Quantcast
Viewing all articles
Browse latest Browse all 40045

ភ្នាក់ងារ​ទេសចរណ៍​បារម្ភ​ពី​ការ​ធ្លាក់​ចុះ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​មក​កាន់​តំបន់​អង្គរ

Image may be NSFW.
Clik here to view.
ភ្ញៀវ​ទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍ ឈរ​តម្រង់​ជួរ​រង់ចាំ​ឡើង​តាម​ជណ្ដើរ​ឈើ​ទៅ​ទស្សនា​កំពូល​កណ្ដាល​របស់​ប្រាសាទ​អង្គរវត្ត នា​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Hang Savyouth


ដោយ ម៉ៅ សុធានី RFA 2016-08-06

ភ្នាក់ងារ​ទេសចរណ៍​អន្តរជាតិ បារម្ភ​ពី​ការ​ធ្លាក់​ចុះ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស មក​ទស្សនា​តំបន់​ប្រាសាទ​អង្គរ ក្នុង​ខេត្ត​សៀមរាប នៅ​ឆ្នាំ​២០១៧ ខាងមុខ។

ក្ដី​បារម្ភ​នេះ​ស្រប​ពេល​ដែល រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន កាល​ពី​ថ្ងៃ​សុក្រ ទី ៥ខែ សីហាថា តម្លៃ​សំបុត្រ​ចូល ទស្សនា​មួយ​ថ្ងៃ គឺ​ឡើង​ពី ២០ ទៅ​៣៧​ដុល្លារ​អាមេរិក។ ចំណែក​សំបុត្រ​ចូល​ទស្សនា ៣ថ្ងៃ នឹង​ឡើង​ពី​៤០​ដុល្លារ ដល់​៦២ដុល្លារ។ រី​ឯ​សំបុត្រ​សម្រាប់​មួយ​សប្ដាហ៍​វិញ នឹង​ឡើង​ថ្លៃ​ពី ៦០ ទៅ៧២ ដុល្លារ។

អ្នក​ចាត់ចែង​ភ្ញៀវ​ទេសចរ​កម្សាន្ត​នៃ​ក្រុមហ៊ុន​មហា​អង្គរ​ទេសចរណ៍ លោក ទុំ ប្រសើទ មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​កាល​ពី យប់​មិញ​ថា មូលហេតុ​ដែល​លោក​បារម្ភ​នេះ គឺ​ដោយ​សារ​បច្ចុប្បន្ន ចំនួន​ភ្ញៀវ​ទេសចរ​មាន​ការ​ធ្លាក់​ចុះ​ច្រើន បើ​ប្រៀប​ធៀប​ទៅ​ឆ្នាំ​មុនៗ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​របស់​រដ្ឋាភិបាល មិន​បាន​បញ្ជាក់​ពី មូលហេតុ នៃ​ការ​ឡើង​ថ្លៃ​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ​ទេ ប៉ុន្តែ​គ្រាន់​តែ​លើក​ឡើង​ថា ប័ណ្ណ​ចូល​មួយ​សន្លឹក​លក់​បាន នឹង​បែង​ចែក ២​ដុល្លារ ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​ផ្ដល់​សេវា​ព្យាបាល ដោយ​ឥត​គិត​ថ្លៃ។ ក្នុង​អំឡុង​ឆ្នាំ​២០១៥ មាន​ចំនួន​ភ្ញៀវ​ទេសចរ ចំនួន ២លាន ១សែននាក់ បាន​មក​ទស្សនា​តំបន់​ប្រាសាទ​អង្គរ៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>