Image may be NSFW.
Clik here to view.
ដោយ ឡេង ម៉ាលី RFA 2016-08-08
សាលាក្ដីខ្មែរក្រហម ជូនដំណឹងថា អង្គជំនុំជម្រះសាលាដំបូងដែលគ្រោងធ្វើសវនាការសំណុំរឿង០០២ វគ្គ២ នៅព្រឹកថ្ងៃច័ន្ទ ទី៨ សីហា នឹងផ្អាករហូតដល់ថ្ងៃព្រហស្បតិ៍ ទី១១ សីហា។
សេចក្ដីជូនដំណឹងដដែលមិនបានបញ្ជាក់ហេតុផលច្បាស់លាស់ទេអំពីការលើកពេលសវនាការនេះ។ កាលពីចុងសប្ដាហ៍ អង្គជំនុំជម្រះប្រកាសថា សវនាការនៅច័ន្ទ ទី៨ សីហា នឹងជំនុំជម្រះ និងពិនិត្យលើឯកសារនានាដែលភាគីពាក់ព័ន្ធក្នុងរឿងក្ដី ដាក់ជូនអង្គជំនុំជម្រះ។
កាលពីថ្ងៃព្រហស្បតិ៍ ទី៤ សីហា អង្គជំនុំជម្រះសាលាដំបូង ក៏មិនបានបើកសវនាការលើអង្គហេតុសំណុំរឿង០០២ វគ្គ២ ដែរ ដោយសារតែអង្គជំនុំជម្រះប្រជុំរៀបចំកិច្ចដំណើរការសវនាការទៅថ្ងៃមុខ និងដោះស្រាយបញ្ហាពាក់ព័ន្ធសហព្រះរាជអាជ្ញា ដែលចង់ដាក់ឯកសារថ្មីជាភស្តុតាងចំនួន ៣៥ទៀត។
អង្គជំនុំជម្រះសាលាដំបូងនៅពេលបច្ចុប្បន្ននេះ កំពុងធ្វើសវនាការលើអង្គហេតុបោសសម្អាតខ្មាំងផ្ទៃក្នុងនៃបក្សកុម្មុយនិស្តកម្ពុជា ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ៕