Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

កុំព្យូទ័រ​នៅ​លីកាដូ និង​គណៈកម្មការ​ទន្លេ​មេគង្គ​ឆ្លង​មេរោគ

$
0
0
រូបភាពពីកុំព្យូទ័រពី​ក្រុមហ៊ុន Kaspersky បង្ហាញ​ថា កម្ពុជា​ជា​ប្រទេស ទី​៥០ លើ​ពិភព​លោក ដែល​ងាយ​រងគ្រោះ​ដោយ​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណេត គិត​ត្រឹម​ល្ងាច​ម្សិលមិញ។

Alessandro Marazzi Sassoon ភ្នំពេញ​ប៉ុស្តិ៍​ Fri, 5 August 2016

ភ្នំពេញៈ នៅ​ប៉ុន្មាន​ថ្ងៃ​នេះ​កុំព្យូទ័រ​នៅ​អង្គការ​លីកាដូ​​ និង​គណៈកម្មការ​ទន្លេ​មេគង្គ​បាន​ឆ្លង​មេរោគ​ ransomware ​​ដែល​ទាមទារ​ឲ្យ​បង់​​ប្រាក់​លោះ​។ ​នេះ​បើ​តាម​ប្រភព​​​​​ដែល​បាន​ថ្លែង​កាលពី​ម្សិលមិញ។

លោក Mathieu Pellerin អ្នក​ជំនាញ​​ផ្នែក​​សន្តិសុខ​កុំព្យូទ័រ​​នៅ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​ថ្លែង​ថា​មេរោគ​នេះ​ត្រូវ​បាន​​​ប្រទះ​ឃើញ​ក្នុង​កុំព្យូទ័រ​ពីរ​ប៉ុន្តែ​ត្រូវ​បាន​​​កម្ចាត់​ចោល​។

លោក​ថា​៖ «​នេះ​ជា​ការ​ឆ្លង​មេរោគ​ទី​មួយ​ហើយ​ដែល​ទាម​ទារ​ឲ្យ​បង់​ប្រាក់​លោះ​»។ ​លោក​បាន​កត់សម្គាល់​ថា​គ្មាន​ហេតុ​ផល​គួរ​ឲ្យ​ជឿ​ដែល​ថា​អង្គការ​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​​ទេ​។

លោក​បាន​ថ្លែង​ថា​៖ «​នេះ​គឺជា​ការ​ឆ្លុះបញ្ចាំង​​ពី​​ការ​រាលដាល​ជា​សកល​​នៃ​​មេរោគ​បែប​នេះ​»។


កាលពី​ម្សិលមិញ​ក្រុមហ៊ុន Kaspersky ដែល​ជា​ក្រុមហ៊ុន​នាំ​មុខ​គេ​ផ្នែក​​សន្តិសុខ​​កុំព្យូទ័រ​បាន​ដាក់​កម្ពុជា​ក្នុង​ចំណាត់​ថ្នាក់​ទី​ ៤៤ ​នៃ​ប្រទេស​រង​ការ​វាយប្រហារ​​មេរោគ​ច្រើន​បំផុត​។

រីឯ​លោក​ Ian Thomas អតីត​បុគ្គលិក​គណៈកម្មការ​ទន្លេ​មេគង្គ​បាន​ថ្លែង​ថា​លោក​បាន​សម្អាត​មេរោគ​ក្នុង​កុំព្យូទ័រ​​របស់​លោក​បី​​ថ្ងៃ​មុន​​ពេល​លោក​បាន​សង្ស័យ​ឆ្លង​មេរោគ​នៅ​លើ​ folders ក្នុង network របស់​គណៈកម្មការ​ទន្លេ​មេគង្គ​។

លោក សុគង់ អាន់ ជំនួយការ​ផ្នែក​ IT នៅ​គណៈកម្មការ​ទន្លេ​មេគង្គ​បាន​ថ្លែង​ថា​ការ​ឆ្លង​នេះ​គឺជា​ការ​ចៃដន្យ​។ «​វា​មិនមែន​ជា​ការ​ហេក (hack) ​ទេ​»។

មេរោគ ransomware គឺជា​បច្ចេកទេស​ហេក​ដែល​ចាក់​សោ​ព័ត៌មាន​ក្នុង​ network ដែល​ឆ្លង​ហើយ​ទាមទារ​ឲ្យ​បង់​​ប្រាក់​​ដើម្បី​ដោះ​សោ​នោះ។

លោក​ Niklas Femerstrand ​អ្នក​ជំនាញ​ឯករាជ្យ​ផ្នែក​សន្តិសុខ​កុំព្យូទ័រ​ធ្វើការ​នៅ​​កម្ពុជា​ថា​មេរោគ​នេះ​ប្រហែល​កើត​តាំងពី​ឆ្នាំ​ ២០០៧ ​៕ PS

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>