Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

កម្មករ-កម្មការិនីរាប់ពាន់នាក់ ដែលបម្រើការងារនៅរោងចក្រកាត់ដេរស្បែកជើង New Starខេត្តព្រះសីហនុតវ៉ាបិតផ្លូវជាតិលេខ៤ដើម្បីទាមទារនូវអ្វីដែលដេក ជោរសន្យា

$
0
0


(ព្រះសីហនុ)៖​ ក្រុមកម្មករ-កម្មការិនីរាប់ពាន់នាក់ ដែលបម្រើការងារនៅរោងចក្រកាត់ដេរស្បែកជើង New Star ស្ថិតនៅសង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ នៅព្រលប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ បានផ្ទុះការតវ៉ា រហូតនាំគ្នាទៅបិតចរាចរណ៍លើផ្លូវជាតិលេខ៤ ជិតតែម្តង បណ្តាលឲ្យមានការកកស្ទះយ៉ាងខ្លាំង ពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរ ពោលនៅជាប់គាំងតែម្តង។

តាមសេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News បានឲ្យដឹងថា ក្រុមកម្មកររាប់ពាន់នាក់ បានផ្ទុះការតវ៉ាបិតផ្លូវជាតិលេខ៤ មិនឲ្យយានយន្តចរាចរណ៍ឆ្លងកាត់នោះទេ ដោយសាររឿងទាមទារ បើកលុយ៥ភាគរយកាលពីអាទិត្យមុន។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ផងដែរ ក្រុមកម្មករបានបិតផ្លូវជាតិលេខ៤ ជិតតែម្តង មិនអាចធ្វើដំណើរបាននោះទេ ដោយសារតែរឿងប្រាក់ខែ។ លោកឧត្តមសេនីយ៍ស្នងការ បានបន្តទៀតថា នៅពេលនេះកម្លាំងនគរបាលរបស់លោក កំពុងតែសហការជាមួយកម្លាំងអាជ្ញាធរចុះទៅសម្របសម្រួល ដោយដំបូងឲ្យបើកផ្លូវឡើងវិញ។

តាមសេចក្តីរាយការណ៍ នៅពេលនេះខាងមន្រ្តីមន្ទីរការងារ និងអាជ្ញាធរ បានចុះទៅធ្វើការសម្របសម្រួល និងដោះស្រាយជូន តែមិនទាន់ដឹងលទ្ធផលនៅឡើយទេ៕




Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>