Image may be NSFW.
Clik here to view.
ដោយ វណ្ណ សុគន្ធា25/07/2016 rfi
នៅព្រឹកថ្ងៃចន្ទនេះ គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្រ្គោះជាតិ បានបើកកិច្ចប្រជុំមួយដោយផ្តោតជាសំខាន់លើការកំណត់ផែនការយុទ្ធសាស្រ្តសកម្មភាពក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០១៧ខាងមុខ។ ក្នុងកិច្ចប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្រ្គោះជាតិបានសម្រេចថា នឹងបើកទូលាយដល់សាធារណជនក្នុងការដាក់ពាក្យស្នើសុំឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតនៅឆ្នាំក្រោយ។ ក្នុងនោះ សមាជិកគណបក្សនយោបាយដទៃក៏អាចដាក់ពាក្យបានដែរ បើខ្លួនចង់នោះ។
គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្រ្គោះជាតិបានសម្រេចថា គណបក្សប្រឆាំងនឹងប្រកាសជាសាធារណៈឲ្យមានការដាក់ពាក្យស្នើសុំឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នាពេលខាងមុខឲ្យបានទូលំទូលាយ។ ក្នុងន័យនេះ លោកអេង ឆៃអ៊ាង អនុប្រធានគណៈកម្មាធិការនាយកគណបក្សសង្រ្គោះជាតិ បានគូសបញ្ជាក់ថា សមាជិកគណបក្សនយោបាយដទៃក៏អាចដាក់ពាក្យស្នើសុំបានដែរ ប្រសិនបើពេញចិត្តនឹងគណបក្សសង្រ្គោះជាតិនោះ។ ទោះជាបែបនេះក្តី លោកអេង ឆៃអ៊ាង ក៏មិនភ្លេចបញ្ជាក់ផងដែរថា នេះគ្រាន់តែជាដំណាក់កាលនៃការដាក់ពាក្យតែប៉ុណ្ណោះ រីឯការជាប់ឫមិនជាប់នោះ គឺរង់ចាំការពិនិត្យសម្រេចពីថ្នាក់ដឹកនាំគណបក្សសិន។
ក្រៅពីប្រកាសឲ្យមានការដាក់ពាក្យស្នើសុំឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ បានទូលំទូលាយនោះ គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្រ្គោះជាតិក៏បានសម្រេចទៀតថា លោកកឹម សុខា ប្រធានស្តីទីគណបក្សនឹងចុះហត្ថលេខាផ្ទេរសិទ្ធិដល់ថ្នាក់ដឹកនាំគណៈកម្មាធិការប្រតិបត្តិក្រុង ស្រុក ខណ្ឌ ឲ្យធ្វើជាតំណាងក្នុងការចុះហត្ថលេខាលើពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយផងដែរ។ ចំពោះកាលបរិច្ឆេទនៃការធ្វើកិច្ចការទាំងអស់នេះ គណបក្សប្រឆាំងមិនទាន់អាចបញ្ជាក់ឲ្យដឹងនៅឡើយទេ។
គួរបញ្ជាក់ថា ការប្រកាសត្រៀមខ្លួនរបស់គណបក្សសង្រ្គោះជាតិនៅពេលនេះ គឺបានធ្វើឡើងជាង១ខែមុនការចុះឈ្មោះបោះឆ្នោតថ្មីនឹងមកដល់នៅខែកញ្ញាខាងមុខ។ ការចុះឈ្មោះបោះឆ្នោតថ្មី គឺមានរយៈពេល៣ខែ ពោល គឺចាប់ពីថ្ងៃទី១កញ្ញាដល់ថ្ងៃទី២៩ ខែវិច្ឆិកា ខណៈដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៤ មិថុនា ឆ្នាំ២០១៧។ ការចុះឈ្មោះបោះឆ្នោតថ្មីនេះ នឹងធ្វើឡើងតាមរយៈម៉ាស៊ីនកុំព្យូទ័រ ដែលគេគ្រោងនឹងប្រើប្រាស់កុំព្យូទ័រប្រមាណ ២៤០០ឈុត សម្រាប់ប្រជាពលរដ្ឋកម្ពុជាដែលមានសិទ្ធិចុះឈ្មោះបោះឆ្នោតជិត១០លាននាក់។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជាក់ថា គជប បានត្រៀមកម្លាំងមនុស្សប្រមាណជា៨២០០នាក់ និងថវិកាប្រមាណជា២៣លានដុល្លារអាមេរិកសម្រាប់ការចុះឈ្មោះបោះឆ្នោតថ្មីរយៈពេល៣ខែនេះ៕