Image may be NSFW.
Clik here to view.
ដោយ ខែ សុណង RFA 2016-07-29
ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ គឺជាខួប ៣ឆ្នាំនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣។ ប្រជាពលរដ្ឋមួយចំនួនដែលបានផ្ដល់សម្ភាសន៍ឲ្យអាស៊ីសេរី បានបញ្ចេញមតិផ្សេងៗគ្នាជុំវិញស្ថានភាពនយោបាយ សេដ្ឋកិច្ច ជីវភាពរស់នៅ និងការគោរពសិទ្ធិមនុស្ស។
ប្រជាពលរដ្ឋ អាជីវករ និងមន្ត្រីរាជការបានបញ្ចេញទស្សនៈនិងសន្និដ្ឋានខុសៗគ្នា ចំពោះស្ថានភាពសង្គម នយោបាយ សេរីភាពបញ្ចេញមតិ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។
អង្គុយនៅក្នុងតូបលក់ក្រណាត់ខាងក្រៅផ្សារអូរឫស្សី រាជធានីភ្នំពេញ លោកស្រី ស៊ឹង ស្រីរ៉ន ថ្លែងថា លោកស្រីមិនដែលអាក់ខានទៅបោះឆ្នោតនោះទេ។ មកដល់ថ្ងៃទី២៨ កក្កដា គឺ ៣ឆ្នាំហើយដែលលោកស្រីបានបោះឆ្នោតជ្រើសរើសអ្នកដឹកនាំប្រទេសជាតិឲ្យឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិសេរីភាព និងការអភិវឌ្ឍ ប៉ុន្តែលោកស្រីចាប់អារម្មណ៍ខ្លាំងបំផុតគឺសេរីភាពបញ្ចេញមតិនៅពេលនេះមានការរឹតត្បិត។
លោកស្រី ស៊ឹង ស្រីរ៉ន៖ «បើសិនយើងនិយាយពីការអភិវឌ្ឍលើផ្លូវ ឬលើអីៗ អគារធំៗវាជារឿងគេថ្នាក់លើទេ ចំណែកយើងជាប្រជាពលរដ្ឋយើងបានត្រឹមតែមើលអ៊ីចឹង គ្រាន់ថា យើងមើលទៅវាជារឿងខាងក្រៅ មើលទៅអស្ចារ្យៗ តាមពិតអត់ដូចអ្វីដែលយើងគិតទេ។ សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិមើលទៅវាទូលំទូលាយពេលខ្លះគេមើលមកអ៊ីចឹងណា ប៉ុន្តែអ្វីដែលយើងរៀបនិយាយអ៊ីចឹងទៅ ត្រចៀកអ្នកជុំវិញចង់ដឹងពីយើងខាងណាៗអ៊ីចឹងដែរ»។
ស្ត្រីវ័យចំណាស់ម្នាក់រស់នៅទីក្រុងភ្នំពេញ បានបដិសេធមិនហ៊ានបញ្ចេញទស្សនៈ ហើយថែមទាំងមានទឹកភ្នែករលីងរលោងក្នុងពេលអ្នកយកព័ត៌មានអាស៊ីសេរី សុំសម្ភាសគាត់។ ប្រហែលជាគាត់ខ្លាច និងយល់ថា សេរីភាពបញ្ចេញមតិមានភាពរួមតូច៖ «ចិត្តយើងប្រាថ្នាយ៉ាងម៉េចយើងដឹងខ្លួនយើង»។
អាជីវករលក់ផ្កាមួយរូប គឺលោកស្រី ប៉ែន ចាន់នី សង្កេតឃើញថា ពីការអភិវឌ្ឍរបស់រដ្ឋាភិបាល។ លោកស្រីថា សេដ្ឋកិច្ចប្រទេសកម្ពុជា មានការរីកចម្រើនមួយអន្លើ ពិសេសលោកស្រីមើលឃើញអគារខ្ពស់ៗបានរីកដុះដាលដូចផ្សិតនៅពេលបច្ចុប្បន្ននេះ៖ «ការអភិវឌ្ឍគេធ្វើផ្ទះធ្វើសម្បែងអ៊ីចឹងណា! ដូចរាងប្លែកៗខ្លះដែរ ផ្លូវថ្នល់ក៏ធ្វើប្លែកដែរ ឲ្យតែបានថ្នល់ស្រួលក៏គ្រាន់បើ»។
ពលរដ្ឋមួយចំនួនបានរំលឹកខួប ៣ឆ្នាំនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីឆ្នាំ២០១៣ និងពលរដ្ឋមួយចំនួនទៀតបានបង្ហាញអំពីសេចក្ដីប៉ងប្រាថ្នារបស់ពួកគាត់ដែលបានបោះឆ្នោតរួចរយៈពេល៣ឆ្នាំមកនេះដូច្នេះ៖ «កាលខ្ញុំបោះឆ្នោតនោះ មានបំណងថា ចង់ឲ្យសង្គមខ្មែរយើងមានការអភិវឌ្ឍន៍ការរីកចម្រើនទៅមុខ ដូចថា ផ្នែកសេដ្ឋកិច្ចចង់បានការងារទូលំទូលាយចង់ឲ្យប្រជាពលរដ្ឋយើងមានសន្តិភាពកុំឲ្យមានការចម្រូងចម្រាសគ្នា។ សុំឲ្យនាយករដ្ឋមន្ត្រីដឹកនាំឲ្យមានដំណាំផ្លែឈើ ឬមួយជាផ្កាគ្រប់សព្វកុំឲ្យនាំមកពីគេច្រើនពេក។ បោះឆ្នោតសារមុនស្ងាត់ប៉ុន្មានខែយ៉ាប់រកស៊ីណាស់។ មានផលប្រយោជន៍អីមានតែការរកស៊ីតែខ្លួនឯងអ៊ីចឹងទៅ។ ខ្ញុំចង់បានសិទ្ធិសេរីភាពទាំងអស់គ្នា កុំឲ្យជិះជាន់អ្នកក្រីក្រ វាដូចគ្មានសិទ្ធិមនុស្សដូចពីមុនទេឥឡូវ»។
ចំណែកពលរដ្ឋមានលំនៅឋាននៅស្រុកគិរីវង្ស ខេត្តតាកែវ គឺលោកស្រី ហួន យឹម វ័យ ៦៥ឆ្នាំ ថ្លែងថា លទ្ធផលបោះឆ្នោតដែលមានគណបក្សប្រជាជនកម្ពុជា បានឈ្នះនៅអាណត្តិទី៥ ឆ្នាំ២០១៣ មិនបានផ្ដល់ផលប្រយោជន៍អ្វីដល់លោកស្រី និងប្រជាពលរដ្ឋដទៃនោះទេ ក្រៅតែពីពលរដ្ឋពិបាកក្នុងការរកស៊ី និងជំពាក់បំណុលធនាគារឥតងើបរួច៖ «ឃើញតែផ្លាស់ប្ដូរវារីកតែផ្ទះថ្ម ហើយអ្នកអត់នោះជំពាក់គេចេះតែជំពាក់គេទៅ ដូចអ៊ំអ៊ីចឹង រកមួយឆ្នាំទល់មួយឆ្នាំសល់តែជីវិតចាស់ គ្មានសល់អីមួយរៀលលុយខ្មែរទេ។ អារឿងការបោះឆ្នោតនោះខ្ញុំមិនបានថា ខាងអាក្រក់ ខាងណាល្អទេ ត្រូវតែផ្លាស់សិនហើយ បើលុងទៅៗអ៊ីចឹង»។
ទោះបីជាយ៉ាងនេះក្ដី មតិរបស់មន្ត្រីរាជការវិញយល់ឃើញផ្ទុយពីសាធារណជនដទៃបន្តិច។ មន្ត្រីនគរបាលសណ្ដាប់ធ្នាប់មួយរូបដែលប្រចាំការនៅក្បែរផ្សារអូរឫស្សី រាជធានីភ្នំពេញ លោក សោម សុភាព ថ្លែងដោយខ្លីថា លោករីករាយនឹងរស់នៅជាមួយប្រាក់បៀវត្សរ៍ដែលមាននាពេលបច្ចុប្បន្ន។ ប៉ុន្តែលោកមិនបញ្ចេញយោបល់ទេលើរឿងបោះឆ្នោតនិងស្ថានការណ៍នយោបាយ៖ «ជីវិតរស់នៅហ្នឹងវាធម្មតា យើងជីវភាពប៉ុណ្ណឹងវាអាចទប់ទល់បាន»។
ពលរដ្ឋភាគច្រើនបានលើកឡើងថា ពួកគាត់ចង់ឃើញអ្នកនយោបាយនៃគណបក្សឈ្នះឆ្នោតទាំងពីរ រួមបន្តវប្បធម៌សន្ទនាធ្វើការដើម្បីការរីកចម្រើនប្រទេសជាតិជាធំ និងជៀសនូវការគំរាមកំហែងចាប់ចង ការប្ដឹងផ្ដល់ទៅតុលាការ និងការបាញ់សម្លាប់៕