Image may be NSFW.
Clik here to view.
ដោយ ឡេង ម៉ាលី RFA 2016-08-04
អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហមនៅថ្ងៃព្រហស្បតិ៍ ទី៤ សីហា មិនបានបើកសវនាការលើអង្គហេតុសំណុំរឿង ០០២ វគ្គ ២ ទេ ប៉ុន្តែអង្គជំនុំជម្រះប្រជុំរៀបចំកិច្ចដំណើរការសវនាការបន្តបន្ទាប់ទៅមុខទៀត។ ក្នុងកិច្ចប្រជុំនេះ គឺដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសហព្រះរាជអាជ្ញាចង់ដាក់ឯកសារថ្មីជាភស្តុតាងចំនួន ៣៥ ទៀត។
អង្គជំនុំជម្រះសាលាដំបូងបានកំណត់ឱ្យភាគីក្នុងរឿងក្ដី ០០២ វគ្គ ដែលចង់ដាក់ឯកសារថ្មីជាភស្តុតាងឱ្យបានត្រឹមថ្ងៃទី១ ខែកញ្ញា។
តាមរយៈអ្នកបកប្រែមេធាវីការពារក្ដីជនជាប់ចោទ នួន ជា លោក វិកទ័រ កូប៉េ (Victor Koppe) ស្នើសុំអង្គជំនុំជម្រះថា ខាងភាគីលោកសុំពន្យារពេលបន្ថែមទៀត សម្រាប់ការដាក់ឯកសារថ្មី និងការកោះហៅសាក្សី៖ «ខ្ញុំគិតថា យើងគួរតែមានកាលបរិច្ឆេទបន្ថែមមួយទៀត ដើម្បីឱ្យយើងខ្ញុំអាចដាក់ស្នើសុំសាក្សី ឬក៏ដាក់សំណើកោះហៅសាក្សីបន្ថែម ព្រោះថា អាចពេលដែលយើងបានសិក្សាទៅលើឯកសារថ្មីៗនោះ យើងអាចមានស្ថានភាពថ្មីកើតឡើង។ ដូច្នេះខ្ញុំស្នើសុំអាចថា ស្នើសុំកោះហៅសាក្សី ឬក៏សំណើសុំសាក្សី គួរតែពន្យារពេល ៤សប្ដាហ៍ ក្រោយថ្ងៃទី១ កញ្ញា ឆ្នាំ២០១៦ ដោយសារតែមានការដាក់បង្ហាញឯកសារថ្មី ឬក៏ការទទួលយកឯកសារថ្មី ខ្ញុំគួរតែទទួលបានការពន្យារពេល»។
មេធាវីការពារក្ដីជនជាប់ចោទ ខៀវ សំផន សុំឱ្យអង្គជំនុំជម្រះសាលាដំបូងពន្យារពេលកំណត់រហូតដល់ថ្ងៃទី៣០ ខែកញ្ញា។ រីឯភាគីសហព្រះរាជអាជ្ញាលើកហេតុផលថា ដោយសារតែឯកសារថ្មី ដែលសហចៅក្រមស៊ើបអង្កេតនឹងផ្ដល់ឱ្យត្រឹមថ្ងៃទី១ ខែកញ្ញា នោះ មិនដឹងថា ជាឯកសារ ឬសម្ភារៈយ៉ាងណានៅឡើយ លោកចង់ឱ្យរង់ចាំសុំពន្យារតាមពេលជាក់ស្ដែងវិញ។ ទោះជាយ៉ាងនេះក្ដី ប្រធានអង្គជំនុំជម្រះសាលាដំបូង លោក យ៉ា សុខន ថ្លែងថា អង្គជំនុំជម្រះនឹងពិនិត្យសំណើសុំនេះ ហើយនឹងចេញសេចក្ដីសម្រេចក្នុងពេលឆាប់ៗ ខាងមុខ។ អង្គជំនុំជម្រះប្រកាសថា សវនាការនៅច័ន្ទ ទី៨ សីហា សប្ដាហ៍ក្រោយ នឹងពិនិត្យលើឯកសារនានា ដែលភាគីពាក់ព័ន្ធដាក់ជូនអង្គជំនុំជម្រះ៕