Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ​ខក​ចិត្ត​ដែល​លោក ហ៊ុន សែន មិន​ជួប​ពួកគេ

$
0
0
សមត្ថកិច្ច​ឈរ​រារាំង​ពលរដ្ឋ​ដែល​ប្រមូល​ផ្ដុំ​នៅ​ខាង​មុខ​សាលាខេត្ត​ព្រះសីហនុ មិន​ឲ្យ​ជួប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Den Ayuthyea

ដោយ ដែន អយុធ្យា RFA 2016-08-03

ប្រជា​ពលរដ្ឋ​ដែល​មាន​បញ្ហា​ដីធ្លី​ជិត ២០​សហគមន៍ ប្រមូល​ផ្ដុំ​នៅ​ខាង​មុខ​សាលាខេត្ត​ព្រះសីហនុ ចាប់​តាំង​ពី​ម៉ោង​ប្រមាណ ៨ព្រឹក ដោយ​ពួក​គាត់​រង់​ចាំ​ជួប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សុំ​ឲ្យ​លោក​ជួយ​អន្តរាគមន៍​លើ​ទំនាស់​ដីធ្លី ដែល​ពួក​គាត់​អះអាង​ថា ត្រូវ​បាន​ឈ្មួញ និង​មន្ត្រី​មាន​អំណាច​រំលោភ​យក។

ពួកគាត់​ស្នើ​ឲ្យ​មាន​ការ​ចុះ​វាស់​ឆ្វៀល​ដី និង​ផ្ដល់​ប្លង់​កម្មសិទ្ធិ ចេញ​ពី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ដែល​រដ្ឋាភិបាល​បាន​ផ្ដល់​អាជ្ញាប័ណ្ណ​ឲ្យ​នោះ ។

រហូត​មក​ដល់​ម៉ោង​ប្រហែល ៧ល្ងាច ថ្ងៃ​ទី៣ សីហា នេះ លោក ហ៊ុន សែន បាន​ចេញ​ពី​សាលាខេត្ត​ហើយ ដោយ​មិន​​ចេញ​មក​ជួប​ប្រជាពលរដ្ឋ​ទេ។ បើ​សូម្បី​តែ​តំណាង​ពលរដ្ឋ ៧នាក់ ដែល​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន អនុញ្ញាត​ឲ្យ​​ចូល​ដើម្បី​ជួប​លោក ហ៊ុន សែន នោះ ក៏​មិន​ត្រូវ​បាន​លោក ហ៊ុន សែន ជួប​ជាមួយ​ពួកគាត់​ដែរ។
យ៉ាងណាក៏ដោយ ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ដែល​ឈរ​ចាំ​ជួប​លោក ហ៊ុន សែន តាំង​ពី​ព្រឹក​មក​នោះ សម្ដែង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង។

សូម​រង់ចាំ​ស្ដាប់​ព័ត៌មាន​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​យើង​នៅ​យប់​នេះ...

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>