Quantcast
Viewing all articles
Browse latest Browse all 40045

ពីរ​ឆ្នាំ​ក្រោយ​បង្កើត​កិច្ច​ព្រមព្រៀង​នយោបាយ​គណបក្ស​ប្រឆាំង​បន្ត​នៅ​ក្រៅ​សភា

Image may be NSFW.
Clik here to view.
លោក សម រង្ស៊ី (ឆ្វេង) និង​លោក កឹម សុខា (កណ្ដាល) ជជែក​ជាមួយ​លោក ហ៊ុន សែន ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ២០១៤ នា​វិមាន​ព្រឹទ្ធ​សភា។ RFA/Tin Zakariya


ដោយ ប្រាជ្ញ ចេវ RFA 2016-07-22

ថ្ងៃ​ទី​២២ ខែ​កក្កដា ជា​ខួប​ពីរ​ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​បញ្ចប់​វិបត្តិ​នយោបាយ​របស់​គណបក្ស​ទាំង​ពីរ​ដែល​មាន​អាសនៈ​ក្នុង​សភា។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ បក្ស​ប្រឆាំង​នៅ​តែ​ធ្វើ​ការ​ក្រៅ​សភា​ដដែល ព្រោះ​តែ​វិបត្តិ​នយោបាយ​នៅ​តែ​បន្ត​កើត​ឡើង​ជា​ថ្មី​ទៀត។ បើ​ទោះ​ជា​យ៉ាង​ណា គណបក្ស​កាន់​អំណាច​នៅ​តែ​លើក​ឡើង​ថា អ្វី​ដែល​កើត​ឡើង​ទៅ​លើ​បក្ស​ប្រឆាំង ពុំ​មែន​ជា​រឿង​នយោបាយ​ឡើយ គឺ​ជា​រឿង​បុគ្គល​តែប៉ុណ្ណោះ។

មិន​ទាន់​មាន​សញ្ញា​ចរចា​ណា​មួយ​រវាង​គណ​បក្ស​ទាំង​ពីរ​នៅ​ឡើយ​ទេ ក្នុង​ខួប​ពីរ​ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​បញ្ចប់​វិបត្តិ​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។

ថ្ងៃ​២២ ខែ​កក្កដា ឆ្នាំ​២០១៤ និង​ថ្ងៃ​២២ ខែ​កក្កដា ឆ្នាំ​២០១៦ ឆ្ងាយ​ដាច់​ពី​គ្នា ត្បិត​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា កាល​ពី​ពីរ​ឆ្នាំ​មុន ថ្នាក់ដឹកនាំ​គណបក្ស​ទាំង ២​អង្គុយ​ជុំ​គ្នា​រក​ដំណោះស្រាយ ប៉ុន្តែ​ពេល​នេះ​គ្មាន​ការ​ចរចា ហើយ​សមាជិកសភា​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ពហិការ​មិន​ចូល​ធ្វើ​ការ​នៅ​សភា។


មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង លើក​ឡើង​ថា ស្ថានការណ៍​នយោបាយ​សព្វ​ថ្ងៃ​នេះ គឺ​ជា​ការ​បរាជ័យ​នៃ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​នយោបាយ ២២ កក្កដា ឆ្នាំ​២០១៤។ លោក​មិន​បាន​ចោទ​ប្រកាន់​ថា គណបក្ស​ណា​ធ្វើ​ឲ្យ​មាន​វិបត្តិ​នយោបាយ​ទេ ប៉ុន្តែ​លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ ជា​អ្នក​រង​គ្រោះ៖ «»។

ស្រដៀង​គ្នា​នេះ​ដែរ អ្នក​វិភាគ​នយោបាយ លោក សូ ចន្ថា យល់​ឃើញ​ថា ការ​មិន​ស្មោះត្រង់​នឹង​គ្នា​របស់​គណបក្ស​ទាំង​ពីរ ការ​ជេរ​ប្រមាថ ការ​លាប​ពណ៌ ជា​មូលហេតុ​ធ្វើ​ឲ្យ​កិច្ច​ព្រមព្រៀង​រលាយ​បាត់​ទៅ​វិញ។ អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​ដដែល សង្កេត​ឃើញ​ថា គណបក្ស​នយោបាយ​ទាំង​ពីរ​មិន​បាន​បង្ហាញ​សញ្ញាណ​ណា​មួយ​ធ្វើ​ឲ្យ​កិច្ច​ព្រមព្រៀង​នេះ​កើត​ឡើង​វិញ​ទេ បើ​ទោះ​បក្ស​ប្រឆាំង​ស្នើ​ឲ្យ​មាន​ការ​ចរចា​ក្ដី៖ «»។

ចំណងដៃ​នៃ​កិច្ច​ព្រមព្រៀង​២២ កក្កដា ជា​ថ្នូរ​នៃ​ការ​ចូល​អង្គុយ​ធ្វើ​ការ​នៅ​សភា​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ទាំង​ពីរ​យល់​ព្រម​បង្កើត​ស្ថាប័ន​បោះ​ឆ្នោត​ថ្មី ប្ដូរ​ពេល​វេលា​បោះ​ឆ្នោត ធ្វើ​កំណែ​ទម្រង់​ក្បាល​ម៉ាស៊ីន​ព្រឹទ្ធ​សភា រដ្ឋសភា និង​ការ​ពង្រឹង​ស្ថាប័ន​ជាតិ​សំខាន់ៗ ឲ្យ​ក្លាយ​ជា​ស្ថាប័ន​ឯករាជ្យ បម្រើ​ជាតិ បម្រើ​ពលរដ្ឋ។

ទាក់ទង​ការ​ចរចា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និយាយ​ថា វប្បធម៌​សន្ទនា គឺ​គ្រាន់​ដួល​សន្លប់​មួយ​រយៈ​ប៉ុណ្ណោះ។ លោក​ថា នៅ​ពេល​តុលាការ​បញ្ចប់​នីតិវិធី​លើ​សំណុំរឿង​បក្ស​ឆាំង ការ​ចរចា​នឹង​កើត​មាន​ឡើង​វិញ។ ចំពោះ​ការ​មិន​ចូល​សភា​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក​ថា គណបក្ស​ប្រឆាំង​ចេញ​ចូល​សភា​ដូច​ខ្មោច​ចេញ​ខ្មោច​ចូល៖ «»។

ក្រោយ​គណបក្ស​បាន​បង្កើត​កិច្ច​ព្រមព្រៀង​ដំណោះស្រាយ ២២ កក្កដា លោក ហ៊ុន សែន និង​លោក សម រង្ស៊ី បាន​បង្កើត​វប្បធម៌​សន្ទនា និង​លុប​បំបាត់​វប្បធម៌​លាប​ពណ៌។ ប៉ុន្តែ​គណបក្ស​ទាំង​ពីរ​ក្រេប​ទឹក​ឃ្មុំ​បាន​តែ​ជាង​មួយ​ឆ្នាំ បាន​មក​ដល់​ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ​២០១៥ បក្ស​ទាំង​ពីរ​កើត​រឿង​ប្រេះស្រាំ​ឡើង​វិញ ដែល​កើត​ចេញ​ពី​ការ​ដៀមដាម​គ្នា​រឿង​បុគ្គល​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ធ្វើ​ឲ្យ​មាន​ការ​ចាប់​ខ្លួន ការ​ចោទ​ពី​តុលាការ និង​ការ​ប្រើ​ហិង្សា​លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ជាដើម។

​បក្ស​ប្រឆាំង និង​អ្នក​វិភាគ​ថា ការ​រលាយ​បាត់​នៃ​កិច្ច​ព្រមព្រៀង​នយោបាយ ធ្វើ​ឲ្យ​ប៉ះ​កិត្តិយស​ប្រទេស​កម្ពុជា លើ​ឆាក​អន្តរជាតិ ធ្វើ​ឲ្យ​អ្នក​វិនិយោគ​មិន​ហ៊ាន​មក​វិនិយោគ និង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​កម្ពុជា៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>