Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

សមត្ថកិច្ច​ខេត្ត​កំពង់ឆ្នាំង​ព្រមាន​ចាប់​អ្នក​លួច​ឈូស​ឆាយ​ដី​ព្រៃ​បញ្ជូន​ទៅ​តុលាការ

$
0
0
គ្រឿងចក្រ​សម្រាប់​ឈូស​ឆាយ​ដី​ព្រៃ​នៅ​ចំណុច​ខ្លុង​រលើង នៃ​ភូមិ​អញ្ចាញរូង ឃុំ​អញ្ចាញរូង ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo Provided
ដោយ ជិន ជេដ្ឋា RFA 2016-08-07

កម្លាំង​សមត្ថកិច្ច​ចម្រុះ និង​តំណាង​សហគមន៍​ព្រៃ​ឈើ​ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង ព្រមាន​រឹប​អូស​គ្រឿងចក្រ និង​ចាប់​ជន​ល្មើស​ដែល​លួច​ឈូស​ដី​ព្រៃ​របស់​រដ្ឋ​នៅ​ចំណុច​ខ្លុង​រលើង នៃ​ឃុំ​អញ្ចាញរូង។

តំណាង​សហគមន៍​ព្រៃ​ឈើ​ឃុំ​អញ្ចាញរូង លោកស្រី ប៉ិញ អាត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ ខែ​សីហា ថា កម្លាំង​ប៉ូលិស​ប៉ុស្តិ៍ មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ អាជ្ញាធរ​ឃុំ និង​តំណាង​សហគមន៍ បាន​ចុះ​ល្បាត​ទាន់​សកម្មភាព​ឈូស​បំផ្លាញ​ព្រៃ​ឈើ​នៅ​ចំណុច​ខ្លុង​រលើង កាល​ពី​ព្រលប់​ថ្ងៃ​ទី​៥ ខែ​សីហា។ លោកស្រី​ថា សមត្ថកិច្ច​បាន​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ឈូស​ឆាយ​ជាមួយ​ជន​ល្មើស​ដែល​ជា​មន្ត្រី​យោធា​ឈ្មោះ មាស ឌី ដោយ​ព្រមាន​ថា បើ​ធ្វើ​ល្មើស​លើក​ក្រោយ​ទៀត នឹង​កសាង​សំណុំ​រឿង​ទៅ​តុលាការ។ ភ្លាមៗ​នោះ លោក មាស ឌី អះអាង​ថា រូប​គេ​ស៊ី​ឈ្នួល​ឈូស​ដី​នេះ​ឲ្យ​អង្គរក្ស​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ម្នាក់៖ «ជា​លទ្ធផល យើង​ចង់​យក​គាត់ (និង​គ្រឿងចក្រ) មក​ទទួល​ទោស​ដែរ ប៉ុន្តែ​គ្រាន់​ថា​អ្នក​ដែល​ចុះ​ទៅ​ហ្នឹង​អត់​មាន​នរណា​ចេះ​បើក​គ្រឿងចក្រ។ អ៊ីចឹង​ទៅ យើង​គ្រាន់​តែ​ធ្វើ​កិច្ចសន្យា ហើយ​ឲ្យ​រុះរើ​ការដ្ឋាន និង​ស្ពាន។ ខាង​កម្លាំង​សហគមន៍​ជា​អ្នក​ចាំ​ឃ្លាំ​មើល បើ​មាន​ល្មើស​លើក​ក្រោយ​ទៀត មិន​គោរព​តាម​កិច្ចសន្យា យើង​នឹង​ហៅ​គាត់​ទៅ​តុលាការ»។

អាស៊ីសេរី មិន​អាច​ទាក់ទង​លោក មាស ឌី ដើម្បី​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៦ ខែ​សីហា ប៉ុន្តែ​កន្លង​ទៅ លោក​ធ្លាប់​បញ្ជាក់​ថា រូប​លោក​គ្រាន់​តែ​ជា​ម្ចាស់​គ្រឿងចក្រ​ស៊ី​ឈ្នួល​ឈូស​ដី​ឲ្យ​ពលរដ្ឋ​ដែល​មាន​លិខិត​កាន់​កាប់​ដី​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​ភូមិ-ឃុំ តាំង​ពី​ឆ្នាំ​១៩៩៩ និង​ខ្លះ​តាំង​ពី​ឆ្នាំ​២០០៨។ ចំណែក​សហគមន៍​វិញ ពុំ​មាន​ប្លង់​កំណត់​ព្រំ​ប្រទល់​ដី​ព្រៃ​សហគមន៍​ច្បាស់លាស់​ទេ៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>