជាតិបានចាប់ផ្តើមប្រមូលផ្តុំអ្នកគាំទ្រខ្លួន នៅមុខទីស្នាក់ការគណបក្សជាបន្តបន្ទាប់ ដើម្បីឃ្លាំមើលចំណាត់ការរបស់អាជ្ញាធរចំពោះលោកកឹម សុខា។ ហើយនៅថ្ងៃសៅរិ៍នេះទៀតសោត លោក កឹម សុខា ក៏បានជួបជាមួយតំណាងចលនាយុវជនគណបក្សសង្គ្រោះជាតិប្រមាណជា៧០០នាក់ មកពីរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កំពត និងខេត្តតាកែវ។
លោក កឹម សុខា បានសរសេរនៅលើបណ្តាញហ្វេសបុកផ្លូវការរបស់លោកថា នៅក្នុងពេលជួបសំណេះសំណាលនៅថ្ងៃនេះ លោកបានជូននូវពាក្យស្លោកជាសារនយោបាយថ្មីមួយទៅកាន់តំណាងចលនាយុវជនរបស់លោកថា“បោះឆ្នោត ដើម្បីផ្លាស់ប្ដូរ តស៊ូដើម្បីសេរីភាព។ សារនយោបាយថ្មីនេះ ទំនងជាលោក កឹម សុខា ចង់ផ្តាំទៅកាន់យុវជនគណបក្សសង្គ្រោះជាតិទាំងអស់ថា បើទោះបីជាពេលនេះ លោកកំពុងសម្ងំលាក់ខ្លួននៅក្នុងបន្ទប់៤ម៉ែត្រ៤ជ្រុងក៏ពិតមែន តែនេះគឺជាអ្វីដែលលោកកំពុងតែ តស៊ូដើម្បីសេរីភាព។
បើតាមការគ្រោងទុក គណបក្សសង្គ្រោះជាតិ នឹងបន្តជួបជុំជាមួយតំណាងយុវជនគាំទ្រគណបក្សសង្គ្រោះជាតិមកពីខេត្តចំនួន៤ទៀត នៅថ្ងៃទី១៩ មិថុនា គឺយុវជនមកពីខេត្តកំពង់ចាម កណ្តាល ព្រៃវែង និងខេត្តត្បូងឃ្មុំ។ ការប្រមូលផ្តុំអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅទីស្នាក់ការគណបក្សនៅពេលនេះ គឺដើម្បីគាំទ្រជំហររបស់លោក កឹម សុខា និងជាការដាក់សម្ពាធទៅលើរដ្ឋាភិបាលកម្ពុជាឲ្យមានការចរចារ និងការគោរពអភ័យឯកសិទ្ធិសភាក្រុមអ្នកតំណាងរាស្ត្រ។ ក្រៅពីគម្រោងជួបជុំយុវជននៅឯទីស្នាក់ការហើយ គណបក្សប្រឆាំងនេះ ក៏គ្រោងនឹងធ្វើពិធីសាសនាដ៏ធំមួយនៅមុខប្រាសាទអង្គរវត្តនៅថ្ងៃអាទិត្យស្អែកនេះដោយមានការចូលរួមពីអ្នកគាំទ្រជាង២ពាន់នាក់ ដើម្បីបួងសួងសុំសេចក្តីសុខ សន្តិភាព ពិសេសគឺសុំឲ្យវត្ថុសាកសិទ្ធិទាំងឡាយ ជួយបន្ធូរបន្ថយកំដៅនយោបាយនៅកម្ពុជា។ ក្រៅពីនេះ គណបក្សប្រឆាំង ក៏គ្រោងនឹងធ្វើពិធីតាមបែបសាសនាមួយទៀត នៅក្នុងខេត្តពោធិ៍សាត់នៅពេលខាងមុខនេះ។ នេះបើតាមការចេញមកប្រកាសរបស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ នៅព្រឹកម៉ិញនេះ៕