Quantcast
Viewing all articles
Browse latest Browse all 40045

សហគមន៍​ដីធ្លី​ស្នើ​រដ្ឋាភិបាល​ឲ្យ​ដោះស្រាយ​វិវាទ​ដីធ្លី​ក្រៅ​ប្រព័ន្ធ​តុលាការ

Image may be NSFW.
Clik here to view.
សិក្ខាសាលា​ស្ដីពី​ថ្នាក់​ជាតិ «របប​គំហើញ​ថ្មីៗ ទាក់ទិន​នឹង​កិច្ច​ដំណើរ​ការ​ចុះ​បញ្ជី​ដី​សមូហភាព និង​ការ​ដោះស្រាយ​ទំនាស់​នៅ​មូលដ្ឋាន» ដែល​រៀបចំ​ឡើង​នា​សណ្ឋាគារ​សាន់វេ (Sunway) នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Cheu Sideth


ដោយ អ៊ុំ រង្សី RFA 2016-08-04

សហគមន៍​ដីធ្លី សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ បារម្ភ​ចំពោះ​ភាព​ខ្វះខាត​នៃ​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា ដែល​នាំ​ឲ្យ​ពលរដ្ឋ ពិសេស​ជនជាតិ​ដើម​ភាគតិច តែង​រងគ្រោះ​ឥត​ឈប់ឈរ​ពី​ករណី​រំលោភ​ដីធ្លី​ដែល​ជា​បញ្ហា​ដែល​នាំ​ឲ្យ​កម្ពុជា មាន​ការ​អភិវឌ្ឍ​យឺត។ ករណី​នេះ សហគមន៍​ដីធ្លី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​យន្តការ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ឈាន​ទៅ​បញ្ចប់​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ។

​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច និង​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី ចង់​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​លើ​បញ្ហា​មួយ​ចំនួន រួមមាន​ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ និង​អ្នក​មាន​អំណាច បញ្ហា​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ប៉ះពាល់​ដល់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច។

​ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ​ស្ដីពី "របប​គំហើញ​ថ្មីៗ​ទាក់ទិន​នឹង​កិច្ច​ដំណើរការ​ចុះ​បញ្ជី​ដី​សមូហភាព និង​ការ​ដោះស្រាយ​ទំនាស់​នៅ​មូលដ្ឋាន"ដែល​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​៤ ខែ​សីហា។ សិក្ខាសាលា​នេះ ក្នុង​បំណង​ជួយ​ឲ្យ​មាន​នូវ​គោលនយោបាយ​ដ៏​ពេញចិត្ត និង​អាច​អនុវត្ត​បាន ដែល​ធានា​ដល់​សិទ្ធិ​របស់​គ្រួសារ​ជនជាតិ​ដើម​ភាគតិច​ក្នុង​ការ​អាស្រ័យ​ផល​ពី​ដីធ្លី និង​ធនធាន​ធម្មជាតិ។
​ថ្លែង​ក្នុង​សិក្ខាសាលា​នេះ នាយក​ប្រតិបត្តិ​អង្គការ​គាំទ្រ​ជនជាតិ​ដើម​ភាគតិច លោក សៅ វ៉ាន់សី ឲ្យ​ដឹង​ថា តាម​បទពិសោធន៍​ការងារ​នៅ​តំបន់​ដែល​មាន​បញ្ហា​ដីធ្លី​នៅ​ខេត្ត​រតនគិរី ចំនួន ២៧​សហគមន៍​កន្លង​មក។ លោក​ឃើញ​បញ្ហា​ប្រឈម​ដ៏​ធំ​ក្នុង​បញ្ហា​ដីធ្លី​មក​ពី​មិន​បាន​កំណត់​ព្រំ​ដី​ឲ្យ​បាន​ច្បាស់លាស់ កង្វះ​ចំណេះ​ដឹង​ច្បាប់​របស់​សហគមន៍ កង្វះ​គោលនយោបាយ កំណើន​ប្រជាជន និង​កង្វះ​យន្តការ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ។

​នាយក​ប្រតិបត្តិ​អង្គការ​គាំទ្រ​ជនជាតិ​ដើម​ភាគតិច​រូប​នេះ​យល់​ថា ការ​ពង្រឹង​ការ​ដោះស្រាយ​ជម្លោះ​ក្រៅ​ប្រព័ន្ធ​តុលាការ​ឲ្យ​មាន​ប្រសិទ្ធភាព​ជា​យុទ្ធសាស្ត្រ​សំខាន់​ជួយ​បញ្ចប់​ជម្លោះ​ដីធ្លី​បាន​ឆាប់​រហ័ស​ជាង​ការ​ដោះស្រាយ​តាម​ប្រព័ន្ធ​តុលាការ ព្រោះ​សហគមន៍​ដីធ្លី​ភាគ​ច្រើន​មិន​ទាន់​មាន​ប្លង់ដី​កម្មសិទ្ធិ​ណា​មួយ​នៅ​ឡើយ៖ «គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ជម្លោះ គួរ​ណាស់​តែ​យក​យន្តការ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ ព្រោះ​ថា យន្តការ​នេះ​វា​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ និង​អ្នក​ពាក់ព័ន្ធ​ផ្សេងៗ​បាន​លឿន​ជាង​ប្រព័ន្ធ​តុលាការ និង​មិន​ធ្វើ​បាន​បាត់បង់​ដល់​ការ​វិនិយោគ និង​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ ពិសេស​សេដ្ឋកិច្ច»។

​ទន្ទឹម​គ្នា​នេះ តំណាង​សហគមន៍​ដីធ្លី​ចំនួន ២៧​សហគមន៍ មក​ពី​ខេត្ត​រតនគិរី លោក តូច ញ៉េប លើក​ឡើង​ដែរ​ថា ជនជាតិ​ដើម​ភាគតិច​នៅ​ក្នុង​សហគមន៍​លោក​បាន​ទទួល​រង​នូវ​ការ​រំលោភ​បំពាន​ដីស្រែ និង​ដី​លំនៅឋាន​តាំង​ពី​ឆ្នាំ​២០១២ ពី​សំណាក់​អ្នក​មាន​អំណាច និង​ការ​វិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​មិន​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ។ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី​ក្រៅ​ប្រព័ន្ធ​តុលាការ ដើម្បី​ងាយស្រួល​ដល់​ការ​ចុះ​បញ្ជី​ដី​សមូហភាព​ជូន​សហគមន៍៖ «ខ្ញុំ​សូម​ឲ្យ​សម្ដេច ហ៊ុន សែន និង​មន្ត្រី​ជាន់​ខ្ពស់ ត្រូវ​តែ​បង្កើត​គណៈកម្មការ​ចុះ​ទៅ​ស៊ើប​អង្កេត បើ​សង្ឃឹម​តែ​ថ្នាក់​ក្រោម​ដោះស្រាយ​មិន​បាន​ទេ ត្រូវ​តែ​ពិនិត្យ និង​ស្រាវជ្រាវ​ឲ្យ​ច្បាស់ ទើប​ការ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​អាច​ឆ្លើយ​តប​ទុក្ខ​លំបាក​ពលរដ្ឋ​ ដែល​មាន​ជម្លោះ​ដីធ្លី​បាន​ទាន់​ពេល»។

​ឆ្លើយ​តប​នឹង​បញ្ហា​នេះ អនុ​ប្រធាន​នាយកដ្ឋាន​កិច្ចការ​សមាគម និង​គណបក្ស​នយោបាយ​នៃ​ក្រសួង​មហាផ្ទៃ លោក អាំ វាសនា មាន​ប្រសាសន៍​ក្នុង​សិក្ខាសាលា​នោះ​ថា ក្រសួង​តែងតែ​គាំទ្រ​យន្តការ​ដោះស្រាយ​ទំនាស់​ដីធ្លី​ក្រៅ​ប្រព័ន្ធ​តុលាការ ពិសេស​ការ​ចុះ​បញ្ជី​ដីធ្លី​ជនជាតិ​ដើម​ភាគ​តិច។ ប៉ុន្តែ​លោក​បដិសេធ​អំពី​ដំណោះស្រាយ​ដីធ្លី​យ៉ាង​ណា ព្រោះ​វា​ទាក់ទង​នឹង​ដែន​សមត្ថកិច្ច​របស់​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់។
​សិក្ខាសាលា​ដែល​មាន​អ្នកចូលរួម​ជិត ១០០​នាក់ មក​ពី​ដៃគូ​អភិវឌ្ឍន៍ សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ សហគមន៍​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​អភិបាលកិច្ច​ដីធ្លី និង​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​កម្ពុជា ក្រៅ​ពី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​យន្តការ​ដោះស្រាយ​ទំនាស់​ដី​ក្រៅ​ប្រព័ន្ធ​តុលាការ ដើម្បី​បញ្ចប់​បញ្ហា​ដីធ្លី​នៅ​កម្ពុជា។ ពួកគេ​ក៏​ជំរុញ​ឲ្យ​រដ្ឋាភិបាល​សិក្សា​ពី​ស្ថានភាព​តំបន់​ដែល​មាន​ទំនាស់​ឲ្យ​គ្រប់​ជ្រុងជ្រោយ​មុន​សម្រេច​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ណា​មួយ ព្រមទាំង​ត្រូវ​អនុវត្ត​ច្បាប់​ឲ្យ​មាន​តម្លាភាព​ផង​ដែរ៕​

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>