Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

HRW​ជំរុញ​អ.ស.ប​បញ្ជូន​អ្នក​ជំនាញ​អន្តរជាតិ​ស៊ើប​អង្កេត​ករណី​បាញ់​សម្លាប់​បណ្ឌិត កែម ឡី

$
0
0


អ្នក​ចូលរួម​ពិធី​ដង្ហែ​សព​បណ្ឌិត កែម ឡី ទៅ​ខេត្ត​តាកែវ​នៅ​ថ្ងៃ​អាទិត្យ ទី​២៤ កក្កដា ២០១៦។ RFA/Brach Chev

ដោយ តាំង​ សារ៉ាដា RFA 2016-08-06

ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ បញ្ជូន​ក្រុម ជំនាញ​ខាង​ផ្នែក​ស៊ើបអង្កេត​ដើម្បី​លាត​ត្រដាង​អាថ៌កំបាំង នៃ​ការ​សម្លាប់​លោក បណ្ឌិត កែម ឡី។

ប៉ុន្តែ​សមត្ថកិច្ច​ទី​ក្រុង​ភ្នំពេញ អះអាង​ខ្លួន​កំពុង​សកម្ម​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ករណី​ឃាតកម្ម​នេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ហើយ​ចុងក្រោយ​នេះ សមត្ថកិច្ច​បាន​បញ្ជូន​អង្គ​ចងចាំ (មេម៉ូរី) កាម៉េរា​សុវត្ថិភាព​នៅ​កន្លែង​ឃាតកម្ម​នោះ​ទៅ​ដល់​ដៃ​តុលាការ​ហើយ ហើយ​ក្រុម​គ្រួសារ​ជនរងគ្រោះ​អាច​ស្នើ​មើល​វីដេអូ នោះ​បាន។

នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch = HRW) ប្រចាំ​តំបន់​អាស៊ី លោក ប្រ៊ែដ អាដាម (Brad Adams) ជំរុញ​ឲ្យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស បើក​ការ​ស៊ើបអង្កេត​ឲ្យ​ស៊ីជម្រៅ និង​ម៉ត់ចត់​ជាទី​បំផុត ដោយ​អ្នក​ជំនាញ​ពី​ក្រៅ​ប្រទេស ទៅ​លើ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី អ្នក​វិភាគឯករាជ្យ​ដ៏​មាន​វោហារ​នៅ​កម្ពុជា។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​ជា​សំឡេង​ដូច​តទៅ៖

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>