Image may be NSFW.
Clik here to view.
ដោយ ឡេង ម៉ាលី RFA 2016-08-03
អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃអង្គារ ទី២ សីហា បានបញ្ចប់ការស្ដាប់សក្ខីកម្មរបស់អ្នកជំនាញខ្មែរក្រហម លោក ហង់រី ឡូកា (Henri Locard) ទាក់ទងនឹងប្រព័ន្ធពន្ធនាគារនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ បន្ទាប់ពីអ្នកជំនាញរូបនេះ អង្គជំនុំជម្រះបន្តស្ដាប់សក្ខីកម្មសាក្សីថ្មីមួយរូបទៀត ទាក់ទងនឹងការបោសសម្អាតផ្ទៃក្នុងនៅភូមិភាគពាយ័ព្យ និងភូមិភាគបូព៌ា។
សាក្សីថ្មីដែលនៅលាក់ឈ្មោះ ត្រូវបានអង្គជំនុំជម្រះសាលាដំបូងសួរដេញដោលជុំវិញហេតុការណ៍បោសសម្អាតកម្មាភិបាលនៅភូមិភាគពាយ័ព្យ ដែលត្រូវបានអង្គការចោទថាជាអ្នកក្បត់បដិវត្តន៍។
សាក្សីលាក់ឈ្មោះនេះមានលេខកូដថា 2TCW-976 អតីតជាយោធាភូមិភាគនិរតី វរសេនាធំលេខ១៤ កងពល៣១០ ក្រោមការគ្រប់គ្រងរបស់តា ម៉ុក។ លោកជម្រាបអង្គជំនុំជម្រះថា ក្រុមរបស់លោកជាអ្នកចាប់ប្រធានភូមិភាគពាយ័ព្យ ឈ្មោះ រស់ ញឹម និងគណៈតំបន់៥ ឈ្មោះតា ជាល។ ប៉ុន្តែលោកមិនបានចូលរួមចាប់ទេ៖ «ខ្ញុំនិយាយឲ្យច្បាស់ទៅ ខ្ញុំនៅយាមនៅថ្នល់ ឃើញ (គេ) ហៅគាត់ទៅអ៊ីចឹង។ មិនដឹងយ៉ាងម៉េច? គេទៅប្រជុំមិនដឹងបានហៅដឹកយកទៅ ព្រោះខ្ញុំនៅឯថ្នល់ មិនគាត់ទៅធ្វើអីផង។ សហព្រះរាជអាជ្ញារងសួរ៖ តើលោកពិតជាបានឮតា ម៉ុក និយាយថា រស់ ញឹម តា ជាល និងតា តុំ ត្រូវគេបញ្ជូនឲ្យប្រជុំនៅភ្នំពេញមែនឬទេ? ឆ្លើយ៖ បាទ! អាហ្នឹងមែនហើយ បើខ្ញុំនៅយាមឯថ្នល់ហ្នឹង ឃើញគាត់ទៅហើយ»។
លោកឲ្យដឹងថា កម្មាភិបាលភូមិភាគពាយ័ព្យចាប់ពីថ្នាក់ស្រុកឡើងទៅ ត្រូវអង្គការហៅទៅរៀនសូត្រ និងបាត់ខ្លួនរហូត ហើយប្រធានភូមិភាគឈ្មោះ រស់ ញឹម ឈ្មោះ មូល សម្បត្តិ ត្រូវបានគេរកឃើញឈ្មោះនៅក្នុងបញ្ជីអ្នកទោសគុកទួលស្លែង។ សាក្សី និងភស្តុតាងបង្ហាញថា ការសម្អាតខ្មាំងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ មានសន្ទុះខ្លាំងនៅចន្លោះឆ្នាំ១៩៧៧ និងឆ្នាំ១៩៧៨។ គុកទួលស្លែង បានដើរតួនាទីសំខាន់នៅក្នុងយុទ្ធនាការបោសសម្អាតខ្មាំងជាកម្មាភិបាលជាន់ខ្ពស់។ បញ្ជីឈ្មោះអ្នកទោសនៅគុកទួលស្លែងបង្ហាញថា ក្នុងឆ្នាំ១៩៧៨ នៅថ្ងៃខ្លះ មានអ្នកទោសជាង ១ពាន់នាក់ត្រូវបានគេសម្លាប់ក្នុងមួយថ្ងៃ។ អ្នកដែលត្រូវចោទប្រកាន់ ភាគច្រើនគឺមកភូមិភាគបូព៌ា និងពាយ័ព្យ។
ទាក់ទងនឹងការលាក់ឈ្មោះរបស់សាក្សី 2TCW-976 ត្រូវបានប្រធានអង្គជំនុំជម្រះ លោកចៅក្រម យ៉ា សុខន ប្រកាសប្រាប់សាក្សី និងភាគីពាក់ព័ន្ធក្នុងរឿងក្ដីថា ជាការអនុវត្តតាមការបង្គាប់របស់សហចៅក្រមស៊ើបអង្កេត ដើម្បីរក្សាសុវត្ថិភាព និងដោយសារតែសាក្សីរូបនេះឋិតក្រោមការស៊ើបអង្កេតក្នុងសំណុំរឿងផ្សេង៖ «នៅក្នុងកិច្ចដំណើរការសវនាការចំពោះអង្គជំនុំជម្រះ តាមសំណើរបស់សហចៅក្រមស៊ើបអង្កេតអន្តរជាតិ គឺយើងប្រើប្រាស់តែរហស្សនាមរបស់លោកទេ ហើយលោកសាក្សីមានរហស្សនាម 2TCW-976 ហើយជាទូទៅ ភាគីហ្នឹងតែងតែប្រើប្រាស់ហៅលោកក្នុងនាមជាសាក្សីប៉ុណ្ណោះ។ អ៊ីចឹង សូមលោកយល់ថា អង្គជំនុំជម្រះនឹងមិនអនុញ្ញាតឲ្យភាគីពាក់ព័ន្ធ និងអង្គជំនុំជម្រះខ្លួនឯង ប្រើនាមត្រកូល និងនាមខ្លួនរបស់លោកជាសាធារណៈក្នុងសវនាការនេះទេ»។
បន្ទាប់ពីសាក្សីរូបនេះ អង្គជំនុំជម្រះសាលាដំបូង នឹងស្ដាប់សាក្សីថ្មីមួយរូបទៀតឈ្មោះ ជិន សារឿន នៅសវនាការថ្ងៃពុធ ទី៣ សីហា៕