Quantcast
Viewing all articles
Browse latest Browse all 40045

អាជ្ញាធរ​ខេត្ត​ឧត្ដរមានជ័យ​ចរចា​ជាមួយ​មេ​បញ្ជាការ​ទ័ព​ឈុត​ខ្មៅ​ថៃ​ពី​បញ្ហា​បិទ​ច្រក​ទ្វារ​ព្រំដែន


ដោយ ខែ សុណង RFA 2016-08-06

កង​ទាហាន​ការពារ​ព្រំដែន​ថៃ​បិទ​ច្រក​ទ្វារ​អន្តរជាតិ​២ គឺ​ច្រក​អូរស្មាច់ និង​ច្រក​ជប់គគីរ ក្នុង​ទឹក​ដី​ខេត្ត​ឧត្តរមានជ័យ ជាប់​ព្រំដែន​ជាមួយ​ខេត្ត​សុរិន្ទ និង​ខេត្ត​បុរីរ៉ាំ ប្រទេស​ថៃ មិន​ឲ្យ​ប្រជាពលរដ្ឋ​ឆ្លង​កាត់​មួយ​ព្រឹក​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​សីហា រួច​បើក​ឲ្យ​ដំណើរ​ការ​វិញ។ បញ្ហា​នេះ បាន​នាំ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​ដោះដូរ​ទំនិញ​និង​ការ​ចេញ​ចូល​របស់​ពលរដ្ឋ​អស់​មួយ​ព្រឹក។

អាជ្ញាធរ​ខេត្ត​ឧត្ដរមានជ័យ បាន​ជួប​ចរចា​ជាមួយ​មេ​បញ្ជាការ​កងទ័ព​ឈុត​ខ្មៅ និង​អាជ្ញាធរ​ខ្មែរសុរិន្ទ ប្រទេស​ថៃ ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ដែល​នាំ​ឲ្យ​ឈាន​ដល់​ការ​បិទ​ច្រក​ទ្វារ​អន្តរជាតិ​២ ក្នុង​ទឹក​ដី​ខេត្ត​ឧត្តរមានជ័យ។

អភិបាល​ខេត្ត​ឧត្ដរមានជ័យ លោក ស ថាវី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៦ ខែ​សីហា ថា លោក​បាន​បើក​ការ​ចរចា​មួយ​ភ្លាមៗ បន្ទាប់​ពី​បាន​ទទួល​សេចក្ដី​រាយការណ៍​ថា​ភាគី​ថៃ​បាន​បិទ​ច្រក​ទ្វារ​អន្តរជាតិ​២ គឺ​ច្រក​អូរស្មាច់ និង​ច្រក​ជប់គគីរ ដោយ​ឯកតោភាគី។ លោក​ថា ជំនួប​ជជែក​ដ៏​តឹង​សរសៃ​ក​នេះ មាន​ការ​ចូលរួម​ពី​អភិបាល​ខេត្ត​សុរិន្ទ និង​មេ​បញ្ជាការ​កងទ័ព​ឈុត​ខ្មៅ បន្ទាប់​មក​បាន​ឯកភាព​គ្នា​បើក​ច្រក​ដំណើរការ​វិញ។ លោក​ថា ការ​ជជែក​ន​ក៏​បាន​ព្រមព្រៀង​គ្នា​ដែរ​ថា មុន​នឹង​បិទ​ច្រក​ត្រូវ​ជូន​ដំណឹង​និង​រក្សា​អ្វីៗ​នៅ​ច្រក​ព្រំដែន​នោះ​ដដែល​ពុំ​មាន​សាងសង់​និង​រុះរើ​អ្វី​ត​ទៅ​ទៀត​ឡើយ។ «»

ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​អូរស្មាច់ និង​ច្រក​ជប់គគីរ បាន​សម្ដែង​ការ​ងឿង​ឆ្ងល់​ចំពោះ​ភាគី​កង​ទាហាន​ការពារ​ព្រំដែន​ថៃ ដែល​បាន​បិទ​ច្រក​ទ្វារ​នាំ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​ដោះដូរ​ទំនិញ​និង​ការ​ចេញ​ចូល​របស់​ពួកគេ។

ពលរដ្ឋ​រស់នៅ​ភូមិ​ដើម​ជ្រៃ ឃុំ​អូរស្មាច់ ស្រុក​សំរោង លោកស្រី ឡាយ សូត្រ ថ្លែង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​ភាគី​ថៃ​បិទ​ច្រក​ទ្វារ​អូរស្មាច់ ទំនង​ជា​ភាគី​ថៃ​ខឹង​មន្ត្រី​ប្រចាំ​ច្រក​របស់​ខ្មែរ​បាន​សាងសង់​រោង​មាន់​ថ្មី​ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម​នៅ​ក្នុង​ដី​ខ្មែរ។ ទ្រុង​មាន់​នោះ​មាន​ទីតាំង​នៅ​ជាប់​របង​ច្រក​ទ្វារ​ក្នុង​ដី​ខ្មែរ​ដែល​ជា​របស់​លោក ខូង ទីន នាយ​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​ប្រមាណ​ជា​១០​ឆ្នាំ​មក​ហើយ។ «»

ពលរដ្ឋ​មួយ​រូប​ទៀត​គឺ រស់នៅ​ភូមិជប់​គគីរ​ខាង​លិច ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល លោក ឡេង ខ្លុយ ថ្លែង​ថា នៅ​ឯ​ច្រក​ជប់​គគីរ​ឯ​ណោះ​ក៏​មាន​បិទ​ច្រក​ជាង​១​ម៉ោង​មិន​ឲ្យ​ពលរដ្ឋ​ចេញចូល​ដោះដូរ​ទំនិញ​ដែរ បញ្ហា​នេះ​ពលរដ្ឋ​មាន​ការ​ងឿង​ឆ្ងល់​ជា​ខ្លាំង។ ប៉ុន្តែ​បាន​បើក​ដំណើរការ​វិញ​ហើយ។ «»

កាល​ពី​ឆ្នាំ​២០១៤ ភាគី​កម្ពុជា​បាន​ហាម​ឃាត់​ភាគី​ថៃ​មិន​ឲ្យ​សង់​សំណង់​រឹង​មួយ​ចំនួន​នៅ​ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​អូរស្មាច់ ប៉ុន្តែ​ភាគី​ថៃ​នៅ​តែ​បន្ត​អនុវត្ត​ដែល​បច្ចុប្បន្ន​មាន​ដូច​ជា កន្លែង​ស្នាក់នៅ និង​ការិយាល័យ​ការងារ​របស់​មន្ត្រី​ច្រក​ទ្វារ​របស់​ថៃ ដែល​មាន​ចម្ងាយ​ប្រមាណ​២​ម៉ែត្រ​ពី​របង​ច្រក រីឯ​ភាគី​កម្ពុជា​នៅ​តែ​រង់ចាំ​គណៈកម្មការ​ព្រំដែន​ដោះស្រាយ​រហូត​មក​ដល់​បច្ចុប្បន្ន​ពុំ​មាន​លទ្ធផល៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>